ចូលចិត្តទំនើប

អ្វីខ្លះដែលអាចសម្អាត ក្នុងម៉ាស៊ីនបោកគក់បាន?

ដោយ: ដួងច័ន្ទ 8 AM, Saturday, 06 Oct, 2018

តើអ្នកធ្លាប់ឆ្ងល់ទេថា ក្រៅពីសម្លៀកបំពាក់ តើអ្នកអាចបោកគក់អ្វីបានទៀតខ្លះនៅក្នុងម៉ាស៊ីនបោកគក់? ចង់ដឹងចម្លើយ សូមអានអត្ថបទខាងក្រោម។
សម្ភារៈកីឡា
អ្នកដឹងច្បាស់ណាស់ថាសម្ភារៈកីឡាពោរពេញដោយភាពកង្វក់ តែអ្នកអាចលាងសម្អាតវាបាន ដោយប្រើប្រាស់ម៉ាស៊ីនបោកគក់។ ងាយៗ គ្រាន់តែដាក់សម្ភារៈកីឡា ទាំងនោះនៅក្នុងកន្រ្តកសម្រាប់បោកគក់ក្នុងម៉ាស៊ីន បន្ទាប់មកប្រើប្រាស់មុខងារ Gentle Cycle និងម្សៅសាប៊ូធម្មតា។ ប៉ុន្តែអ្នកមិនត្រឹមប្រើមុខងារសម្ងួតឡើយ ដោយទុកឱ្យវាស្ងួតដោយប្រើប្រាស់ខ្យល់ធម្មតាវិញ។

កម្រាលហាត់យូហ្គា
ក្រៅពីសម្លៀកបំពាក់ហាត់យូហ្គា អ្នកក៏អាចបោកកម្រាលសម្រាប់ហាត់នៅក្នុងម៉ាស៊ីនបោកគក់បានដែរ។ បើសិនជាអ្នកមានម៉ាស៊ីនបោកគក់ដែលគ្មាន Agitator នៅចំកណ្តាលនោះជាការប្រសើរព្រោះវាជាប្រភេទម៉ាស៊ីនដែលមិនធ្វើឱ្យប៉ះពាល់ដល់សាច់ក្រណាត់។ តែបើសិនជាម៉ាស៊ីនរបស់អ្នកមាន Agitator កណ្តាល អ្នកត្រូវមូរកម្រាល និងតំរៀបវាព័ទ្ធជុំវិញ Agitator។ អ្នកត្រូវផ្តល់តុល្យភាពដល់ម៉ាស៊ីន ដោយប្រើប្រាស់កន្សែងជូតខ្លួន 2-3 ទៀត ដើម្បីជៀសវាងម៉ាស៊ីនធ្វើការខ្លាំងពេក។ ប្រើប្រាស់មុខងារ Gentle Cycle ទឹកមានកម្តៅល្មម និងប្រើប្រាស់ម្សៅសាប៊ូសម្រាប់ការបោកគក់ភាពកង្វក់ខ្លាំង។ អ្នកក៏មិនត្រូវប្រើប្រាស់ម៉ាស៊ីនសម្ងួតសម្រាប់កម្រាលនេះដែរ។

 

កាបូបស្ពាយ
លើកលែងតែវាជាកាបូបធ្វើពីស្បែក បើគ្រាន់តែជាកាបូបស្ពាយធ្វើពីសាច់ក្រណាត់ធម្មតា អ្នកអាចបោកសម្អាតវានៅក្នុងម៉ាស៊ីនបោកគក់ ជាមួយមុខងារធម្មតា។ អ្នកអាចប្រើសាប៊ូកំចាត់ស្នាមប្រឡាក់នៅលើកាបូបបានផងដែរ។ អ្នកត្រូវត្រឡប់កាបូបចេញក្រៅ ហើយប្រើប្រាស់សាប៊ូសម្រាប់ការបោកគក់ប្រឡាក់ខ្លាំង។

