ចូលចិត្តទំនើប

ហ្គេមថ្មីពីអ្នកផលិត Pokémon

ដោយ: ដួងច័ន្ទ 10 AM, Monday, 24 Sep, 2018

ក្រុមហ៊ុន Game Freak ជាក្រុមហ៊ុនផលិតវីដេអូហ្គេមរបស់ប្រទេសជប៉ុន ដែលជាក្រុមហ៊ុននៅពីក្រោយហ្គេម Pokémon។ ពេលនេះក្រុមហ៊ុនមួយនេះកំពុងដំណើរការផលិតហ្គេម RPG ថ្មីមួយ មានឈ្មោះថា Town។

ឈ្មោះនេះគ្រាន់តែជាចំណាប់ផ្តើមដំបូងប៉ុណ្ណោះសម្រាប់ IP ថ្មី ដូច្នេះនៅមានអ្វីៗជាច្រើនទៀតដែលនឹងទាក់ទាញចំណាប់អារម្មណ៍អ្នកលេង ចេញពីហ្គេមថ្មីមួយនេះ។ ក្រុមហ៊ុន Nintendo បានប្រកាសពីហ្គេមថ្មីនេះ ក្នុងអំឡុងពេលបទបង្ហាញ Direct ចុងក្រោយបង្អស់របស់ក្រុមហ៊ុន ដែលបានបង្ហាញពីតួអង្គមួយចំនួន និងឈុតខ្លីៗអំពីដំណើរការរបស់ហ្គេម។
ហ្គេម The Town គឺជាឈុតរឿងហ្គេមថ្មីមួយ ដែលមានដំណើររឿងរៀបរាប់នៅក្នុងភូមិមួយដែលមានអាថ៌កំបាំងត្រូវលាក់ទុក។ នៅក្រោមការការពារពីប្រាសាទ អ្នកដែលរស់នៅក្នុងភូមិរីករាយជាមួយសន្តិភាព រហូតដល់ពេលមានសត្វចម្លែកយក្សដ៏ធំ ចាប់ផ្តើមបង្ហាញខ្លួន និងចាប់ផ្តើមវាយប្រហារក្នុងភូមិ។ នៅពេលនេះអ្នកភូមិទាំងអស់ ត្រូវរួមកម្លាំងគ្នា និងប្រយុទ្ធជាមួយមិត្តភក្តិ ជាមួយនឹងភាពឆ្លាតវៃ និងអាវុធរបស់ពួកគេ។

ដូចដែលអ្នកបានឃើញនៅក្នុងរូបភាព សោភណ្ឌភាពនៅក្នុងហ្គេមហាក់ដូចជារំលឹកដល់ហ្គេម Fantasy Life និង Animal Crossing ប៉ុន្តែក្រុមហ៊ុន Nintendo មិនបានបង្ហាញព័ត៌មានលម្អិតអំពីហ្គេមថ្មីនេះឡើយ។ យើងប្រហែលជានឹងបានទទួលដំណឹងកាន់តែច្រើននៅពេលយើងខិតទៅកៀកនឹងថ្ងៃចេញវត្តមានជាផ្លូវការនៅឆ្នាំ 2019 ហើយគេហទំព័រ ទំនើប នឹងនាំយកព័ត៌មានលម្អិតបន្ថែមសម្រាប់មិត្តអ្នកអានទាំងអស់ជាក់ជាមិនខាន។

អត្ថបទអ្នកចង់អាន

កម្មវិធី Android សម្រាប់ក្មេងៗ

ដោយ: ដួងច័ន្ទ 9 PM, Monday, 15 Jan, 2018

ស្របពេលដែលបច្ចេកវិទ្យាមាន ការវិវត្តន៍ឥតឈប់ឈរ មាតាបិតាភាគច្រើនមានបំណងចង់ផ្តល់ Tablet ឱ្យទៅកូនៗរបស់ពួកគេ អនុញ្ញាតឱ្យក្មេងៗលេងកំសាន្តលើទូរសព្ទ Smartph...

LG ចុះតម្លៃទូទឹកកក ធ្វើពីដែក

ដោយ: ស. លីង 11 PM, Tuesday, 17 Oct, 2017

នៅក្រៅប្រទេស កំពុងមានព័ត៌មានដ៏ល្បីមួយ ទាក់ទងនឹង LG ដែលឮថា ក្រុមហ៊ុនបញ្ចុះតម្លៃ ទូទឹកកក black stainless steel។ LG black stainless steel ជាទូទឹកកកម៉ូ...

Nikon បង្ហាញឈុត Filmmaker សម្រាប់ម៉ូដែល Z6

ដោយ: ដួងច័ន្ទ 9 AM, Thursday, 17 Jan, 2019

គុណសម្បត្តិរបស់មុខងារ Full Frame សម្រាប់វីដេអូ 4K ដ៏អស្ចារ្យ និងមុខងារ 10-Bit External Video ធ្វើឱ្យកាមេរ៉ាម៉ូដែល Z6 របស់ក្រុមហ៊ុន Nikon ក្លាយជាកាម...

Kado ឧបករណ៍សាកថ្ម ដ៏តូច

ដោយ: ដួងច័ន្ទ 10 PM, Wednesday, 11 Oct, 2017

ឧបករណ៍សាកថាមពលកុំព្យូទ័រ និងទូរសព្ទដៃ ដ៏ធំ និងមានខ្សែរញ៉េរញ៉ៃ តែងប្រើប្រាស់កន្លែងធំនៅក្នុងហោប៉ៅកាតាប ឬកាបូបរបស់អ្នក បង្កនូវភាពស្មុគស្មាញគ្រប់ពេលចេញ...

Tomnerb.Com - YouTube Channel