ចូលចិត្តទំនើប

ហេតុផល 10 យ៉ាងដែលអ្នកបានមើលរំលង Galaxy Note 9

ដោយ: ភារុន 8 AM, Thursday, 06 Sep, 2018

Galaxy Note 9 បានបញ្ចេញលក់នៅលើទីផ្សារពិភពលោក និង ដាក់នៅតាមហាងលក់អនឡាញនានាជាលើកដំបូង។ហើយក៏ជា Galaxy Note ចុងក្រោយគេដែលបានចេញលក់មុនពេលចេញលក់ទូរស័ព្ទ Galaxy S 10 និងត្រូវបានគេហៅថា Galaxy Note ដំបូងគេបង្អស់ដែលអាចប្រើ S Pen ដាក់ដំណើរការជាមួយ Bluetooth។ ប៉ុន្តែមានកត្តាមួយចំនួនដែលធ្វើឲ្យអ្នកមើលរំលងក្នុងការសម្រេចចិត្តទិញ Galaxy Note 9 ដែលមានតម្លៃ 1000$ មួយនេះ។ ខាងក្រោមនេះជាហេតុផលទាំង 10 ដែលធ្វើឲ្យអ្នកបានមើលរំលង Galaxy Note 9 ដែលមានដូចជា៖
1. រង់ចាំ Galaxy S10 ចេញលក់
ប្រសិនបើអ្នកចូលចិត្តភាពរំភើបចិត្តលើ Galaxy Note 9 ប្រហែលជាយល់ថាវាមិនមែនជាអ្វីដែលអ្នកកំពុងស្វែងរកនោះទេ។ Galaxy Note 9 គឺជាទូរទស័ព្ទដ៏អស្ចារ្យមួយ ប៉ុន្តែវាមិនខុសគ្នាពី Galaxy Note ស៊េរីមុនៗដែលក្រុមហ៊ុន Samsung បាននាំយកបង្ហាញឡើយ។ ដូច្នេះអ្នកចូលចិត្តប្រើទូរស័ព្ទរបស់ក្រុមហ៊ុន Samsung ប្រហែលជារង់ចាំការបញ្ចេញលក់ Galaxy S 10 ហើយ។

2. តម្រូវការ S pen
ប្រសិនបើអ្នកមិនមានតម្រូវការប្រើ S pen ទេ ដូច្នេះភាពខុសគ្នារវាង Galaxy Note 9 និង ទូរស័ព្ទ Smartphone ដទៃទៀតគឺមានតិចតួចណាស់។ ហើយទូរស័ព្ទ Smartphone ដែលលក់នៅលើទីផ្សារមានតម្លៃមិនដល់ 1000$ នោះទេ។

3. ដំណើរការ Oreo មិនមាន Public Timescale ដើម្បី Update
Galaxy Note 9 ដំណើរការដោយប្រព័ន្ធប្រតិបត្តការ Android Oreo និង មិនមាន Public Timescale សម្រាប់ Update ទៅ Android 9 Pie ទេ។
4. ទំហំធំ
មនុស្សមួយចំនួនយល់ថាខ្លួនឯងចូលចិត្តទូរស័ព្ទដែលមានទំហំធំ ប៉ុន្តែនៅពេលដែលបានប្រើទូរស័ព្ទមានទំហំធំហើយទើបយល់ឃើញថាទូរស័ព្ទមានទំហំធំពេកមិនងាយស្រួលយកទៅតាមខ្លួនឡើយ។
5. ពណ៌
ពណ៌របស់ Galaxy Note 9 គឺមានត្រឹមតែពណ៌ ខៀវទឹកសមុទ្រ និង ពណ៌ស្វាយផ្កាឡាវិនឌ័រ តែប៉ុណ្ណោះ ដូច្នេះធ្វើឲ្យអតិថិជនពិបាកសម្រេចចិត្ត។

6. ការកែលម្អ
ភាពខុសគ្នារវាង Galaxy Note 8 និង Galaxy Note 9 មានតិចតួច ប្រសិនបើអ្នកមាន Galaxy Note 8 អ្នកពិតជាមិនចង់ផ្លាស់ប្តូរឡើយ។
7. គែមអេក្រង់កោង
មនុស្សមួយចំនួនចូលចិត្ត Infinity Display នៃ Galaxy S និង Galaxy Note ប៉ុន្តែនៅពេលអ្នកត្រូវប្រើជាមួយ S Pen ជាប់ជានិច្ច នេះគឺជាកត្តាដែលអ្នកទាំងអស់គ្នាត្រូវពិចារណាក្នុងការប្រើ Galaxy Note 9។

