ចូលចិត្តទំនើប

សូមណែនាំម៉ាស៊ីនលាងចានដ៏ឆ្លាតវៃ

ដោយ: ដួងច័ន្ទ 7 AM, Saturday, 22 Sep, 2018

ថ្ងៃនេះ ទំនើប សូមណែនាំមិត្តអ្នកអានមកស្គាល់ម៉ាស៊ីនលាងចានដ៏ឆ្លាតវៃមួយមានឈ្មោះថា Tetra។ វាជាផលិតផលរបស់ក្រុមហ៊ុន HearWorks និងរចនាម៉ូដដោយក្រុមហ៊ុន Frog។ នេះជាជម្រើសម៉ាស៊ីនលាងចានដ៏ឆ្លាតវៃ សក្តិសមសម្រាប់អ្នកដែលរស់នៅក្នុងអាផាតមិនតូចល្មម និងមានបំណងចង់ប្រើប្រាស់ម៉ាស៊ីនលាងចាន។

Tetra គឺជាម៉ាស៊ីនលាងចាន ដាក់តម្កល់លើតុ ដែលប្រើប្រាស់បច្ចេកវិទ្យាតំណភ្ជាប់ជាមួយប្រព័ន្ធ អ៊ីនធឺណេត ដែលមិនទាមទារបរិក្ខាសម្រាប់ប្រតិបត្តិការឡើយ។ អ្នកគ្រាន់តែត្រូវការរន្ធដោតអគ្គិសនីស្តង់ដាមួយប៉ុណ្ណោះ។

ដើម្បីប្រើប្រាស់ម៉ាស៊ីនលាងចាននេះ អ្នកត្រូវចាក់ទឹកបំពេញនៅក្នុងម៉ាស៊ីន ដោយដៃ ដូច្នេះអ្នកតែងតែដឹងថាតើអ្នកត្រូវការបរិមាណទឹកកម្រិតណា សម្រាប់ការប្រើប្រាស់។ ថ្វីត្បិតឧបករណ៍មួយនេះមានទំហំតូច ប៉ុន្តែវានៅតែអាចដាក់ចានបានជាច្រើន រួមមានចានគោម ពែង និងចានទាប បានរហូតដល់ 2 ឈុត ឬអាចដាក់ចានទាបបានចំនួន 10 ចាន ឬអាចដាក់កែវទឹកបានរហូតដល់ 12 កែវ។

ក្រុមហ៊ុន Heatworks បានរៀបរាប់ថា ដំណើរការលាងសម្អាតម្តងៗត្រូវការពេលប្រហែល 10 នាទី ហើយនៅក្នុងនោះក៏មានកន្លែងសម្រាប់ដាក់សាប៊ូលាងចាននៅខាងក្នុងផងដែរ សម្រាប់ការលាងសម្អាតបានរហូតដល់ 10 ដង។

ក្រុមហ៊ុន Heatworks បានបញ្ជាក់ថាយោងតាមការស្រាវជ្រាវរបស់ក្រុមហ៊ុន អំពីតម្រូវការម៉ាស៊ីនលាងចានទំហំតូច សម្រាប់ប្រើប្រាស់ក្នុងគេហដ្ឋាន បានបង្ហាញថា តម្រូវការមាននៅក្នុងក្រុមគ្រួសារជាមធ្យមដែលមានសមាជិកគ្រួសារលើសពី 3 នាក់ ហើយម៉ាស៊ីនលាងចានដ៏ឆ្លាតវៃនេះអាចលាងសម្អាតចាន ក្នុងគ្រួសារដែលមានសមាជិករហូតដល់ 13 នាក់ ឬលើសពីនេះ។

