ចូលចិត្តទំនើប

អាកាសធាតុក្តៅអញ្ចឹង! គួរជ្រើសយកម៉ាស៊ីនត្រជាក់ម៉ាកណាល្អ?

ដោយ: WangSang 2 AM, Thursday, 28 Apr, 2016

នៅពេល​បច្ចុប្បន្ន អាកាសធាតុមាន​ការ​ឡើង​កម្តៅខ្ពស់​ជាក់​ស្តែង នៅ​ប្រទេស​កម្ពុជាក៏​ទទួល​ឥទ្ធិពល​នៃកាស​ធាតុក្តៅនៅ​ខែចែត្រ នេះផងដែរ។

ដើម្បី​កាត់បន្ថយ​អាកាសធាតុ​ក្តៅ​បែបនេះ លោក​អ្នក​មាន​ជម្រើស​ជា​ច្រើន​ក្នុង​ការ​ជ្រើស​ឧបករណ៍​អេឡិចត្រូនិចផ្សេងៗ​ដើម្បី​មក​ប្រើប្រាស់​ដូចជា៖ កង្ហារ កង្ហារបាញ់ទឹក ម៉ាស៊ីន​ត្រជាក់ជាដើម។ ជាក់​ស្តែង​ម៉ាស៊ីន​ត្រជាក់ កំពុង​ទទួល​បាន​ពេញ​និយម ដោយ​បច្ចុប្បន្នម៉ាស៊ីន​ត្រជាក់​មាន​តម្លៃសមរម្យ។ ប៉ុន្តែអ្នក​ពិតជា​ពិបាក​ក្នុង​ការជ្រើស​រើស​ម៉ាស៊ីន​ត្រជាក់​ម៉ាក​ណា​ដែល​មាន​គុណភាព​ សន្សំសំចៃអគ្គិសនី និង​មាន​តម្លៃសមរម្យសាកសមទៅនឹង​តម្រូវការរបស់អ្នកណាស់មែនទេ?

នៅ​ពេល​ ទំនើប សូមណែនាំ​នូវ​ម៉ាស៊ីន​ត្រជាក់ចំនួន​បី​ម៉ាក ដែល​កំពុង​ទទួលបាន​ការ​ពេញ​និយម​ពី​សំណាក់អតិថិជន​នាពេល​បច្ចុប្បន្ន៖

  1. ម៉ាស៊ីន​ត្រជាក់ Panasonic Inverter Econavi ស៊េរី 2016mydeal-lk-panasonic-10000-btu-inverter-air-conditioner-04

ម៉ាកសញ្ញា Panasonic មាន​ប្រភពដើមពី​ប្រទេសជប៉ុន ត្រូវបាន​អតិថិជនមាន​ការ​គាំទ្រគុណ​ភាព ជាយូរណាស់​មក​ហើយ​ ជាពិសេសនៅកម្ពុជា។ ម៉ាស៊ីនត្រជាក់ Panasonic Inverter ផ្តល់​នូវ​ការសន្សំសំចៃថាម​ពល​រហូត​ដល់ 65% ជាមួយ​នឹងបច្ចេកវិទ្យា Econavi មុខងារឆ្លាត​វៃស្វ័យប្រវត្តិ ( Auto Intelligent) ជួយក្នុង​ការ​សន្សំសំចៃបាន​កាន់​តែ​ខ្ពស់ ដោយ​ការ​បង្វិលទិសខ្យល់​ទៅ​កន្លែង​ណា​ដែល​មាន​សកម្មភាព​មនុស្សប៉ុណ្ណោះ។ មុខងារ Nanoe-G ធ្វើការសម្លាប់បាក់តេរី រហូតដល់ទៅ 99%។​ ម៉ាស៊ីនត្រជាក់ Panasonic  Inverter Econavi មានការធានាទៅ Inverter Compressor រយៈពេល 7ឆ្នាំ។

 

 

  1. ម៉ាស៊ីនត្រជាក់ LG Smart Inverter Skin-care ស៊េរី 2016LG-AC

ម៉ាកសញ្ញា LG មានប្រភពដើម​ពីប្រទេសកូរ៉េខាងត្បូង ម៉ាក​សញ្ញានេះ​កំពុង​ទទួលបាន​ការ​ពេញ​និយម​ទាំង​គុណភាព និង​តម្លៃនៅកម្ពុជា។ ម៉ាស៊ីនត្រជាក់ LG Smart Inverter Skin-care ផ្តល់នូវការសន្សំសំចៃអគ្គិសនីរហូតដល់ 65% ជាមួយនឹង​មុខងារ Plasmaster អ៊ីយ៉ុង ធ្វើការបំបាត់ក្លិន និង​បាក់​តេរី នៅ​ក្នុង​ខ្យល់ និងលើកម្រាល វាំងនន សម្លៀកបំពាក់, Plasmaster Skin Care ផ្តល់​នូវ​ការថែរក្សាស្បែកឲ្យ​មាន​សំណើម​ និង​មិន​ស្ងួតកនៅ​ពេល​គេងលក់, Plasmaster Auto Clean ធ្វើ​ការលាងសម្អាត​ម៉ាស៊ីន​បាន​យ៉ាង​ងាយ​ដោយគ្រាន់​តែ​ចុចនៅលើតេឡេបញ្ជាប៉ុណ្ណោះ។ មុខងារ Watt Option អាចធ្វើ​ការ​កំណត់​នូវការ​សន្សំសំចៃ​ទៅ​តាម​តម្រូវ​ការ តាមកាលៈទេសៈនៃសកម្មភាពមនុស្សបាន ដូចជា​កំណត់ឲ្យសន្សំសំចៃ 20%, 40%, 60% និងមិនសន្សំសំចៃក៏បាន។    មុខងារ JetCool ធ្វើឲ្យមាន​ការត្រជាក់ឆាប់ ដោយ​ការបញ្ចុះ​សីតុណ្ហភាពម្តង 5អង្សារសេ ក្នុងរយៈពេល 3នាទី។ ហើយ​វា​ក៏មាន​សមត្ថភាព​ធ្វើការ​សម្លាប់​បាក់​តេរី​រហូតដល់ 99.99% ផង​ដែរ។ ម៉ាស៊ីនត្រជាក់ LG Smart Inverter Skin-care មានការធានាទៅ Inverter Compressor រយៈពេល 10ឆ្នាំ។

