ចូលចិត្តទំនើប

ស្អែកថ្ងៃអុំទូកហើយ អ្នកណាខ្លះចង់ទៅលេងតាមខេត្តខ្លះ ក្នុងចំណោម 5 ខេត្តនេះ? ណាត់គ្នាដើរម្តងទៅ…

ដោយ: ភារុន 2 PM, Tuesday, 20 Nov, 2018

ទីបំផុតថ្ងៃបុណ្យអុំទូក ដែលម្នាក់ៗ ទន្ទឹងរង់ចាំជាយូរមកហើយនោះបានឈានចូលមកដល់ហើយ។ បន្ទាប់ពីអ្នកបានធ្វើការដ៏មមាញឹករាល់ថ្ងៃ ដល់ពេលដែលអ្នកគួរដើរលេងម្តងហើយ។ មាននរណាខ្លះមានគម្រោងចង់ទៅកម្សាន្តនៅតាមខេត្តណាមួយហើយឬនៅហ្នឹង? បើមិនទាន់មានទេ ទំនើប សូមណែនាំជូន ខេត្តចំនួន 5 សុទ្ធសឹងជាទិសដៅ ដែលមានទេសភាព ស្អាតៗ បរិយាកាសល្អៗ ដែលសក្តិសមបំផុតសម្រាប់ការជួបជុំគ្រួសារដ៏សែនរីករាយនេះ។ ហើយខេត្តទាំង 5 នេះមានដូចជា៖
1. ខេត្ត មណ្ឌលគិរី
ខេត្តមណ្ឌលគិរី គឺជាទឹកដីដ៏ស្រស់ត្រកាលគ្រប់រដូវកាល មិនថានៅក្នុងរដូវប្រាំង ឬរដូវវស្សា ហើយនៅទីនោះសម្បូរទៅកន្លែងកម្សាន្តធម្មជាតិជាច្រើនផងដែរ ហើយជាពិសេសការទស្សនាទេសភាពធម្មជាតិពីលើកំពូលភ្នំ ។ ហើយកន្លែងដែលទាក់ទាញជាងគេ នោះគឺសមុទ្រឈើ។

2. ខេត្ត សៀមរាប
ខេត្ត សៀមរាប គឺជាទឹកដី ដែលមានសក្ដានុពលខាងផ្នែកទេសចរណ៍ ដ៏សម្បូរបែបបំផុតនៅកម្ពុជា រួមមានទាំងបែបវប្បធម៌ប្រវត្តិសាស្ត្រ និងតំបន់ទេសចរណ៍ធម្មជាតិជាច្រើន។ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ភាគច្រើនតែងសំដៅតំបន់អង្គរមុនគេ ពេលទៅដល់ទឹកដីដ៏អច្ឆរិយមួយនេះ។ និយាយដល់រឿងគយគន់ថ្ងៃលិចនៅសៀមរាបវិញ ប្រាកដណាស់អ្នកច្បាស់ជានឹកដល់ប្រាសាទបាខែងជាមិនខាន ពីព្រោះកន្លែងនេះមានមនុស្សទៅមើលច្រើនរាល់ថ្ងៃ មិនដែលអត់ម្ដងណាទេ។

3. ខេត្ត កោះកុង
ខេត្ត កោះកុង អ្នកណាមិនល្បីរមណីយដ្ឋានតាតៃ គឺមានសម្រស់ស្រស់ត្រកាលបំផុតប្រចាំខេត្ត កោះកុងនេះ។ ប៉ុន្តែក្រៅពី តាតៃ ហើយ ខេត្តកោះកុង ក៏មានតំបន់ទេសចរណ៍រាប់មិនអស់ សុទ្ធសឹងតែមានទេសភាពស្រស់ត្រកាល និងមានភាពទាក់ទាញម្យ៉ាងៗ។

4. ខេត្ត ព្រះសីហនុ
ពេលដែលនិយាយដល់ខេត្តព្រះសីហនុ យើងនឹកឃើញមុនគេគឺកោះរ៉ុង និងកោះរ៉ុងសន្លឹមហើយមែនទេ? ប៉ុន្តែមិនមែនមានតែកោះពីរនេះទេ ដែលមាននៅខេត្តព្រះសីហនុនោះ ដូច្នេះអ្នកគួរទៅលេង នៅគ្រប់កោះទាំងអស់ តាមដែលអាចធ្វើបាន ពីព្រោះកោះនៅខេត្តព្រះសីហនុនេះ គឺមានទេសភាពស្អាតៗ និងមានធម្មជាតិដ៏អស្ចារ្យរៀងៗខ្លួន។

