ចូលចិត្តទំនើប

ហេតុផល 3 យ៉ាងដែលអ្នកគួរពាក់ស្រោមដៃនៅពេលសម្អាត

ដោយ: ភារុន 8 AM, Tuesday, 04 Sep, 2018

ទោះបីជាអ្នកប្រើដៃលាងសម្អាតចាន ឬ ជូតសម្អាតអ្វីផ្សេងៗទៀតក៏ដោយ អ្នកគួរតែពាក់ស្រោមដៃដើម្បីថែរក្សាសុខភាពស្បែក និង មានអនាម័យល្អក្នុងការរស់នៅ។ ស្រោមដៃគឺរបស់ដ៏អស្ចារ្យ ដោយសារវាស្ងួត មិនជ្រាបទឹក វាល្អសម្រាប់ការពារស្បែករបស់អ្នកពី ស្បែកស្ងួត បែកស្រកា និង ការពារការរលាកពីសារធាតុគីមីដែលមានក្នុងសាប៊ូជាដើម។ ខាងក្រោមនេះជាហេតុផលដ៏សំខាន់ 3 បន្ថែមដែលអ្នកគួរតែពាក់ស្រោមដៃនៅពេលអ្នកលាងសម្អាតចាន និង ឧបករណ៍ផ្សេងៗទៀតដែលរួមមាន៖

1. ស្រោមដៃការពារពីការរលាក ទឹកក្តៅ
ទឹកក្តៅងាយស្រួលសម្អាតប្រេង និង ខ្លាញ់ចេញពីចានរបស់អ្នក ប៉ុន្តែវាក៏មានផលមិនល្អចំពោះសុខភាពស្បែករបស់អ្នកផងដែរ ប្រសិនបើអ្នកសម្អាតដោយប្រើដៃទទេនោះ។ ដូច្នេះអ្នកគួរពាក់ស្រោមដៃ ដើម្បីមានភាពងាយស្រួលក្នុងការលាងចាននៅក្នុងទឹកក្តៅ ហើយជួយការពារដៃរបស់អ្នកពីការប៉ះទឹកក្តៅដោយផ្ទាល់។ លើសពីនេះអ្នកអាចលាងចានបានឆាប់រហ័សផងដែរ។

2. ស្រោមដៃការពារពីការរលាកសារធាតុគីមី
សាប៊ូសម្រាប់លាងសម្អាតគឺមានផលប៉ះពាល់ខ្លាំងដល់ស្បែករបស់អ្នក ពីព្រោះវាមានផ្ទុកនូវសារធាតុគីមីមួយចំនួនដែលមិនល្អដល់សុខភាពស្បែក។ ជាទូទៅអ្នកត្រូវការប្រើសាប៊ូដើម្បី ជួយលាងសម្អាតសារជាតិ ប្រេង និង ខ្លាញ់ចេញពី សម្ភារៈប្រើប្រាស់របស់អ្នក។ ប៉ុន្តែអ្នកមិនចាំបាច់ភ័យខ្លាចនោះទេ នៅពេលអ្នកពាក់ស្រោមដៃការពារនឹងជួយអ្នកការពារការរលាកពីសារធាតុគីមីបាន។

3. ស្រោមដៃអាចជួយអ្នកប្រឆាំងនឹងជម្ងឺ ផ្សេងៗ
នៅពេលលាងសម្អាតបន្ទប់ទឹក និង បង្គន់ ប្រសិនបើអ្នកប្រើដៃទទេ អ្នកអាចប្រថុយនឹងគ្រោះថ្នាក់ដោយសារបាក់តេរី ឬ មេរោគដែលនៅក្នុងបន្ទប់ទឹក និង បង្គន់ បើទោះបីជាអ្នកបានសម្អាតដៃបន្ទាប់ពីសម្អាតរួចក៏ដោយ។ ប៉ុន្តែបើអ្នកពាក់ស្រោមដៃការពារ វាអាចជួយការពារខ្លួនអ្នកពីបាក់តេរី និង មេរោគទាំងអស់នោះ ដែលបង្កជម្ងឺផ្សេងៗ។

ប្រភព: cnet ផ្នែក: បច្ចេកវិទ្យា, Appliances

អត្ថបទអ្នកចង់អាន

ការតាំងបង្ហាញផលិតផល LG នៅក្នុងព្រឹត្តិការណ៍ InnoFest Asia 2017

ដោយ: ទំនើប 10 AM, Friday, 17 Mar, 2017

  ក្រុមហ៊ុន LG Electronics មានមោទនភាពក្នុងការដាក់បង្ហាញទូរទស្សន៍ស៊េរីថ្មី 2017 របស់ខ្លួននៅក្នុងព្រឹត្តិការណ៍ InnoFest Asia។ ម៉ូដែលទូរទស្សន៍ស៊េ...

LG G5 SE មានវត្តមាននៅក្នុងទីផ្សារកម្ពុជាយេីងហេីយ!

ដោយ: ម៉ូនី 1 AM, Thursday, 16 Jun, 2016

ក្រុមហ៊ុន GGear ដែលជាក្រុមហ៊ុននាំចូលទូរស័ព្ទដៃ ម៉ាក LG ផ្ដាច់មុខនៅក្នុងប្រទេសកម្ពុជាបាននាំចូលទូរស័ព្ទដៃស្មាតហ្វូនស៊េរីថ្មី ក្រោយពីមានការទទឹ្ទមរងចាំ...

លក្ខណៈស្កេន ម្រាមដៃ មិនដំណើរការនៅលើ Galaxy S9 តើគួរដោះស្រាយបែបណា?

ដោយ: ភារុន 9 AM, Saturday, 30 Mar, 2019

ទូរស័ព្ទ Samsung Galaxy S9 និង Galaxy S9 Plus គឺជាទូរស័ព្ទដ៏អស្ចារ្យ ដែលមានលក្ខណៈពិសេសដ៏ល្អឥតខ្ចោះ ទាក់ទងនឹងការកំណត់តម្លៃ និងបទពិសោធន៍ ដែលវាផ្តល់ជូ...

រថយន្តលក់ទំនិញ Robomart

ដោយ: ដួងច័ន្ទ 7 AM, Friday, 18 May, 2018

តើអ្នកធ្លាប់ស្គាល់ Schwan Man ទេ? គាត់ជាអ្នកបើករថយន្តដើរប្រកូកប្រកាស នៅតាមបណ្តោយផ្លូវ ដែលនាំមកជូនអ្នកនូវគ្រឿងផ្សំ គ្រឿងទេសសម្រាប់ធ្វើម្ហូបអាហារ ដូ...

Tomnerb.Com - YouTube Channel