ចូលចិត្តទំនើប

ហ្គេម Super Mario Run នឹងមានលើ Android ក្នុងពេលឆាប់ៗនេះ

ដោយ: ដួងច័ន្ទ 11 PM, Thursday, 23 Mar, 2017

ហ្គេម Mario របស់ Nintendo ដំបូងបង្អស់សម្រាប់ទូរសព្ទដៃ គឺ Super Mario Run នឹងមាននៅលើប្រព័ន្ធប្រតិបត្តិការ Android នៅក្នុង Google Play Store នៅថ្ងៃទី២៣ មីនា ឆាប់ៗខាងមុខនេះ ហើយ ដោយយោងតាមការប្រកាសរបស់ Nintendo។

នៅថ្ងៃទី២៣ ខែមីនានេះ កំណែថ្មីរបស់ Super Mario Run នៅលើ iOS នឹងត្រូវបាន update ទៅ version 2.0.0 ដោយយោងតាមការប្រកាសរបស់ Nintendo ផងដែរ។ ការវិវត្តថ្មីនេះនឹងបន្ថែមតួអង្គលេងថ្មីៗ សម្រាប់ Super Mario Run។ ហើយបើសិនជាអ្នកលេងបញ្ចប់ការប្រកួតក្នុង Bowser នៅក្នុង Free Version នៅក្នុងហ្គេម ពួកគេនឹងអាចដោះសោវគ្គ World 1-4 ។ បច្ចុប្បន្ន នេះ មានតែបីវគ្គដំបូងប៉ុណ្ណោះសម្រាប់ Super Mario Run ដែលអាចលេងបាននៅក្នុង free version។

ដោយឡែក Super Mario Run ដែលមាននៅលើ iPhone និង iPad ត្រូវបានដាក់ឱ្យប្រើតាំងពីខែធ្នូ ឆ្នាំ២០១៦មកម៉្លេះ។ នៅខែបន្ទាប់ ក្រុមហ៊ុន Nintendo បានប្រកាសថា Android Version នឹងចេញឱ្យប្រើប្រាស់ជាផ្លូវការក្នុងខែមីនា ឆ្នាំ២០១៧នេះ។

ហ្គេម Super Mario Run គឺជាប្រភេទហ្គេមដើម ដែលបង្កើតឡើង ដើម្បីលេងលើឧបករណ៍ប្រភេទ Touchscreen។ ហ្គេមនេះមាន២៤ វគ្គនៅក្នុង World Tour Mode និងមានសមាមាត្រតួអង្គចូលរួមលេងនៅក្នុង Toad Rally Mode។ អ្នកលេងអាចប្រមូលគ្រប់សម្ភារៈ និងតុបតែងអាណាចក្រ Mushroom Kingdom នៅក្នុង Kingdom Builder Mode។ កម្មវិធីហ្គេមនេះអាចទាញយកបានដោយឥតគិតថ្លៃ និងរួមទាំងការទិញក្នុងតម្លៃ ៩.៩៩ ដុល្លារ ដើម្បីដោះសោរគ្រប់វគ្គ និងមុខងារទាំង អស់។

SuperMarioRun-Android-04

SuperMarioRun-Android-02

SuperMarioRun-Android-03

SuperMarioRun-Android-01

អត្ថបទអ្នកចង់អាន

LG Electronics បានបង្ហាញផលិតផលស៊េរីថ្មីឆ្នាំ 2016 ក្មុងកម្មវិធីជប់លៀងប្រចាំឆ្នាំ LG VIP Night

ដោយ: WangSang 12 AM, Wednesday, 13 Jul, 2016

កាលពី ថ្ងៃទី 7 ខែ កក្កដា ឆ្នាំ 2016 ក្រុមហ៊ុន LG Electronics និង ក្រុមហ៊ុន G Gear ដែលជាក្រុមហ៊ុនដៃគូរយុទ្ធសាស្ត្រតែមួយគត់នៅក្នុងប្រទេសកម្ពុជា បានរៀ...

Apple នឹងបង្ហាញ iPad តម្លៃទាបនៅសប្តាហ៍ក្រោយ

ដោយ: ដួងច័ន្ទ 9 PM, Wednesday, 23 May, 2018

ក្រុមហ៊ុន Apple បាននឹងកំពុងរៀបចំព្រឹត្តិការណ៍ដ៏ធំមួយ ដែលជាព្រឹត្តិការណ៍ផ្តោតលើប្រធានបទអប់រំ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃអង្គារ សប្តាហ៍ក្រោយនេះហើយ។ ក្រុ...

ជើងទម្រ សម្រាប់សាកថ្មទូរសព្ទទាំង ១០ ប្រភេទ ដ៏ទាន់សម័យ

ដោយ: ដួងច័ន្ទ 7 PM, Thursday, 16 Mar, 2017

បើសិនជាអ្នកបានឃើញ ទូរសព្ទរបស់អ្នកបង្ហាញថា ថាមពលថ្មនៅសល់តែ ១០ភាគរយទៀត តម្រូវឱ្យអ្នកបញ្ចូលថ្មជាបន្ទាន់ ប៉ុន្តែអ្នកមិនមានឧបករណ៍សាកថ្ម នៅក្បែរខ្លួន។ នេ...

ឧបករណ៍ផ្ទះបាយដ៏ឆ្លាតវៃថ្មី បំលែងកាកសំណល់ឱ្យទៅជាជី

ដោយ: ដួងច័ន្ទ 9 PM, Thursday, 06 Apr, 2017

ទំនើប សូមធ្វើការណែនាំបច្ចេកវិទ្យាថ្មី ដែលជាឧបករណ៍ផ្ទះបាយដ៏ឆ្លាតវៃ អាចបំលែងកាកសំណល់ ក្នុងផ្ទះបាយ ឱ្យទៅជាជី និងជួយថែរក្សាបរិសា្ថន ឱ្យកាន់តែប្រសើរឡើង។...

Tomnerb.Com - YouTube Channel