ចូលចិត្តទំនើប

ហ្គេម ដ៏សក្តិសមសម្រាប់ Galaxy Note 8

ដោយ: ដួងច័ន្ទ 5 PM, Sunday, 07 Jan, 2018

ទូរសព្ទ Samsung Galaxy Note 8 មានអេក្រង់ AMOLED ដ៏ធំ និងបច្ចេកវិទ្យាដ៏ទំនើប ធ្វើឱ្យវាក្លាយជាឧបករណ៍ Android សម្រាប់ការលេងហ្គេមដ៏ខ្លាំងមួយ។ ទូរសព្ទដៃដែលមានកម្លាំងប្រតិបត្តិការ Snapdragon 835 ដ៏មានឥទ្ធិពលអាចដំណើរការ ជាមួយប្រភេទហ្គេម នៅក្នុង Google Play Store ដែលទាមទារកម្លាំងម៉ាស៊ីនខ្លាំង ខណៈដែលអេក្រង់ទំហំ 6.3 inch របស់វាអនុញ្ញាតឱ្យអ្នក មើលឃើញគ្រប់ជ្រុងជ្រោយ នៃរូបភាពហ្គេមសំណព្វចិត្តរបស់អ្នក។ ដូច្នេះថ្ងៃនេះ ទំនើប សូមណែនាំ ពីប្រភេទហ្គេម ដ៏សក្តិសមសម្រាប់ការលេងនៅលើ ទូរសព្ទដៃ Galaxy Note 8។
Injustice 2
នេះជាប្រភេទហ្គេមវាយតប់ ដ៏ល្អមួយក្នុងចំណោមហ្គេម វាយតប់នៅលើទូរសព្ទដៃ។ វានាំមកជូននូវរូបភាពហ្គេមលំដាប់ខ្ពស់ ដែលអ្នកអាចស្វែងរកបាន នៅក្នុងឈ្មោះហ្គេម Android។ គុណសម្បត្តិរបស់ប្រព័ន្ធប្រតិបត្តិការដ៏ខ្លាំងរបស់ Note 8 អាចឱ្យអ្នកបញ្ជារលើចលនា និងក្បាច់វាយតប់របស់តួអង្គ Batman និង Superman បានដោយពុំមានភាពរអាក់រអួល។ បន្ថែមជាមួយអេក្រង់ដ៏ធំ កាន់តែធ្វើឱ្យអ្នករីករាយលេងកំសាន្ត។

7-Great-games-to-play-on-Galaxy-note-8_technology-news_cambodia_tomnerb-01

The Walking Dead: A New Frontier
នេះជាប្រភេទហ្គេមរបស់ Telltale ចុងក្រោយបង្អស់ នៅក្នុងស៊េរី The Walking Dead ដែលមិន គ្រាន់តែនាំមកនូវដំណើរផ្សងព្រងដ៏រន្ធត់ប៉ុណ្ណោះទេ តែថែមទាំងនាំយកនូវរូបភាពហ្គេមដ៏ល្អដែលទូរសព្ទ Android ដ៏ទំនើបមានលទ្ធភាពដំណើរការបាន។ នេះជាប្រភេទហ្គេម ដែលអ្នកតែងលេងនៅលើម៉ាស៊ីន ឬ PC មានន័យថាអ្នកនឹងទទួលបានភាពរីករាយដូចគ្នា ជាមួយរូបភាពដ៏ស្រស់ស្អាត នៃសិល្បៈ Comic-Book នៅលើអេក្រង់ AMOLED ដ៏ធំរបស់ Note 8 ហើយនៅពេលអ្នកអូស និងចុចបញ្ជារ អ្នកនឹងដឹងថាការប្រើប្រាស់ទូរសព្ទ ដែលមានប្រព័ន្ធប្រតិបត្តិការខ្លាំង គឺជាចំណុចដ៏ពិសេស។

7-Great-games-to-play-on-Galaxy-note-8_technology-news_cambodia_tomnerb-02

Asphalt 8: Airborne
នេះជាប្រភេទហ្គេម ដែលនាំមកនូវរូបភាពដ៏អស្ចារ្យ ផ្តល់នូវពន្លឺបែបកីឡាពិតៗ និងផ្តោតយ៉ាងលម្អិត លើគ្រប់ផ្នែកនៃរថយន្ត ដែលនឹងរំលេចឡើងយ៉ាងអស្ចារ្យ លើទូរសព្ទ Note 8 ដ៏ទំនើប និងមាន អេក្រង់ចម្រុះពណ៌ដ៏ស្រស់ស្អាត។

7-Great-games-to-play-on-Galaxy-note-8_technology-news_cambodia_tomnerb-03

Vainglory
នេះជាប្រភេទហ្គេម Multiplayer Online Battle Arena លំដាប់ជួរមុខសម្រាប់ទូរសព្ទដៃ។ វាទាមទារនូវកម្លាំងប្រតិបត្តិការខ្លាំង និងអេក្រង់ធំ។ នេះជាហ្គេមដែលសម្តៅលើការបញ្ជារតួអង្គនៅក្នុងសមរ ភូមិ ខណៈដែលត្រូវរក្សាការឃ្លាំមើលមិត្តរួមក្រុម សត្រូវ និងការវាយប្រហារនានាដែលកើតឡើងជុំវិញ ខ្លួនអ្នក។ ដូច្នេះអេក្រង់ទំហំ 6.3 inch ពិតជាមានអត្ថប្រយោជន៍។ Vainglory មានសហគមន៍ប្រកួតប្រជែងដ៏ធំ ហើយបើសិនជាអ្នកចង់ក្លាយជាអ្នកខ្លាំង អ្នកពិតជាត្រូវការឧបករណ៍ដ៏ត្រឹមត្រូវសម្រាប់លេង។

