ចូលចិត្តទំនើប

សូមធ្វើការណែនាំ ឧបករណ៍តន្រ្តីសម័យថ្មី Artiphon Instrument 1

ដោយ: ដួងច័ន្ទ 12 AM, Sunday, 26 Mar, 2017

បើអ្នកចូលចិត្តតន្រ្តី អ្នកប្រាកដជាចង់ប្រគុំតន្រ្តី ដោយផ្ទាល់ផងដែរ ប៉ុន្តែការប្រើប្រាស់ឧបករណ៍ភ្លេង មិនមែនជារឿងងាយស្រួលទេ ព្រោះអ្នកត្រូវសិក្សា និងហាត់រៀនច្រើន។ យ៉ាងណាមិញ ក្រុមមនុស្ស ដែលស្រឡាញ់តន្រ្តី បានច្នៃប្រឌិតឧបករណ៍ថ្មីមួយ សម្រាប់ជាជំនួយដល់ការលេងភ្លេងរបស់អ្នក។ មានចំណាប់អារម្មណ៍អត់? បើមាន សូមបន្តការអានអត្ថបទខាងក្រោម ដែល ទំនើប សូមបង្ហាញពី ឧបករណ៍ភ្លេងច្នៃប្រឌិតថ្មី ដែលនឹងធ្វើឱ្យអ្នកភ្ញាក់ផ្អើល ជាក់ជាមិនខាន។

Artiphon INStrument 1 ជាឧបករណ៍ភ្លេងអេឡិចត្រូនិកច្នៃប្រឌិតថ្មី ដែលអ្នកអាចដេញហ្គីតា កូតវីយូឡុង ចុចព្យ៉ាណូ mix ភ្លេង នៅលើឧបករណ៍តែមួយ។ វាជាគំនិតច្នៃប្រឌិតថ្មី សម្រាប់បរិបទតន្រ្តី និងការប្រគុំបទភ្លេង។

សង្ខេបខ្លីៗ ពីចំណុចពិសេស

  • លេងតន្រ្តី ជាមួយឧបករណ៍ដែលមានរូបរាងឡូយ និងមានសម្លេងពិរោះដ៏ទាក់ទាញ នៅលើឧបករណ៍ដែលភ្ជាប់ជាមួយ Smartphone, Tablet ឬកុំព្យូទ័រ
  • ប័ណ្ណប៉ាតង់ សម្រាប់ការផលិតបច្ចេកវិទ្យាឧបករណ៍តន្រ្តីចម្រុះ បានផលិតចេញជាឧបករណ៍ Instrument 1 ដែលមានទាំងហ្គីតា វីយ៉ូឡុង ស្គរ ព្យ៉ាណូ និងឧបករណ៍ភ្លេងជាច្រើនទៀតដែលអ្នកចង់បាន
  • ដោយគ្រាន់តែភ្ជាប់ខ្សែ និងលេងជាមួយកម្មវិធីតន្រ្តីជាង១០០ កម្មវិធី ដូចជា GarageBand រួមជាមួយកាយវិការតន្រ្តីជាសកលដូចជា ដេញ កេះ គោះ អូស និងកាយវិការជាច្រើនទៀត
  • ខ្សែប្រភេទឌីជីថល ដែលផុសឡើងលើអេក្រង់ ដំណើរការជាមួយប្រព័ន្ធ MIDI-Compatible Software
  • ការរចនាម៉ូតដ៏ពិសេស អាចឱ្យអ្នកកាន់បានច្រើនសណ្ឋាន និងអាចប្រើបានទាំងដៃខាងស្តាំ និងខាងឆ្វេង
  • វាមានភាពរឹងមាំ ធន់ ងាយស្រួលយកតាមខ្លួន សាកថាមពលដោយខ្លួនឯង និងសាមញ្ញ