ស្បែកជើងឃ្លុប
លើកលែងតែវាត្រូវបានបញ្ជាក់ថាមិនអាចបោកគក់ក្នុងម៉ាស៊ីនបាន នោះអ្នកអាចបោកគក់ស្បែកជើងឃ្លុប ស្បែកជើង Canvas និងស្បែកជើង Sneaker នៅក្នុងម៉ាស៊ីនបាន។ ត្រូវចាំថាត្រូវស្រាយខ្សែស្បែកជើងចេញ និងបោកគក់ដាច់ដោយឡែក ដកទ្រនាប់ខាងក្នុង និងដាក់ស្បែកជើងនៅក្នុងកន្រ្តកសម្រាប់បោកគក់ក្នុងម៉ាស៊ីន និងបោកគក់ជាមួយម្សៅសាប៊ូធម្មតា។ បើសិនជាមានស្នាមប្រឡាក់ខ្លាំង អ្នកអាចប្រើប្រាស់ម្សៅសាប៊ូកំចាត់ស្នាម និងទុកវាចោល 15 នាទីមុនពេលបោកគក់។ បើសិនជាអ្នកបារម្ភពីបញ្ហាក្លិន អ្នកអាចបន្ថែមម្សៅ Baking Soda។

សម្ភារៈក្មេងលេង
សម្ភារៈក្មេងលេងជាកន្លែងប្រមូលផ្តុំមេរោគ ដែលអ្នកអាចធ្វើការលាងសម្អាតនៅក្នុងកន្រ្តកបោកគក់ក្នុងម៉ាស៊ីនបោកគក់។ អ្នកត្រូវសម្ងួតវាដោយប្រើខ្យល់ធម្មតា ហើយអ្នកក៏អាចប្រើប្រាស់សាប៊ូសម្លាប់មេរោគផងដែរ។

តុក្កតា
ដំបូងអ្នកត្រូវពិនិត្យមើលកន្លែងដាច់រហែក បន្ទាប់មកប៉ះប៉ូវកន្លែងដាច់រហែក និងប្រើប្រាស់សាប៊ូកំចាត់ស្នាមប្រឡាក់នៅត្រង់កន្លែងប្រឡាក់ខ្លាំង បន្ទាប់មកដាក់វានៅក្នុងកន្រ្តកបោកគក់ក្នុងម៉ាស៊ីនបោកគក់។ ប្រើប្រាស់មុខងារបោកគក់ធម្មតា និងទុកវាហាលសម្ងួតដោយប្រើប្រាស់ខ្យល់ធម្មតា។

កញ្ចប់ និងប្រអប់អាហារ
វាក៏ជាសម្ភារៈដែលប្រមូលផ្តុំដោយបាក់តេរី និងមេរោគដែរ បើសិនជាវាមិនត្រូវបានលាងសម្អាតឱ្យបានត្រឹមត្រូវ។ អ្នកអាចលាងសម្អាតវានៅក្នុងម៉ាស៊ីនបោកគក់ ដោយប្រើមុខងារធម្មតា និងប្រើប្រាស់ទឹកក្តៅឧណ្ហៗ។

សម្ភារៈជូតសម្អាតផ្ទះ
បន្ទាប់ពីអ្នកបោសជូតសម្អាតផ្ទះរួចរាល់ហើយ សម្ភារៈបោសជូតទាំងនោះក៏ត្រូវការលាងសម្អាតដូចគ្នា។ ក្បាលឧបករណ៍ជូតឥដ្ឋ អេប៉ុង ស្រោមដៃប្លាស្ទិច និងអំបោសសុទ្ធតែជាកន្លែងប្រមូលផ្តុំបាក់តេរី ដែលអាចឱ្យបាក់តេរីសាយភាយទៅគ្រប់ទីកន្លែង។ អ្នកអាចប្រើប្រាស់ទឹកក្តៅ និងម្សៅសាប៊ូ សម្រាប់ការលាងសម្អាតសម្ភារៈទាំងនោះនៅក្នុងម៉ាស៊ីនបោកគក់ ហើយហាលវាឱ្យស្ងួត មុននឹងទុកដាក់វាវិញ។

