ចូលចិត្តទំនើប

ឧបករណ៍បំពងសម្លេង XBOOM របស់ក្រុមហ៊ុន LG ជាឧបករណ៍ មានអានុភាពដ៏អស្ចារ្យជាងឧបករណ៍ដ៏ទៃ

ដោយ: ទំនើប 9 AM, Monday, 22 Oct, 2018

នៅក្នុងព្រឹត្តិការណ៍ IFA 2018 នៅទីក្រុងប៊ែកឡាំង ក្រុមហ៊ុន LG Electronics បានបង្ហាញផលិតផលដែលមានលក្ខណៈពិសេស បន្ថែមទៀតរបស់ខ្លួនដូចជា ផលិតផលបំពងសម្លេងចល័តប៊្លូធូ XBOOM  និងឧបករណ៍បំពងសម្លេង XBOOM AI ThinQ ឆ្លាតវ័យជាដើម។  XBOOM តែងតែឈានមុខនិងមានសំឡេងពិរោះដ៏អស្ចារ្យ ដែលបានរួមចំណែកដល់ចំណែកទីផ្សារលើពិភពលោក 35% ក្នុងចំណោមផលិតផលខ្នាតតូចនិងឧបករណ៍បំពងសម្លេង។

នៅខួបលើកទី 60 របស់ខ្លួនក្រុមហ៊ុន LG កំពុងជំរុញយុទ្ធសាស្រ្តផ្នែកឧបករណ៍ សម្លេងរបស់ខ្លួនដោយផ្តោតជាចម្បងទៅលើគុណភាពសម្លេង។  ដោយផ្ដោតលើការផ្តួចផ្តើមផ្នែកស្រាវ ជ្រាវនិងអភិវឌ្ឍដ៏ធំ។ កិច្ចខិតខំប្រឹងប្រែងមួយក្នុងចំណោម កិច្ចខិតខំប្រឹងប្រែងទាំងនេះ គឺភាពជាដៃគូជាមួយក្រុមហ៊ុន Meridian Audio ដែលបច្ចេកវិទ្យារបស់វាត្រូវបាន អនុវត្តនៅក្នុងផលិតផល LG XBOOM ។ ក្នុងនាមជាក្រុមហ៊ុនដែលឈរនៅពីក្រោយ ឧបករណ៍បំពងសម្លេងឌីជីថលដំបូងគេបង្អស់របស់ពិភពលោក និងម៉ាស៊ីនឌីសតូចឌីជីថលដំបូងគេ។ បច្ចេកវិទ្យា របស់ក្រុមហ៊ន Meridian បានដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៍និងការអនុវត្តការវិវត្តន៍    បច្ចេកវិទ្យាសម្លេង ដូចជា MQA ហើយក៏ប្រើប្រាស់សម្រាប់រថយន្តទំនើបៗដូចជា Land Rover, McLaren និង Jaguar  ជាដើម។

ឧបករណ៍បំពងសម្លេង XBOOM ស៊េរីតូច(ម៉ូដែល CK99) និង (ម៉ូដែល OK99) គឺពិតជាលាន់ សម្លេងខ្លាំងអស្ចារ្យ បញ្ចេញថាមពលពី 1800 វ៉ាត់រហូតដល់ 5,000 វ៉ាត់សម្រាប់ក្នុងបរិយាកាសពិធីជប់លៀងដ៏រីករាយ។

ការបន្ថែមនៃឧបករណ៍បំពងសម្លេង XBOOM Go (ម៉ូដែល PK3 / PK5 / PK7) អនុញ្ញាតឱ្យអ្នកស្រលាញ់តន្ត្រីកាន់តែច្រើនថែមទៀត ដើម្បីរីករាយជាមួយអត្ថប្រយោជន៍នៃជំនាញសម្លេងរបស់ក្រុមហ៊ុន LG ។ ឧបករណ៍បំពងសម្លេង XBOOM Go ជាម៉ាកសញ្ញាកេរ្ត៍ដំណែលនៃឧបករណ៍បំពងសម្លេងនិងពិធីជប់លៀងដ៏អស្ចារ្យរបស់យើង។ វាត្រូវបានរចនាឡើងដើម្បីទាក់ទាញអ្នកស្តាប់ដែលមានគុណភាពខ្ពស់ និងភាពងាយស្រួលដល់អ្នកប្រើប្រាស់ផងដែរ។ ជាមួយនឹងបច្ចេកវិទ្យាសម្លេងកម្រិតខ្ពស់របស់ក្រុមហ៊ុន Meridian ឧបករណ៍បំពងសម្លេង XBOOM Go ផ្តល់ជូននូវគុណភាពខ្ពស់រហូតដល់បីដងយ៉ាងច្បាស់ល្អព្រមទាំងមានសំលេងដ៏ពរោះទោះ បីជាមានទំហំតូចក៏ដោយ។

