ចូលចិត្តទំនើប

ឧបករណ៍បំពងសម្លេងអណ្តែតក្នុងលំហ ល្អបំផុតលើគុណភាពសម្លេង

ដោយ: ដួងច័ន្ទ 8 PM, Monday, 08 May, 2017

ឧបករណ៍បំពងសម្លេងអណ្តែតក្នុងលំហ ជាការពេញនិយមថ្មីនាពេលបច្ចុប្បន្ន នៅក្នុងពិភពតន្រ្តី ដែលត្រូវបានណែនាំដំបូងនៅក្នុងឆ្នាំ 2014។ បន្ទាប់មក ប្រភេទឧបករណ៍បំពងសម្លេងដ៏អស្ចារ្យ មួយនេះ បានដណ្តើមយកតំណែង ឧបករណ៍បំពងសម្លេងចល័តធម្មតា ដែលត្រៀមនឹងទទួលបាន ភាពល្បីល្បាញទៅហើយ។

បើសិនជាយើងត្រឡប់ពីរ ឬបីជំហានទៅកាន់ការចងចាំមួយ នៅពេលដែលយើងប្រើប្រាស់ប្រព័ន្ធ សម្លេងដែលមានទំហំធំ និងទើសទែង និងពិបាកក្នុងការចល័តពីមួយកន្លែងទៅមួយកន្លែង។ ហើយម្យ៉ាងទៀតពួកវាក៏ត្រូវការភ្លើងអគ្គិសនីផងដែរ។ យើងបានស្រមៃថា ថ្ងៃណាមួយបច្ចេកវិទ្យានឹងផ្តល់អំណោយដល់យើង នូវអ្វីម្យ៉ាងដែលនឹងធ្វើឱ្យយើងភ្ញាក់ផ្អើល។

ជាលទ្ធផល នាពេលនេះ យើងកំពុងត្រូវបានហ៊ុំព័ទ្ធ ដោយបច្ចេកវិទ្យាទំនើប ការវិវត្តនៃឧបករណ៍បំពងសម្លេង ដែលនាំមកនូវអារម្មណ៍រំភើបមកកាន់ជីវិតរបស់យើង។ បើសិនជាអ្នកចូលចិត្តតន្រ្តី និងការជប់លៀងនានា ហើយបាននឹងកំពុងត្រិះរិះពិចារណា ស្វែងរកឧបករណ៍បំពងសម្លេង ដូច្នេះអ្នកពិតជាមានសំណាង ពីព្រោះ គេហទំព័រទំនើប នឹងបង្ហាញអ្នកពីលំដាប់នៃឧបករណ៍បំពងសម្លេង អណ្តែតក្នុងលំហ និងមានគុណភាពខ្ពស់។ ដូច្នេះតើអ្នកនៅចាំអីទៀត? ចូលអានអត្ថបទខាងក្រោមពេលនេះតែម្តងទៅ!

1.     ICEORB Floating Bluetooth Speaker

បើសិនជាអ្នកកំពុងស្វែងរកម៉ូដែល ដែលស្ថិតក្នុងលំដាប់ខ្ពស់ អញ្ចឹងអ្នកគួរជ្រើសរើសយក ICEORB ។ រូបរាងដ៏រឹងមាំ និងបំពាក់ជាមួយឧបករណ៍ ដែលមានគុណភាពខ្ពស់ ធ្វើឱ្យវាបានក្លាយជាឧបករណ៍បំពងសម្លេងល្អបំផុត។ ទោះបីជាវាមិនបាននាំមកជាមួយនូវ ការច្នៃម៉ូតដ៏ទាក់ទាញ ប៉ុន្តែ វាបានបំពេញតួនាទីបានយ៉ាងល្អប្រសើរជាងឧបករណ៍ដទៃ។ ឧបករណ៍នេះនាំមកនូវសម្លេងដ៏ពិសេស ដែលត្រូវបានរចនាយ៉ាងផ្ជិតផ្ចង់ ដើម្បីបង្កើនសមត្ថភាពសម្លេងបែប 3D។ ឧបករណ៍នេះ មានតួដែលមានបង្កប់ពន្លឺភ្លើង LED ជាមួយការសហការជាមួយការក្រូម៉េ។ សម្រាប់ថ្មដែលមានស្រាប់ ឧបករណ៍នេះនាំមកនូវឧបករណ៍សាកថ្ម ដែលមានអំពូល LED នៅជុំវិញចំណុចកណ្តាល។ លើសពីនេះ បច្ចេកវិទ្យា NFC បានផ្គូផ្គងដោយស្វ័យប្រវត្តិ។

