ចូលចិត្តទំនើប

អ្វីដែលគួរស្វែងយល់ មុនពេលជួសជុលបន្ទប់ទឹក

ដោយ: ដួងច័ន្ទ 8 PM, Wednesday, 15 Mar, 2017

ការជួសជុលបន្ទប់ទឹក អាចជាបញ្ហាចោទដ៏ធំមួយ ទោះបីជាអ្នកមានបទពិសោធន៍ច្រើន ក្នុងការកែច្នៃម៉ូតឡើងវិញក៏ដោយ។ ការសហការជាមួយអ្នកមានជំនាញពិតប្រាកដ គឺជាគន្លឹះ ដើម្បីធ្វើឱ្យគម្រោង ផែនការដ៏លំបាក ក្លាយជាបទពិសោធន៍វិជ្ជមាន សម្រាប់អ្នកទាំងពីរ។ មានវិធីជាច្រើនជួយអ្នក ក្នុងការចុះកិច្ចសន្យា សម្រាប់ការជួសជុល ដែលជួយការពារផលប្រយោជន៍សម្រាប់អ្នក។

គូសប្លង់

អ្នកគួរប្រាប់អ្នកច្នៃម៉ូត ឬវិស្វករសំណង់របស់អ្នក បានព្រាងគំរូបន្ទប់ទឹកនៅលើក្រដាស ដូច្នេះអ្នក និងពួកគេ អាចពិភាក្សាគ្នាទាក់ទងនឹងការតុបតែង និងតម្លៃ។ ការកំណត់លទ្ធរំពឹងទុកច្បាស់លាស់ នឹងជួយឱ្យអ្នកជៀសផុត ពីការប្តូរចិត្តនៅវិនាទីចុងក្រោយ។ សូមចងចាំថា អ្នកបានកត់ត្រាពីចំណុចពិសេសដែលអាចមិនមាននៅលើគំរូប្លង់ ដូចជាឥដ្ឋការ៉ូ កញ្ចក់ ឧបករណ៍ព្យួរសម្ភារៈជាដើម។

ដើរទិញទំនិញ

មុនពេលការងារចាប់ផ្តើម អ្នកគួរទិញឥដ្ឋការ៉ូ បរិក្ខាបន្ទប់ទឹក កញ្ចក់ឆ្លុះ និងសម្ភារៈផ្សេងៗទៀត ក៏ដូចជាការរៀបចំដឹកជញ្ជូនសម្ភារៈទាំងនោះ ទៅគេហដ្ឋានរបស់អ្នក។ មិនត្រឹមតែជួយអ្នកជៀសផុត ពីការកេងប្រវ័ញ្ចលើតម្លៃពីអ្នកសាងសង់ប៉ុណ្ណោះទេ អ្នកថែមទាំងអស់គ្រប់គ្រងលើពេលវេលា នៃការដឹកជញ្ជូនថែមទៀតផង។ ការផ្គត់ផ្គង់សម្ភារៈយឺតយ៉ាវ ធ្វើឱ្យដំណើរការជួសជុលត្រូវពន្យារពេល។ អ្នកត្រូវប្រាកដថា បានពិនិត្យសព្វជ្រុងជ្រោយលើទំនិញ ជាមួយជាងជួសជុល នៅពេលទំនិញមកដល់ និងប្រាប់ទៅអ្នកលក់ទំនិញវិញ បើសិនមានសម្ភារៈណាមួយខូចខាត ឬបាក់បែក។

មានចិត្តអំណត់

នៅក្នុងគេហដ្ឋានបន្ទប់ទឹក ជាទីតាំងតូចចង្អៀត និងស្មុគស្មាញបំផុត សម្រាប់ការជួសជុល ពីព្រោះនៅក្នុងទីតាំងតូចចង្អៀតបែបនេះ មិនអាចឱ្យជាងជួសជុល មួយក្រុមចូលបានទាំងអស់គ្នា ក្នុងពេលតែមួយទេ។ អ្នកគួររំពឹងថា ការងារជួសជុលនឹងដំណើរការជាជំហាន មិនមែនដំណើរការទាំងស្រុងក្នុងពេលតែមួយឡើយ។ ជាដំបូងក្រុមវាយកម្ទេចនឹងចាប់ផ្តើមមុនគេ បន្ទាប់មកក្រុមរៀបចំគ្រោង បន្ទាប់មកក្រុមរៀបបណ្តាញទុយោទឹក និងចុងក្រោយបង្អស់ គឺក្រុមអគិ្គសនី។ មុនពេលជញ្ជាំងត្រូវបានបិទ និងក្រាលការ៉ូ ក៏មានក្រុមត្រួតពិនិត្យមួយក្រុមផងដែរ។

