ចូលចិត្តទំនើប

អេក្រង់ QLED ទំហំ 49-inch របស់ Samsung ផលិតសម្រាប់លេងហ្គេម

ដោយ: ដួងច័ន្ទ 9 PM, Friday, 23 Jun, 2017

ក្រុមហ៊ុន Samsung កំពុងត្រៀមដាក់លក់អេក្រង់ទូរទស្សន៍ QLED ថ្មីចំនួន បីប្រភេទ ដែលប្រៀប ដូចជាក្តីសុបិន្តមួយ សម្រាប់អ្នកនិយមលេងហ្គេម។ ផលិតផលថ្មីទាំងបីនេះរួមមាន អេក្រង់ប្រភេទ CHG70s ទំហំ 27 និង 32 inch និងអេក្រង់ម៉ូដែល CHG90 ទំហំយក្ស 49 inch ដែលផ្តល់នូវ ផ្ទាំងពណ៌រហូតដល់ 1.07 ពាន់លានពណ៌ បច្ចេកវិទ្យា Refresh ក្នុងថេរវេលាមួយមីលីវិនាទី និងមានរាងកោង ក្នុងកម្រិតកាំរង្វង់ 1800R។

ក្រុមហ៊ុន Samsung បញ្ជាក់ថាបច្ចេកវិទ្យា QLED ដែលពីមុនត្រូវបានប្រើប្រាស់តែ នៅលើទូរទស្សន៍ ទំហំធំៗ នាពេលនេះនឹងត្រូវបានយកមកប្រើប្រាស់ សម្រាប់ផលិតអេក្រង់ ដែលនឹងបង្ហាញពីរូបភាពហ្គេម ដែលជាគោលបំណងពិតប្រាកដរបស់អ្នកផលិត។ បច្ចេកវិទ្យាអេក្រង់ថ្មីនេះ នឹងពង្រឹងគុណភាពរូបភាព និងការលេងហ្គេម ជាមួយនឹងពណ៌កាន់តែស្រស់ស្អាត និងរូបភាពកាន់តែភ្លឺច្បាស់។ បើសិនជាអ្នកមានកម្មវិធី HDR អ្នកនឹងទទួលបានរូបភាពពណ៌ខ្មៅកាន់តែប្រសើរ ពណ៌កាន់តែត្រជាក់ភ្នែក និងពន្លឺបន្ថែមកាន់តែច្បាស់ បើប្រៀបធៀបនឹងអេក្រង់ធម្មតា។

ជាពិសេស អេក្រង់ថ្មីនេះ នាំមកនូវកម្រិតពណ៌ DCI-P3 រហូតដល់ 95%, អត្រា Refresh 144Hz និងបច្ចេកវិទ្យា Four-Channel Scanning សម្រាប់រារាំងភាពព្រិលស្រអាប់ពេញមួយផ្ទៃអេក្រង់។

អេក្រង់ថ្មីនេះក៏ជាផលិតផលដំបូង ដែលគាំទ្រដោយបច្ចេកវិទ្យា Radeon FreeSync 2 ដែលផ្តល់ភាពងាយស្រួលសម្រាប់ការលេងហ្គេម។ អេក្រង់នេះសក្តិសម សម្រាប់ការលេងហ្គេមប្រភេទហោះហើរ FPS និងហ្គេមបែប Action។

Samsung-beastly-49-inch-QLED-display-Tomnerb-02

បច្ចេកវិទ្យា QLED ប្រើប្រាស់ផ្ទាំង LCD បំភ្លឺដោយ LEDs ប៉ុន្តែមិនដូចជាអេក្រង់ LED ធម្មតាឡើយ ដោយ Samsung ប្រើប្រាស់ Quantum Dot Nanoparticles ដែលមានកម្រិតពណ៌កាន់តែច្បាស់ និងមានពន្លឺ។ ដោយសារវាមិនមានបច្ចេកវិទ្យាពន្លឺ OLED Pixels ដែលផលិតពន្លឺដោយខ្លួនឯង អេក្រង់ប្រភេទនេះ មានគុណសម្បត្តិផ្សេងទៀតវិញ។ នៅក្នុងទ្រឹស្តី វាអាចផ្តល់ពន្លឺកាន់តែភ្លឺ ដូចជាទូរ ទស្សន៍ Samsung QLED ចុងក្រោយ ដែលផ្តល់កម្រិតពន្លឺពី 1,500 ទៅ 2,000 និងបញ្ចេញពណ៌ បានកាន់តែច្បាស់ ជាមួយកម្រិត 100% DCI-P3 Color Volume ដែលជាបច្ចេកវិទ្យាម្យ៉ាងដែល ក្រុមហ៊ុន Samsung ហៅវាថាជាបច្ចេកវិទ្យាដំបូង ក្នុងពិភពលោក នៅក្នុងព្រឹត្តិការណ៍ CES កាលពី ឆ្នាំមុន។

