ចូលចិត្តទំនើប

អត្ថប្រយោជន៍ទ្វេដង សន្សំសំចៃរហូតដល់ 70% ជាមួយនឹងម៉ាស៊ីនត្រជាក់ LG dual inverter compressor ជំនាន់ថ្មី

ដោយ: ទំនើប 11 PM, Saturday, 13 Jan, 2018

1. អត្ថប្រយោជន៏សម្រាប់អ្នកប្រើប្រាស់
សន្សំសំចៃថាមពលបាន 70%
ជាមួយនិងបច្ចេកវិទ្យា Dual Cool របស់ LG លោកអ្នកអាចសន្សំសំចៃការចំនាយទៅលើអគ្គីសនីរហូតដល់ទៅ 70% បើប្រៀបធៀបទៅនិងម៉ាស៊ីនត្រជាក់ធម្មតាដែលគ្មាន dual កុំប្រេសស័រ ដោយសារតែ Inverter កុំប្រេសស័រពីរ តែងតែផ្លាស់ប្តូរ និងបទបែនល្បឿនបានល្អ ដើម្បីរក្សាកម្រិតសីតុណ្ហភាពដែលលោកអ្នកចងបាន។

កាន់តែឆាប់ត្រជាក់ 40%
Dual Inverter Compressor របស់ LG ជួយអោយម៉ាស៊ីនត្រជាក់អាចដំណើរការកាន់តែឆាប់ត្រជាក់ជាងមុនរហូតដល់ 40% នេះដោយសារតែ Dual Inverter Compressor មានសមត្ថភាពខ្ពស់ក្នុងការបន្ថែមល្បឿន និងសាយភាយខ្យល់ត្រជាក់បានលឿនជាងមុន។

Dual-cool-air-con-lg-cambodia-technology_news_tomnerb-03

គុណភាពខ្ពស់ ប្រើប្រាស់បានយូរអង្វែង (កុំប្រេសស័រធានា10 ឆ្នាំ)
Dual Inverter Compressor របស់ LGមានគុណភាពល្អ ការប្រើប្រាស់បានយូរអង្វែង ហើយអ្វីដែលពិសេសនោះគឺ ទទួលបានការធានារហូតដល់ 10 ឆ្នាំមុនគេបង្អស់ និង ពុំធ្លាប់មានពីមុនមក។ LG បានបន្ថែមនូវទុយោស្ពាន់ និងកញ្រ្ចែងស្ពាន់ដែលមានគុណភាព គ្មានការកាន់ច្រេះ ដែលជាហេតុធ្វើអោយម៉ាស៊ីនឆាប់ពុកខូច។

កាន់តែមានភាពងាយស្រួលជាងមុន
LG បានបំពាក់បន្ថែមនូវ Wifi Control សម្រាកដាក់ដំណើរការ smart ThinQ, មានបន្ថែមនូវប្រព័ន្ធត្រួតពិនិត្យសីតុណ្ហភាព។ កាត់បន្ថយសម្លេងរំខាន និងមានប្រព័ន្ធ Comfort Air សម្រាប់រក្សាសីតុណ្ហភាពអោយមានលំនឹង។ លើសពីនេះក៏មានបន្ថែមនូវមុខងារ Healthcare ការពារប៉ាកតេរី និង លម្អងធូលីផងដែល។

Dual-cool-air-con-lg-cambodia-technology_news_tomnerb-02

2. អត្ថប្រយោជន៏សម្រាប់ជាងតម្លើង
ងាយស្រួលក្នុងការជួសជុល
ងាយស្រួលក្នុងការផ្តូហ្គ្រាស់ និងមានផ្ជាប់នូវ SIMs 2.0 សម្រាប់ត្រូតពិនិត្យប្រព័ន្ធ និងការរាំងស្ទះផ្សេងនៅក្នុងម៉ាស៊ីនត្រជាក់។ SIMs 2.0 មានផ្ជាប់នូវ wireless communication Module តរផ្ជាប់ជាមួយស្មាតហ្វូតសម្រាប់ដំណើការត្រូតពិនិត្យផ្សេងៗនៅក្នុងម៉ាស៊ីនត្រជាក់។

ងាយស្រួលក្នុងការដំឡើង
ក្បាលក្តៅរបស់ម៉ាស៊ីនត្រជាក់មានលក្ខណះតូច ស្តើង ដែលធ្វើអោយការតំឡើងមានភាពងាយស្រួល ឆាប់រហ័ស ដែលជាហេតុជួយកាត់បន្តយកំលាំងពលកម្ម និង ពេលវេលា។

Dual-cool-air-con-lg-cambodia-technology_news_tomnerb-04

ប្រភព: Ggear ផ្នែក: បច្ចេកវិទ្យា, Accessories, Appliances

អត្ថបទអ្នកចង់អាន

ក្រុមហ៊ុន Canon កំពុងផលិតកាមេរ៉ាដ៏តូចមួយ ដែលអាចផ្តាច់បាន ហើយក៏អាចភ្ជាប់ជាមួយនឹងទូរស័ព្ទផងដែរ

ដោយ: ភារុន 9 AM, Saturday, 13 Jul, 2019

ក្រុមហ៊ុន Canon កំពុងងាកចាប់អារម្មណ៍ទៅលើក្រុមហ៊ុន Indiegogo ក្នុងការផលិតកាមេរ៉ាដ៏តូចមួយ មានឈ្មោះថា «Ivy Rec» ដែលជាប្រភេទកាមេរ៉ាខាងក្រៅដ៏តូចមួយ ហើយត...

Toyota គ្រោងផលិតរថយន្ត EV លើសពី 10 គ្រឿងនៅដើមឆ្នាំ 2020

ដោយ: ដួងច័ន្ទ 10 AM, Sunday, 31 Dec, 2017

នាពេលថ្មីៗនេះ ក្រុមហ៊ុន Toyota បានបង្ហើបថានៅទីបញ្ចប់ក្រុមហ៊ុនបានត្រៀមខ្លួនរួចរាល់ សម្រាប់ ផលិតរថយន្តប្រើប្រាស់អគ្គិសនី 100% ហើយពេលនេះយើងទទួលបានដំណឹ...

iPhone ថ្មី សន្យារក្សាការសម្ងាត់ របស់អ្នក

ដោយ: ដួងច័ន្ទ 9 AM, Sunday, 17 Mar, 2019

នៅក្នុងការអនុវត្តបន្តពីការផ្សព្វផ្សាយពាណិជ្ជកម្ម ដែលបានធ្វើឡើងនៅក្នុងព្រឹត្តិការណ៍ CES កាលពីពេលកន្លងទៅនេះ ក្រុមហ៊ុន Apple ទើបនឹងបញ្ចេញវីដេអូផ្សព្វផ...

ស្វែងយល់ ពីគុណសម្បត្តិរបស់ USB4

ដោយ: ដួងច័ន្ទ 8 AM, Saturday, 09 Mar, 2019

ទើបតែសប្តាហ៍មុនប៉ុណ្ណោះដែលយើងបានលឺថាបច្ចេកវិទ្យាតំណភ្ជាប់ 20Gbps USB 3.2 ប្រហែលជានឹងបង្ហាញខ្លួននៅលើឧបករណ៍ជំនាន់ថ្មីនៅពេលណាមួយនៅក្នុងឆ្នាំនេះ ប៉ុន្ត...

Tomnerb.Com - YouTube Channel