ចូលចិត្តទំនើប

សូមណែនាំម៉ាស៊ីនបោកគក់ LG WT1801HVA

ដោយ: ដួងច័ន្ទ 9 AM, Friday, 03 Aug, 2018

ជាមួយនឹងការរចនារូបរាងខុសប្លែកពីម៉ាស៊ីនបោកគក់ ប្រភេទ Top-Load ទូទៅ ម៉ាស៊ីនបោកគក់ LG ម៉ូដែល WT1801HVA ជាម៉ាស៊ីន
ច្នៃប្រឌិតថ្មីដ៏ពិតប្រាកដ ដោយមានបំពាក់បច្ចេកវិទ្យាទាន់សម័យ។

ជំនាន់ថ្មីនៃម៉ាស៊ីនបោកគក់ Top-Loader

ម៉ាស៊ីនបោកគក់របស់ LG មួយនេះមិនមានរូបរាងដូចម៉ាស៊ីនបោកគក់ប្រភេទ Top-Load ស្តង់ដា ទូទៅឡើយ។ ជាមួយនឹងទីតាំងឧបករណ៍បញ្ជារ
ត្រូវបានដាក់នៅខាងមុខតួម៉ាស៊ីន វាមាន       លក្ខណៈស្រដៀងគ្នាទៅនឹងម៉ាស៊ីនប្រភេទ Front-Load ខុសត្រង់វារូបរាងបញ្ឈររបស់វាប៉ុណ្ណោះ។
ថ្វីត្បិតផ្ទាំងប៊ូតុងបញ្ជារប្រភេទ Touchpad Display មិនមានមុខងារបញ្ជារ Cycle Knob ក្តី តែវាជាប៊ូតុងបញ្ជារដែលមានប្រតិកម្មឆ្លើយតបរហ័ស
និងដំណើរការបានយ៉ាងប្រសើរ។ ជាមួយនឹងការប៉ាន់ប្រមាណកម្រិតថាមពលប្រើប្រាស់ប្រចាំឆ្នាំប្រមាណ 135 គីឡូវ៉ាត់ម៉ោង និងការប្រើប្រាស់ទឹក
អស់បរិមាណជាមធ្យម 56.7 លីត្រ។ បច្ចេកវិទ្យា LG Smart Diagnosis រួមបញ្ចូលជាមួយកម្លាំង 12 Cleaning Cycles  និងទំហំស៊ីឡាំង 4.9 Cubic Feet
ធ្វើឱ្យម៉ាស៊ីនបោកគក់ WT1801HVA ជាជម្រើសសម្រាប់មេផ្ទះសម័យទំនើប។

មុខងារ Software

នេះជាមុខងារដ៏ពិសេសមួយរបស់ម៉ាស៊ីនបោកគក់ LG ដែលប្រើប្រាស់បច្ចេកវិទ្យា Smart Diagnosis។ នៅពេលដែលអ្នកចុចប៊ូតុងនៅលើ
ម៉ាស៊ីនបោកគក់ នោះ Microphone នៅលើ Smartphone នឹងស្តាប់សម្លេង Tone Transmission ដែលមានសម្លេងដូចជាសម្លេង Dial-Up
របស់អ៊ីនធឺណេត។ នៅពេលនោះ បច្ចេកវិទ្យា​ Smart Diagnosis នឹងប្រាប់អ្នកអំពីដំណើរការមិនប្រក្រតីរបស់ម៉ាស៊ីនបោកគក់របស់អ្នក
ហើយនឹងព្យាយាមកំណត់អត្តសញ្ញាណរបស់បញ្ហា។

ការបំពេញមុខងារ

យើងបានធ្វើតេស្តសាកល្បងសមត្ថភាពរបស់ម៉ាស៊ីនបោកគក់នេះតាមរយៈការធ្វើតេស្តខុសៗគ្នាជាច្រើន ដើម្បីវាស់វែងពីសមត្ថភាពនៃការលាង
សម្អាតស្នាមប្រឡាក់ និងកម្លាំងនៃការបោកគក់របស់ម៉ាស៊ីន។ ខាងក្រោមនេះគឺជាតារាងកម្រិតនៃការលាងសម្អាត ទៅតាមស្នាមប្រឡាក់នានា៖

