ចូលចិត្តទំនើប

ហ្គេម Assassin’s Creed: Odyssey នៅលើ Switch មានអ្វីប្លែក?

ដោយ: ដួងច័ន្ទ 8 AM, Wednesday, 26 Sep, 2018

ហ្គេមដ៏ល្បីល្បាញ Assassin’s Creed: Odyssey នឹងបង្ហាញវត្តមាននៅលើម៉ាស៊ីន Switch ប៉ុន្តែការបង្ហាញវត្តមាននេះប្រហែលជាមិនធ្វើឱ្យមនុស្សគ្រប់រូបពេញចិត្តឡើយ។ ហ្គេមថ្មីនេះដើរតាមគន្លងរបស់ហ្គេម Resident Evil 7 ហើយនឹងបង្ហាញវត្តមានលើម៉ាស៊ីនហ្គេមចល័ត ក្នុងនាមជា Cloud Game នៅដើមខែតុលា ឆាប់ៗខាងមុខនេះហើយ។

ប្រាកដណាស់ វាមានន័យថាអ្នកលេងត្រូវ Stream ហ្គេមនេះ ដើម្បីលេងវា ហើយវាក៏នឹងមិនមានវត្តមានសម្រាប់ការទាញយកហ្គេមទាំងស្រុងដែរ។ លើសពីនេះទៀត ហ្គេមដែលនឹងចេញដំណើរការនៅលើម៉ាស៊ីន Switch ទំនងដូចជាត្រូវបានកំណត់ការបរិច្ឆេទចេញដំណើរការតែនៅក្នុងប្រទេសជប៉ុនមួយប៉ុណ្ណោះ។

ក្រុមហ៊ុន Nintendo បានប្រកាសអំពីហ្គេមថ្មីសម្រាប់ម៉ាស៊ីនហ្គេមប្រភេទកូនកាត់នេះនៅអំឡុងពេលព្រឹត្តិការណ៍ Direct Livestream នៅក្នុងខែកញ្ញា ដែលជាទីកន្លែងដែលក្រុមហ៊ុនក៏បានបង្ហាញថាហ្គេម Animal Crossing ក៏នឹងត្រូវបង្ហាញខ្លួននៅលើ Switch ដែរ។

ខណៈដែលការអាក់អន់ស្រពន់ចិត្តកើតចេញពីក្នុងហ្គេម Assassin’s Creed ថ្មីនេះអាចនឹងមានសម្រាប់មនុស្សភាគច្រើនដែលលេងម៉ាស៊ីន Switch ប៉ុន្តែក្រុមហ៊ុន Ubisoft ដែលជាក្រុមហ៊ុន ផលិតហ្គេម Assassin’s Creed នៅតែមានអតិថិជនសក្តានុភាពជាច្រើនពាន់នាក់ទៀត ដោយសារហ្គេមដ៏ល្បីល្បាញនេះ ក៏នឹងមានបង្ហាញខ្លួននៅលើ PS4, Xbox One និង Windows ផងដែរ៕

អត្ថបទអ្នកចង់អាន

រថយន្តប្រើថាមពលអុីដ្រូសែន មានទម្ងន់ស្រាលនឹងធ្វើតេស្ត លើវិថីក្នុងចក្រភពអង់គ្លេស

ដោយ: ដួងច័ន្ទ 9 PM, Thursday, 20 Apr, 2017

រថយន្តម៉ូដែល Rasa នឹងត្រូវធ្វើតេស្តសាកល្បង នៅក្នុងឆ្នាំ ២០១៧នេះហើយ។ ក្រុមហ៊ុនរបស់ប្រទេសវេល ត្រូវបានផ្តល់ការអនុញ្ញាតឱ្យធ្វើតេស្ត សាកល្បងរថយន្តប្រើថា...

LG បង្ហាញអេក្រង់ 4K HDR តម្លៃទាបមិនធ្លាប់មាន

ដោយ: ដួងច័ន្ទ 8 AM, Thursday, 04 Oct, 2018

តម្លៃរបស់អេក្រង់ Monitor ប្រភេទ HDR ប្រើប្រាស់សម្រាប់ការលេងហ្គេម បានបន្តការធ្លាក់ចុះ នេះបើតាមការវិនិច្ឆ័យលើម៉ូដែលថ្មីរបស់ក្រុមហ៊ុន LG។ ម៉ូដេល 32UK5...

រថយន្ត KIA Niro EV អាចរត់បានក្នុងចម្ងាយជាង 300 គីឡូម៉ែត្រ

ដោយ: ដួងច័ន្ទ 9 AM, Tuesday, 10 Jul, 2018

ក្រុមហ៊ុន KIA បានបញ្ចប់ការធ្វើតេស្តសាកល្បងលើម៉ូដែលរថយន្តដើរដោយកម្លាំងអគ្គិសនីពេញលេញនៃម៉ូដែលរថយន្ត Niro។ ក្រុមហ៊ុនផលិតយានយន្តបានប្រកាសជាផ្លូវការនូវផ...

Galaxy Fold អាចពន្យាររហូតដល់ខែកក្កដា?

ដោយ: ដួងច័ន្ទ 8 AM, Friday, 28 Jun, 2019

ករណីដ៏ចម្លែករបស់ក្រុមហ៊ុន Samsung សម្រាប់ផលិតផលទូរសព្ទម៉ូដែល Galaxy Fold អាចនឹងបន្តអូសបន្លាយពេញមួយរដូវក្តៅ ពាក់កណ្តាលឆ្នាំនេះ។ នេះជាសេចក្តីរាយការណ៍...

Tomnerb.Com - YouTube Channel