ចូលចិត្តទំនើប

ឥឡូវនេះអ្នកអាចប្រើ Google Map នៅក្នុង CarPlay ជាមួយប្រព័ន្ធប្រតិបត្តិការ iOS 12 របស់ Apple បានហើយ

ដោយ: ភារុន 9 AM, Friday, 09 Nov, 2018

សព្វថ្ងៃនេះជាមួយប្រព័ន្ធប្រតិបត្តិការ iOS 12 ក្រុមហ៊ុន Apple បានបន្ថែមការផ្គត់ផ្គង់សម្រាប់សេវាកម្ម Google Map ដែលជាសេវាកម្មទី3 បន្ទាប់ពីដាក់វាបញ្ចូលជាមួយសេវាកម្ម CarPlay របស់ក្រុមហ៊ុន។ នេះជាលក្ខណៈពិសេសដែលអ្នកត្រូវការអស់រយះពេលជាយូរណាស់មកហើយ នោះមានន័យថាចាប់តាំងពីថ្ងៃនេះតទៅអ្នកមិនចាំបាច់ប្រើប្រាស់ផែនទីរបស់ក្រុមហ៊ុន Apple តែមួយគត់នោះទេនៅពេលអ្នកចង់ភ្ជាប់ទូរស័ព្ទ iPhone របស់អ្នកជាមួយនឹងប្រព័ន្ធព័ត៌មាន និង មជ្ឈមណ្ឌលស្វែងរកផ្លូវនៅក្នុងរថយន្តរបស់អ្នក។

ឥឡូវនេះជាមួយនឹងការ Update Google Map version 5.0 អាចធ្វើទៅបាននៅពេលអ្នកដែលប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ iOS ហើយអ្នកនឹងអាចទទួលបានសមត្ថភាពក្នុងការធ្វើសមកាលកម្មរុករកផ្លូវជាមួយ Google Map ដែលមានស្រាប់នៅក្នុងរថយន្តរបស់អ្នកផងដែរ។ ប៉ុន្តែគួរឱ្យសោកស្តាយដែលអ្នកមិនអាចប្រើប្រាស់កម្មវិធី Siri ដើម្បីគ្រប់គ្រង app របស់ Google។ ម្យ៉ាងទៀតវាអាចភ្ជាប់ជាមួយការបញ្ជាដោយសម្លេង ដោយការចុចប៊ូតុងដើម្បីធ្វើឱ្យវាមានសកម្មភាព។

កាលពីពេលមុននេះ ក្រុមហ៊ុន Google និង Waze បានប្រកាសថានឹងនាំយក CarPlay support ទៅដាក់បញ្ចូលនៅក្នុង app របស់ទូរស័ព្ទដៃដែលប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ iOS 12 ហើយជាក់ស្តែង ក្រុមហ៊ុន Waze ពិតជាកំពុងដំណើរការវាមែន។ ដូច្នេះពេលនេះអ្នកគួរធ្វើការ update Google Map app នៅក្នុងទូរស័ព្ទដៃរបស់អ្នក ដើម្បីទទួលបានភាពរីករាយជាមួយបទពិសោធន៍នៃការរុករកផ្លូវនៅក្នុង CarPlay។ លើសពីនេះអ្នកដែលប្រើ Apple Map កាន់តែប្រសើរជាងមុន ដើម្បីធ្វើឱ្យអ្នកមានជម្រើសច្រើនក្នុងការប្រើសេវាកម្មទី 3 នៅពេលអ្នកកំពុងស្ថិតក្នុងស្ថានភាពមួយដែលត្រូវការដំណើរការជាមួយកម្មវិធីនេះ ដើម្បីធ្វើឱ្យការធ្វើដំណើរកម្សាន្តរបស់អ្នកប្រព្រឹត្តទៅបានកាន់តែល្អប្រសើរ។

អត្ថបទអ្នកចង់អាន

សម្ភារៈ Smartphone ជួយឱ្យជីវិតកាន់តែរស់រវើក

ដោយ: ដួងច័ន្ទ 10 PM, Monday, 19 Mar, 2018

នៅពេលអ្នកកាន់ទូរសព្ទ Smartphone អ្នកនឹងចាប់ផ្តើមគិតអំពី ការប្រើប្រាស់សម្ភារៈនានាជាគូនឹងវា។ តើអ្នកយល់យ៉ាងណាដែរ ចំពោះឧបករណ៍សាកថ្មគ្មានខ្សែ? ឬកញ្ចក់កា...

សូមណែនាំគំរូរថយន្ត Bugatti Type 57T 2017

ដោយ: ដួងច័ន្ទ 8 PM, Thursday, 27 Jul, 2017

ថ្ងៃនេះ គេហទំព័រទំនើប សូមនាំអារម្មណ៍មិត្តអ្នកអាន មកទទួលយកព័ត៌មានថ្មី អំពីរថយន្តម៉ូដែលថ្មី ឆ្នាំ 2017 នោះគឺរថយន្ត Bugatti Type 57T។ រថយន្ត Bugatti C...

៤ ចំណុច ដើមី្បសុវត្ថិភាពកូនតូចរបស់អ្នក ពីរថយន្ត

ដោយ: ស. លីង 9 PM, Thursday, 22 Jun, 2017

ចាស់ៗតែងថា ក្មេងរពឹសជាក្មេងឆ្លាត។ បើនិយាយពីក្មេងសម័យកុំព្យូទ័របច្ចុប្បន្ន គឺឆ្លាតៗណាស់ ដូច្នេះមានន័យថា គេក៏រពឹសមិនធម្មតាដែរ។ ឪពុកម្តាយពិតជាត្រូវការ...

កម្មវិធីប្រើប្រាស់ ឥតគិតថ្លៃរបស់ Android

ដោយ: ដួងច័ន្ទ 10 PM, Monday, 06 Nov, 2017

នៅលើ Google Play Store មានកម្មវិធីប្រើប្រាស់ជាច្រើន សម្រាប់អ្នកជ្រើសរើស។ វាអាចមានការលំបាក សម្រាប់អ្នកក្នុងការស្វែងរកកម្មវិធី ដែលអ្នកត្រូវការ។ នេះជា...

Tomnerb.Com - YouTube Channel