ចូលចិត្តទំនើប

ហាងលក់រថយន្តដ៏ទំនើប ដែលមានកម្ពស់ រហូតដល់ 46 ម៉ែត្រ

ដោយ: ដួងច័ន្ទ 8 PM, Friday, 19 May, 2017

ជួបប្រទះបញ្ហាទីតាំងមិនគ្រប់គ្រាន់ សម្រាប់តាំងរថយន្តស្ព័ររបស់គាត់ លោក Gary Hong ត្រូវបានទាក់ទាញដោយប្រអប់តាំងឡានបញ្ឈរ នៅពេលគាត់ដើរក្នុងហាងលក់សម្ភារៈលេងរបស់កុមារ ជាមួយកូនប្រុសរបស់គាត់។ លោក Hong បានប្តូរទស្សនៈវិស័យរបស់គាត់ទៅជា អគារកម្ពស់ជាង 46 ម៉ែត្រ ដែលមានតាំងលក់រថយន្តតម្លៃខ្ពស់ នៅលើពិភពលោក។ លោក Hong ដែលជាប្រធានគ្រប់គ្រងទូទៅរបស់ក្រុមហ៊ុន Autobahn Motors បានប្រាប់គេហទំព័រ CNNMoney ថា «យើង សម្រេចចិត្ត សាងសង់អ្វីដែលប្លែកខុសពីគេ ដើម្បីដោះស្រាយបញ្ហា»។

វាត្រូវបានគេជឿជាក់ថា ជាម៉ាស៊ីនលក់ឡានមានកម្ពស់ (Car Vending Machine) ខ្ពស់បំផុតលើ ពិភពលោក។ អគាររបស់ក្រុមហ៊ុន Autobanh មួយនេះមានដាក់តាំងរថយន្ត 60 ប្រភេទខុសគ្នា រាប់ចាប់ពីរថយន្តម៉ូដែលថ្មី ដូចជា Lamborghini Aventador រហូតដល់រថយន្តម៉ូដែលល្បីៗ ដូចជា Ferrari 512M។

រថយន្តមកដល់ដៃអ្នកដោយគ្រាន់តែចុចប៊ូតុង ដោយប្រើប្រាស់កម្មវិធីលើទូរសព្ទដៃ បង្កើតឡើងដោយក្រុមហ៊ុន Autobahn ហើយវីដេអូបង្ហាញពីរថយន្តដែលអតិថិជនបានជ្រើសរើស ស្របពេល ដែលពួកគេរងចាំការមកដល់នៃរថយន្តនៅជាន់ផ្ទាល់ដី សម្រាប់ការពិនិត្យ បើកបរសាកល្បង ឬទិញរថយន្តនោះ។ នៅពេលធ្វើការបញ្ជារជ្រើសរើសរថយន្តណាមួយ បុគ្គលិកលក់នឹងផ្តល់ការប្រឹក្សាយោបល់ជាមួយអតិថិជន។

គំនិតច្នៃប្រឌិតរបស់លោក Hong មិនមែនជាគំនិតថ្មីទេ។ Car Vending Machine ត្រូវបានបង្កើតឡើងក្នុងប្រទេសជាច្រើនជុំវិញពិភពលោក ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ រួមមានសហរដ្ឋអាមេរិក និង ជប៉ុនផងដែរ។ ក្រៅពីតម្លៃនៃភាពខុសប្លែកថ្មីរបស់វា Car Vending Machine ដោះស្រាយបញ្ហាដល់ម្ចាស់ហាងលក់ឡាន ចំពោះបញ្ហាដាក់តាំងរថយន្តជាច្រើនរបស់ពួកគេ នៅលើដីដែលមានទំហំមានកំណត់ ដែលបញ្ហានេះជាបញ្ហាដ៏ធំ និងតែងកើតមាននៅក្នុងប្រទេសសឹង្ហបុរី។