7-Great-games-to-play-on-Galaxy-note-8_technology-news_cambodia_tomnerb-04

Dead Trigger 2
ប្រព័ន្ធប្រតិបត្តការ Snapdragon 835 របស់ Note 8 ជួយឱ្យអ្នកលេងហ្គេមមួយនេះដោយរលូន ទោះបីជាពពួក Zombie កំពុងឆ្ពោះសម្តៅមករកអ្នកក្តី។ ជាមួយអេក្រង់ទំហំធំ និងគុណភាពអេក្រង់ ដ៏ច្បាស់ អនុញ្ញាតឱ្យអ្នករីករាយនឹងរូបភាពដ៏ត្រជាក់ភ្នែក។

7-Great-games-to-play-on-Galaxy-note-8_technology-news_cambodia_tomnerb-05

Skullgirls
នេះជាប្រភេទហ្គេម ដែលមានរូបភាពដ៏ស្រស់ស្អាតមួយបែបទៀត ដែលពិតជាទាមទារឱ្យប្រើប្រាស់ នៅលើអេក្រង់ AMOLED ដ៏ធំរបស់ Note 8។ នេះជាប្រភេទហ្គេមវាយតប់បែប Tag-Team ដែល ផ្តល់នូវតួអង្គរចនាឡើងធំៗ រួមបញ្ចូលនូវការតុបតែងដ៏ស្រស់ស្អាត។

7-Great-games-to-play-on-Galaxy-note-8_technology-news_cambodia_tomnerb-06

Gangstar Vegas
វាប្រៀបដូចជាហ្គេមដែល Clone ចេញពីហ្គេម Grand Theft Auto នៅពេលក្រឡេកឃើញដំបូង ប៉ុន្តែហ្គេមមួយនេះពិតជាប្រភេទហ្គេមដ៏ពិសេស ដែលនឹងធ្វើឱ្យទូរសព្ទ Note 8 បញ្ចេញនូវរាល់ឥទ្ធិ ពលរបស់វា សម្រាប់អ្នកលេងកំសាន្ត។ នេះជាប្រភេទហ្គេមដែលមានគ្រប់យ៉ាង ដូចជាការបាញ់ប្រហារ ការវាយតប់បែប MMA ការប្រណាំង ហើយក៏ដូចជាអនុញ្ញាតឱ្យអ្នកលេងកំសាន្តបានដោយសេរី នៅក្នុងការបង្កើតទីក្រុង Las Vegas ឡើងវិញ ដែលទទួលបានពីទូរសព្ទ ដែលមានកម្លាំងដ៏ខ្លាំង។

បើអ្នកជាម្ចាស់ទូរសព្ទ Galaxy Note 8 ដ៏ទំនើប សូមសាកល្បងបញ្ចេញអានុភាពទូរសព្ទរបស់អ្នក ជាមួយហ្គេមទាំងនេះ។ ជឿជាក់ថាអ្នកពិតជាជក់ចិត្តដិតអារម្មណ៍ជាក់ជាមិនខាន។

7-Great-games-to-play-on-Galaxy-note-8_technology-news_cambodia_tomnerb-07

អត្ថបទអ្នកចង់អាន

MacBook Air និង Mac Mini ផលិតពីអាលុយពីញ៉ូមកែច្នៃ

ដោយ: ដួងច័ន្ទ 9 AM, Saturday, 03 Nov, 2018

នៅក្នុងព្រឹត្តិការណ៍ប្រកាសពីផលិតផលថ្មី កាលពីប៉ុន្មានថ្ងៃកន្លងទៅនេះ ក្រុមហ៊ុន Appleបានធ្វើសេចក្តីប្រកាសយ៉ាងមោទនៈថាម៉ូដែលស៊េរីឆ្នាំ 2018 នៃផលិតផល Mac...

ឧបករណ៍សាកថ្ម Suntree Solar

ដោយ: ដួងច័ន្ទ 10 PM, Tuesday, 05 Sep, 2017

យើងមិនបានគិតគូរវែងឆ្ងាយ អំពីឧបករណ៍សាកថ្មនោះទេ។ យើងគ្រាន់តែប្រើប្រាស់វាជាធម្មតា ដោយដោតវាជាប់នឹងជញ្ជាំង និងភ្ជាប់ជាមួយឧបករណ៍អេឡិចត្រូនិច សម្រាប់ការបញ...

Gaming Laptop ថ្មីរបស់ Samsung ល្អយ៉ាងណា?

ដោយ: ដួងច័ន្ទ 8 AM, Tuesday, 22 Jan, 2019

ស្ទើរតែគ្រប់ក្រុមហ៊ុនផលិតកុំព្យូទ័រទាំងអស់បានព្យាយាមលូកដៃនៅក្នុងការផលិតផលកុំព្យូទ័រយួរដៃ ដែលប្រើប្រាស់សម្រាប់លេងហ្គេម ប៉ុន្តែអ្វីដែលគួរឱ្យភ្ញាក់ផ្អ...

ហ្គេម Super Mario Run នឹងមានលើ Android ក្នុងពេលឆាប់ៗនេះ

ដោយ: ដួងច័ន្ទ 11 PM, Thursday, 23 Mar, 2017

ហ្គេម Mario របស់ Nintendo ដំបូងបង្អស់សម្រាប់ទូរសព្ទដៃ គឺ Super Mario Run នឹងមាននៅលើប្រព័ន្ធប្រតិបត្តិការ Android នៅក្នុង Google Play Store នៅថ្ងៃទី...

Tomnerb.Com - YouTube Channel