ចូលចិត្តទំនើប

អ្វីជា macOS Mojave?

ដោយ: ដួងច័ន្ទ 4 PM, Friday, 30 Nov, 2018

ក្រុមហ៊ុន Apple បានបញ្ចេញកម្មវិធី macOS Mojave ដែលជាប្រព័ន្ធប្រតិបត្តិការរបស់ Mac ចុងក្រោយគេបង្អស់ នាំមកជូននូវមុខងារ Dark Mode ថ្មី ព្រមជាមួយការត្រួសត្រាយផ្លូវសម្រាប់ការគាំទ្រ iOS App ផងដែរ។

ការ Update ដែលមិនត្រូវបានគិតថ្លៃសម្រាប់អ្នកប្រើប្រាស់ Mac ក៏នាំមកជូននូវមុខងារ Dynamic Desktop ថ្មីមួយ ព្រមជាមួយមុខងារ Stacks ដែលសន្យាជាជំនួយសម្រាប់ការរៀបចំទីកន្លែងការងារ Digital របស់អ្នកឱ្យមានសណ្តាប់ធ្នាប់។
វាជាមុខងារ Dark Mode ដែលនឹងផ្តល់នូវការផ្លាស់ប្តូរជាច្រើន។ Scheme មានពណ៌ងងឹតថ្មី គឺជាជម្រើស ដែលផ្លាស់ប្តូរពី Scheme ដែលមានពណ៌ភ្លឺ ស្រដៀងគ្នានឹងមុខងារនៅលើ macOS ចាស់។ វាត្រូវបានរចនាឡើង ដើម្បីផ្តល់នូវភាពងាយស្រួលជាងមុន សម្រាប់ភ្នែកអ្នកប្រើប្រាស់ ជាពិសេសនៅពេលពួកគេធ្វើការនៅក្រោមលក្ខខណ្ឌពន្លឺទាប។

Dark Mode ត្រូវបានដំណើរការនៅលើ Apps ដើមរបស់ Mac ទាំងអស់ដូចជា Mail, Maps, Calendar និង Photos ជាដើម។ ប៉ុន្តែវាអាស្រ័យលើ Developer ភាគីទីបី ក្នុងការដាក់ដំណើរសម្រាប់ Software របស់ពួកគេ។

Stacks ជាមុខងារសម្រាប់រៀបចំសណ្តាប់ធ្នាប់នៅលើ Desktop។ ដោយសារ Home Screen របស់ macOS តែងមានរូបសញ្ញា និងឯកសារ រញ៉េរញ៉ៃ Stacks នឹងធ្វើការរៀបចំដោយស្វ័យប្រវត្តិ ដោយរៀបចំឯកសារជាក្រុម យោងតាមមាតិកា។ Stacks នឹងធ្វើការចាប់ក្រុមរូបភាព ឯកសារបទបង្ហាញ ឯកសារអត្ថបទ និង ឯកសារ PDF ទោះបីវាអាចរៀបចំតាមរយៈការប្រើប្រាស់ Date ឬ Tags ក្តី។
អ្នកប្រហែលជាចង់ដាក់ដំណើរការមុខងារ Stacks បើសិនជាអ្នកបានឃើញ Dynamic Desktop ថ្មី។ វាលើសពីរូបភាព Wallpaper តែមួយ ដែលនាពេលនេះវារួមបញ្ចូលនូវរូបភាពមួយឈុត ប្រែប្រួលតាមពេលវេលា។ សម្រាប់ការដាក់ដំណើរការដំបូង រូបភាព Mojave Desert ដែលផ្លាស់ប្តូរពីពេលថ្ងៃរះ រហូតដល់ពេលថ្ងៃលិច។

ចំណែកមុខងារ Finder ដែលត្រូវបាន Update នាពេលនេះមានរួមបញ្ចូលនូវ Gallery View និង Pane View ដែលអនុញ្ញាតឱ្យអ្នកទស្សនារូបភាពដោយមិនចាំបាច់ប្រើប្រាស់ Right-Click និងចុចយក Info ទៀតទេ។ នៅក្នុងនោះមានមុខងារ Quick Actions នៅក្នុង Preview Pane សម្រាប់ការបង្កើតឯកសារ PDF រួមទាំងឯកសារ PDF ដែលប្រើប្រាស់កូដសម្ងាត់សម្រាប់ការពារសុវត្ថិភាព និងដំណើរការមុខងារ Automator Actions។ មុខងារ Quick Look ដំណើរការសម្រាប់ការបង្វិល និងកាត់រូបភាព ដាក់គំនូសលើឯកសារ PDF និងកាត់តវីដេអូ និង Clip សម្លេង ទាំងអស់នេះដោយពុំចាំបាច់ប្រើ Preview។