កម្រាលព្រំ
កម្រាលដែលប្រើនៅជិតទ្វារ ចាប់យកធូលីច្រើនជាងគេ។ បើសិនជាវាមិនមានបញ្ជាក់ពីការហាមប្រាមការបោកគក់នៅក្នុងម៉ាស៊ីនទេ អ្នកអាចបោកគក់វាបាន។ អ្នកគួរប្រើថ្នាំសម្អាតស្នាមប្រឡាក់ ជាពិសេសស្នាមប្រឡាក់ពីម្ហូបអាហារ មុនពេលបោកគក់។ អ្នកគួរប្រើទឹកត្រជាក់ និងសាប៊ូរាវ និងមិនត្រូវប្រើថ្នាំមានជាតិក្លរីន និងសារជាតិកាត់ពណ៌ទេ បើសិនជាវាមានកៅស៊ូនៅពីក្រោយ។ កម្តៅនៅក្នុងម៉ាស៊ីនសម្ងួតអាចធ្វើឱ្យកម្រាលរួមតូច ដូច្នេះអ្នកគួរដាក់វាហាលត្រូវខ្យល់ប្រសើរជាង។

ខ្នើយគេង
មិនថាជាខ្នើយធ្វើពីស្លាបសត្វ ឬខ្នើយសំឡី អ្នកអាចបោកគក់វានៅក្នុងម៉ាស៊ីនបាន។ អ្នកអាចប្រើម្សៅសាប៊ូធម្មតា ប៉ុន្តែកុំបើកទឹកពេញម៉ាស៊ីនពេក ដើម្បីទុកចន្លោះសម្រាប់ខ្នើយធ្វើចលនាក្នុងម៉ាស៊ីន។ អ្នកគួរជ្រើសយកការបោកគក់នៅពេលមានពន្លឺថ្ងៃខ្លាំង និងមានខ្យល់ ដែលអាចជួយឱ្យវាឆាប់ស្ងួត និងបំបាត់ក្លិន។

ប្រភព: thespruce ផ្នែក: បច្ចេកវិទ្យា, Appliances

អត្ថបទអ្នកចង់អាន

Oppo បង្ហាញកាមេរ៉ា Selfie ពីក្រោមអេក្រង់ដំបូងបង្អស់ក្នុងពិភពលោក

ដោយ: ដួងច័ន្ទ 8 AM, Wednesday, 03 Jul, 2019

កាលពីប៉ុន្មានឆ្នាំមុន ការរចនាម៉ូដទូរសព្ទ Smartphone ត្រូវបានគ្របដណ្តប់ដោយការជជែកវែកញែកអំពីការស្វែងរកវិធីសាស្រ្តល្អបំផុត ដើម្បីបង្កើនសមាមាត្រ Screen...

អ្នកចង់កក់ទុកមុនទូរស័ព្ទ Galaxy Note 10 សន្សំលុយឱ្យហើយទៅ វានឹងចេញលក់នៅថ្ងៃទី 23 ខែសីហា ខាងមុខនេះ!!

ដោយ: ភារុន 8 AM, Tuesday, 06 Aug, 2019

ក្រុមហ៊ុន Samsung កំពុងអនុញ្ញាតឱ្យអ្នកនិយមប្រើប្រាស់ផលិតផលរបស់ក្រុមហ៊ុន នឹងអាចកក់ទុកមុនទូរស័ព្ទ Galaxy Note 10 ដោយក្រុមហ៊ុននឹងទទួលការកុំម៉ង់ទុកជាមុ...

ផលិតផល Digital Signage របស់ LG ផ្តល់ជូននូវដំណោះស្រាយ អាជីវកម្មឈានមុខគេ

ដោយ: ទំនើប 6 PM, Tuesday, 20 Feb, 2018

នៅក្នុងព្រឹត្តិការណ៍ (ISE) 2018 ផលិតផល OLED របស់ក្រុមហ៊ុន LG ដែលឈានមុខគេនៅលើសកលលោក ជាមួយនឹងការផ្តល់ជូននូវភាពងាយស្រួលដ៏ប្រសើរបំផុត សំរាប់គ្រប់អាជីវក...

Gadget ដែលអ្នកត្រូវការប្រើប្រាស់ ប្រចាំថ្ងៃ

ដោយ: ដួងច័ន្ទ 11 PM, Wednesday, 22 Nov, 2017

មានផលិតផលប្រើប្រាស់ជាច្រើន នៅលើទីផ្សា ដែលមានតម្លៃសមរម្យ ប៉ុន្តែភាគច្រើនវាមិនត្រូវបានប្រើប្រាស់ជាចាំបាច់ទេ។ សម្ភារៈមួយចំនួនមានភាពទាក់ទាញ ប៉ុន្តែវាទា...

Tomnerb.Com - YouTube Channel