ចូលចិត្តទំនើប

ហ្គេមមួយដ៏ល្បីក្នុងឆ្នាំ 2016 នឹងមកដល់ Nintendo Switch ក្នុងខែនេះ

ដោយ: ដួងច័ន្ទ 10 AM, Wednesday, 10 May, 2017

ជាមួយនឹងហ្គេមល្បីៗមួយចំនួនដូចជា Mario Kart 8, Puyo Puyo Tetris និង TumbleSeed ដែលពេលនេះមានវត្តមាន នៅលើឧបករណ៍ហ្គេម Nintendo Switch អ្នកផលិតដំបូងមានការងារ ជាច្រើនដែលត្រូវធ្វើ ជាមួយឧបករណ៍បែបកូនកាត់ Hybrid ច្រើនជាងអ្វីដែលពួកគេបានធ្វើនៅថ្ងៃដាក់ឱ្យដំណើរការទៅទៀត។ ក្រុមហ៊ុ eShop មិនស្ថិតក្នុងស្ថានភាពស្ងប់ស្ងាត់ទៀតទេ ហើយម្ចាស់របស់ក្រុមហ៊ុន Switch នឹងមិនចាំបាច់រងចាំបន្តទៀត សម្រាប់ការបន្ថែមការកំសាន្តឡើយ។

ក្នុងសប្តាហ៍កន្លងទៅ អ្នកជំនាញការអភិវឌ្ឍន៍ លោកDrool បានបង្ហាញថា ប្រភេទហ្គេមបែបហឹង្សា គឺ Thumper នឹងធ្វើដំណើរមកកាន់ Nintendo ក្នុងថ្ងៃទី 18 ខែឧសភា ខាងមុខនេះហើយ។ វានឹងដំណើរការជាមួយបច្ចេកវិទ្យា 720p60 នៅក្នុងការកាន់ឧបករណ៍លេង (Handheld Mode) និងបច្ចេកវិទ្យា 1080p60 នៅក្នុងការលេងលើទូរទស្សន៍ និងមានមុខងារជំនួយជាច្រើន គាំទ្រដល់មុខងារ HD Rumble នៅក្នុងម៉ាស៊ីនគ្រប់គ្រង Joy-Con នៅក្នុង Nintendo Switch។

Nintendo មិនទាន់បានប្រកាសអំពីតម្លៃ Digital Version របស់ Thumper នៅឡើយទេ ប៉ុន្តែ យើង អាចប៉ាន់ប្រមាណថា វានឹងមានតម្លៃប្រមាណ 19.99$ ដែលពេលបច្ចុប្បន្នជាតម្លៃសម្រាប់ ហ្គេមលើ កុំព្យូទ័រ និង PS4។ ប្រភេទហ្គេមដែលជាភាគីទីបី មានតម្លៃបន្ថែម 10$ ទៀតនៅលើ Switch ខ្ពស់ជាងនៅលើម៉ាស៊ីនដទៃទៀត ប៉ុន្តែការពិចារណាលើ Thumper នឹងមិនទាន់មានដំណឹងជាក់លាក់ ហើយយើងសង្ឃឹមថា Nintendo នឹងមិនតំឡើងថ្លៃនៅលើ eShop ឡើយ។

បើសិនជាអ្នកពិតជាចង់បានហ្គេមដទៃទៀត សម្រាប់លេងនៅលើម៉ាស៊ីន Switch របស់អ្នកនាពេលនេះ អ្នកអាចជ្រើសយក Zelda ហើយចង់បានហ្គេម ដែលនឹងធ្វើឱ្យអ្នករន្ធត់ញាប់ញ័រ អ្នកមិនមានជម្រើសណាល្អជាង Thumper ទេ។

nintendo-switch-tomnerb-01

អត្ថបទអ្នកចង់អាន

ណែនាំឧបករណ៍សាកថ្ម Rabbit Charger

ដោយ: ដួងច័ន្ទ 8 AM, Tuesday, 24 Jul, 2018

ជឿជាក់ថា អ្នកណាក៏រីករាយនឹងការទទួលបានឧបករណ៍សាកថ្មបន្ថែមនៅក្នុងគេហដ្ឋានឬកន្លែងស្នាក់នៅដែរ។ ប៉ុន្តែបើសិនជាអ្នករស់នៅក្នុងផ្ទះ ឬបន្ទប់ជួល អ្នកពិតជាមិនហ៊...

វិធីងាយស្រួលបំផុត ក្នុងការពិនិត្យមើលទូរសព្ទចោរ

ដោយ: ដួងច័ន្ទ 9 PM, Monday, 15 May, 2017

បើសិនជាអ្នកទិញទូរសព្ទមួយទឹក មានចំណុចដ៏ជាក់លាក់មួយ សម្រាប់ពិនិត្យមើល ថាតើទូរសព្ទនោះជាទូរសព្ទចោរ ឬមិនមែន។ ហើយវិធីពិនិត្យនេះ សព្វថ្ងៃកាន់តែមានភាពងាយស្...

ចាក់តន្រ្តីនៅលើ Apple Watch Series 3 ដោយគ្មានទូរសព្ទ

ដោយ: ដួងច័ន្ទ 10 PM, Monday, 05 Mar, 2018

នៅទីបញ្ចប់ ផលិតផលនាឡិកាដៃ Apple Watch Series 3 គឺជានាឡិកាដៃ ដែលមានសក្តានុពលពេញលេញ។ អ្នកក៏អាចប្រើប្រាស់ Smartwatch មួយគ្រឿងនេះជាមួយការចាក់តន្រ្តី តា...

តើ Huawei MateBook X Pro ថ្មីមានអ្វីពិសេស?

ដោយ: ដួងច័ន្ទ 9 AM, Wednesday, 27 Feb, 2019

កាលពីឆ្នាំមុន ក្រុមហ៊ុន Huawei បានបញ្ចេញកុំព្យូទ័រយួរដៃម៉ូដែល MateBook X Pro ដែលជាផលិតផល Laptop ដ៏អស្ចារ្យមួយ មានសមត្ថភាពចម្រុះ ងាយស្រួលយកតាមខ្លួន ...

Tomnerb.Com - YouTube Channel