 

  1. ម៉ាស៊ីនត្រជាក់ Samsung Triangle Inverter ស៊េរី 2016AR12FSSDAWKNFA-247544-0

ម៉ាកសញ្ញា Samsung មានប្រភពដើម​ពីប្រទេសកូរ៉េខាងត្បូង ម៉ាក​សញ្ញានេះ​កំពុង​ទទួលបាន​ការ​ពេញ​និយម​នៅកម្ពុជាផងដែរ។ ម៉ាស៊ីនត្រជាក់ Samsung Triangle Inverter ផ្តល់នូវការសន្សំសំចៃអគ្គិសនីរហូតដល់ 68% ជាមួយនឹង​ការរចនា​ជារាង​ត្រីកោណ និង​មុខខ្យល់​ធំ ធ្វើ​ឲ្យមាន​ការ​បញ្ចេញ​ខ្យល់​បាន​ខ្លាំង​ និង​ឆាប់​ត្រជាក់។ វាមានមុខងារពិសេស​ក្នុង​ការទប់​ចរន្តអគ្គិសនីដែល​ឡើង​ចុះ និង​មានបច្ចេកវិទ្យា Virus Doctor ដែល​អាច​ធ្វើ​ការ​សម្លាប់មេរោគក្នុង​ខ្យល់​រហូតដល់ 99.99%។ ស៊ីនត្រជាក់ Samsung Triangle Inverter មានការធានាទៅ Inverter Compressor រយៈពេល 10ឆ្នាំ។

 

បញ្ជាក់៖ ការសន្សំសំចៃរបស់ម៉ាស៊ីនត្រជាក់ Inverter គឺធៀបទៅនឹង​ម៉ាស៊ីនត្រជាក់ដែលពុំ​មាន​ប្រើ Inverter Compressor។ សួមជាវផលិតផល​ដែលមាន​បណ្ណធានាដើម្បី​ទទួលបាន​អត្ថប្រយោជន៍នៅពេលក្រោយ។

អត្ថបទអ្នកចង់អាន

ឧបករណ៍អេឡិចត្រូនិច ដែលអ្នកគួរមាន

ដោយ: ដួងច័ន្ទ 1 PM, Friday, 29 Sep, 2017

អ្នកកំពុងស្វែងរក ឧបករណ៍អេឡិចត្រូនិចឡូយៗ មែនទេ? នៅលើគេហទំព័រ ទំនើប យើងប្រមូលផ្តុំនូវ ឧបករណ៍អេឡិចត្រូនិចដ៏មានអត្ថប្រយោជន៍ ដែលមិនត្រឹមតែជាជំនួយ ក្នុងក...

8 ចំណុចជួយពង្រឹងថាមពលថ្ម MacBook

ដោយ: ដួងច័ន្ទ 9 AM, Saturday, 29 Dec, 2018

គុណសម្បត្តិមួយផ្នែកធំនៃប្រព័ន្ធប្រតិបត្តិការកាន់តែមានប្រសិទ្ធភាព អាយុកាលថាមពលថ្មរបស់ MacBook ត្រូវបានពង្រឹង នៅគ្រប់ម៉ូដែលនីមួយៗជារៀងរាល់ឆ្នាំ។ យ៉ាង...

មុខងារទូរទស្សន៍ កំពូលទាំង៧ ដែលអ្នកគួរប្រើ

ដោយ: ដួងច័ន្ទ 4 PM, Saturday, 18 Mar, 2017

នៅពេលអ្នកទិញទូរទស្សន៍ថ្មី អ្នកអាចនឹងចំណាយពេលច្រើន សម្រាប់អានការណែនាំ ដើម្បីធានាថា អ្នកប្រើប្រាស់ទូរទស្សន៍បានត្រឹមត្រូវ។ បន្ទាប់ពីនោះ អ្នកប្រហែលជាអា...

គន្លឹះស្វែងរក កម្មវិធីស្រូបយកថាមពល ថ្មទូរសព្ទ

ដោយ: ដួងច័ន្ទ 9 PM, Tuesday, 08 Aug, 2017

ទូរសព្ទរបស់អ្នក តែងតែប្រើប្រាស់ថាមពលថ្មច្រើន ធ្វើឱ្យអ្នកត្រូវបញ្ចូលថាមពលជាញឹកញាប់ សម្រាប់ការប្រើប្រាស់ពេញមួយថ្ងៃ។ អ្នកប្រាកដជាមានចម្ងល់ថា គ្រាន់តែក...

Tomnerb.Com - YouTube Channel