ចូលចិត្តទំនើប

ហ្គេម Pokémon Go បន្ថែមតួអង្គ Monster ថ្មី

ដោយ: ដួងច័ន្ទ 9 AM, Thursday, 25 Oct, 2018

កាលពីពេលថ្មីៗនេះក្រុមហ៊ុន Pokémon បានប្រកាសថា Monster មកពីតំបន់ Sinnoh គឺហ្គេម Diamond និង Pearls នាពេលនេះកំពុងមានវត្តមាននៅក្នុងហ្គេម Pokémon Go។ អ្នកលេងកំសាន្តនាពេលនេះអាចចាប់យកតួអង្គដែលពួកគេចូលចិត្តដូចជា Turtwig, Chimchar និង Piplup បានហើយនៅពេលពួកគេចាប់ផ្តើមលេងហ្គេម AR ចល័ត ដែលនៅតែមានប្រជាប្រិយភាពមួយនេះ។

បើសិនជាអ្នកពិតជាចង់ក្លាយជា Pokémon Master មានដំណឹងបែបរីករាយ និងជូរចត់ព្រមគ្នាសម្រាប់អ្នក។ បើសិនជាអ្នកចង់ចាប់គ្រប់សត្វចម្លែក Pokémon ទាំងអស់នៅក្នុងវគ្គ update ថ្មីនេះ អ្នកនឹងមិនត្រឹមតែត្រូវការងើបចេញពីកៅអីប៉ុណ្ណោះទេ ប៉ុន្តែអ្នកក៏នឹងត្រូវប្រើប្រាស់មធ្យោបាយធ្វើដំណើរនានា ដូចជាជិះយន្តហោះជាដើម។ យោងតាម Pokémon Go Aficionados នៅក្នុងសហគមន៍ Silph Road Reddit ពួកគេបានកត់សម្គាល់ថា តួអង្គជាក់លាក់មួយចំនួន អាចរកឃើញបានតែនៅក្នុងទីតាំងជាក់លាក់មួយចំនួនប៉ុណ្ណោះ។

ឧទាហរណ៍ តួអង្គ Carnivince ដែលជាតួអង្គ Venus Flytrap Pokémon អាចរកឃើញបានតែនៅក្នុងតំបន់ Carolina ប៉ុណ្ណោះ ដែលទីនោះជាកន្លែងដើមរុក្ខជាតិរបស់ជនជាតិដើមភាគតិច។ ហើយដោយសារវាជាប្រភេទស្មៅ វាក៏អាចបង្ហាញរូបរាងនៅ Florida, Maryland និង Georgia ផងដែរ។ ចំណែកតួអង្គ Pachirisu ដែលជាប្រភេទ Electric-Squirrel Pokémon និងជាតួអង្គដែលប្រិយមិត្តពេញចិត្តជាងគេ ទំនងដូចជាមានផ្តាច់មុខតែនៅក្នុងតំបន់ Saskatchewan ប្រទេសកាណាដាប៉ុណ្ណោះ។ អ្នក Trainer នៅតែរក្សាទុកលទ្ធផលនៃការរុករករបស់ពួកគេ ប៉ុន្តែប្រាកដណាស់ថា Pokémon នឹងត្រូវបានរកឃើញនៅកន្លែងណាមួយនៅពេលឆាប់ៗនេះ។

តួអង្គ Pokémon ដែលមានផ្តាច់មុខនៅតាមតំបន់ មិនមែនជារឿងថ្មីសម្រាប់ហ្គេមនេះឡើយ។ Critters ដូចជា Farfetch’d មានផ្តាច់មុខតែនៅក្នុងតំបន់អាស៊ី ខណៈដែល Kangaskhan មានផ្តាច់មុខតែនៅអូស្តា្រលីប៉ុណ្ណោះ។

ក្រុមហ៊ុន Niantic នឹងបន្តបញ្ចេញតួអង្គ Pokémon នៅក្នុងរលកកាន់តែច្រើន ដូចដែលក្រុមហ៊ុនធ្លាប់បានធ្វើកាលពីជំនាន់មុនដូច្នេះដែរ។

ខណៈដែលហ្គេម Pokémon Go ប្រហែលជាមិនទទួលបានភាពល្បីល្បាញដល់ចំណុចកំពូលដូចដែលវាធ្លាប់ទទួលបានកាលពីឆ្នាំ 2016 ក្តី ប៉ុន្តែក្រុមហ៊ុន Niantic បានផ្តល់នូវការអភិវឌ្ឍន៍ថ្មីៗជាច្រើនទៅក្នុងហ្គេមនេះ ហើយវាពិតជាមានតម្លៃសម្រាប់ការសាកល្បងជាលើកទីពីរ។ វាប្រាកដជាជំនួយដ៏សំខាន់មួយសម្រាប់ការត្រៀមខ្លួនសម្រាប់អ្វីដែលនឹងមកដល់នៅក្នុងហ្គេមជំនាន់ថ្មី Pokémon! Let’s Go Pikachu និងហ្គេម Pokémon! Let’s Go Eevee៕

អត្ថបទអ្នកចង់អាន

តើត្រូវសន្សំសំចៃ ថាមពលអគ្គិសនី នៅក្នុងផ្ទះដោយរបៀបណា?

ដោយ: ភារុន 8 AM, Wednesday, 31 Oct, 2018

ការសន្សំសំចៃថាមពលអគ្គិសនីនៅក្នុងផ្ទះគឺមានសារៈសំខាន់ខ្លាំងឡើងៗក្នុងរយះពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយសារតែការប្រើប្រាស់លើសលប់ពេក ហើយនេះជាមូលហេតុដែលធ...

នេះជាផលិតផលផ្លូវការ ប្រើប្រាស់ជាគូនឹង Galaxy S9

ដោយ: ដួងច័ន្ទ 10 PM, Monday, 19 Mar, 2018

តើអ្នកកំពុងស្វែងរក ទូរសព្ទថ្មីមែនទេ? ជឿជាក់ថាទូរសព្ទ Galaxy S9 កំពុងស្ថិតនៅលំដាប់ខ្ពស់ជាងគេ។ វាជាផលិតផលទូរសព្ទចុងក្រោយបង្អស់របស់ Samsung ហើយវាតំណាង...

មកស្គាល់ 10 Gadgets ដ៏ល្អបំផុត សម្រាប់ប្រើប្រាស់ក្នុងផ្ទះបាយ នៅថ្ងៃនេះ!

ដោយ: ភារុន 8 AM, Wednesday, 03 Apr, 2019

នៅពីក្រោយរូបមន្តចម្អិនម្ហូបអាហារ ប្រចាំគ្រួសារនីមួយៗ សុទ្ធតែមានគ្រឿងផ្សំដ៏សម្ងាត់ ដែលធ្វើឱ្យរសជាតិអាហារកាន់តែមានរសជាតិឆ្ងាញ់ ហើយជាទូទៅក៏ត្រូវបានរួម...

ជម្រើសម៉ាស៊ីនបោកគក់សម្រាប់អាផាតមិន

ដោយ: ដួងច័ន្ទ 9 AM, Tuesday, 18 Sep, 2018

មនុស្សសម័យថ្មី ភាគច្រើនជ្រើសរើសយកការស្នាក់នៅក្នុងអាផាតមិន ជំនួសឱ្យផ្ទះល្វែង។ នេះជាជម្រើសដ៏ប្រសើរ ប៉ុន្តែវាមានបញ្ហាចោទមួយ គឺវាមិនមានទីតាំងធំទូលាយ ដែ...

Tomnerb.Com - YouTube Channel