ចូលចិត្តទំនើប

ហាងទំនើប LG Premium BrandShop បើកសម្ពោធជាផ្លូវការដំបូងគេបង្អស់នៅប្រទេសកម្ពុជា

ដោយ: ទំនើប 10 AM, Saturday, 01 Dec, 2018

ក្រុមហ៊ុន LG Electronics និង ក្រុមហ៊ុន ជីហ្គៀ (G Gear ) បានប្រារព្ធនូវពិធីសម្ពោធជាផ្លូវការនូវហាងទំនើប LG Premium BRANDSHOP ដំបូងគេបង្អស់នៅក្នុងប្រទេសកម្ពុជា ។ កម្មវិធីនេះបានប្រព្រឹត្តឡើងនៅព្រឹកថ្ងៃទី 20 ខែ វិច្ឆកា ឆ្នាំ 2018 នៅអគារលេខ 135 ផ្លូវព្រះមុនីវង្ស សង្កាត់មនោរម្យ ខណ្ឌ 7 មករា រាជធានីភ្នំពេញ ដែលមានការអញ្ជើញចូលក្រោមអធិបតីភាព ឯកឧត្តម អូ ណាក់ យុង ឯកអគ្គរដ្ឋទូតនៃសាធារណះរដ្ឋប្រទេសកូរ៉េប្រចាំព្រះរាជាណាចក្រកម្ពុជា ព្រមទាំងភ្ញៀវកិត្តិយស និង អ្នកសារ ពត៏មាន ជាច្រើនរូបទៀតប្រមាណជាង 120 នាក់ ។

វត្តមានរបស់ ហាងទំនើប LG Premium BrandShop គឺផ្តោតសំខាន់ទៅលើ បទពិសោធន៏ និង ភាពជោគជ័យនៃបច្ចេកវិទ្យា ការរចនា និងការគិតគូរពីអតិថិជន ។ LG Premium Brandshop គឺជាហាងលក់គ្រឿងអេឡិចត្រូនិចដ៏ល្អឈានមុខគេនៅកម្ពុជា ទាំងតម្លៃនិងសេវាកម្ម ដែលធានាផ្តល់ជូនអតិថិជននូវផលិតផលដែលមានគុណភាពខ្ពស់ មានការធានាត្រឹមត្រូវ ព្រមទាំងសេវាកម្មដ៏ល្អជាទីគាប់ចិត្ត។ យើងបានត្រៀមរួចរាល់ជាស្រេចដើម្បីបង្ហាញជូនអតិថិជននូវផលិតផល LG ដែលទំនើបៗចុងក្រោយគេបង្អស់យ៉ាងច្រើនប្រភេទ ដូចជា ឧបករណ៍ប្រើប្រាស់ក្នុងផ្ទះបាយ ឧបករណ៍បំពងសំឡេង ទូរទស្សន៍ ម៉ាស៊ីនត្រជាក់ ម៉ាស៊ីនបោកសំលៀកបំពាក់ ទូរទឹកកក និងផលិតផលប្រើប្រាស់ជាច្រើនផ្សេងទៀត សំរាប់អតិថិជនដែលមកទស្សនាហាងទំនើបយើងនេះ។

