ចូលចិត្តទំនើប

អេក្រង់យក្សរបស់ Dell សក្តិសមនឹងការងារចម្រុះ

ដោយ: ដួងច័ន្ទ 10 AM, Tuesday, 23 Oct, 2018

ក្រុមហ៊ុន Dell អាចនឹងធ្វើឱ្យអ្នករីករាយ បើសិនជាអ្នកកំពុងអនុវត្តការងារចម្រុះមុខ។ កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Dell បានដាក់បង្ហាញអេក្រង់ UltraSharp 49 Curved Monitor ដែលមានជាអេក្រង់ QHD (5,120 x 1,440) Ultra-Wide កោងភ្លោះដំបូងបង្អស់នៅក្នុងទំហំ 49 inch។

អ្នកអាចដំណើរការមុខងារកម្មវិធីធម្មតាចំនួន 2 នៅក្នុងទម្រង់ Full-Screen (ឬទម្រង់ Two PCs) ជាប់ៗគ្នាបាន ដោយពុំចាំបាច់បាត់បង់កម្រិត Resolution ឬ Overall Size ឡើយ។ អេក្រង់នេះក៏មានប្រើប្រាស់ IPS Panel ដែលគ្របដណ្តប់បាន 99% នៃ sRGB Color Gamut។ ដូច្នេះវាគួរដែលអាចក្លាយជាជំនួយដ៏ពេញលេញ បើសិនជាអ្នកជា Photo ឬ Video Editor ដែលចង់បានទីតាំងកាន់តែធំទូលាយ សម្រាប់ Palettes និង Timelines។

អ្នកនឹងមិនទទួលបបាន Refresh Rate ល្បឿនលឿន ឬ Ultra-Low Latency ឡើយ ព្រោះនេះជាអេក្រង់ប្រភេទ 60Hz ជាមួយកម្រិតឆ្លើយតប 5ms នៅក្នុងទម្រង់ Fast Mode។ ដូច្នេះអ្នកអាចនឹងចង់បានផលិតផលចេញពីក្រុមហ៊ុន Samsung ជំនួសវិញ បើសិនជាអ្នកចង់បានអេក្រង់ Ultra-Wide សម្រាប់ការលេងហ្គេម។ ហើយដូចគ្នានឹងអេក្រង់ភាគច្រើននៅក្នុងប្រភេទនេះ អេក្រង់របស់ Dell មួយនេះ មិនមែនជាការវិនិយោគដ៏សមស្របមួយឡើយ។ អ្នកនឹងត្រូវចំណាយថវិការហូតដល់ $1,700 នៅពេលអេក្រង់នេះចេញលក់នៅក្នុងសហរដ្ឋអាមេរិក នៅថ្ងៃទី 26 ខែតុលានេះ។ នេះជាតម្លៃដ៏ខ្ពស់មួយ សម្រាប់តម្លៃអេក្រង់ 4K ធម្មតាចំនួន 2 គ្រឿង ប៉ុន្តែវាជាជម្រើសដ៏សមស្របមួយ បើសិនជាអ្នកមិនចង់ប្រើប្រាស់អេក្រង់ពីរដាច់ដោយឡែកពីគ្នា។

នៅក្នុងទីផ្សារនាពេលបច្ចុប្បន្ននេះ អ្នកក៏មានជម្រើសអេក្រង់ធំៗជាច្រើនទៀតផងដែរ ដូចជាជម្រើស UltraSharp 32 4K USB-C Monitor ដែលប្រើប្រាស់ការតភ្ជាប់ដ៏សាមញ្ញ និងអេក្រង់ DisplayHDR 400 Output សម្រាប់តម្លៃត្រឹមតែ $1,100 ខណៈអេក្រង់ UltraSharp 34 Curved USB-C Monitor នាំមកជូននូវអេក្រង់ 3,440 x 1,440 Wide View សម្រាប់តម្លៃត្រឹមតែ $1,150។ បើសិនជាអ្នកចង់បានជម្រើសដែលផ្តល់នូវបទពិសោធន៍ប្រើប្រាស់ដោយត្រង់ នោះគឺអេក្រង់ Ultrasharp 24 និង 27 ថ្មី ដែលផ្តល់នូវ Bezel កាន់តែស្តើង ទាំងក្នុងម៉ូដែលធម្មតា និងម៉ូដែល USB-C មានតម្លៃចាប់ពី $350 សម្រាប់ទំហំ 24 inch និងតម្លៃ $600 សម្រាប់ទំហំ 27 inch។

ប្រភព: engadget ផ្នែក: បច្ចេកវិទ្យា, កុំព្យូទ័រ

អត្ថបទអ្នកចង់អាន

htc10 អាវុធថ្មីរបស់ htc ប្រចាំឆ្នាំ 2016

ដោយ: WangSang 1 AM, Tuesday, 19 Apr, 2016

កន្លងមកតែងតែមានការបែកធ្លាយពីម៉ូដែលទូរស័ព្ទ​ចុង​ក្រោយ​របស់​ htc ថានឹង​បញ្ចេញម៉ូដែល​ជំនាន់ក្រោយ M10 បន្ទាប់ពី M9 និង M9S។ ប៉ុន្តែនៅពេលថ្មីៗនេះ htc បា...

តោះ! មកស្វែងយល់ពី នាឡិកាឆ្លាតវៃ ស៊េរីចុងក្រោយបង្អស់របស់ Fossil

ដោយ: ភារុន 8 AM, Friday, 09 Aug, 2019

នាឡិកាឆ្លាតវៃរបស់ Fossil មានសមត្ថភាពខ្ពស់ ប៉ុន្តែវាមិនសូវមានភាពលេចធ្លោក្នុងចំណោមនាឡិកាឆ្លាតវៃដទៃទៀត ដែលដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Wear OS ។ ឧ...

Nikon មានគម្រោងឆ្លើយតបទៅនឹងកាមេរ៉ារបស់ Sony

ដោយ: ដួងច័ន្ទ 8 AM, Tuesday, 02 Jul, 2019

យើងបានដឹងហើយថា ក្រុមហ៊ុន Nikon កំពុងធ្វើការពង្រីកផលិតផលកាមេរ៉ា Mirrorless របស់ខ្លួន បន្ទាប់ពីកាមេរ៉ាម៉ូដែល Z6 និង Z7 បានចេញលក់រួច ប៉ុន្តែតើទិសដៅមួយ...

ជម្រើសទូរទឹកកក សមស្របនឹងគេហដ្ឋាន

ដោយ: ដួងច័ន្ទ 8 AM, Saturday, 25 Aug, 2018

សព្វថ្ងៃនេះមានជម្រើសទូរទឹកកកជាច្រើន នៅក្នុងទីផ្សារសម្រាប់ប្រើប្រាស់តាមគេហដ្ឋាន។ វាអាចជាប្រការដ៏ពិបាកក្នុងការសម្រេចចិត្តជ្រើសយក ម៉ូដែលណាមួយដែលសក្តិ...

Tomnerb.Com - YouTube Channel