ចូលចិត្តទំនើប

អ្នកលក់ទូរស័ព្ទ និងគ្រឿង អេឡិចត្រូនិកដែលមិនបានបង់ពន្ធ មានឱកាស 15ថ្ងៃ ក្នុងការបង់ពន្ធ ដើម្បីកុំឲ្យមានការផាកពិន័យ

ដោយ: ម៉ូនី 8 PM, Tuesday, 03 Nov, 2015

ភ្នំពេញ៖ យោងតាមលិខិតរបស់អគ្គនាយកដ្ឋានគយ និង រដ្ឋាករកម្ពុជា ផ្ញើសុំសេចក្តីសម្រេច ពីរដ្ឋមន្រ្តី ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បានបញ្ជាក់ថា អាជីវករលក់ ទូរស័ព្ទ និងគ្រឿងអេឡិចត្រូនិក ត្រូវចូលខ្លួនទៅប្រកាសបង់ពន្ធ និងអាការតាម ច្បាប់ជាធរមាន ដោយអនុគ្រោះ លើកលែងការផាកពិន័យ ឲ្យបានចប់សព្វ គ្រប់ក្នុងរយៈពេល ១៥ថ្ងៃ ចាប់ពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៥នេះ តទៅ។

លិខិតរបស់អគ្គនាយដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបញ្ជាក់ផងដែរថា ទំនិញគ្មានពន្ធ ហើយមិន បានប្រកាស(គ្មាន ក្នុងបញ្ជីប្រកាស) ត្រូវចាត់ទុកជា ទំនិញល្មើសច្បាប់។ អាជីវករលក់ទូរស័ព្ទ និងគ្រឿងអេឡិកត្រូនិក អាចស្នើសុំបង់ ពន្ធ និងអាករជាដំណាក់កាល តែមិនឲ្យហួសថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៦ឡើយ។ ក្នុងករណីរកឃើញថា ប្រព្រឹត្តផ្ទុយពីនេះ ការ ពិន័យធ្ងន់ធ្ងរ និងត្រូវអនុវត្តដោយគយ។

អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានអះអាងថា ខ្លួននឹងតាមដានជាប្រចាំអំពីការ អនុវត្តប្រព្រឹត្តកម្មអនុគ្រោះ នេះ ហើយអាចនឹង ចាត់វិធានការ ជំរុញការអនុវត្តច្បាប់ គ្រប់ពេលវេលា ក្នុងករណីចាំបាច់។

កាលពីពេលកន្លងទៅថ្មីៗនេះ មានការចាប់បាននូវទូរស័ព្ទដៃគេចពន្ធជាង 4000គ្រឿង ពីហាងលក់ទូរស័ព្ទដៃ នីកា និង ហាងលក់ទូរស័ព្ទដៃ New Phone៕

brokas-02

អត្ថបទអ្នកចង់អាន

សម្ភារៈប្រើប្រាស់ ដែលអ្នកមិនធ្លាប់ដឹងថាមាន

ដោយ: ដួងច័ន្ទ 6 PM, Thursday, 21 Dec, 2017

ពិភពលោកដ៏ធំទូលាយ អ្នកអាចនឹងមិនបានដឹងសព្វគ្រប់បែបយ៉ាង ពីអ្វីដែលមាន ឬអ្វីដែលគ្មាន។ ថ្ងៃនេះ ទំនើប សូមបង្ហាញពីសម្ភារៈប្រើប្រាស់មួយចំនួន ដែលអ្នកអាចនឹងមិ...

ទូរសព្ទ Realme X ថ្មី ប្លែកដូចម្តេច?

ដោយ: ដួងច័ន្ទ 8 AM, Friday, 17 May, 2019

យើងពុំសូវមានអត្ថបទលើកបង្ហាញពីប្រភេទទូរសព្ទថ្នាក់កណ្តាលទេ ប៉ុន្តែនៅពេលដែលយើងមាន នោះវាពិតជាមានហេតុផលដ៏សមស្របមួយ។ ថ្ងៃនេះ គេហទំព័រទំនើប សូមបង្ហាញពីទូរ...

រីករាយនឹងភាពស្រស់នៃអាហារ ជាមួយទូរទឹកកក LG

ដោយ: ដួងច័ន្ទ 8 AM, Thursday, 04 Jul, 2019

តើអ្នកកំពុងស្វែងរកទិញទូរទឹកកកសម្រាប់ប្រើប្រាស់ក្នុងគេហដ្ឋានមែនទេ? អញ្ចឹង ទំនើប សូមផ្តល់ចម្លើយជូនអ្នក ដោយណែនាំជម្រើសទូរទឹកកកដ៏ល្អពី LG ដូចមានក្នុងអត...

ម៉ូដែលកង់នារី ប្រចាំឆ្នាំ 2018

ដោយ: ដួងច័ន្ទ 8 PM, Thursday, 04 Jan, 2018

ការពីមុន ម៉ាកសញ្ញាកង់ជាច្រើន តែងផលិតកង់ម៉ូដែលស្រ្តីមួយម៉ូដែល ជារៀងរាល់ឆ្នាំ។ ឯសព្វថ្ងៃនេះ កង់ប្រភេទស្រីបានពង្រីកចំនួនផលិតផលកាន់តែច្រើន សម្រាប់អ្នកជ...

Tomnerb.Com - YouTube Channel