 XBOOM Go គឺជាឧបករណ៍បំពងសំឡេងឥតខ្សែលើកដំបូងដែល Support ជាមួយបច្ចេកវិទ្យា aptX HD ពីក្រុមហ៊ុន Qualcomm សម្រាប់ការចាក់សម្លេងឌីជីថលកម្រិតខ្ពស់ 24bit / 576kbps ដែលបំពេញតាមតម្រូវការខ្ពស់នៃសម្លេងដែលងាយនឹងបាត់បង់តាមប៊្លូធូស។

ក្រុមហ៊ុន LG គឺជាក្រុមហ៊ុនដំបូងគេដែលរួមបញ្ចូលនូវបច្ចេកវិទ្យា aptX HD នៅក្នុងស្មាតហ្វូន G5 ហើយបច្ចេកវិទ្យាសម្លេងកម្រិតខ្ពស់ត្រូវបានរកឃើញនៅថ្ងៃនេះក្នុង LG G7 ThinQ

ឧបករណ៍បំពងសម្លេងម៉ូឌែល XBOOM Go ក៏មានភ្លើងបំភ្លឺច្រើនពណ៌ផងដែរព្រមទាំងចំណុចទាញ Grab-N-Go និង X-grip សម្រាប់បំលាស់ទីនិងការរក្សាលំនឹង។ ថ្មកាន់បានយូរនិងភាពធន់ទៅនឹងទឹកធ្វើឱ្យឧបករណ៍បំពងសម្លេង XBOOM Go ល្អឥតខ្ចោះសម្រាប់សកម្មភាពនៅខាងក្រៅ។

ឧបករណ៍បំពងសម្លេង LG XBOOM AI ThinQ មានម៉ូដែល WK7 និងម៉ូដែល WK9 មានកម្មវិធី Google Assistant ដើម្បីជួយឱ្យអ្វីៗដំណើរការបាន ដោយគ្រាន់តែបញ្ចាដោយសំឡេង ប៉ុណ្ណោះ ។ ភាពជាដៃគូរបស់ក្រុមហ៊ុន LG ជាមួយក្រុមហ៊ុន Meridian នាំមកនូវសក្តានុពលពេញលេញនៃជំនាញសម្លេងរបស់ក្រុមហ៊ុនទាំងពីរ, ផ្តល់នូវសំឡេងគុណភាពខ្ពស់, សំលេង ពិរោះ។ គុណភាពសម្លេងខ្ពស់មិនបែកនៅក្នុង LG XBOOM AI ThinQ អាចផលិតនូវសម្លេងដែលថតនៅក្នុងស្ទូឌីយោបាន។ ក្រុមហ៊ុន LG បានសហការជាមួយ Google ដើម្បីបញ្ចូលកម្មវិធី Google Assistant   ដោយផ្ទាល់ទៅក្នុងផលិតផលជាមជ្ឈមណ្ឌលផ្ទះ ដែលអនុញ្ញាតឱ្យឧបករណ៍បំពងសម្លេងម៉ូឌែល WK7 និង WK9 គ្រប់គ្រងឧបករណ៍ផ្ទះឆ្លាតវៃដែលអាចប្រើបានជាមួយ Google ដែលអាចប្រើបានជាមួយ LG ThinQ ។ ឧបករណ៍បំពងសម្លេង XBOOM AI ThinQ WK7  ដែលបច្ចុប្បន្នកំពុងដាក់លក់នៅទីផ្សារសំខាន់ៗ នឹងមកដល់នៅចុងឆ្នាំនេះ ដោយ ឧបករណ៍បំពងសម្លេងម៉ូឌែល WK9 ជាមួយនឹងអេក្រង់ Smart Display ទំហំ 8 អ៊ីញរបស់ខ្លួនសម្រាប់បទពិសោធន៏ដ៏ទាក់ទាញ។