Best-Floating-Bluetooth-Speaker-Top-Sound-Quality-Tomnerb-02

2.     OM/ONE

ឧបករណ៍បំពងសម្លេងអណ្តែតក្នុងលំហ ដំបូងគេបង្អស់នៅលើពិភពលោក ដូច្នេះវាធ្វើឱ្យក្រុមហ៊ុន នេះក្លាយជាក្រុមហ៊ុនដើមដំបូង ដែលបានណែនាំបច្ចេកវិទ្យាមិនគួរឱ្យជឿនេះ។ ជាមួយនឹងទម្ងន់ សរុប 1.04 គីឡូក្រាម ឧបករណ៍មួយនេះងាយស្រួលយកជាប់ខ្លួន និងមានរូបរាងដ៏ស្រស់ស្អាត។ ឧបករណ៍នេះប្រើប្រាស់បច្ចេកវិទ្យា Bluetooth 4.0 ដើម្បីភ្ជាប់ជាមួយឧបករណ៍របស់អ្នក និងអាច បញ្ជារបទចម្រៀងក្នុងចម្ងាយ 10 ម៉ែត្រ។ ឧបករណ៍បំពងសម្លេងនេះក៏នាំមកជាមួយនូវក្បាលមេក្រូ ដើម្បីផ្តល់នូវបទពិសោធន៍ថ្មីនៃសម្លេងលឺច្បាស់ខ្លាំង។ ថាមពលថ្មីអាចដំណើរការបានរហូតដល់ 12 ម៉ោង ដែលសក្តិសមសម្រាប់សកម្មភាព នៅខាងក្រៅពេញមួយថ្ងៃ។

Best-Floating-Bluetooth-Speaker-Top-Sound-Quality-Tomnerb-03

3.     Fineway Portable Wireless Bluetooth 4.1 Floating Sound X-1 Levitating Bluetooth Speaker

Fineway គឺជាជម្រើសដ៏ប្រសើរមួយទៀត សម្រាប់អ្នកជាពិសេស បើសិនជាអ្នកកំពុងស្វែងរកជម្រើសស្រាល និងមានទំហំតូច ជាមួយនឹងគុណភាព និងសមត្ថភាពខ្ពស់។ ឧបករណ៍មួយនេះក៏នាំមកជាមួយ នូវការច្នៃម៉ូតកូនបាល់ដ៏ស្រស់ស្អាត ដែលមានតួធ្វើពីមេដែក និងមានវិមាត្រសម្លេង 3។ ឧបករណ៍បំពងសម្លេង Bluetooth អណ្តែតក្នុងកម្ពស់ 10 មីលីម៉ែត្រ ពីលើតួឧបករណ៍ ផ្តល់នូវសម្លេងលឺបានឆ្ងាយ និងគុណភាពសម្លេងល្អ។ សម្រាប់ការសាកថ្ម ខែ្ស USB ត្រូវភ្ជាប់ជាមួយកូនបាល់ និងតួ ហើយអ្នកអាចដំណើរការប្រគុំតន្រ្តី ក្នុងពេលសាកថ្មបានផងដែរ។ ឧបករណ៍នេះវេចខ្ចប់ មួយឈុតរួមមាន ឧបករណ៍សាកថ្ម សៀវភៅណែនាំរបៀបប្រើប្រាស់ខ្សែសាក USB ជើងទម្រសាកថ្ម និងស្រោមមួយ។

Best-Floating-Bluetooth-Speaker-Top-Sound-Quality-Tomnerb-04

4.     Music Angel JH-FD19 Levitating Portable Wireless Bluetooth Speakers

Music Angel គឺជាការបង្កើតឡើងយ៉ាងពិសេស ដោយប្រើប្រាស់ជាមួយប្រព័ន្ធ iOS និងភ្ជាប់យ៉ាង ងាយស្រួល និងឆាប់រហ័ស ដើម្បីផ្តល់នូវសម្លេងបែប3D ដ៏ភ្ញាក់ផ្អើល។ វាក៏អាចភ្ជាប់ដោយផ្ទាល់ជាមួយ កម្មវិធី iOS សម្រាប់ការចាក់ចម្រៀងតាម Online។ ឧបករណ៍មួយបែបនេះមកជាមួយនូវអំពូល LED ដ៏ស្រស់ស្អាត ដែលផ្តល់នូវរូបរាងប្រៀបបីដូចជាភពក្រៅ។ ជាមួយនឹងជំហានងាយៗ ការអណ្តែតក្នុងលំហ ជាជំហានងាយស្រួលមួយ។ ឧបករណ៍មានទំហំតូចខ្លាំង និងងាយស្រួលកាន់ ប៉ុន្តែវាមានថាមពលថ្មដ៏ខ្លាំង និងអាចដំណើរការបានរហូតដល់ 8 ម៉ោង។ វាមានភាពងាយស្រួលជាមួយការប្រើប្រាស់ការបញ្ជារដោយប្រើការប៉ះ និងមានការធានាគុណភាព។