ចាប់តាំងពីវាត្រូវបានសាងសង់កាលខែធ្នូ មានមនុស្សជាច្រើនបានមកទស្សនា Singapore Tower ហើយពួកគេទាំងនោះ មិនមែនសុទ្ធតែជាអតិថិជននោះទេ។ អ្នកអភិវឌ្ឍន៍អចលនទ្រព្យ ខាងដីធ្លី ដែលកំពុងជួបប្រទះបញ្ហាមិនមានទីតាំងគ្រប់គ្រាន់ សម្រាប់ចំណតរថយន្តក៏បានចំណាយពេលមក ទស្សនាកន្លែងតាំងរថយន្តជំនាន់ថ្មីនេះញឹកញាប់ផងដែរ។ ក្រុមហ៊ុន Autobahn បានធ្វើការគ្រប់គ្រង យ៉ាងល្អប្រសើរ ដោយបំលែងចំណាប់អារម្មណ៍នៃការចូលទស្សនា ទៅជាប្រាក់ចំណូលផងដែរ។ ចំណូលពីការលក់ បានកើនឡើងក្នុងអត្រា 30% នៅក្នុងត្រីមាសដំបូងនៃឆ្នាំនេះ ប្រៀបនឹងត្រីមាសទី បួន ក្នុងឆ្នាំ 2016។ ក្រុមការងាររបស់ក្រុមហ៊ុនេះ បច្ចុប្បន្នកំពុងមមាញឹកក្នុងការចេញអាជ្ញាប័ណ្ណសម្រាប់បច្ចេកវិទ្យាមួយចំនួន ដែលពួកគេមានគម្រោងលក់ទៅឱ្យក្រុមហ៊ុនអាជីវកម្ម ដែលកំពុងស្វែងរកដំណោះស្រាយលើការគ្រប់គ្រងបញ្ហាភស្តុភារ នៅក្នុងប្រទេសចិន និងប្រទេសដទៃជាច្រើនទៀត។

Sport-Car-Vending-Machine-Tomnerb-02

ប្រភព: MoneyCnn ផ្នែក: បច្ចេកវិទ្យា, យានយន្ត, Appliances

អត្ថបទអ្នកចង់អាន

អ្វីដែលត្រូវធ្វើ មុននឹងទិញ MacBook មួយទឹក?

ដោយ: ភារុន 9 AM, Wednesday, 27 Feb, 2019

ប្រសិនបើប្រិយមិត្ត គិតថានឹងទិញ MacBook ថ្មីទំនងជាត្រូវចំណាយថវិកាអស់ច្រើនជាងអ្នកមានឥឡូវ អ្នកប្រហែលជាបែរទៅទិញ MacBook មួយទឹកវិញហើយ។ ដូច្នេះអ្នកអាចស្វ...

ប្រតិបត្តិការសង្គ្រោះដោយប្រើប្រាស់ Drone

ដោយ: ដួងច័ន្ទ 9 AM, Tuesday, 17 Jul, 2018

ប្រតិបត្តិការសង្គ្រោះអាយុជីវិតរបស់កងកម្លាំងប្រដាប់អាវុធ នឹងមិនចាំបាច់ប្រើប្រាស់កម្លាំងមនុស្ស ដែលជាកត្តាប្រឈមនឹងគ្រោះថ្នាក់ទៀតទេ បើសិនជាប្រព័ន្ធ T...

ទូទឹកកកស៊េរីថ្មី LG ឡូយម៉ាកប់

ដោយ: WangSang 1 AM, Friday, 19 Aug, 2016

ដោយសារតែបច្នុប្បន្ន យើងសង្តេតឃើញថាមានការកើននូវសមាជិកគ្រួសារពីមួយថ្ងៃទៅមួយថ្ងៃធ្វើអោយមនុស្សគ្រប់គ្នាមិនសូវមានពេលវេលាគ្រប់គ្រាន់ក្នុងការដើរផ្សារទិញទំ...

ចង់បានទេ? ស្មាតហ្វូនសាកថ្មម្តង ប្រើបាន 2សប្តាហ៍

ដោយ: រីកា 11 PM, Sunday, 13 Mar, 2016

បើសិន​ជាមាន​អ្នក​ប្រាប់​លោកអ្នក​ថា មាន​ស្មា​ត​ហ្វូ​ន​មួយគ្រឿង​សាក​ថ្ម​ម្តង អាច​ប្រើការ​បានយូរ​ ដល់​ទៅ 14ថ្ងៃ ឬ2អាទិត្យ​នោះ អ្នក​ប្រហែលជា​មិន​ជឿ​ទេ ...

Tomnerb.Com - YouTube Channel