គ្រប់ផលិតផលទំនើបៗរបស់ LG ដែលមានដាក់លក់ក្នុងទីផ្សារអន្តរជាតិ ក៏និងមានដាក់លក់នៅហាងហាងទំនើប LG Premium Brandshop មួយនេះដែរ ។ LG Premium Brandshop មិនត្រឹមតែជាហាងដែលលក់គ្រឿងអេឡិចត្រូនិចប៉ុណ្ណោះទេ ប៉ុន្តែវាជាកន្លែងដែលផ្តល់នូវចំនេះដឹងថ្មីៗ និង បទពិសោធន៏ បច្ចេកវិទ្យាទំនើបៗចុងក្រោយទៅដល់អតិថិជន នឹងអ្នកប្រើប្រាស់ទាំងអស់ នៅក្នុងហាងដ៏ទំនើបមួយនេះក៏មានដាក់តាំងផលិតផល LG SIGNATURE ថ្មីរបស់ក្រុមហ៊ុន LG ដែល បានបង្ហាញនៅក្នុងព្រឹត្តិការណ៍ CES 2018 នៅឯទីក្រុងឡាសវេហ្គាស ដែលក្រុមហ៊ុន LG បានឈ្នះពានរង្វាន់ជាង 90 នៅក្នុងព្រឹត្តិការណ៍ CESនោះផងដែរ ដែលនាំមុខគេជាមួយនិងពានរង្វាន់ល្អបំផុត Best of the Best រីឯផលិតផល LG Signature W7 OLED 4K TV និងម៉ាស៊ីនបោក Twin Wash ក៏ទទួលបានពានរង្វាន់កិត្តិយសល្អបំផុតក្នុងការតាំងបង្ហាញនៅព្រឹត្តិការណ៍នោះផងដែរ។
តាមប្រសាសន៏របស់លោក ស៊ុង សុកគីម អគ្គនាយក ក្រុមហ៊ុន LG Electronics ប្រចាំសាខាប្រទេសកម្ពុជា បានមានប្រសាសន៏អោយដឹងថា “ ហាង LG Premium Brandshop មានតួនាទីសំខាន់ពីរ ៖
1. តាមទស្សនៈរបស់អតិថិជននាពេលបច្ចុប្បន្នគឺចាប់ផ្តើមគិតពីផលិតផលដែលមានគុណភាពខ្ពស់ ដែលអតិថិជនមានគោលបំណងក្នុងការចំណាយ ដើម្បីទទួលយកបាននូវផលិតផលប្រើប្រាស់ប្រកបដោយគុណភាព និងគុណតម្លៃ ។
2. យើងមិនត្រឹមតែផ្តោតសំខាន់ទៅលើការពង្រឹងម៉ាកសញ្ញារបស់ក្រុមហ៊ុន LG ប៉ុណ្ណោះទេ តែយើងថែមទាំងពង្រឹងនូវដំណើរការការប្រតិបត្តិអោយរិតតែបានល្អ តាមរយៈហាង LG Premium Brandshop ដែលនឹងរួមចំណែកក្នុងការរីកចម្រើនរបស់ LG ។

នាក្នុងឪកាសនោះ លោក ឧកញ៉ា សុខ ពិសិដ្ឋ នាយកប្រតិបត្តិក្រុមហ៊ុន ជីហ្គៀ (G Gear) បានមានប្រសាសន៍ដែរថា ៖ “ មូលហេតុចំបងនៃការបង្កើតក្រុមហ៊ុន G GEAR និង ការប្រឹងប្រែង ច្នៃប្រឌិតទាំងអស់ គឺសំដៅចូលរួមចំណែកក្នុងការបង្កើតឲ្យមានឧបករណ៍ទំនើបផ្នែកព៌តមានវិទ្យាសំរាប់ផ្នែកសហគមន៍ អ្នកធុរៈកិច្ច និង ប្រជាពលរដ្ឋទូទៅ ក្នុងការសម្រួលការងារផ្នែកអាជីវកម្មទំនាក់ទំនងក្នុងជីវភាពប្រចាំថ្ងៃ ការស្រាវជ្រាវក្នុងទិសដៅអប់រំ និង សិក្សានៅក្នុងក្របខណ្ឌនៃការជួយអប់រំអភិវឌ្ឍន៍វិស័យពត៌មានវិទ្យា អោយស្របទៅតាមរវិវឌ្ឍន៍នៃពិភពលោកដែលកំពង់ឆ្ពោះទៅរក ឧស្សាហកម្ម ៤.០ ដែលរាជរដ្ឋាភិបាល កម្ពុជាកំពុងតែជម្រុញក្រោមការចង្អុលទិសដ៏ឈ្លាតវៃរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រ កម្ពុជារបស់យើង។
កម្មវិធីសម្ពោធហាងទំនើបប្រណិត LG Premium BrandShop មុនីវង្សនេះ យើងក៏មានកម្មវិធីលេងល្បែងកំសាន្តសប្បាយៗ ឪកាសឈ្នះរង្វាន់យ៉ាងច្រើនសន្ធឹកសន្ធាប់ ព្រមទាំងទទួលយកនូវការបញ្ចុះតម្លៃរហូតបានដ៏ 20% គ្រប់ផលិតផល LG ទាំងអស់ សំរាប់ភ្ញៀវដែលអញ្ជើញមកចូលរួម និង ទស្សនាការដាក់តាំងបង្ហាញផលិតផលនៅក្នុងហាងផ្ទាល់ផងដែរ។ ហើយក៏មានកម្មវិធីលក់ប្រូម៉ូសិនពិសេសៗ ចាប់ពីថ្ងៃទី 20 ដល់ថ្ងៃទី 23 វិច្ឆិកា 2018 ។ សូមរីករាយនិង ទទួលយកការផ្តល់ជូនដ៏ពិសេសនឹងអស្ចារ្យ ព្រមទទួលយកបទពិសោធន៍ថ្មីៗពីហាងទំនើប LG Premium Brand Shop ។

