ចូលចិត្តទំនើប

សម្ភារៈ Smartphone ជួយឱ្យជីវិតកាន់តែរស់រវើក

ដោយ: ដួងច័ន្ទ 10 PM, Monday, 19 Mar, 2018

នៅពេលអ្នកកាន់ទូរសព្ទ Smartphone អ្នកនឹងចាប់ផ្តើមគិតអំពី ការប្រើប្រាស់សម្ភារៈនានាជាគូនឹងវា។ តើអ្នកយល់យ៉ាងណាដែរ ចំពោះឧបករណ៍សាកថ្មគ្មានខ្សែ? ឬកញ្ចក់ការពារអេក្រង់ទូរសព្ទពីការកកិត? ឬអាចជាខ្សែប្រភេទថ្មី ដែលជួយឱ្យការប្រើប្រាស់ទូរសព្ទកាន់តែប្រសើរ? នៅក្នុងទីផ្សាមានផលិតផលជាច្រើន ប៉ុន្តែតើអ្នកដឹងដូចម្តេចទៅថា សម្ភារៈនោះមានតម្លៃចំពោះអ្នក? ទំនើប នៅទីនេះផ្តល់ចម្លើយជូនអ្នក។

Nomad Universal Cable
សព្វថ្ងៃនេះមានផលិតផលខ្សែជាច្រើន ប្រភេទដែលប្រើប្រាស់បានគ្រប់យ៉ាង។ ទូរសព្ទ iPhone ទាមទារខ្សែ Lightning ខណៈដែលឧបករណ៍ Android ត្រូវការខ្សែ USB-C។ តើវាពិសេសយ៉ាងណាបើសិនជាមានខ្សែមួយ ដែលអាចប្រើប្រាស់បានគ្រប់យ៉ាង? ចម្លើយមាននៅលើ ខ្សែ Nomad Universal។ វារួមបញ្ចូលគ្នានូវឧបករណ៍ភ្ជាប់ទាំងអស់ នៅក្នុងខ្សែដ៏តូចមួយ។ វាប្រើប្រាស់ឧបករណ៍ពង្រីក microUSB សម្រាប់រន្ធ Lightning និង USB-C។ ខ្សែមួយនេះជាប់ធន់បានយូរ ដោយវារចនាឡើងជាខ្សែក្រង។

Nomad-Universal-Cable-phone-charger_accessories_shop_siem_reap_cambodia_tomnerb-01
OnePlus Bullet Earphones
នេះជាផលិតផលកាសស្តាប់មួយ ដែលផ្តល់នូវការប្រើប្រាស់ដ៏ពេញចិត្ត សម្រាប់អ្នក ជាពិសេសប្រភេទកាស In-Ear ដែលផ្តល់នូវការលុបសម្លេងរំខានបានយ៉ាងប្រសើរ សម្លេងមានគុណភាពខ្ពស់ និងមានផាសុកភាព។ បន្ថែមលើនេះវាមានសម្បកធ្វើពីអាលុយមីញ៉ូម ដែលអាចបញ្ជាក់ពីភាពរឹងមាំ ធន់ជាប់បានយូរអង្វែង។ លើសពីនេះទៀតអ្នកក៏អាចប្រើប្រាស់វាបាន ទាំងនៅលើឧបករណ៍ iOS ឬ Android។

Nomad-Universal-Cable-phone-charger_accessories_shop_siem_reap_cambodia_tomnerb-02

Grovemade Wireless Charger
Grovemade បង្កើតនូវឧបករណ៍សាកថ្មគ្មានខ្សែ មានរូបរាងដ៏ទាក់ទាញមួយ។ វាមានបន្ទះសាកថ្មមួយ ជាមួយនឹងបន្ទះ ដែកគ្មានសឹកមួយនៅខាងក្រោម។ វាធ្វើឱ្យការដាក់តាំងនៅលើគ្រែ ឬនៅលើតុ។ វាមិនត្រឹមតែមានបន្ទះសាកថ្មនោះទេ វាក៏មានខ្សែ និងការគ្រប់គ្រងខ្សែថែមទៀតផង។ ខ្សែនីឡុងក្រងចូលគ្នាពណ៌ក្រហម ដែលធានាបាននូវការប្រើប្រាស់យូរអង្វែង និងនៅខាងក្រោមមាន ដុំរុំដែលជួយរក្សាទុកខ្សែ ដែលមិនត្រូវការប្រើប្រាស់។

Nomad-Universal-Cable-phone-charger_accessories_shop_siem_reap_cambodia_tomnerb-03
Anker Car Charger
គ្រប់រថយន្តស៊េរីថ្មីទាំងអស់ មានបំពាក់នូវរន្ធ USB ដែលល្អបំផុតសម្រាប់ការភ្ជាប់ទូរសព្ទ ដើម្បីចាក់តន្រ្តី ឬដំណើរការមុខងារ CarPlay ឬ Android Auto។ អ្វីដែលខ្វះខាតគឺការសាកថ្មឧបករណ៍នានា។ ជាឧទាហរណ៍ រថយន្ត Volkswagen អាចបញ្ចូលថ្មទូរសព្ទបានត្រឹម 0.5A ប៉ុណ្ណោះ។ មានន័យថា វាសាកថ្មយឺតបំផុត។ ដូច្នេះហើយបានជា Anker Car Charger ដើរតួសំខាន់។ វាផ្តល់នូវរន្ធដោត USB ចំនួន 2 និងមានសមត្ថភាពផ្តល់ថាមពលបាន 2.4A ដែលជាបរិមាណដ៏ធំមួយច្រើនជាងរន្ធ USB នៅលើរថយន្ត។ ការតុបតែងក៏ស្រស់ស្អាត បំពាក់នូវអំពូល LED ពណ៌ខៀវថ្លា ដែលអនុញ្ញាតឱ្យអ្នកដឹងពីដំណើរការ និងពន្លឺកងពណ៌ក្រហមដ៏ស្រស់ស្អាតផងដែរ។

