ចូលចិត្តទំនើប

ឥឡូវនេះ Twitter អនុញ្ញាតឱ្យអ្នករាយការណ៍ ពីគណនីដែលសង្ស័យថា Fake គណនី

ដោយ: ភារុន 8 AM, Saturday, 10 Nov, 2018

នាពេលបច្ចុប្បន្ននេះ ក្រុមហ៊ុនបណ្តាញទំនាក់ទំនងសង្គម Twitter បានធ្វើការ Update ផ្នែកមួយនៃប្រព័ន្ធដំណើរការរាយការណ៍ ជាពិសេសនៅពេលដែលអ្នកចង់រាយការណ៍អំពី Tweet ដែលអ្នកគិតថានឹងត្រូវបានគេ Fake គណនី ដោយក្លែងធ្វើជាគណនីរបស់អ្នក ឬ នរណាដែលអ្នកធ្លាប់ស្គាល់។ ឥឡូវនេះនៅពេលដែលអ្នកចុចទៅលើ Option «សារគួរឱ្យសង្ស័យ ឬ សារឥតបានការ!» នៅពីក្រោមម៉ីនុយ Report អ្នកនឹងអាចបញ្ជាក់ពីមូលហេតុដែលអ្នកគិត រួមទាំងជម្រើសក្នុងការនិយាយថា « គណនី Tweet នេះគឺក្លែងក្លាយ» ។

បណ្តាញទំនាក់ទំនងសង្គម Twitter ដ៏ធំមួយនេះបានប្រកាសពីការផ្លាស់ប្តូរតាមរយះគណនីសុវត្តិភាពជាផ្លូវការរបស់ខ្លួននៅថ្ងៃនេះ។ ហើយឥឡូវសេវាកម្មនេះត្រូវបានគេប្រើប្រាស់ទាំងនៅក្នុង Version វិបសាយ និង Version ទូរស័ព្ទដៃ។ ប្រសិនបើអ្នកប្រើប្រាស់ចង់ដឹងច្បាស់អំពីសេវាកម្មនេះអ្នកអាចមើលលំហូរនៃរបាយការណ៍ចល័តដែលទាក់ទងនឹងការ Update ដូចខាងក្រោមនេះ៖
ជាការពិតណាស់ខណៈពេលដែលការផ្លាស់ប្តូរនេះផ្តល់ឱ្យអ្នកប្រើប្រាស់ត្រឹមតែបន្តិចបន្តួចក៏ពិតមែន នៅក្នុងដំណើរការរបាយការណ៍គឺវាមានសារៈសំខាន់ណាស់។ ប៉ុន្តែវាក៏នៅមានភាពមិនច្បាស់លាស់ពីអ្វីដែលកើតឡើងបន្ទាប់ពីអ្នកបានផ្ញើររបាយការណ៍នេះ ទៅក្រុមសុវត្តិភាពរបស់ Twitter។ ពីព្រោះក្រុមហ៊ុនមិនដឹងថាតើការចុះបញ្ជីគណនីក្លែងក្លាយ នឹងបង្កើនលទ្ធភាពដែលត្រូវបានគេហាមឃាត់ដល់កម្រិតណានោះទេ ហើយវាទំនងជាហេតុផលមួយដែលពិចារណាថាក្រុមសម្របសម្រួលនឹងអាចទទួលបានរបាយការណ៍មិនល្អច្រើនលើសលប់ពេកដែរ។ ការព្យាយាមស្វែងរកគណនីណាមួយជាគណនីក្លែងក្លាយមួយ ហើយត្រូវបានដាក់បំរាមលើគណនីនោះ វាគឺជាលទ្ធផល។

យោងទៅតាមអ្នកនាំពាក្យនៃក្រុមហ៊ុន Twitter ម្នាក់បាននិយាយថា «លំហូរព័ត៌មានថ្មីនេះនឹងអនុញ្ញាតឱ្យក្រុមហ៊ុនប្រមូលព័ត៌មានយ៉ាងលម្អិតបន្ថែមទៀត ដូច្នេះយើងអាចកំណត់អត្តសញាណ និង ដកចេញនូវសារឥតបានការកាន់តែមានប្រសិទ្ធភាព។ ជាមួយនឹងព័ត៌មានលម្អិតទាំងអស់នេះនឹងធ្វើឱ្យយើងអាចត្រួតពិនិត្យឡើងវិញ និង ធ្វើការបន្ថែមធនធានផ្សេងទៀតសម្រាប់ដំណើរការពិនិត្យឡើងវិញរបស់យើង»។