លោក Seo Young-jae ប្រធានផ្នែកសម្លេងនិងវីដេអូនៅក្រុមហ៊ុន LG បាននិយាយថា ” តាមរយៈការពង្រីកម៉ាកយីហោ XBOOM  របស់យើងដើម្បីបញ្ចូលឧបករណ៍បំពងសម្លេងឥតខ្សែនិង ឆ្លាតវៃ ក្រុមហ៊ុន LG កំពុងបើកលទ្ធភាពថ្មីៗជាមួយ XBOOM ដែលឈានមុខក្នុង ការងារផ្នែក សម្លេងនៅក្នុងផ្ទះយើងទាំងមូល ” ។ ជាមួយនឹងក្រុមហ៊ុន Meridian ដែលជាដៃគូបច្ចេកវិទ្យាសម្លេងយើងជឿជាក់យ៉ាងមុតមាំថា XBOOM នឹងទទួលបានភាពជោគជ័យដ៏ត្រចេះត្រចង់នៅក្នុងទ្វីបអឺរ៉ុបក៏ដូចជានៅតំបន់ផ្សេងទៀតនៅជុំវិញពិភពលោក»។

ប្រភព: G gear ផ្នែក: បច្ចេកវិទ្យា, Accessories, Appliances

អត្ថបទអ្នកចង់អាន

LG Headphones ទៅដល់ស្ទុក Amazon ថ្ងៃទី២៧ នេះ

ដោយ: ស. លីង 2 PM, Sunday, 26 Feb, 2017

កាសត្រចៀក LG ដែលមាននាមថា TONE Platinum HBS-1100 Bluetooth Wireless Stereo Headphones នឹងធ្វើដំណើរទៅកាន់ស្ទុករបស់គេហទំព័រពិភពលោក ដ៏ល្បីល្បាញ Amazon ...

15 វត្ថុបង្កើតថ្មី ដែលអ្នកត្រូវការ សម្រាប់ការរស់នៅ ដ៏ល្អឥតខ្ចោះ!!

ដោយ: ភារុន 8 AM, Friday, 31 May, 2019

យើងម្នាក់ៗតែងជំពប់ជួប ទៅលើវត្ថុច្នៃប្រឌិតថ្មីៗសាមញ្ញៗ ប៉ុន្តែមានប្រសិទ្ធភាពដ៏អស្ចារ្យ ដែលធ្វើឱ្យជីវភាពរស់នៅរបស់យើងគ្រប់គ្នា កាន់តែមានភាពងាយស្រួលឡើង...

អ្នកប្រើប្រាស់ប្រព័ន្ធ Android អាច Log ចូលសេវាកម្ម Google មួយចំនួន ដោយប្រើស្នាមម្រាមដៃ

ដោយ: ភារុន 8 AM, Wednesday, 14 Aug, 2019

នៅក្នុងដំណើរស្វែងរកជាបន្ត ដើម្បីកំណត់លេខសម្ងាត់ពិភពលោក ដែលក្រុមហ៊ុន Google កំពុងណែនាំនូវលក្ខណៈពិសេសថ្មីមួយ ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់ប្រព័ន្ធប្រត...

វិធីសាស្រ្តបញ្ឈប់ការលួចប្រើប្រាស់ Wi-Fi

ដោយ: ដួងច័ន្ទ 8 AM, Tuesday, 25 Dec, 2018

តើល្បឿននៃបណ្តាញ Wi-Fi របស់អ្នកកំពុងមានបញ្ហាមែនទេ? តើឧបករណ៍របស់អ្នកតែងបាត់បង់សញ្ញា Network មែនទេ? សញ្ញាទាំងនេះអាចកើតឡើង បណ្តាលមកពីមានអ្នកលួចចូលទៅប្រ...

Tomnerb.Com - YouTube Channel