ចូលចិត្តទំនើប

អ្វីជា BATBAND?

ដោយ: ដួងច័ន្ទ 12 AM, Sunday, 26 Mar, 2017

BATBAND គឺជាឧបករណ៍សម័យថ្មី នៃបច្ចេកវិទ្យាសម្លេង ដែលអនុញ្ញាតឱ្យអ្នកស្តាប់លឺសម្លេងផ្ទាល់ខ្លួន និងសម្លេងនៅជុំវិញខ្លួនអ្នក។ វាជាឧបករណ៍ដែលបង្កើតឡើង ពីគំនិតច្នៃប្រឌិតរបស់មនុស្ស ជាមួយនឹងបច្ចេកវិទ្យាទំនើប នាំមកនូវបទពិសោធន៍នៃសម្លេងដ៏បរិសុទ្ធ តាមរយៈប្រព័ន្ធចរន្តឆ្អឹងប្រកបដោយភាពច្នៃប្រឌិត។

តើ BATBAND ដំណើរការយ៉ាងដូចម្តេច?

ឧបករណ៍ទំនើបនេះ ដំណើរការតាមរយៈចរន្តឆ្អឹង ដែលមានឧបករណ៍បំលែងការប្រែប្រួលរលកសម្លេងដែលទទួលបានដោយផ្នែកខាងក្នុង នៃត្រចៀករបស់បុគ្គលម្នាក់ ដូច្នេះវាកាត់បន្ថយសម្លេងរំខានពីមជ្ឈដ្ឋានខាងក្រៅ។ រលកសម្លេងដែលត្រូវបានបញ្ជូន នៅក្នុងប្រេកង់ដែលអាចបញ្ជូនឆ្លងកាត់ ឆ្អឹងលលាដ៏ក្បាលបាន។ ត្រចៀករបស់អ្នកមិនមានបំពាក់អ្វីទាំងអស់ ដូច្នេះអ្នកអាចស្តាប់លឺសម្លេង កាន់តែច្បាស់ទ្វេដង ដោយពុំចាំបាច់ខ្វល់ពីផាសុកភាព គុណភាព ឬ រូបរាងឡើយ។ ឧបករណ៍បំលែងសម្លេងចំនួន៣ សម្រាប់ធ្វើការបញ្ជូនរលកសម្លេងត្រូវបានបំពាក់លើ BATBAND ដោយឧបករណ៍ចំនួន ២បំពាក់ សម្រាប់ភ្ជាប់លើក្បាលទាំងសងខាង(ឆ្អឹងសៀតផ្កា) និងមួយទៀតនៅពីខាងក្រោយ (ឆ្អឹងកញ្ចឹងក)។ លើសពីនេះទៀត មុខងារដ៏ស្ងប់ស្ងាត់របស់វាមានន័យថា គ្រប់សម្លេងដែលអ្នកបានលឺ ស្ទើរតែមិនអាចលឺចេញមកខាងក្រៅ។ BATBAND ត្រូវបានបង្កើតឡើងដើម្បីសម្រួលបែបផែនរស់នៅដ៏មមាញឹករបស់អ្នក ដោយឱ្យអ្នកស្តាប់បានកាន់តែច្បាស់។

Batband-01

តើអ្នកប្រើវាយ៉ាងដូចម្តេច?

គ្រាន់តែដាក់ BATBAND នៅពីក្រោយក្បាល ភ្ជាប់វាជាមួយទូរសព្ទដៃ តាមរយៈ Bluetooth គ្រប់គ្រងមុខងារដោយប្រើប៉ះ Sensor ហើយអ្នកអាចស្តាប់បទចម្រៀង ឬនិយាយទូរសព្ទដោយលាក់លៀមបាន។ BATBAND ផ្តល់នូវភាពងាយស្រួលបំផុត ដោយវាច្នៃប្រឌិតសម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃ និងសក្តិសមនឹងបែបផែនរស់នៅដ៏មមាញឹក នៅកន្លែងការងារ ការធ្វើដំណើរ ជជែកកំសាន្ត ជាមួយមិត្តភក្តិ លេងហ្គេម ហាត់កីឡា និងសកម្មភាពផ្សេងៗទៀត ដោយមិនចាំបាច់ពាក់ឧបករណ៍នឹងត្រចៀក។ ឧបករណ៍នេះត្រូវបានផលិតឡើងពីដែករលាស់ គៀបជាប់ផ្នែកខាងក្រោយនៃក្បាល និងអេប៉ុងខាងក្នុងផ្តល់ផាសុកភាពជាអតិបរមា និងកាត់បន្ថយការលេចលឺសម្លេងមកខាងក្រៅ។ វាងាយស្រួលសាកថាមពលតាមរយៈ រន្ធUSB និងមិនត្រូវការ Software ឬ ការ Updateឡើយ។

នៅពេលណាដែលគួរប្រើ BATBAND?