ម៉ាស៊ីនលាងចាន Tetra ត្រូវបានបំពាក់ថាមពលដោយបច្ចេកវិទ្យាមានអាជ្ញាប័ណ្ណផ្លូវការ គឺបច្ចេកវិទ្យា Ohmic Array។ ឧបករណ៍ប្រើប្រាស់ក្នុងគេហដ្ឋានមួយនេះប្រើប្រាស់ Graphic Electrode និងការបញ្ជារដោយប្រព័ន្ធអគ្គិសនី ដែលរំញោចសមាសធាតុរ៉ែ នៅក្នុងទឹក ដោយធ្វើការកម្តៅវាដោយផ្ទាល់។ ក្រុមហ៊ុនផលិតអះអាងថា ទឹកក្តៅនៅក្នុងម៉ាស៊ីន មានភាពបរិសុទ្ធជាងទឹកដែលចេញពីម៉ាស៊ីនលាងចានដទៃដែលមានវត្តមាននៅក្នុងទីផ្សាសព្វថ្ងៃនេះ។ ព្រោះហេតុនេះហើយ អ្នកអាចប្រើប្រាស់ម៉ាស៊ីនលាងចានមួយនេះដើម្បីចំហុយសម្ភារៈទារក លាងសម្ភារៈទុកដាក់ម្ហូបអាហារ លាងសម្អាតផ្លែឈើ និងអាចចម្អិនអាហារសមុទ្រ បានទៀតផង។

ម៉ាស៊ីនលាងចាន Tetra នឹងត្រូវបញ្ចេញលក់នៅលើទីផ្សារនៅចុងឆ្នាំ 2018 នេះ ហើយវានឹងមានតម្លៃ $300។

ប្រភព: theverge ផ្នែក: បច្ចេកវិទ្យា, Appliances

អត្ថបទអ្នកចង់អាន

ទូរស័ព្ទ One ជំនាន់ក្រោយ របស់ Motorola អាចមានការពង្រីក «Hybrid» ទំហំ 5ដង!

ដោយ: ភារុន 9 AM, Wednesday, 28 Aug, 2019

អ្នកនិយមប្រើប្រាស់ស្មាតហ្វូនស៊េរីថ្មីៗទាំងឡាយ មិនចាំបាច់ត្រូវចំណាយប្រាក់រហូតដល់ $1,100 ដើម្បីគ្រាន់តែចង់បានទូរស័ព្ទ ដែលមានសមត្ថភាពកាមេរ៉ាកម្រិតខ្ពស...

តោះ! មកដឹងពីរបៀប Screenshot នៅលើកុំព្យូទ័រ

ដោយ: ភារុន 4 PM, Friday, 10 May, 2019

ការ Screenshot នៅលើកុំព្យូរទ័រ គឺជាវិធីដ៏ងាយស្រួលក្នុងការចែករំលែករឿងគ្រប់ប្រភេទដូចជា ការចែករំលែកនូវអ្វីដែលអ្នកចាប់អារម្មណ៍នៅលើប្រព័ន្ធអ៊ីនធឺណិត ឬក៏...

កាមេរ៉ាទំហំតូច តែមាន Lens ពង្រីកដ៏ធំ

ដោយ: ដួងច័ន្ទ 8 AM, Friday, 07 Sep, 2018

នាពេលបច្ចុប្បន្ន នៅក្នុងទីផ្សារមានកាមេរ៉ាដែលមានសមត្ថភាពពង្រីកធំៗ ប៉ុន្តែសម្រាប់កាមេរ៉ា Sony ម៉ូដែល HX99 និង HX95 ថ្មី អាចនឹងជាកាមេរ៉ាមានទំហំដ៏តូចបំ...

ទោចក្រយាន ផលិតខ្យល់បរិសុទ្ធ

ដោយ: ដួងច័ន្ទ 6 AM, Friday, 22 Sep, 2017

លោក Daan Roosegaarde បានបង្ហាញពីទស្សនទានគម្រោងថ្មីរបស់លោក គឺគម្រោង Smog Free Project (គម្រោងគ្មានផ្សែងបំពុល) ដែលគម្រោងនេះ គឺជាការផលិតកង់ដែលនឹងស្រូប...

Tomnerb.Com - YouTube Channel