Best-Floating-Bluetooth-Speaker-Top-Sound-Quality-Tomnerb-05

5. Crazybaby L143 Mars Levitation Bluetooth Speaker

Crazybaby L143 គឺជាឧបករណ៍បំពងសម្លេង Bluetooth ដែលមានគុណភាពខ្ពស់ និងមានតម្លៃ ខ្ពស់ផងដែរ។ ម៉ូដែលនេះមានទំហំកាន់តែធំ ដែលមានន័យថាវាផ្តល់នូវសម្លេងបែបបាសកាន់តែខ្លាំង។ បើសិនជាអ្នកចូលចិត្តសម្លេងលឺ និងបុកខ្លាំង ដូច្នេះនេះជាជម្រើសដ៏ត្រឹមត្រូវសម្រាប់អ្នក។ ឧបករណ៍បំពងសម្លេងគាំទ្រសម្លេងក្នុងរង្វង់ 360 ដឺក្រេ និងអាចភ្ជាប់ជាមួយប្រព័ន្ធធំៗទាំងពីរ គឺ iOS និង Android។ ការច្នៃម៉ូតពិតជាទាក់ទាញ និងនឹងមុខងារដំណើរការដោយស្វ័យប្រវត្តិ និងផ្តល់ នូវប្រព័ន្ធបង្ហោះទៀតផង។ វាក៏នាំមកជាមួយនឹងមុខងារកែតម្រូវសម្លេង សម្រាប់បទពិសោធន៍សម្លេង Stereo កាន់តែច្បាស់រហូតដល់ 8 ម៉ោង។

Best-Floating-Bluetooth-Speaker-Top-Sound-Quality-Tomnerb-06

6. Wasserstein Levitating Bluetooth Speaker

ម៉ូដែល នេះផ្តល់នូវការច្នៃម៉ូតបែបអនាគតកាល ដើម្បីផ្តល់ឱ្យអ្នកនូវអារម្មណ៍បែបបច្ចេកវិទ្យាវិវត្តថ្មី។ ឧបករណ៍នេះមានការច្នៃម៉ូតគួរឱ្យចាប់អារម្មណ៍ជាច្រើន ដែលមានឧបករណ៍ទំនើបៗ ដែលសមស្រប ទៅនឹងតម្លៃ និងធ្វើឱ្យវាក្លាយជាឧបករណ៍បំពងសម្លេង ដែលមាន Bluetooth និងអណ្តែតក្នុងលំហ ជាក់ជាមិនខាន។ ឧបករណ៍នេះមានរាងមូល ជាមួយនឹងតួមានពន្លឺចែងចាំង និងមានរូបរាងស្រដៀង នឹងឧបករណ៍ Sci-Fi។ ប្រព័ន្ធសម្លេងគឺល្អ ជាមួយនឹងសម្លេងលឺច្បាស់ និងមានគុណភាពសម្លេងរលូនល្អ។ បច្ចេកវិទ្យា NFC ដែលបានប្រើប្រាស់ក្នុងឧបករណ៍បំពងសម្លេងនេះអនុញ្ញាតឱ្យអ្នកភ្ជាប់ យ៉ងងាយស្រួលជាមួយឧបករណ៍ចម្រុះ។ វាមានសមត្ថភាពបង្វិល នៅពេលកំពុងដំណើរការ ហើយ កូនបាល់នោះក៏អាចប្រើប្រាស់ដាច់ដោយឡែកបានផងដែរ។