  • និយាយទូរសព្ទនៅតាមផ្លូវ
  • ការចង្អុលបង្ហាញ GPS ដោយសម្លេង
  • ស្តាប់ចម្រៀងដោយសម្ងាត់ និងនៅពេលហាត់ប្រាណ
  • មិនចាំបាច់ប្រើដៃ
  • ពង្រីកបទពិសោធន៍នៃការលេងហ្គេម
  • ប្រើប្រាស់រួមជាមួយ VR និង AR

មុខងារដ៏អស្ចារ្យ

  • ការច្នៃម៉ូតផ្តល់នូវភាពងាយស្រួល ក្នុងការប្រើប្រាស់គ្រប់កាលៈទេសៈ
  • មុខងារ Sensor ដោយគ្រាន់តែប្រើដៃ និងកាយវិការ
  • ភ្ជាប់ជាមួយក្បាលមេក្រូ អាចឱ្យអ្នកនិយាយទូរសព្ទបាន
  • អ្នកមិនចាំបាច់ពាក់ឧបករណ៍នៅលើត្រចៀក ដូច្នេះអ្នកអាចស្តាប់បទចម្រៀង និងស្តាប់មជ្ឈដ្ឋានខាងក្រៅបានក្នុងពេលតែមួយ

Batband-04

Batband-02

ប្រភព: KickStarter ផ្នែក: បច្ចេកវិទ្យា, Accessories, Appliances

អត្ថបទអ្នកចង់អាន

HTC U និង Ultra នឹងបង្ហាញខ្លួន ក្នុងខែមីនា ២០១៧ នេះ

ដោយ: ចរិយា 10 PM, Sunday, 15 Jan, 2017

ទូរស័ព្ទ HTC នឹងចេញជំនាន់ពីរ ក្នុងពេលតែមួយ គឺ HTC U Play និង HTC U Ultra ដែលទំនើប ទទួលបានព័ត៌មានថា នឹងបង្ហាញខ្លួនដល់សាធារណៈជន នៅក្នុងខែកុម្ភៈ និងមី...

ស្មាតហ្វូន ប្រព័ន្ធប្រតិបត្តិការ Tizen OS តំបូងគេបំផុត!

ដោយ: ដាលីស 11 AM, Saturday, 30 May, 2015

បង្ហាញខ្លួនជាផ្លូវការហើយ សម្រាប់ស្មាតហ្វូនប្រព័ន្ធប្រតិបត្តិការ Tizen OS តំបូងគេបំផុតលើពិភពលោក មានឈ្មោះថា “Samsung Z” ដោយមានកំណត់ដាក់លក...

Galaxy Home ចេញលក់ឆ្នាំនេះហើយ

ដោយ: ដួងច័ន្ទ 8 AM, Saturday, 29 Jun, 2019

វាជាដំណើរផ្លូវដ៏វែងឆ្ងាយមួយទៅកាន់ទីផ្សារសម្រាប់ផលិតផល Galaxy Home ហើយនាពេលនេះ នាយកប្រតិបត្តិក្រុមហ៊ុន Samsung លោក Hyun-Suk Kim ដែលជាអ្នកគ្រប់គ្រងផ្...

Firefox អភិវឌ្ឍន៍មុខងារកាន់តែប្រសើរ

ដោយ: ដួងច័ន្ទ 8 AM, Thursday, 01 Nov, 2018

ក្រុមហ៊ុន Mozilla កំពុងព្យាយាមធ្វើអ្វីម្យ៉ាង ដើម្បីដោះស្រាយបញ្ហាដែលអ្នកប្រើប្រាស់មួយចំនួន កំពុងធុញទ្រាន់ ដូចជាអារម្មណ៍ដ៏គួរឱ្យធុញថប់នៅពេលអ្នកគិតពីអ...

Tomnerb.Com - YouTube Channel