8. កញ្ចក់
Galaxy Note 9 មានទំហំធំ និង ត្រូវបានបង្កើតឡើងភាគច្រើនពីកញ្ចក់នៅផ្នែកខាងក្រៅ ដូច្នេះធ្វើឲ្យអ្នកមានការបារម្ភថាងាយប្រេះបែក។
9. ទំហំនៃ S pen
S pen របស់ Galaxy Note មានទំហំ semi-small ហើយ ខ្លី ប៉ុន្តែទំហំនៃ S pen របស់ Galaxy Note 9 មានទំហំប៉ុនប៊ិច ឬ ខ្មៅដៃ ដូច្នេះធ្វើឲ្យអ្នកត្រូវពិចារណាជាមុនសិនមុនទិញ Galaxy Note 9 ។

10. តម្លៃ
នៅក្នុងសម័យបច្ចេកវិទ្យាទំនើប ការចំណាយលុយ 1000$ សម្រាប់ទិញទូរស័ព្ទ Smartphone មួយគ្រឿងគឺជារឿង ធម្មតា ប៉ុន្តែប្រសិនបើអ្នករកឃើញថាការចំណាយនូវចំនួនច្រើនយ៉ាងនេះដោយមិនសមហេតុផលនោះ អ្នកប្រាកដមានការគិតពិចារណាសិនមុននឹងទិញ Galaxy Note 9។

ប្រភព: slashgear ផ្នែក: បច្ចេកវិទ្យា, ទូរស័ព្ទ

អត្ថបទអ្នកចង់អាន

ម៉ាស៊ីនបោកគក់ទ្វារពីមុខ របស់ LG បំពាក់បច្ចេកវិទ្យា 6 Motions & Direct Drive បោកគក់សម្លៀកបំពាក់របស់អ្នកបានយ៉ាងល្អឥតខ្ចោះ

ដោយ: ទំនើប 9 AM, Friday, 13 Jul, 2018

ថែរក្សាសំលៀកបំពាក់របស់អ្នកជាមួយការបោកគក់ ៦ ចលនា (6 Motions) បច្ចេកវិទ្យាបោកគក់ 6 ចលនា (6 Motions) រចនាឡើងដើម្បីផ្តល់ជូននូវការបោកគក់ផ្សេងគ្នាដើម្ប...

សន្លឹកថាមពលសូឡា ដ៏ស្តើង និងស្រាលបំផុត លើពិភពលោក

ដោយ: ដួងច័ន្ទ 10 PM, Friday, 24 Mar, 2017

នេះជាឧបករណ៍សាក ថាមពលសូឡាដំបូងគេបំផុត នៅលើពិភពលោក ដែលអាចទុកនៅក្នុងកូនសៀវភៅដ៏តូចស្តើងបាន។ វាជាក្រដាសស្តើង និងមានទម្ងន់ស្រាល។ ឧបករណ៍នេះជាផលិតផលរបស់ក្រ...

Android Messages ការពារ Spam ដោយស្វ័យប្រវត្តិ

ដោយ: ដួងច័ន្ទ 10 AM, Wednesday, 09 Jan, 2019

ក្រុមហ៊ុន Google បានបញ្ជាក់ថា មុខងារការពារ Spam ដោយស្វ័យប្រវត្តិនៅក្នុងកម្មវិធី Android Messages ដើម បានចាប់ផ្តើមបញ្ចេញដាក់ឱ្យប្រើប្រាស់សម្រាប់អ្នក...

LG Headphones ទៅដល់ស្ទុក Amazon ថ្ងៃទី២៧ នេះ

ដោយ: ស. លីង 2 PM, Sunday, 26 Feb, 2017

កាសត្រចៀក LG ដែលមាននាមថា TONE Platinum HBS-1100 Bluetooth Wireless Stereo Headphones នឹងធ្វើដំណើរទៅកាន់ស្ទុករបស់គេហទំព័រពិភពលោក ដ៏ល្បីល្បាញ Amazon ...

Tomnerb.Com - YouTube Channel