Best-Floating-Bluetooth-Speaker-Top-Sound-Quality-Tomnerb-07

7. MOXO X-1 P Floating Maglev Speaker

ជាម៉ូដែលដ៏ល្អមួយផ្សេងទៀត ដែលអ្នកអាចធ្វើការស្វែងរកបានគឺ MOXO X-1 P។ ជាមួយនឹងគុណភាពខ្ពស់ និងសម្ភារៈដែលមានអាយុកាលវែង ឧបករណ៍បំពងសម្លេងនេះនឹងផ្តល់ឱ្យអ្នកនូវ រយៈពេលរហូតដល់ 10 ម៉ោង។ បច្ចេកវិទ្យា NFC ដែលបានបំពាក់រួចជាស្រេច នឹងផ្តល់ឱ្យវាអាចភ្ជាប់ជាមួយទូរសព្ទដៃ Smartphone ឬ Tablet នៅក្នុងពេលតែប៉ុន្មានវិនាទីប៉ុណ្ណោះ។ ហើយតួរបស់វាអាចប្រើប្រាស់ជាឧបករណ៍សាកថ្ម សម្រាប់សម្ភារៈអេឡិចត្រូនិចរបស់អ្នក ដោយគ្រាន់តែភ្ជាប់ ជាមួយនឹងថាមពលអគ្គិសនី។ ម៉ូដែលមួយនេះធ្លាក់ចុះពីតម្លៃមធ្យម មកតម្លៃទាប ជាមួយនឹងសមត្ថ ភាពល្អៗជាច្រើន។ ការប្រើប្រាស់ Maglev បានទាក់ទាញចំណាប់អារម្មណ៍ជាច្រើន ហើយកូនបាល់ អណ្តែតក្នុងលំហបានកម្ពស់ 10 មីលីម៉ែត្រ។ ឧបករណ៍នេះមិនត្រឹមតែល្អ សម្រាប់តន្រ្តីប៉ុណ្ណោះទេ ប៉ុន្តែវាក៏ក្លាយជាសម្ភារៈតុបតែង ក្នុងផ្ទះដ៏ឆើតឆាយមួយផងដែរ។

Best-Floating-Bluetooth-Speaker-Top-Sound-Quality-Tomnerb-08

8. Air 2 CSBT-311-PNK Wireless Floating Sound 4.0 Bluetooth HD Speaker

Air 2 CSBT គឺជាប្រភេទឧបករណ៍បំពងសម្លេងថ្មី ជាមួយនឹងសម្លេងបែប HD។ ម៉ូដែលនេះទទួលបានពានរង្វាន់ Best of Innovation ក្នុងឆ្នាំ2015 ក្នុងព្រឹត្តិការណ៍ CES Innovation Awards។ ឧបករណ៍បំពងសម្លេង ដែលមានគុណភាពខ្ពស់មួយនេះ មានការច្នៃម៉ូតខុសប្លែកពីការច្នៃ ម៉ូដកូនបាល់របស់ឧបករណ៍បំពងសម្លេងទូទៅ និងមានបំពាក់មេដែក នៅលើតួ និងបាស ដើម្បីរុញច្រានគ្នា ដើម្បីអណ្តែតក្នុងលំហ។ ឧបករណ៍បំពងសម្លេងមេដែកមួយនេះ ផ្តល់នូវសម្លេងបែប Acoustic ដ៏អស្ចារ្យ អាចប្រើប្រាស់បានរហូតដល់ 12ម៉ោង និងមានបំពាក់ក្បាលមេក្រូសម្រាប់ផ្តល់ នូវការរីករាយកាន់តែច្រើន។ Air 2 CSBT ដំណើរការជាមួយបច្ចេកវិទ្យា Bluetooth v4.0 និងងាយ ស្រួលភ្ជាប់ជាមួយឧបករណ៍គ្រប់ប្រភេទ។

Best-Floating-Bluetooth-Speaker-Top-Sound-Quality-Tomnerb-09

9.POAOPortable Wireless Bluetooth Floating Speaker WithLED Night

ឧបករណ៍បំពងសម្លេង Bluetooth អណ្តែតក្នុងលំហដែលមានរូបរាងដូចទៅនឹងការច្នៃម៉ូត UFO ហើយវាត្រូវហ៊ុំព័ទ្ធដោយពណ៌ចម្រុះ និងអំពូល LED ដើម្បីផ្តល់នូវរូបរាងដ៏ទាក់ទាញ។ មុខងារដ៏ពិសេសរបស់វាគឺការកែសម្រួលសាច់ភ្លេង ដើម្បីប្រែក្លាយជាសម្លេងបែប 3D Surround Sound ដែលអ្នកអាចធ្វើការគ្រប់គ្រង ដោយប្រើប្រាស់ឧបករណ៍បន្ថែមដែលមានភ្ជាប់មករួចជាស្រេច។ POAO ស្ថិតនៅក្នុងថ្នាក់ឧបករណ៍មានតម្លៃខ្ពស់បង្គួរ ប៉ុន្តែវាផ្តល់នូវសមត្ថភាពជាច្រើន ច្រើនជាងឧបករណ៍ដទៃដែលមានតម្លៃប្រហាក់ប្រហែល ដែលធ្វើឱ្យវាក្លាយជាឧបករណ៍ដែលមានតម្លៃសក្តិសមនឹងសមត្ថភាព។ ការសាកថ្មដោយគ្មានខ្សែ នឹងធ្វើឱ្យឧបករណ៍បំពងសម្លេងមួយនេះអាចបន្តដំណើរការ កាន់តែវែង និងនៅតែអាចធ្វើការបញ្ចូលថ្មបាន។