-​ ជាតិប្រេង ឬខ្លាញ់៖ សម្អាតបាន 54%
– ប្រេង ឬខ្លាញ់ម៉ាស៊ីន ឬគ្រឿងដែក៖ សម្អាតបាន 28%
– ឈាម៖ សម្អាតបាន 65%
– កាហ្វេ ឬ Cocoa៖ សម្អាតបាន 47%
– ស្រាក្រហម៖ សម្អាតបាន 45%

ម៉ាស៊ីនបោកគក់ម៉ូដែល WT1801HVA នេះមានតម្លៃលក់ $1,150។ វាមិនត្រឹមតែមានរូបរាងដ៏ទាក់ទាញប៉ុណ្ណោះទេ តែវាថែមទាំងផ្តល់នូវ
បច្ចេកវិទ្យាបង្វិលសម្រាប់ការលាងសម្អាតដ៏ទំនើប ជំនួសឱ្យបច្ចេកវិទ្យាបោកគក់ជំនាន់មុន។

ប្រភព: lg ផ្នែក: បច្ចេកវិទ្យា, Accessories, Appliances

អត្ថបទអ្នកចង់អាន

Samsung ត្រៀមបង្ហាញ Galaxy Tab Round ធែប្លេតអេក្រង់កោង…

ដោយ: ដាលីស 12 AM, Saturday, 09 May, 2015

ព័ត៌មានលេចឮមកថា សាំស៊ុង ត្រៀមបង្ហាញ Samsung Galaxy Tab Round ធែប្លែត អ៊ែនដ្រយដ៍ អេក្រង់​កោង ទំហំ 8.4អ៊ីញ ព្រមជាមួយ Specification ដូចគ្នានឹងស៊េរី Ga...

Canary ឧបករណ៍ថែរក្សាផ្ទះ ឱ្យមានសុវត្ថិភាពពីចោរ

ដោយ: ដាលីស 9 PM, Sunday, 30 Aug, 2015

បើនិយាយពីឧបករណ៍រក្សាសុវត្ថិភាព នៅក្នុងផ្ទះហើយនោះ មនុស្សជាច្រើន ប្រហែលជានឹកដល់កាមេរ៉ាសុវត្ថិភាព​មុន​គេមិនខាន តែវាបានត្រឹមតែថតបានរូបភាពតែប៉ុណ្ណោះ ថ្ង...

អាការៈរថយន្ត ៧ យ៉ាង ត្រូវការពិនិត្យបន្ទាន់

ដោយ: ស. លីង 6 PM, Thursday, 07 Sep, 2017

ចំពោះអ្នកប្រើប្រាស់រថយន្តចាស់ ឬរថយន្តមួយតឹក អ្នកគួរយកចិត្តទុកដាក់ ឲ្យបានខ្ពស់ ព្រោះរថយន្តរបស់អ្នកងាយកើតជំងឺ ដែលអាចបណ្តាលឲ្យមានបញ្ហាជាច្រើន ដល់ការធ្...

PS4 Pro ចេញម៉ូដ Spider-Man មួយឈុត

ដោយ: ដួងច័ន្ទ 9 AM, Monday, 23 Jul, 2018

តើអ្នកចាំបានទេ នៅពេលដែលម៉ាស៊ីនហ្គេម PS3 ចេញលក់ជាមួយនឹងម៉ូដ Spider-Man ព័ទ្ធជុំវិញតួម៉ាស៊ីន រួមជាមួយតួអក្សរច្នៃដោយ លោក Ken Kutaragi ដែរឬទេ?12 ឆ្នា...

Tomnerb.Com - YouTube Channel