ចូលចិត្តទំនើប

ហាងទំនើប LG Premium BrandShop បើកសម្ពោធដំណើរការសាកល្បង ដំបូងគេបង្អស់នៅប្រទេសកម្ពុជា

ដោយ: ទំនើប 12 PM, Sunday, 04 Nov, 2018

ក្រុមហ៊ុន LG Electronics និង ក្រុមហ៊ុន ជីហ្គៀ (G Gear ) បានប្រារព្ធនូវពិធីសម្ពោធដាក់អោយដំណើរការសាកល្បងនូវ ហាងទំនើប LG Premium BRANDSHOP ដំបូងគេបង្អស់នៅក្នុងប្រទេសកម្ពុជា ។ កម្មវិធីនេះបានធ្វើឡើងនៅល្ងាចថ្ងៃទី 3 ខែ វិច្ឆកា ឆ្នាំ 2018 នៅអគារលេខ 135 ផ្លូវព្រះមុនី វង្ស សង្កាត់មនោម្យ ខ័ណ្ឌ 7 មករា រាជធានីភ្នំពេញ ដែលមានការចូលរួមពីភ្ញៀវកិត្តិយស និង អ្នកសារ ពត៏មាន ជាច្រើនរូបទៀតប្រមាណជាង 100 នាក់ ។

 

ហាងលក់គ្រឿងអេឡិចត្រូនិច LG BRANDSHOP បានមានវត្តមាននៅក្នុងប្រទេសអស់រយៈពេលជាង 7 ឆ្នាំមកហើយតាំងពីឆ្នាំ 2011 មកម្ល៉េះ តែដោយសារការមើលឃើញពីភាពរីកចំរើនរបស់បច្ចេកវិទ្យានៅក្នុងតំបន់ កាន់តែជឿនលឿនពីមួយថ្ងៃទៅមួយថ្ងៃ ទើបក្រុមហ៊ុន LG និង ក្រុមហ៊ុន G Gear បានវិត្តន៏ខ្លួនពី ហាងLG BRANDSHOP ទៅជា ហាងទំនើប LG Premium BRANDSHOP ដ៏ប្រណិតដំបូងគេបង្អស់នៅក្នុងប្រទេសកម្ពុជា ។ ដោយភាពជោគជ័យនៃបច្ចេកវិទ្យា ការរចនា និងការគិតគូរពីអតិថិជន គឺយើងបានត្រៀមរួចរាល់ជាស្រេចដើម្បីបង្ហាញជូនសំរាប់អតិថិជន នូវផលិតផល LG ដែលទំនើបៗចុងក្រោយបង្អស់យ៉ាងច្រើនប្រភេទ ដូចជា ឧបករណ៍ប្រើប្រាស់ក្នុងផ្ទះបាយ ឧបករណ៍បំពងសំឡេងទូរទស្សន៍ ម៉ាស៊ីនត្រជាក់ ម៉ាស៊ីនបោកសំលៀកបំពាក់ ទូទឹកកក និងផលិតផលប្រើប្រាស់ជាច្រើនផ្សេងទៀត ដើម្បីជូនសំរាប់ភ្ញៀវអតិថិជនដែលមកទស្សនាហាងទំនើបយើងនេះ។

អ្វីដែលធ្វើអោយហាងប្រណិត LG Premium BrandShop កាន់តែលេចធ្លោជាងគេនោះគឺ លទ្ធភាពនៃបទពិសោធន៍សំរាប់អ្នកប្រើប្រាស់ទទួលបានចំនេះដឹងបន្ថែមអំពីការប្រើប្រាស់គ្រឿងអេឡិចត្រូនិច ទទួលបានអារម្មណ៍ផ្ទាល់ និងយល់ដឹងពីការអភិវឌ្ឍន៍បច្ចេកវិទ្យាចុងក្រោយរបស់ LG ។