Nomad-Universal-Cable-phone-charger_accessories_shop_siem_reap_cambodia_tomnerb-04

TechArmor Glass Screen Protector
កញ្ចក់ការពារប្រភេទ TechArmor HD Clear Ballistic Glass គឺជាជម្រើសដ៏ល្អមួយសម្រាប់ អ្នក។ កញ្ចក់នេះផ្តល់នូវភាពរលូន ដូចជាកញ្ចក់ Gorilla Glass នៅលើអេក្រង់ iPhone។ វាមានភាពងាយស្រួលក្នុងការដាក់នៅលើទូរសព្ទ ហើយវាក៏មានភ្ជាប់មកក្នុងប្រអប់តែមួយ នូវក្រណាត់ជូត Sticker និងទឹកជូត ដើម្បីការពារកញ្ចក់ពីធូលី។

Nomad-Universal-Cable-phone-charger_accessories_shop_siem_reap_cambodia_tomnerb-05

Nomad Bi-Fold Charging Wallet
នេះជាផលិតផលពិសេសមួយ ប្រើប្រាស់បានតែជាមួយទូរសព្ទ iPhone ប៉ុណ្ណោះ ហើយវាមានតម្លៃខ្ពស់។ វារួមបញ្ចូលនូវស្បែក Horween លំដាប់ខ្ពស់ ជាកាបូបបត់ Bi-Fold និងមានថ្មមានកម្លាំង 2,400mAh ជាមួយនឹងខ្សែ Lightning ដែលភ្ជាប់ជាប់នឹងតួកាបូប។ ប៉ុន្តែគួរឱ្យស្តាយវាប្រើប្រាស់បានតែជាមួយ iPhone សម្រាប់ឧបករណ៍ Android ដែលមានឧបករណ៍ភ្ជាប់ USB-C មិនទាន់មានផលិតជាកាបូបសាកថ្មនេះ នៅឡើយទេ។

Nomad-Universal-Cable-phone-charger_accessories_shop_siem_reap_cambodia_tomnerb-06

ប្រភព: technobuffalo ផ្នែក: បច្ចេកវិទ្យា, ទូរស័ព្ទ, Accessories

អត្ថបទអ្នកចង់អាន

15 រឿង ពាក់ព័ន្ធនឹង iPhone ដែលអ្នកអាចមិនដែលដឹង

ដោយ: ដាលីស 9 PM, Thursday, 21 May, 2015

មនុស្សជាច្រើន ដែលប្រើប្រាស់ iPhone ទាំងទើបនឹងប្រើ ឬប្រើយូរមកហើយ អាចនៅមិនទាន់ដឹងថា នៅ​លើ iPhone របស់ខ្លួនឯងហ្នឹងមានកម្មវិធី និងសមត្ថភាពផ្សេងៗ ទៀតជាច...

ម៉ាស៊ីនត្រជាក់ LG Dual Cool ស៊េរីថ្មី ឆ្នាំ 2018 សន្សំសំចៃថាមពលអគ្គិសនីកាន់តែច្រើន និង ប្រើប្រាស់ឧស្ម័នហ្គាសថ្មី ដែលមិនប៉ះពាល់ដល់បរិស្ថាន

ដោយ: ទំនើប 5 PM, Saturday, 03 Mar, 2018

ថ្ងៃពុធ ទី28 ខែកុម្ភៈ ឆ្នាំ2018 នេះ ក្រុមហ៊ុន ជីហ្គៀ (G Gear) និងក្រុមហ៊ុន LG Electronics ប្រារព្ធពិធីសម្ពោធផលិតផលម៉ាស៊ីនត្រជាក់ LG Dual Cool ស៊េរី...

គន្លឹះស្វែងរក កម្មវិធីស្រូបយកថាមពល ថ្មទូរសព្ទ

ដោយ: ដួងច័ន្ទ 9 PM, Tuesday, 08 Aug, 2017

ទូរសព្ទរបស់អ្នក តែងតែប្រើប្រាស់ថាមពលថ្មច្រើន ធ្វើឱ្យអ្នកត្រូវបញ្ចូលថាមពលជាញឹកញាប់ សម្រាប់ការប្រើប្រាស់ពេញមួយថ្ងៃ។ អ្នកប្រាកដជាមានចម្ងល់ថា គ្រាន់តែក...

មុខងារថ្មីរបស់ Facebook កំណត់ការប្រើប្រាស់របស់អ្នក

ដោយ: ដួងច័ន្ទ 8 AM, Friday, 03 Aug, 2018

សម្រាប់មនុស្សមួយចំនួន ការចាកចេញពីបណ្តាញទំនាក់ទំនងសង្គមអាចជាវិធីសាស្រ្តដ៏មានប្រសិទ្ធភាពជាងគេ ដើម្បីចេញឱ្យឆ្ងាយពីការញៀននឹង ការលេងកំសាន្តមួយប្រភេទនេះ...

Tomnerb.Com - YouTube Channel