ចូលចិត្តទំនើប

អស្ចារ្យ! នាឡិកាទាំងបីប្រភេទរបស់ LG update Android 2.0

ដោយ: ដួងច័ន្ទ 7 PM, Wednesday, 19 Apr, 2017

និយាយពីក្រុមហ៊ុន LG មិនត្រឹមតែផលិតសម្ភារប្រើប្រាស់ក្នុងផ្ទះ កុំព្យូទ័រ ទូរស័ព្ទប៉ុណ្ណោះទេ ក្រុមហ៊ុននេះនៅមានផលិតនាឡិកា ដោយប្រើប្រាស់បច្ចេកវិទ្យាទំនើបបូកបញ្ចូល។ LG Watch ប្រៀបដូចជាកុំព្យូទ័រយួរដៃដ៏សែនតូច ដែលម្ចាស់អាចប្រើប្រាស់ ជំនួសកុំព្យូទ័របានមួយផ្នែកដែរ។

ក្នុងឆ្នាំ ២០១៧ នេះ នាឡិកាចំនួនបីរបស់ LG មាន G Watch R, Watch Urbane និង Watch Urbane 2nd Edition ត្រូវបាន update កម្មវិធី smartwatch OS ថ្មីបំផុតរបស់ Google គឺ Android Wear 2.0។

នាឡិការបស់កូរ៉េ Brand លំដាប់ពិភពលោកទាំងបីទើបតែចាប់ផ្តើម update កម្មវិធី ដោយ G Watch R និង Watch Urbane បាន update Android Wear 2.0 កាលពីដើមខែមេសានេះ ចំណែក Watch Urbane 2nd Edition នឹង update Android Wear 2.0 នៅដើមខែឧសភា។

ក្រុមហ៊ុន LG អភិវឌ្ឍនាឡិការបស់ខ្លួនជាមួយនិងកម្មវិធី Android Wear 2.0 ដើមី្បធ្វើឲ្យអ្នកប្រើប្រាស់អាច download apps ផ្ទាល់ពី on-watch Google Play Store ។

បន្ថែមលើនេះ LG Watch ទាំងបីនឹង៖

  • មាន OS feature ថ្មី
  • ជួយធ្វើឲ្យ interface របស់ LG Watch កាន់តែល្អប្រសើរឡើង
  • ពង្រឹងការផ្ញើសារ និង
  • Google Assistant built-in

ចំណុចពិសេសមួយ គឺក្នុងចំណោមនាឡិកាទាំងបី មានតែ Watch Urbane 2nd Edition តែមួយប៉ុណ្ណោះ ដែលមានបច្ចេកវិទ្យាទំនើប NFC អាច support កម្មវិធី Android Pay គ្រាន់តែកម្មវិធី Android Pay នេះ មិន available នៅគ្រប់ប្រទេសនោះទេ។

តើអតិថិជនខ្មែរ មានប្រើប្រាស់នាឡិកាណាមួយ ក្នុងចំណោមទាំងបីប្រភេទខាងលើទេ? ប្រសិនបើមាន ឥឡូវនេះលោកអ្នកអាចទៅកាន់ LG Store ដើមី្ប update កម្មវិធី Andriod 2.0 បាន៕

LG-Watch-Urbane-Edition-04

LG-Watch-Urbane-Edition-02

LG-Watch-Urbane-Edition-03

អត្ថបទអ្នកចង់អាន

Apple កែលម្អក្តារចុច MacBook Pro ឱ្យកាន់តែប្រសើរ

ដោយ: ដួងច័ន្ទ 10 AM, Friday, 20 Jul, 2018

ក្តារចុចរបស់ MacBook Pro ថ្មី មានសម្លេងស្ងប់ស្ងាត់ជាងមុនបន្តិច ដែលនេះជាបញ្ហាដែលអ្នកធ្លាប់បានជួបប្រទះនៅលើម៉ូដែល Laptop របស់ Apple ជំនាន់មុន។ ប៉ុន្ត...

Huawei អាចប្រឈមនឹងភាពលេចធ្លោរបស់ Google Map ជាមួយនឹងបច្ចេកវិទ្យាផែនទីរបស់ខ្លួនផ្ទាល់

ដោយ: ភារុន 11 AM, Monday, 26 Aug, 2019

យោងទៅតាមសេចក្តីរាយការណ៍របស់សារព័ត៌មាន China Daily បាននិយាយថាក្រុមហ៊ុន Huawei កំពុងអភិវឌ្ឍន៍សេវាកម្មរុករកផែនទីរបស់ខ្លួនផ្ទាល់ ហើយទំនងជាក្រុមហ៊ុនចង់អ...

Beats បន្ថែមជម្រើសពណ៌កាសត្រចៀកដើម្បីសក្តិសមនឹងទូរស័ព្ទ iPhone Xs និង Xr

ដោយ: ភារុន 9 AM, Friday, 14 Sep, 2018

អតិថិជនដែលមានបំណងចង់ទិញម៉ូដែលទូរស័ព្ទ iPhone 2018 ស៊េរីថ្មី ដូច្នេះអ្នកគួរតែបញ្ជាទិញកាសត្រចៀករបស់ Beats ជាមួយពណ៌ដ៏ស្រស់ស្អាតដែលសក្តិសមទៅនឹងទូរស័ព្ទ...

3 ចំណុចត្រូវដឹង មុនពេលប្តូរ Galaxy S8 ជាកុំព្យូទ័រ

ដោយ: ដួងច័ន្ទ 12 PM, Saturday, 13 May, 2017

Samsung DeX គឺជាឧបករណ៍តូចមួយ ដែលប្រែក្លាយទូរសព្ទ Smartphone ទៅជាម៉ាស៊ីនកុំព្យូទ័រ។ ជាមួយនឹងទូរសព្ទ Galaxy S8 ក្រុមហ៊ុន Samsung បានប្រកាសពីឧបករណ៍ថ្ម...

Tomnerb.Com - YouTube Channel