ដើម្បីចូលរួមអបអរសាទរសំរាប់ការបើកសម្ពោធសាកល្បងរបស់ហាងទំនើប LG Premium Brandshop មុនីវង្សនេះ ។ យើងក៏មានការរៀបចំកម្មវិធីលក់បញ្ចុះតម្លៃរហូតដល់ 30% និង ការបង់ រំលោះការប្រាក់ 0% ជាមួយធនាគារ Aeon ផងដែរ ។

ផលិតផលដែលមានគុណភាពខ្ពស់ នឹងប្រណិត ពោរពេញទៅដោយបច្ចេកវិទ្យាទំនើបៗរបស់ LG ទាំងអស់នឹងមានលក់នៅក្នុងហាងទំនើបប្រណិត LG Premium BrandShop នេះ ដែលយើងមានទីតាំងនៅតាមបណ្តោយផ្លូវមហាវិថីព្រះមុន្នីវង្ស នៅទិសខាងលិចជិតផ្សារធំថ្មី។

អាស័យដ្ឋាន LG Premium BRANDSHOP ៖
នៅអគារលេខ 135 ផ្លូវព្រះមុនីរង្ស សង្កាត់មនោម្យ ខ័ណ្ឌ 7មករា រាជធានីភ្នំពេញ
ទូរសព្ទទំនាក់ទំនង 016 999 625 / 023 888 299

ប្រភព: G gear ផ្នែក: បច្ចេកវិទ្យា, Appliances

អត្ថបទអ្នកចង់អាន

រថយន្ត KIA Niro EV អាចរត់បានក្នុងចម្ងាយជាង 300 គីឡូម៉ែត្រ

ដោយ: ដួងច័ន្ទ 9 AM, Tuesday, 10 Jul, 2018

ក្រុមហ៊ុន KIA បានបញ្ចប់ការធ្វើតេស្តសាកល្បងលើម៉ូដែលរថយន្តដើរដោយកម្លាំងអគ្គិសនីពេញលេញនៃម៉ូដែលរថយន្ត Niro។ ក្រុមហ៊ុនផលិតយានយន្តបានប្រកាសជាផ្លូវការនូវផ...

ចង់ទិញវ៉ែនតាកុំព្យូទ័រមែនទេ? អានអត្ថបទនេះសិនទៅ!

ដោយ: ដួងច័ន្ទ 8 AM, Tuesday, 07 May, 2019

អ្នកធ្វើការក្នុងការិយាល័យភាពច្រើន ចំណាយពេល 1,700 ម៉ោង ក្នុងមួយឆ្នាំ អង្គុយនៅពីមុខអេក្រង់កុំព្យូទ័រ។ លើសពីនេះ យើងតែងចំណាយពេលច្រើនម៉ោងនៅចំពោះមុខអេក្រ...

ក្រុមហ៊ុន Google និយាយថា អ្នកប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ Android នឹងចូលចិត្ត Ergonomics ប៊ូតុងរុករក 3 នៅលើ Gesture

ដោយ: ភារុន 8 AM, Monday, 12 Aug, 2019

មួយថ្ងៃបន្ទាប់ពីការចេញផ្សាយកំណែចុងក្រោយនៃ Android Q Beta ក្រុមហ៊ុន Google កំពុងធ្វើការ ដោយផ្ទាល់សម្រាប់ ប៊ូតុងគ្រប់គ្រងការបញ្ជា Gesture Navigation ...

សូមកុំបារម្ភពីការតំឡើង iOS 12

ដោយ: ដួងច័ន្ទ 8 AM, Friday, 21 Sep, 2018

ក្រុមហ៊ុន Apple នៅតែបន្តការលក់ទូរសព្ទម៉ូដែល iPhone 6s ជំនាន់ឆ្នាំ 2015 ដដែលមកទល់សប្តាហ៍មុននេះ។ បន្ទាប់មកក្រុមហ៊ុនបានធ្វើការប្រកាសអំពីទូរសព្ទម៉ូដែលថ...

Tomnerb.Com - YouTube Channel