ក្រុមហ៊ុន Twitter កំពុងយល់ឃើញថាការប្រើប្រាស់សារឥតបានការ និង បញ្ហាគណនីក្លែងក្លាយកាន់តែសភាពធ្ងន់ធ្ងរជាង មុន។ ដូច្នេះនាំឱ្យមានការផ្លាស់ប្តូរដំណើរការនៃកម្មវីធីរបាយការណ៍នេះអាចជម្រុញការហាមឃាត់បានសកម្មជាងមុន។ ម្យ៉ាងទៀតក្រុមហ៊ុនក៏បាននិយាយកាលពីខែកក្កដា ថាខ្លួនបានលុបចោលគណនីចំនួន 70 លានគណនីនៅក្នុងខែ ឧសភា និង ខែមិថុនា ឆ្នាំនេះក្នុងការប្រើសារដែលនិយាយដោយរំលោភបំពានខាងគោលនយោបាយ ឬ ទាក់ទិននឹងការព្យាបាទគ្នាផ្សេងៗជាដើម។ ហើយក្រុមហ៊ុន Twitter ក៏បានបាត់បង់ អ្នកប្រើប្រាស់អស់មួយត្រីមាសរហូតដល់ត្រីមាស ដែលក្រុមហ៊ុនបានកត់សម្គាល់នៅក្នុងរបាយការណ៍ប្រាក់ចំណូលថ្មីបំផុតរបស់ខ្លួន ដែលនេះជាលទ្ធផលនៃការបង្រាបរបស់ក្រុមហ៊ុន។ ដូច្នេះខណៈដែលវាអាចនឹងមិនល្អសម្រាប់ការធ្វើអាជីវកម្មក្នុងរយះពេលដ៏ខ្លីក៏ដោយ ក៏ក្រុមហ៊ុន Twitter ក៏ច្បាស់ជាមើលឃើញពីភាពស្មោះត្រង់នៃ Platform របស់ក្រុមហ៊ុនដើម្បីគោលដៅដ៏សំខាន់ក្នុងរយះពេលដ៏វែងរបស់ក្រុមហ៊ុនផងដែរ។

អត្ថបទអ្នកចង់អាន

លក្ខណៈពិសេសទាំង 5 ដែលមិនត្រូវបានរកឃើញ នៅក្នុងប្រព័ន្ធប្រតិបត្តិការ Android ដែលអ្នកគួរតែចាប់ផ្តើមប្រើប្រាស់វាឥឡូវនេះ

ដោយ: ភារុន 4 PM, Friday, 10 May, 2019

ប្រសិនបើអ្នកធ្លាប់ប្រើប្រាស់ទូរស័ព្ទប្រព័ន្ធប្រតិបត្តិការ Android អស់រយៈពេល 2-3 ឆ្នាំមកហើយនោះ វាអាចមានភាពងាយស្រួលនៅក្នុងការភ្លេច ថាតើភាពទាន់សម័យរបស...

ការផ្តល់ជូនពិសេស ក្នុងឱកាសសម្ពោធសាខា LG BrandShop ថ្មី សាខាស្ទឹងមានជ័យ

ដោយ: ទំនើប 6 PM, Tuesday, 12 Dec, 2017

រាជធានីភ្នំពេញ៖ ដើម្បីចូលរូមអបអរក្នុងឱកាសបើកសម្ពោធសាខា ស្ទឹងមានជ័យ ថ្មីរបស់ LG Brand Shop ក្រុមហ៊ុន LG បានរៀបចំអោយមាននៅការលក់បញ្ចុះតំលៃ យ៉ាងពិសេសរហ...

App របស់ Samsung បង្ហាញពីផលិតផលថ្មី?

ដោយ: ដួងច័ន្ទ 8 AM, Friday, 22 Feb, 2019

ការ Update ថ្មីមួយរបស់ក្រុមហ៊ុន Samsung ដែលត្រូវបានបញ្ចេញសម្រាប់កម្មវិធី Galaxy Wearable App បានបញ្ជាក់ថា ក្រុមហ៊ុនបច្ចេកវិទ្យាដ៏ធំមួយនេះពិតជាបាននឹ...

ជម្រើសនាឡិកា សម្រាប់សុភាពបុរស

ដោយ: ដួងច័ន្ទ 9 PM, Wednesday, 25 Oct, 2017

សម្រាប់បុរស សម្ភារៈតុបតែងខ្លួនពុំសូវស៊ាំញ៉ាំដូចនារីទេ ប៉ុន្តែការបន្ថែមសម្ភារៈលម្អលើខ្លួនប្រាណ បន្តិចបន្តួចនឹងធ្វើឱ្យអ្នកកាន់តែលេចធ្លោ។ អ្វីដែលបុរសម...

Tomnerb.Com - YouTube Channel