នៅក្នុង Screenshot នាពេលនេះមានមុខងារថតវីដេអូ និងការចូលទៅប្រើប្រាស់ឧបករណ៍កែរូបបានកាន់តែងាយស្រួល។ ចុចលើ Shift-Command-5 នឹងនាំមកនូវការបញ្ជារជាច្រើន សម្រាប់រូបភាព និងវីដេអូ ហើយនាពេលនេះអ្នកក៏អាចដាក់ពេលវេលាកំណត់បានផងដែរ។
បើសិនជាអ្នកជាអ្នកប្រើប្រាស់ទូរសព្ទ iPhone មុខងារ Continuity Camera នឹងធ្វើឱ្យអ្នកពិបាកបែងចែករវាង iOS និង macOS។ អ្នកអាចប្រើប្រាស់ជម្រើស Import Form ថ្មី នៅក្នុងកម្មវិធី Pages, Keynote, Numbers, Note, Mail និង Apps មួយចំនួនទៀត សម្រាប់ប្រែក្លាយកាមេរ៉ារបស់ iPhone ឱ្យទៅជាម៉ាស៊ីនស្កេន។ វាមិនមែនជាការរួមចំណែកពី iOS តែមួយមុខទេ ក្នុងនោះកម្មវិធី News, Stocks, Voice Memos និង Home ក៏ត្រូវបានបន្ថែមទៅក្នុង macOS ដែរ ដោយប្រើប្រាស់កូដ iOS។ ក្រុមហ៊ុន Apple និយាយថា Developer ជាភាគីទីបី នឹងអាចផ្លាស់ ប្តូរ iOS Apps សម្រាប់ macOS បាននៅក្នុងឆ្នាំ 2019។

រីឯ Mac App Store ថ្មី ដែលសន្យាថានឹងធ្វើឱ្យវាកាន់តែងាយស្រួល ក្នុងការស្វែងរកទាំង Software ដែលអ្នកត្រូវការ និងបង្ហាញខ្លីៗពីកម្មវិធីថ្មី ដែលអ្នកអាចនឹងមិនបានដឹងពីមុន។ Safari ទទួលបាន Intelligent Tracking Prevention ដើម្បីបញ្ឈប់ប៊ូតុង Like និង Share នៅលើបណ្តាញទំនាក់ទំនងសង្គម និងណែនាំពី Widget ពីការចែករំលែកព័ត៌មានអំពីអ្នក រវាងគេហទំព័រនិមួយៗ ហើយក៏មានភ្នាក់ងារ Simplifier User សម្រាប់ការចែករំលែក ដើម្បីកាត់បន្ថយចំនួនទិន្នន័យផ្ទាល់ខ្លយន ដែលអាចទាញយកពីគេហទំព័រខុសៗគ្នា។ រូបសញ្ញា Website ត្រូវបានបន្ថែម Browser Tabs ដើម្បីធ្វើឱ្យការកំណត់លើ Tab ណាដែលកំពុងដំណើរការគេហទំព័រ
Siri ទទួលបានការគ្រប់គ្រង HomeKit ហើយនៅក្នុង Mail ក៏មាន Emoji Menu ផងដែរ។ មានការផ្លាស់ប្តូរជាច្រើនទៀត ដែលសន្យាថានឹងធ្វើឱ្យ Mac Hardware ដំណើរការកាន់តែលឿន។

macOS Mojave មាន Update ដោយឥតគិតថ្លៃ មានវត្តមាននៅលើ Mac App Store។ អ្នកនឹងត្រូវការប្រើប្រាស់ Mac ដែលបានបញ្ចេញនៅពាក់កណ្តាលឆ្នាំ 2012 ឬ 2010 ឬ 2012 Mac Pro៕

ប្រភព: slashgear ផ្នែក: បច្ចេកវិទ្យា, កុំព្យូទ័រ

អត្ថបទអ្នកចង់អាន

Arena of Valor ផ្តល់នូវរសជាតិថ្មីស្រឡាងនៅលើ Switch

ដោយ: ដួងច័ន្ទ 8 AM, Wednesday, 29 Aug, 2018

ហ្គេម Arena of Valor គឺជាហ្គេមមានប្រជាប្រិយភាពខ្ពស់មួយនៅក្នុងពិភពលោក ដែលទទួលបានចំនួនអ្នកលេងរហូតដល់ 200 លាននាក់ មុនពេលវាបង្ហាញខ្លួនជាលើកដំបូងនៅតំបន់...

អេក្រង់ឆ្លាតវៃ Google Assistant របស់ LG ចេញលក់ហើយ

ដោយ: ដួងច័ន្ទ 11 AM, Friday, 14 Dec, 2018

ក្រុមហ៊ុន LG គឺជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនជាដៃគូរបស់ក្រុមហ៊ុន Google នាពេលបច្ចុប្បន្ន បានប្រកាសអំពីផលិតផលអេក្រង់ឆ្លាតវៃថ្មី នៅក្នុងព្រឹត្តិកា...

រថយន្តស្ព័រ Ferrari 812 ជារថយន្តល្បឿនលឿនបំផុត

ដោយ: ដួងច័ន្ទ 6 PM, Wednesday, 22 Feb, 2017

បើសិនជាអ្នកឱ្យឈ្មោះ រថយន្តមួយគ្រឿងថា «លឿនបំផុត» (Superfast) វាគួរតែមានអំណះអំណាង មកបញ្ជាក់ពីសមត្ថភាពរបស់វា។ ប៉ុន្តែវាទំនងជាគ្មាននរណាម្នាក់នឹងគិតថារថ...

LG Smart Inverter ម៉ាស៊ីនត្រជាក់ប្រើបច្ចេកវិទ្យាថ្មី Dual Inverter សន្សំសំចៃអគ្គីសនី 70%

ដោយ: WangSang 7 AM, Thursday, 21 Jul, 2016

សព្វថ្ងៃនេះ មិនថាតែនៅប្រទេសកម្ពុជា ក៏ដូចជានៅលើពិភពលោកនោះទេ បំរែបំរួលអាកាសធាតុ គឺបានធ្វើអោយមានការប៉ះពាល់យ៉ាងខ្លាំងទៅដល់សេចក្តីសុខ និងការរស់នៅរបស់មនុ...

Tomnerb.Com - YouTube Channel