អាស័យដ្ឋាន LG Premium BRANDSHOP ៖ អគារលេខ 135 ផ្លូវព្រះមុនីរង្ស សង្កាត់មនោរម្យ ខណ្ឌ 7 មករា រាជធានីភ្នំពេញ
ទូរសព្ទទំនាក់ទំនង 016 999 625 / 023 888 299

អត្ថបទអ្នកចង់អាន

Android Camera ដ៏តូច សម្រាប់អ្នកចូលចិត្តថតរូប

ដោយ: ដួងច័ន្ទ 4 PM, Sunday, 07 Jan, 2018

តើអ្នកធ្លាប់ស្រមៃចង់បានកាមេរ៉ា ដ៏តូចមួយ ដែលអ្នកអាចពាក់ជាប់ខ្លួនបានគ្រប់ទីកន្លែងដែរ ឬទេ? ពេលនេះក្តីស្រមៃរបស់អ្នក បានក្លាយជាការពិតហើយ ជាមួយនឹងកាមេរ៉ា...

ទូរសព្ទ Gionee M2017 មានថាមពលថ្ម 7000 mAh

ដោយ: ដួងច័ន្ទ 8 PM, Friday, 22 Sep, 2017

ទូរសព្ទ Smartphone លំដាប់ខ្ពស់ មិនមែនជាទូរសព្ទ ដែលមានសមត្ថភាពខ្ពស់ ឬ មានប្រសិទ្ធ ភាពខ្ពស់ ឬសមត្ថភាពកំពូលនានា ដែលយើងគិតថាអ្នកមានទ្រព្យស្តុកស្តម្ភ តែ...

តើអ្នកបានដឹងអ្វីខ្លះពី Google Lens?

ដោយ: ដួងច័ន្ទ 10 PM, Monday, 25 Dec, 2017

ក្រុមហ៊ុន Google ថ្មីៗនេះបានបញ្ចេញមុខងារថ្មី សម្រាប់ប្រើប្រាស់នៅលើទូរសព្ទ Pixel នោះគឺ Google Lens។ ពីមុន Lens ត្រូវបានប្រើប្រាស់តែនៅលើកម្មវិធី Phot...

Sony បន្ថែមមុខងារ Alexa នៅក្នុងកាសស្តាប់ថ្មី

ដោយ: ដួងច័ន្ទ 8 AM, Friday, 18 Jan, 2019

កាសស្តាប់របស់ក្រុមហ៊ុន Sony ម៉ូដែល WH-1000XM3 គឺជាម៉ូដែលកាសស្តាប់ ដែលមានសមត្ថភាពលុបសម្លេងរំខានបានល្អជាងគេ ដែលអ្នកអាចរកទិញបាននៅក្នុងទីផ្សារនាពេលបច្ច...

Tomnerb.Com - YouTube Channel