Artiphon-Instrument-03 

ចក្ខុវិស័យ

អ្នកផលិតឧបករណ៍នេះជឿជាក់ថា មនុស្សគ្រប់រូបអាចប្រគុំតន្រ្តីបាន ហើយនេះជាអ្វីដែលមនុស្សភាគច្រើនចង់បាន។ អ្នកមិនចាំបាច់ក្លាយខ្លួនជាអ្នកអាជីព ដើម្បីធ្វើការលេងតន្រ្តីនោះទេ ហើយអ្នកអាចរីករាយបានគ្រប់ណោតភ្លេង។ ឧបករណ៍នេះត្រូវបានបង្កើតឡើង ដើម្បីផ្តល់លទ្ធភាពឱ្យអ្នកកំសាន្តជាមួយតន្រ្តី លើសពីការប៉ះលើអេក្រង់ ហើយគោលបំណងនៃការបង្កើតវា គឺដើម្បីជំរុញឱ្យអ្នកស្រលាញ់តន្រ្តីធ្វើការរុករកពីវិធីសាស្រ្តប្រគុំតន្រ្តី នៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។

តើអ្វីជាឧបករណ៍តន្រ្តីចម្រុះ?

ហ្គីតាបង្កើតឡើងដើម្បីដេញ ឬកេះ ព្យ៉ាណូសម្រាប់ចុច ស្គរសម្រាប់វាយ ហើយវីយ៉ូឡុងសម្រាប់កូត។ ប៉ុន្តែបើវាជាឧបករណ៍ពហុជំនាញបែបនេះ តើវាអាចលេងបានគ្រប់បែបបទដូចនេះទេ? នេះជាអ្វីដែល អ្នកផលិត Artiphon បង្កើតវាឡើង។ ឧបករណ៍តែមួយមុខ តែផ្តល់ឱ្យអ្នកនូវក្រុមតន្រី្តទាំងមូល។ បច្ចេកវិទ្យាថ្មីមួយនេះ ផ្តល់នូវបទពិសោធន៍តន្រ្តីថ្មីមួយបែប ដែលផ្តោតលើការរុករក និងការច្នៃប្រឌិត ជាជាងជំនាញ។

តើអ្នកគួរលេងវាយ៉ាងដូចម្តេច?

អ្នកអាចលេងវាបានគ្រប់សណ្ឋានដែលអ្នកចង់។ Instrument 1 ផលិតឡើងដើម្បីតម្រូវតាមបែបផែនដែលអ្នកចង់លេង ហើយមាត្រដ្ឋានរបស់វា អាស្រ័យលើ Style និងជំនាញរបស់អ្នក។ បើសិនជាអ្នកចង់លេងហ្គីតា អ្នកអាចកេះ និងដេញតាមវិធីស្រដៀងគ្នា។ សម្រាប់ព្យ៉ាណូ អ្នកអាចដាក់វាលើ ភ្លៅ ហើយខ្ទង់នៅលើអេក្រង់នឹងក្លាយជាខ្ទង់ព្យ៉ាណូ។ ចំពោះអ្នកវាយស្គរវិញ ខ្ទង់នៅលើអេក្រង់ទាំង អស់នឹងប្រែក្លាយជាផ្ទៃស្គរ សម្រាប់អ្នកវាយបទភ្លេង។ ហើយបើសិនជាអ្នកចង់កូតវីយ៉ូឡុង អ្នកត្រូវអូសម្រាមដៃស្របជាមួយខ្សែ ដើម្បីបង្កើតជាសាច់ភ្លេង។

ចុះបើអ្នកមិនមែនជាតន្រ្តីករ?

គោលបំណងដ៏ធំ នៃការបង្កើតឧបករណ៍តន្រ្តីអេឡិចត្រូនិកនេះឡើង គឺដើម្បីបង្កើតបទពិសោធន៍នៃការប្រគុំតន្រ្តីតាមបែបងាយៗបំផុត ទោះជាស្ថិតក្នុងជំនាញកម្រិតណាក៏ដោយ។ តន្រ្តីគឺមិនមែនជាឧបករណ៍ទេ តន្រ្តីជាការសម្តែងពីមនោសញ្ចេតនា។ គ្រប់ទ្រង់ទ្រាយរបស់ Instrument 1 អាចបង្កើត ជាលក្ខណៈពិសេសផ្ទាល់ខ្លួនមួយ។ អ្នកអាចចូលទៅកាន់ E-major ដើម្បីកែសម្រួលទំនុកភ្លេង ឬ មិនបាច់ខ្វល់ពីខ្ទង់ណោទភ្លេងអ្វីទេ ហើយឱ្យវាប្រគុំដោយស្វ័យប្រវត្តិ ជាមួយនឹងទំនុកដែលអ្នកចុច។

តើវាមានសម្លេងយ៉ាងដូចម្តេច?

