ចូលចិត្តទំនើប

ហ្គេម Monster Hunter នឹងមកដល់ Nintendo Switch

ដោយ: ដួងច័ន្ទ 5 PM, Saturday, 27 May, 2017

ម៉ាស៊ីនហ្គេម Nintendo Switch ទើបនឹងសហការជាមួយក្រុមហ៊ុនភាគីទីបីធំមួយ គឺ Capcom។ ពួកគេបានប្រកាសថា នឹងនាំមកនូវហ្គេម Monster Hunter XX មកកាន់ប្រព័ន្ធហ្គេមថ្មីនេះ។ ហ្គេម Monster Hunter មិនមែនជាប្រភេទហ្គេម ដែលទទួលការពេញនិយមខ្លាំង នៅតំបន់ប៉ែកខាងលិចទេ ប៉ុន្តែវាមានភាពល្បីល្បាញខ្លាំងនៅក្នុងប្រទេសជប៉ុន ចាប់តាំងពីវាមាននៅលើម៉ាស៊ីន Play Station ហើយវាជាប្រភេទហ្គេម ដែលមានសន្ទុះប្រជាប្រិយភាពខ្ពស់ សម្រាប់ម៉ាស៊ីន Nintendo នៅពេលដែលហ្គេមមួយនេះចាកចេញពីម៉ាស៊ីន Play Station Vita របស់ក្រុមហ៊ុន Sony មកនៅជាមួយម៉ាស៊ីន 3DS របស់ Nintendo។

ហ្គេម Monster Hunter XX (អានថា Double Cross) គឺជាប្រភេទហ្គេមថ្មីចុងក្រោយបង្អស់នៅក្នុង ប្រភេទហ្គេមបែប Action ស៊េរី RPG (Role-Playing Game) គឺជាប្រភេទហ្គេមដែលពង្រីកចេញពី ស៊េរីហ្គេម Monster Hunter X ដែលមានវត្តមានក្នុងឆ្នាំ 2015 នៅសហរដ្ឋអាមេរិក។ XX ចេញលើទីផ្សាប្រទេសជប៉ុនកាលពីខែមីនា និងមិនទាន់ប្រកាសពីវត្តមាន នៅប៉ែកអឺរ៉ុបនៅឡើយទេ។

ម៉ាស៊ីន Switch គឺជាម៉ាស៊ីនដ៏ល្អបំផុត សម្រាប់ហ្គេម Monster Hunter។ វាអាចឱ្យអ្នកលេងជាលក្ខណៈជាក្រុមនៅក្នុងតំបន់ ដែលនេះជាហេតុផលចម្បង ដែលហ្គេមប្រភេទនេះចេញលក់នៅលើទីផ្សាក្នុងប្រទេសជប៉ុន។ វាក៏អនុញ្ញាតឱ្យអ្នកកំសាន្តតាម Online នៅតាមផ្ទះជាមួយនឹងទូរទស្សន៍ អេក្រង់ធំ។ Nintendo គួរតែទទួលបានកេរ្តិ៍ឈ្មោះជាម៉ាស៊ីនហ្គេម ដែលមានរូបរាងស្អាតបំផុត និងមានការបញ្ជារល្អបំផុត សម្រាប់ហ្គេមនេះ ដែលជាកត្តាជំរុញថាមពលបន្ថែម និង Analog Stick ដល់ Nintendo Switch។

ក្រុមហ៊ុន Capcom មិនទាន់បង្ហាញព័ត៌មានអ្វីទាក់ទងនឹង Monster Hunter XX: Nintendo Switch Version នៅឡើយទេ ក្រៅពីធាតុពិតដែលវានឹងលេចរូបរាងនាពេលណាមួយ។ នៅសប្តាហ៍ខាងមុខនេះ នឹងមានព្រឹត្តិការណ៍ Monster Hunter នៅក្នុងទីក្រុង Sapporo ប្រទេសជប៉ុន ដូច្នេះយើងនឹងមានឱកាសបានទទួលព័ត៌មានបន្ថែម ពីហ្គេមមួយនេះ។

Nintendo-Switch-Capcom-Tomnerb-02

Nintendo-Switch-Capcom-Tomnerb-01

អត្ថបទអ្នកចង់អាន

បច្ចេកវិទ្យាសាកថ្មថ្មីពី Vivo កាន់តែខ្លាំង!

ដោយ: ដួងច័ន្ទ 9 AM, Tuesday, 25 Jun, 2019

បេក្ខភាពចូលរួមថ្មីមួយ បានបង្ហាញវត្តមាននៅក្នុងការប្រកួតប្រជែងផលិតផលទូរសព្ទរបស់ប្រទេសចិន ដែលមានបំពាក់បច្ចេកវិទ្យាបញ្ចូលថ្មល្បឿនលឿន (Ultra-Fast-Chargi...

គំរូរថយន្ត Infiniti ថ្មីកាន់តែខ្លាំង

ដោយ: ដួងច័ន្ទ 8 AM, Thursday, 11 Oct, 2018

រថយន្ត Hybrid ភាគច្រើនផលិតឡើងសម្រាប់ការសន្សំសំចៃប្រេងឥន្ធនៈ និងជួយសង្គ្រោះពិភពលោក។ ប៉ុន្តែសម្រាប់គំរូរថយន្ត Project Black S របស់ Infinity មិនដូចអ្វ...

Smart Mirror កញ្ចក់ឆ្លុះអច្ឆរិយ មានរូបភាពដូចកញ្ចក់ទូរទស្សន៍

ដោយ: វិរីយា៉ 11 PM, Tuesday, 15 Mar, 2016

ទំនើប​ទាន់សម័យ​មែនទែន នៅពេល​លោក Max Braun វិស្វករ​របស់​ហ្គូ​ហ្គ​ល​បាន​នឹកឃើញ​ អៃ​ឌៀ​វិសេស​មួយ ផលិត​កញ្ចក់​អច្ឆរិយ ឬ Smart Mirror ដែល​វា​មិនមែន​គ្រា...

Toyota Vios ២០១៧ នឹងបង្ហាញខ្លួន នៅថៃ ក្នុងខែមករានេះ

ដោយ: ចរិយា 11 PM, Friday, 13 Jan, 2017

ព្រមគ្នានឹងការបង្ហាញខ្លួនរបស់ Suzuki Swift ២០១៧ នៅជប៉ុន ទំនើបក៏បានឮសូរដំណឹងថា រថយន្តតូយ៉ូតា Vios ឆ្នាំ២០១៧ ត្រៀមខ្លួននឹងបង្ហាញមុខ ជាផ្លូវការនៅប្រទេ...

Tomnerb.Com - YouTube Channel