ចូលចិត្តទំនើប

ហ្គេមថ្មី Cars 3: Driven to Win

ដោយ: ដួងច័ន្ទ 3 PM, Saturday, 03 Jun, 2017

បញ្ឆេះម៉ាស៊ីនរថយន្តប្រណាំងរបស់អ្នក ត្រៀមខ្លួនសម្រាប់ទទួលយកបទពិសោធន៍ នៃការប្រណាំង រថយន្តដ៏អស្ចារ្យ នៅក្នុងហ្គេមប្រភេទថ្មី Cars 3: Driven to Win ដែលដកស្រង់ចេញពីខ្សែភាពយន្ត គំនូរជីវចលរបស់ Disney Pixar គឺរឿង Cars 3។

អ្នកអាចកំសាន្តជាមួយតួអង្គខុសៗ គ្នារហូតដល់ 20 តួ រួមទាំង Lightning McQueen, Jackson Storm, Cruz Ramirez និងតួអង្គជំនាន់ក្រោយជាច្រើនទៀត។ ការប្រណាំងស្ថិត នៅលើទីលានច្រើនជាង 20 ទីលានដែលដកស្រង់ចេញ ពីក្នុងខ្សែភាពយន្ត ដូចជា Radiator Springs ជាដើម។

ហ្គេមប្រភេទថ្មីនេះ ផ្តល់ឱ្យអ្នកនូវការហ្វឹកហាត់ និងពង្រឹងសមត្ថភាពបើកបរបន្ថែមនៅក្នុង 6 game mode ហើយអ្នកអាចលេងកំសាន្តប្រណាំងប្រជែងជាមួយគ្រួសារ និងមិត្តភក្តិរបស់អ្នកនៅក្នុងវគ្គ Battle Race ដើម្បីក្លាយជាជើងឯក the Ultimate Champion។ នៅក្នុងដំណើរទៅក្លាយជា Hall of Fame Driver ការហ្វឹកហាត់ និងជំនាញនានា នឹងផ្តល់ឱ្យអ្នកនូវភាពប៉ិនប្រសប់ក្នុងការប្រកួត ដែលជួយអ្នកឱ្យឈ្នះការប្រកួត និងទទួលបានជោគជ័យ។

វគ្គនានា នៅក្នុងហ្គេម

Stunt Showcase: ចាប់យកបាឡុងខ្យល់សន្សំពិន្ទុ និងហាត់រៀនក្បាច់បើកបរ និងល្បិចក្នុងការប្រណាំងផ្សេងៗ ដើម្បីទទួលបានពិន្ទុខ្ពស់ ក្នុងពេលប្រកួតពិតប្រាកដ។

Takedown: ប្រមូល និងប្រើប្រាស់ថាមពលបន្ថែម ដើម្បីយកឡានដែលខូច ឬមានគ្រោះថ្នាក់ចេញ ឱ្យបានកាន់តែច្រើន ដើម្បិទទួលបានពិន្ទុខ្ពស់

Best Lap Challenge: យកឈ្នះថេរវេលានៃការបើកបររបស់អ្នក ដើម្បីបំបែកកំណត់ត្រាល្បឿន ថេរវេលាបើកបរថ្មីៗទៀត

Race: ប្រឡូកចូលក្នុងការប្រណាំងប្រជែងជាមួយ Lightning McQueen និងតួអង្គនានា ដើម្បីទទួលបានបទពិសោធន៍ខ្លាំងៗនៅក្នុងការប្រកួត

Battle Race: ប្រើប្រាស់មេរៀនទទួលបានពីការហ្វឹកហាត់ ដើម្បីសាកល្បង និងប្រកួតជាមួយគ្រួសារ និងមិត្តភក្តិរបស់អ្នក ដើម្បីទទួលបានជ័យជម្នះ និងក្លាយជាជើងឯក។

cars-3-Game-Tomnerb-03

អត្ថបទអ្នកចង់អាន

Nokia 4.2 ចេញលក់ហើយ ព្រមជាមួយសមត្ថភាពខ្លាំងជាងមុន

ដោយ: ដួងច័ន្ទ 8 AM, Tuesday, 07 May, 2019

ទូរសព្ទដៃម៉ូដែល Nokia 4.2 ថ្មី របស់ក្រុមហ៊ុន HMD Global ដែលក្រុមហ៊ុនបានប្រកាសកាលពីខែកុម្ភៈកន្លងទៅ នាពេលនេះបានចាប់ផ្តើមដាក់លក់ Pre-Order ហើយនៅក្នុងស...

តិចនិចរៀបចំអេក្រង់ចាក់សោរលើ Window 10

ដោយ: ដួងច័ន្ទ 10 AM, Wednesday, 26 Dec, 2018

វាជាអ្វីដែលអាចនឹងមើលឃើញនៅគ្រប់ពេលដែលអ្នកអង្គុយចុះនៅពីមុខកុំព្យូទ័ររបស់អ្នក ប៉ុន្តែយើងនៅតែមានចម្ងល់តើអ្នកបានចាប់អារម្មណ៍មើលវាឬទេ បើសិនជាអ្នកចាប់ផ្តើ...

សូមធ្វើការណែនាំ ឧបករណ៍តន្រ្តីសម័យថ្មី Artiphon Instrument 1

ដោយ: ដួងច័ន្ទ 12 AM, Sunday, 26 Mar, 2017

បើអ្នកចូលចិត្តតន្រ្តី អ្នកប្រាកដជាចង់ប្រគុំតន្រ្តី ដោយផ្ទាល់ផងដែរ ប៉ុន្តែការប្រើប្រាស់ឧបករណ៍ភ្លេង មិនមែនជារឿងងាយស្រួលទេ ព្រោះអ្នកត្រូវសិក្សា និងហាត...

HP Tango ម៉ាស៊ីន Printer ដ៏ទាន់សម័យ និង ឆ្លាតវៃ

ដោយ: ភារុន 9 AM, Friday, 28 Sep, 2018

គ្រប់ឧបករណ៍អេឡិចត្រូនិចនាពេលសព្វថ្ងៃនេះត្រូវបានបង្កើតឡើងឱ្យមានភាពឆ្លាតវៃ ប៉ុន្តែឧបករណ៍មួយដែលប្រើប្រាស់នៅក្នុង ការិយាល័យក្រុមហ៊ុន ដែលមិនត្រូវបានគេធ្...

Tomnerb.Com - YouTube Channel