ភ្ជាប់ Instrument 1 ទៅកាន់កម្មវិធីរាប់រយកម្មវិធីនៅលើទូរសព្ទដៃ និងកុំព្យូទ័រ ហើយវានឹងបង្កើតនូវ សម្លេងតន្រ្តីបានគ្រប់បែបយ៉ាង ទៅតាមក្តីស្រមៃរបស់អ្នក។ ឧទាហរណ៍ អ្នកអាចដោតវាជាមួយ Apple Garageband និងចាប់ផ្តើមការវាយស្គរ។ វាអ្នកកំណត់ជាសម្លេងហ្គីតា វានឹងបញ្ចេញសម្លេង ហ្គីតា។ ដោយសារ Instrument 1 មានសមត្ថភាព MIDI-compatible វាដំណើរការជាមួយកម្មវិធី MIDI ជាង១០០កម្មវិធី និងកម្មវិធី Software ដទៃទៀតដូចជា Ableton Live, ProTools, Logic ជាដើម។ អ្នកអាចភ្ជាប់ Artiphon Instrument 1ដោយផ្ទាល់ជាមួយ iPhone, iPad, Mac និងកុំព្យូទ័រលើតុ តាមរយៈ Lightning ឬ USB។ វាដំណើរការជាមួយគ្រប់កម្មវិធី នៃការបង្កើតសាច់ភ្លេង ដែលប្រើប្រាស់ស្តង់ដា MIDI ដែលជាភាសាជាសកលមួយ នៃពិភពតន្រ្តីឌីជីថល។ ម្យ៉ាងវិញទៀត Instrument 1 បានផលិតឡើង ដោយមានឧបករណ៍បំពងសម្លេងភ្ជាប់មកជាមួយរួចជាស្រេច។ នេះមានន័យថា អ្នកមិនចាំបាច់បារម្ភពីការភ្ជាប់ ជាមួយឧបករណ៍បំពងសម្លេងពីខាងក្រៅ នៅពេលអ្នកប្រើប្រាស់កម្មវិធីចាក់បទភ្លេងនោះទេ។ វាមានសម្លេងលឺច្បាស់ គ្រប់គ្រាន់សម្រាប់ការប្រគុំ និងការច្រៀងលេងជាមួយមិត្តភក្តិ ហើយអ្នកក៏អាចប្រើប្រាស់វា ជាឧបករណ៍បំពងសម្លេងផងដែរ នៅពេលអ្នកមិនត្រូវការប្រគុំតន្រ្តី។ ប្រាកដណាស់ថាវាក៏មានរន្ធ សម្រាប់ដោតកាសផងដែរ បើសិនជាអ្នកចង់ ស្តាប់តន្រ្តីដោយស្ងប់ស្ងាត់តែឯង។

តើអ្វីជាខ្សែឌីជីថល?

ការវិវត្តថ្មីមួយអំពីឧបករណ៍ Artiphon Instrument 1 គឺខ្សែដែលអាចលេងបាននៅលើឧបករណ៍ឌីជីថល។ អ្នកអាចវាយ និងអូសនៅលើអេក្រង់ fingerboard ដេញ និងលេងតាមបែបផែនឧបករណ៍តន្រ្តីនានា អាស្រ័យលើការប៉ះលើអេក្រង់។

១. បើក/បិទ ខ្ទង់សម្រាប់ចុច។ នេះគឺជាឧបករណ៍ដំបូងបង្អស់ ដែលផ្តល់នូវឧបករណ៍តន្រ្តីគ្មានខ្ទង់ ដែលជាការវិវត្តនៃអ្នកកូតវីយ៉ូឡុង អ្នកលេងហ្គីតាបាស និងអ្នកដទៃទៀតដែលចូលចិត្តអូសម្រាមដៃ កាត់ណោទភ្លេង។

