ចូលចិត្តទំនើប

ឧបករណ៍ជំនួយ ក ដៃ ដ៏អស្ចារ្យសម្រាប់កុំព្យូទ័រ ដ៏ទាន់សម័យ

ដោយ: ដួងច័ន្ទ 10 PM, Wednesday, 12 Apr, 2017

Wirstocat គឺជាឧបករណ៍កើតចេញពីបច្ចេកវិទ្យាទំនើប ជាជំនួយទ្រទ្រង់ ក ដៃរបស់អ្នក នៅពេលអ្នកប្រើប្រាស់កុំព្យូទ័រ។ វាជាឧបករណ៍ជំនួយដល់ ក ដៃ ដំបូងបង្អស់ ដែលមិនប្រើប្រាស់ការកកិតនៃ មេដែក ដើម្បីដំណើរការ ហើយវាមានចលនាលឿនរហ័ស ដូចជាសត្វឆ្មារ និងស្រូបយកការសង្កត់ដដែលៗ។

wristocatMagLev2-02

មិនដូចជាសម្ភារៈការិយាល័យដទៃទៀត ដែលរំខានអ្នកគ្រប់ពេល Wristocat ត្រូវបានផលិតឡើងដើម្បីបំពេញបន្ថែមនូវឧបករណ៍សំណព្វចិត្ត និងផ្តល់នូវការឧបករណ៍ជំនួយប្រកបដោយផាសុកភាព នៅគ្រប់ចលនាទាំងអស់។

ពេលនេះអ្នកអាចធ្វើដំណើរត្រាច់ចរនៅពីក្រោយ mouse ក្តារចុច ឬ touchpad ស្របពេលដែល ក ដៃរបស់អ្នកនៅលើ Wristocat ជួយអូសដៃរបស់អ្នក ឬ ប្រើប្រាស់ជាឌីសកម្តៅ។ ទោះបីអ្នកចុច mouse ឬក្តារវាយអត្ថបទ ឬបញ្ចេញកាយវិការលើ touchpad ឬលេងហ្គេមកំសាន្ត Wristocat គឺជា មិត្តដ៏ល្អរបស់អ្នក។

ចំណុចពិសេស

  • ជាឧបករណ៍ជំនួយ ក ដៃតែមួយប៉ុណ្ណោះដែលប្រើមេដែក ដើម្បីបណ្តែតប្រអប់ដៃអណ្តែតឡើងលើខ្ពស់ជាងចំណុចបញ្ចេញកម្លាំង និងសង្កត់
  • ការច្នៃប្រឌិតម៉ូតដ៏ឆ្លាតវៃ ដែលលុបបំបាត់ការកកិត និងអូសទាក់ពេលអ្នកកំពុងធ្វើការ
  • ដំណើរការដោយរលូនជាមួយ Mouse, Touchpad និងក្តារវាយអត្ថបទ
  • ជួយសម្រួលដល់ដំណើរការចលនា ក ដៃរបស់អ្នក និងជួយឱ្យដៃរបស់អ្នកសម្រាកបានយ៉ាងសុខស្រួល
  • ក ដៃរបស់អ្នកស្ថិតក្នុងទីតាំងដ៏សមស្រប
  • ជួយទ្រទ្រង់គ្រប់ចលនា និងកាយវិការ

វិធីដែល Wristocat បង្កើតឡើងសម្រាប់ជាជំនួយ

  • ជួយរក្សាប្រអប់ដៃរបស់អ្នកនៅក្នុងទីតាំង ដែលបំពេញមុខងារស្របពេលដែល ក ដៃ របស់អ្នកត្រង់ភ្លឹង ហើយម្រាមដៃរបស់អ្នកកំពុងសម្រាក
  • ជំនួយបាតដៃ ដោយលើកប្រអប់ដៃអ្នកឡើងខ្ពស់ផុតផ្ទៃរាប និងកាត់បន្ថយកម្លាំងសង្កត់
  • ដោយ ក ដៃរបស់អ្នកត្រូវលើកខ្ពស់ផុតពីផ្ទៃរាប ចលនា និងកាយវិការរបស់អ្នកអាចអនុវត្ត ដោយគ្មានការរំខាន និងប្រើប្រាស់កម្លាំងតិចតួច
  • ដោយអ្នកអាចរំកិលប្រអប់ដៃ អូសកាត់តុដោយគ្មានការរំខាន អ្នកអាចអនុវត្តការងារបានកាន់ តែរលូន កាន់តែងាយស្រួល និង មិនសូវហត់នឿយទៀតផង

ឧបករណ៍ច្នៃប្រឌិតថ្មីនេះ ពិតជាជំនួយដ៏ពិសេស សម្រាប់ការបំពេញការងារប្រចាំថ្ងៃរបស់អ្នក។ ជឿជាក់ថា វាជួយឱ្យអ្នកបំពេញការងារបានកាន់តែលឿន និងកាន់តែងាយស្រួល។

wristocatMagLev2-03

អត្ថបទអ្នកចង់អាន

រថយន្ត EQ Silver Arrow របស់ Mercedes អស្ចារ្យយ៉ាងណា?

ដោយ: ដួងច័ន្ទ 8 AM, Thursday, 18 Oct, 2018

ថ្ងៃនេះ ទំនើប សូមណែនាំរថយន្តម៉ូដែលថ្មីរបស់ Mercedes ថ្មី គឺ Mercedes-Benz Vision EQ Silver Arrow។ នេះជាគំរូរថយន្តថ្មីស្រឡាងមួយរបស់ Mercedes ដែលបានទ...

រថយន្ត Mazda MX-5 Miata RF ការរចនាម៉ូដដាស់វិញ្ញាណទាំងអស់ របស់អ្នក

ដោយ: ដួងច័ន្ទ 9 PM, Monday, 05 Jun, 2017

ថ្ងៃនេះគេហទំព័រ ទំនើប សូមនាំមិត្តអ្នកអានទាំងអស់ មកស្គាល់រថយន្តម៉ូដែលថ្មី Mazda MX-5 Miata RF ដែលជារថយន្តប្រភេទស្ព័រ ដ៏ទំនើប ទាន់សម័យ ទាក់ទាញជាមួយរូ...

កំពូល យានយន្តអគ្គិសនី ច្នៃប្រឌិតប្លែកៗ ទាំង 15

ដោយ: ដួងច័ន្ទ 7 PM, Wednesday, 07 Jun, 2017

គំនិតច្នៃប្រឌិត មិនដែលត្រូវបានបញ្ឈប់ឡើយ នៅក្នុងពិភពនៃការច្នៃយានយន្តអគ្គិសនី ដូចដែលមាន បញ្ជាក់នៅលើយានយន្ត ដែលបង្កើតឡើងពីគំនិតច្នៃប្រឌិតដ៏អស្ចារ្យ មិ...

BlackBerry ចេញម៉ូដែលទូរសព្ទ Touchscreen

ដោយ: ដួងច័ន្ទ 11 PM, Thursday, 19 Oct, 2017

បើសិនជាអ្នកមិនត្រូវបានទូរសព្ទ iPhone X ឬ Google Pixel 2 ទាក់ទាញអារម្មណ៍បានទាំងស្រុងទេ អ្នកអាចនឹងចាប់អារម្មណ៍ លើម៉ូដែលទូរសព្ទថ្មីរបស់ក្រុមហ៊ុន Black...

Tomnerb.Com - YouTube Channel