រៀបចំគម្រោងចំណាយ

អ្នកគួររៀបចំផែនការចំណាយ ដោយប្រគល់ប្រាក់ដំបូង ក្នុងចំនួន ១ភាគ ៣ នៃប្រាក់សរុប បន្ទាប់មក ប្រគល់ជារៀងរាល់សប្តាហ៍។ ដោយសារមានសម្ភារៈជាច្រើន ជាតម្រូវការនៅពេលចាប់ផ្តើមជួសជុលដំបូង រូបមន្តនេះនឹងជួយឱ្យដំណើរការ ជួសជុលអនុវត្តបានលឿន។ ចំនួនប្រាក់ត្រូវប្រគល់ឱ្យអ្នកជួសជុល តាមសប្តាហ៍គួរអាស្រ័យលើភាគរយ នៃការងារដែលបានធ្វើក្នុងសប្តាហ៍នោះ។ ជាដំបូន្មាន អ្នកគួររក្សាប្រាក់ ១០ភាគរយនៃប្រាក់សរុប រហូតដល់ការជួសជុលត្រូវបានបញ្ចប់។ វាជាការតាស់តឿន សម្រាប់ភាគីទាំងសងខាង ដើម្បីធានាថា ខសន្យាចុងក្រោយត្រូវបានអនុវត្តចប់សព្វគ្រប់។ អ្នកគួរបង់ប្រាក់ដែលនៅសេសសល់ ក្នុងអំឡុងពេល ២សប្តាហ៍បន្ទាប់ពីការជួសជុលបានបញ្ចប់។ ជាចុងក្រោយ អ្នកនឹងរីករាយជាមួយនឹង បន្ទប់ទឹកថ្មីរបស់គេហដ្ឋានអ្នក។

Bathroom-Renovation-01

ប្រភព: ArchitecturalDigest ផ្នែក: បច្ចេកវិទ្យា, Appliances

អត្ថបទអ្នកចង់អាន

Ignore No More: ចាត់ការកូន ដែលមិនព្រមទទួលទូរស័ព្ទ

ដោយ: ដាលីស 9 PM, Wednesday, 08 Jul, 2015

លោកឪពុកអ្នកម្តាយ ប្រហែលជាធ្លាប់ជួបហេតុការណ៍ កូនមិនលើកទូរស័ព្ទខ្លះហើយ មិនថាហេតុការណ៍ នៃការ​មិន​ព្រម​​លើក​ទូរស័ព្ទនោះជាអ្វីទេ តែការមិនព្រមទទួលទូរស័ព្...

សញ្ញាប្រាប់ថា អ្នកត្រូវការម៉ាស៊ីនផ្តល់សំណើម

ដោយ: ដួងច័ន្ទ 8 AM, Saturday, 20 Oct, 2018

បើសិនជាអ្នកសួរខ្លួនឯងថា តើអ្នកត្រូវការម៉ាស៊ីនផ្តល់សំណើមឬទេ? ចម្លើយភាគច្រើនប្រាកដជាឆ្លើយថាទេ។ ម៉ាស៊ីនផ្តល់សំណើមជាទូទៅ មិនជួយពង្រឹងសុខភាពទេ ប៉ុន្តែវា...

PowerBeats ជាការគម្រាមធំបំផុតសម្រាប់ AirPods

ដោយ: ដួងច័ន្ទ 8 AM, Saturday, 25 May, 2019

ការគម្រាមកំហែងដ៏ធំបំផុតសម្រាប់ផលិតផលកាសស្តាប់ដ៏ពេញនិយម AirPods បាននឹងកំពុងចេញពីផ្ទៃក្នុងក្រុមហ៊ុន Apple ផ្ទាល់។ កាសស្តាប់គ្មានខ្សែ PowerBeats Pro ថ...

សម្ភារៈប្រើប្រាស់ ដែលអ្នកមិនធ្លាប់ដឹងថាមាន

ដោយ: ដួងច័ន្ទ 6 PM, Thursday, 21 Dec, 2017

ពិភពលោកដ៏ធំទូលាយ អ្នកអាចនឹងមិនបានដឹងសព្វគ្រប់បែបយ៉ាង ពីអ្វីដែលមាន ឬអ្វីដែលគ្មាន។ ថ្ងៃនេះ ទំនើប សូមបង្ហាញពីសម្ភារៈប្រើប្រាស់មួយចំនួន ដែលអ្នកអាចនឹងមិ...

Tomnerb.Com - YouTube Channel