ចូលចិត្តទំនើប

អេក្រង់ OLED ថ្មីរបស់ Samsung ត្រូវបានទទួលស្គាល់ផ្លូវការ

ដោយ: ដួងច័ន្ទ 8 AM, Thursday, 02 Aug, 2018

អេក្រង់ Flexible OLED ត្រូវបានគេនិយាយតៗគ្នាអស់រយៈពេលជាច្រើនឆ្នាំមកហើយ។ ប៉ុន្តែការដាក់វាឱ្យដំណើរការនៅលើឧបករណ៍ប្រើប្រាស់ នៅមានកំណត់តាមរយៈការដាក់អេក្រង់បត់បែនបាននៅពីក្រោយអេក្រង់ការពារ។

ក្រុមហ៊ុន Samsung Display ទើបនឹងប្រកាសនាពេលថ្មីៗនេះអំពីជំហានថ្មីនៃការផលិតផល អេក្រង់ OLED ដែលអាចបត់បែនបាន ដែលវាជា
ផ្ទាំងកញ្ចក់ដែលមានភ្ជាប់គម្របជាផ្លាស្ទិចថ្លា មានលក្ខណៈស្រដៀងនឹងកញ្ចក់ ប៉ុន្តែវាបង្កប់ដោយភាពបត់បែន។

ដោយពុំមានតម្រូវការប្រើប្រាស់កញ្ចក់ ផ្ទាំងអេក្រង់មួយនេះត្រូវបានបញ្ជាក់ថាមានភាពរឹងមាំគ្រប់គ្រាន់ សម្រាប់ការទទួលបានអាជ្ញាប័ណ្ណ
ពី UL (Underwriter Laboratories) សម្រាប់ភាពគង់វង្សយូរអង្វែងរបស់វា។ ក្រុមហ៊ុន Samsung បរិយាយអេក្រង់ថ្មីនេះថាជាអេក្រង់ដែល
មិនអាចបំបែកបាន។ សេចក្តីរាយការណ៍បានបង្ហាញថាវាអាចតទល់នឹងការធ្វើតេស្តស្តង់ដាកងទ័ពរបស់ UL ដោយទទួលបានជោគជ័យ 26 ដង
ពីការទម្លាក់ពីកម្ពស់ 1.2 ម៉ែត្រ ក៏ដូចជាការធ្វើតេស្តសីតុណ្ហភាពកម្រិតធ្ងន់ ក្នុងកម្រិត 71 អង្សាសេ និងកម្រិតទាប -32 អង្សាសេ។ អេក្រង់ OLED ថ្មីនេះ
នៅតែបន្តមុខងាររបស់វាជាធម្មតា ដោយមិនមានការបំផ្លាញទាំងនៅលើផ្នែកខាងមុខ ផ្នែកចំហៀង និងគែមអេក្រង់ ឡើយ។ កាន់តែអស្ចារ្យ ក្រុមហ៊ុន Samsung បានទទួលជោគជ័យក្នុងការធ្វើតេស្តទម្លាក់ពីកម្ពស់ 1.8 ម៉ែត្រថែមទៀតផង។

ក្រៅពីការអភិវឌ្ឍន៍ជាបឋមសម្រាប់ទូរសព្ទ Smartphone អេក្រង់ OLED បត់បែនថ្មីនេះ ក៏នឹងត្រូវប្រើប្រាស់នៅលើឧបករណ៍អេឡិចត្រូនិចដទៃទៀតដែរ
ដូចជាឧបករណ៍ហ្គេមចល័ត ឧបករណ៍ទាហាន E-Learning Tablet និងអេក្រង់នៅក្នុងរថយន្តជាដើម។ ក្រុមហ៊ុន Samsung Display មិនទាន់បញ្ជាក់ពី
កាលបរិច្ឆេទនៃការចេញលក់ផលិតផលដែលមានបំពាក់អេក្រង់ OLED មិនអាចបំបែកបាននេះនៅឡើយទេ ហើយក្រុមហ៊ុនក៏មិនទាន់ប្រកាសពីការផលិតទ្រង់ទ្រាយធំដែរ។

ដូច្នេះ ខណៈដែលអេក្រង់ថ្មីនេះបង្កប់ដោយភាពរំជើបរំជួល យើងប្រហែលជាត្រូវរងចាំរហូតដល់ឧបករណ៍ពិតប្រាកដលេចចេញជារូបរាង ទើបយើងបាន
ដឹងពីសមត្ថភាពរបស់វាពិតប្រាកដ។

អត្ថបទអ្នកចង់អាន

Nissan Navara ទទួលរង្វាន់ពី ASEAN NCAP ជារថយន្តសុវត្ថិភាព លំដាប់ផ្កាយ ៥

ដោយ: ចរិយា 8 PM, Thursday, 12 Jan, 2017

Nissan Navara NP300 ត្រូវបាន ASEAN NCAP ធ្វើតេស្ត និងផ្តល់ពានជារថយន្ត ដែលមានសុវត្ថិភាពខ្ពស់ ប្រចាំឆ្នាំ ២០១៦។ ព័ត៌មាន ដ៏គគ្រឹកគគ្រេងបានផ្សព្វផ្សាយ...

តោះ! មកតាមដានតម្លៃហាងឆេងទូរស័ព្ទដៃក្រោយថ្ងៃចូលឆ្នាំខ្មែរ

ដោយ: ម៉ូនី 12 AM, Monday, 18 Apr, 2016

នៅក្នុងឳកាសបុណ្យចូលឆ្នាំខ្មែកន្លងផុតយ៉ាងរហ័ស ស្របពេលនេះដែរលោកអ្នកពិតជាចង់ដឹងនូវតម្លៃហាងឆេងទូរស័ព្ទដៃ ក្រោយថ្ងៃចូលឆ្នាំខ្មែរមានការប្រែប្រួល​យ៉ាងណា​ម...

ម៉ាស៊ីនត្រជាក់ LG Dual Cool ស៊េរីថ្មី ឆ្នាំ 2018 សន្សំសំចៃថាមពលអគ្គិសនីកាន់តែច្រើន និង ប្រើប្រាស់ឧស្ម័នហ្គាសថ្មី ដែលមិនប៉ះពាល់ដល់បរិស្ថាន

ដោយ: ទំនើប 5 PM, Saturday, 03 Mar, 2018

ថ្ងៃពុធ ទី28 ខែកុម្ភៈ ឆ្នាំ2018 នេះ ក្រុមហ៊ុន ជីហ្គៀ (G Gear) និងក្រុមហ៊ុន LG Electronics ប្រារព្ធពិធីសម្ពោធផលិតផលម៉ាស៊ីនត្រជាក់ LG Dual Cool ស៊េរី...

មកដឹង! របៀបផ្ទេរទិន្នន័យគ្រប់យ៉ាង ពីទូរស័ព្ទ iPhone ទៅទូរស័ព្ទប្រើប្រព័ន្ធប្រតិបត្តិការ Android

ដោយ: ភារុន 2 PM, Sunday, 27 Jan, 2019

អ្នកអាចផ្ទេរទិន្នន័យគ្រប់យ៉ាងពីទូរស័ព្ទ iPhone ទៅកាន់ទូរស័ព្ទប្រើប្រព័ន្ធប្រតិបត្តិការ Android យ៉ាងដូចម្តេច? នេះសំណួរដែលកើតមាននៅពេលអ្នកសម្រេចចិត្តច...

Tomnerb.Com - YouTube Channel