ឧបករណ៍បំពងសម្លេង Bluetooth ជាជម្រើសដ៏ល្អជាង ឧបករណ៍បំពងសម្លេងសាមញ្ញធម្មតា។ ឧបករណ៍ប្រភេទនេះមានលក្ខណៈពិសេស និងមានបច្ចេកវិទ្យាឈានមុខ។ អ្នកអាចយកវាជាប់នឹងខ្លួនបានគ្រប់ទីកន្លែង។ ដូច្នេះមិនថាអ្នកចង់រៀបចំពិធីជប់លៀង ឬចង់បានពេលវេលាឯកជនតែម្នាក់ ឯង ជាមួយនឹងតន្រ្តី ឧបករណ៍បំពងសម្លេងដ៏អស្ចារ្យទាំងអស់ខាងលើនេះ នឹងនាំអ្នកទៅកាន់ភាព រីករាយ ដោយងាយ។ វាមិនយូរណាស់ណាទេ ចាប់តាំងពីឧបករណ៍បំពងសម្លេងអណ្តែតក្នុងលំហ មានវត្តមានលើទីផ្សា ប៉ុន្តែស្របពេលនោះពួកវាការមាននូវសមត្ថភាពជា ឧបករណ៍បំពងសម្លេង Bluetooth ដែលទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំងក្នុងពេលដ៏ខ្លី។ ទីផ្សាលក់ផ្ទាល់ និងតាម Online មានឧបករណ៍ប្រភេទនេះជាច្រើន ដូច្នេះអ្នកប្រហែលជាមានការលំបាកក្នុងការជ្រើសរើស បើសិនជាអ្នកមិនមានជំនាញផ្នែកនេះ។

Best-Floating-Bluetooth-Speaker-Top-Sound-Quality-Tomnerb-010

អត្ថបទអ្នកចង់អាន

ព័ត៌មានថ្មីៗ ទាក់ទងនឹងបច្ចេកវិទ្យា Apple

ដោយ: ដួងច័ន្ទ 6 PM, Monday, 18 Dec, 2017

ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ មានព័ត៌មានលេចលឺជាច្រើន មានទំនោរថា ក្រុមហ៊ុន Apple កំពុងពិចារណាផលិតទូរសព្ទ iPhone ថ្មី ដែលរួមបញ្ចូលនូវសមត្ថភាពបត់...

កាមេរ៉ា Nokia 8 ធ្វើឲ្យកក្រើកពិភពទូរស័ព្ទ!

ដោយ: ស. លីង 8 PM, Wednesday, 25 Oct, 2017

ទូរស័ព្ទ Nokia 8 ដែល ទំនើប បានផ្សព្វផ្សាយថា មានលក់នៅឥណ្ឌា ពេលនេះបានមកដល់ប្រទេសកម្ពុជាហើយ។ Nokia 8 កំពុងតែធ្វើឲ្យពិភព អ្នកប្រើប្រាស់ទូរស័ព្ទរំជើបរំជ...

ឧបករណ៍ Speaker ប្រើប្រាស់ក្នុងបន្ទប់ទឹក

ដោយ: ដួងច័ន្ទ 9 PM, Wednesday, 05 Jul, 2017

តោះ! មកប្រែក្លាយពេលវេលាពេលព្រឹក ដ៏ងោកងុយរបស់អ្នក ឱ្យទៅជាការប្រគុំតន្រ្តីដ៏កក្រើកមួយ ជាមួយនឹង XXL Shower Speaker។ សម្លេងតន្ត្រីប្រគុំផ្ទាល់ ក្នុងពេល...

Chrome OS Tablet ដំបូងរបស់ Asus សម្រាប់ប្រើក្នុងថ្នាក់រៀន

ដោយ: ដួងច័ន្ទ 10 AM, Wednesday, 09 Jan, 2019

ក្រុមហ៊ុន Asus បានបង្កើត Tablet ដែលដំណើរការដោយប្រព័ន្ធ Chrome OS ជាលើកដំបូង ហើយក្រុមហ៊ុនធ្វើការផលិត ជាមួយការផ្តោតលើសិស្សានុសិស្សជាអតិថិជនគោលដៅ។ Tab...

Tomnerb.Com - YouTube Channel