5. ខេត្ត កំពត
ខេត្ត កំពត និងក្រុងកែប គឺជាទឹកដីមួយដែលជាប់នឹងសមុទ្រដ៏ស្ងប់ស្ងាត់ ហើយសម្បូរទៅដោយសម្បត្តិធម្មជាតិ រមណីយដ្ឋាន ទឹកជ្រោះ ទន្លេ ភ្នំ និងកន្លែងកម្សាន្តស្អាតៗជាច្រើនទៀត សម្រាប់លេងកម្សាន្ត និងលម្ហែកាយ។ គ្រប់ពេលទៅដល់ទីនេះ សឹងតែគ្រប់គ្នា តែងនឹកដល់ម្ហូបសមុទ្រ ពិសេសគឺក្តាមសមុទ្រ និងទឹកត្រីកំពតដែលល្បី មិនដាច់ពីមាត់មួយទៅមាត់មួយ។ ក្រៅពីការកម្សាន្តនៅឆ្នេរសមុទ្រ អ្នកក៏អាចទៅលម្ហែកាយនៅតំបន់ ទឹកជ្រោះទឹកឈូរ មើលចម្ការទុរេន ឬក៏ ឡើងភ្នំបូកគោ មើលពពកវិលជាដើម។

អត្ថបទអ្នកចង់អាន

បច្ចេកវិទ្យាពង្រីក 10 ដង នឹងមកដល់លើទូរសព្ទ Oppo មែនឬទេ?

ដោយ: ដួងច័ន្ទ 9 AM, Wednesday, 16 Jan, 2019

ក្រុមហ៊ុន Oppo បានត្រៀមខ្លួនរួចរាល់សម្រាប់ការប្រកាសពីប្រព័ន្ធពង្រីក 10x Optical Zoom ដំបូងបង្អស់នៅក្នុងពិភពលោកសម្រាប់ទូរសព្ទ Smartphone។ នេះជាព័ត៌ម...

អស្ចារ្យ! នាឡិកាទាំងបីប្រភេទរបស់ LG update Android 2.0

ដោយ: ដួងច័ន្ទ 7 PM, Wednesday, 19 Apr, 2017

និយាយពីក្រុមហ៊ុន LG មិនត្រឹមតែផលិតសម្ភារប្រើប្រាស់ក្នុងផ្ទះ កុំព្យូទ័រ ទូរស័ព្ទប៉ុណ្ណោះទេ ក្រុមហ៊ុននេះនៅមានផលិតនាឡិកា ដោយប្រើប្រាស់បច្ចេកវិទ្យាទំនើ...

Windows 10 នឹងអនុញ្ញាតឱ្យអ្នកប្រើប្រាស់ទាំងអស់ អាចតំឡើងប្រព័ន្ធប្រតិបត្តិការ OS ពី Cloud បាន!!

ដោយ: ភារុន 9 AM, Tuesday, 03 Sep, 2019

រហូតមកដល់ពេលបច្ចុប្បន្ននេះ ការតំឡើង Window ឡើងវិញ មានន័យថាវាត្រូវប្រើប្រាស់ច្បាប់ថតចម្លងជាមូលដ្ឋាន ទាំងប្រព័ន្ធដំណើរការនៅក្នុងកុំព្យូទ័រ ឬ មកពីខាងក...

វីធីផ្ញើសារសម្ងាត់នៅលើ Gmail

ដោយ: ដួងច័ន្ទ 8 AM, Monday, 17 Jun, 2019

ក្រុមហ៊ុន Google បានណែនាំឱ្យស្គាល់នូវមុខងារថ្មី Confidential Mode សម្រាប់កម្មវិធី Gmail កាលពីឆ្នាំ 2018។ វាជា Setting មួយដែលអនុញ្ញាតឱ្យអ្នកប្រើប្រា...

Tomnerb.Com - YouTube Channel