ក្រុមហ៊ុន Samsung ក៏បានធ្វើការជាមួយអ្នកជំនាញជាច្រើនរួមមាន EA Studio Dice and Ghost Games ដោយពង្រីកបច្ចេកវិទ្យា HDR សម្រាប់ហ្គេមជាច្រើនដូចជា Need for Speed និង Star War Battlefront II ជាដើម។

ផលិតផលអេក្រង់ថ្មីទាំងបីនេះ មានបច្ចេកវិទ្យាដូចគ្នា លើកលែងតែអេក្រង់ទំហំ 27 និង 32 inch ដែលប្រើប្រាស់ Quad HD (2,560 x 1,440) រីឯអេក្រង់ទំហំ 49 inch ប្រើប្រាស់ UHD (3,840 x 1,080) និងមានរន្ធ mini-Display បន្ថែម។ ម៉ូដែលទាំងនេះមានតម្លៃ $599 សម្រាប់ទំហំ 27 inch តម្លៃ $699 សម្រាប់ទំហំ 32 inch និងតម្លៃ $1,499 សម្រាប់ទំហំ 49 inch។

អត្ថបទអ្នកចង់អាន

ជីវិតកាន់តែងាយស្រួល ជាមួយរបស់ច្នៃប្រឌិតទាំង 7នេះ!

ដោយ: Belle 5 PM, Sunday, 18 Mar, 2018

មនុស្សរស់នៅពឹងផ្នែកលើ របស់របរប្រើប្រាស់ជុំវិញខ្លួន។ ប្រសិនបើរបស់របរប្រើប្រាស់កាន់តែទំនើប ការរស់នៅក៏កាន់តែងាយស្រួលទៅតាមនោះដែរ។ ថ្ងៃនេះ ទំនើប សូមបង្ហ...

Google ប្រើប្រាស់មុខងារ Voice Assistant ថ្មី

ដោយ: ដួងច័ន្ទ 3 PM, Wednesday, 18 Jul, 2018

ក្រុមហ៊ុន Google បាននឹងកំពុង Update សេវាកម្ម Assistant ថ្មី និងកម្មវិធី App លើទូរសព្ទដៃ ដែលនឹងចាត់ថ្នាក់ ពណ៌សម្រាប់ជម្រើសមុខងារបញ្ជារដោយសម្លេង Arti...

ចិនត្រៀមខ្លួនវាយបកទៅអាមេរិកវិញ ខណៈពេលក្រុមហ៊ុនទូរស័ព្ទយក្ស Huawei របស់ចិន កំពុងទទួលរងការបាត់បង់អ្វីផ្សេង!

ដោយ: ដួងច័ន្ទ 8 AM, Wednesday, 12 Jun, 2019

ភាពតានតឹងនៃចំណងពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងប្រទេសចិន មើលទៅទំនងជានឹងមានភាពរីកចម្រើនក្នុងពេលឆាប់ខាងមុខនេះ ដោយសារប្រទេសចិនបានបោះជំហានទៅមុខ ដើម្បីធ...

Google ធ្វើតេស្ត Android Messages នៅលើ Chrome OS

ដោយ: ដួងច័ន្ទ 8 AM, Wednesday, 31 Oct, 2018

នៅទីបញ្ចប់ក្រុមហ៊ុន Google បានចាប់ផ្តើមធ្វើតេស្តមុខងារ Android Messages នៅលើ Chrome OS ដែលការងារនេះត្រូវបានអនុវត្តអស់រយៈពេលជាយូរមកហើយ។ យោងតាម អ្នកប...

Tomnerb.Com - YouTube Channel