២. ប្រើប្រាស់រំញ័រ ដើម្បីបន្ថែមចង្វាក់ដល់ការប្រគុំតន្រ្តី

៣. ផ្ទៃអេក្រង់ទាំងមូល មានរំញោចសំពាធជាបន្តបន្ទាប់ ស្របតាមការគ្រប់គ្រងពីកម្មវិធី Software ឧបករណ៍តន្រ្តី តាមរយៈ Polyphonic aftertouch

៤. ផ្លាស់ប្តូរភ្លាមៗទៅតាមប៊ូតុងដែលអ្នកចុច

៥. កំណត់ឧបករណ៍ផ្សេងៗគ្នា ទៅតាមខ្សែ។ ឧទាហរណ៍ អ្នកលេងហ្គីតាបាសនៅផ្នែកខាងក្រោម និងលេងហ្គីតាធម្មតានៅផ្នែកខាងលើ

៦. ការគ្រប់គ្រង Pressure-Sensitive, Auto-Strum Modes ការប្តូរមុខងារនានា និងការកំណត់ ណោទភ្លេងចម្រុះនៅលើខ្សែ។

Artiphon-Instrument-04

ប្រភព: KickStarter ផ្នែក: បច្ចេកវិទ្យា, Accessories, Appliances

អត្ថបទអ្នកចង់អាន

ទូរសព្ទបត់របស់ Samsung តម្លៃរាប់ពាន់ដុល្លារ

ដោយ: ដួងច័ន្ទ 4 PM, Friday, 30 Nov, 2018

រយៈពេលមិនដល់មួយអាទិត្យទេ ចាប់តាំងពីក្រុមហ៊ុន Samsung បានបញ្ចេញផលិតផលអេក្រង់ថ្មី មានឈ្មោះ Infinity Flex សម្រាប់ដាក់តំឡើងលើទូរសព្ទ Smartphone ជំនាន់ថ...

iPhone ថ្មីអាចក្លាយជា ឧបករណ៍បញ្ចូលថាមពលផងដែរ

ដោយ: ដួងច័ន្ទ 8 AM, Tuesday, 26 Mar, 2019

ក្រុមហ៊ុន Huawei និង Samsung ថ្មីៗនេះបានណែនាំមុខងារដ៏មានអត្ថប្រយោជន៍មួយនៅក្នុងផលិតផលទូរសព្ទថ្មីៗមួយចំនួនរបស់ពួកគេ នោះគឺសមត្ថភាពបញ្ចូលថាមពលទៅឱ្យឧបករ...

កត់ចំណាំទុក! វត្ថុ 8 យ៉ាង ដែលអ្នកមិនគួរ ដាក់ចូលក្នុងម៉ាស៊ីន បោកសម្លៀកបំពាក់

ដោយ: ភារុន 10 AM, Thursday, 14 Feb, 2019

ម៉ាស៊ីនបោកសម្លៀកបំពាក់ គឺជារបស់ដ៏អស្ចារ្យបំផុត ដែលជួយកម្ចាត់ភាពកខ្វក់ និងក្លិនអាក្រក់ ចេញពីសម្លៀកបំពាក់របស់អ្នក ដោយគ្រាន់តែអ្នកប្រមូលសម្លៀកបំពាក់ទា...

App បុណ្យណូអែលល្អបំផុត សម្រាប់ទូរស័ព្ធប្រើប្រាស់ប្រព័ន្ធ Android

ដោយ: ភារុន 9 AM, Saturday, 22 Dec, 2018

រដូវកាលបុណ្យ Christmas គឺជាពេលវេលាកម្សាន្តរបស់ជនបរទេសណាដែលកាន់សាសនាគ្រីស្ទ ប៉ុន្តែសម្រាប់ជនជាតិខ្មែរយើងក៏មានប្រារព្ធពិធីបុណ្យនេះតិចតួចដែរ នៅតាមសាលា...

Tomnerb.Com - YouTube Channel