ចូលចិត្តទំនើប

សម្ភារៈ សម្រាប់ថតរូបទាំង 6 គួរយកតាមពេលដើរកំសាន្ត

ដោយ: ដួងច័ន្ទ 9 PM, Wednesday, 24 May, 2017

អ្នកកំពុងត្រៀមខ្លួនធ្វើដំណើរកំសាន្ត ហើយអ្នកចង់ត្រឡប់មកវិញ ជាមួយរូបថតដ៏ស្រស់ស្អាត។ ប៉ុន្តែ ក្រៅពីកាមេរ៉ា និង Lenses តើអ្នកគួរយកសម្ភារៈអ្វីបន្ថែម? ជាទូទៅ ក្នុងដំណើរកំសាន្ត សម្ភារៈកាន់តែតិច កាន់តែប្រសើរ។ អ្នកគួររៀបចំដោយសាមញ្ញ ដូច្នេះអ្នកនឹងផ្តោតកាន់តែខ្លាំងលើរូបថត ហើយវាមិនមែនជាឧបករណ៍ទេ។ អ្វីដែលអ្នកត្រូវយកតាម គឺងាយស្រួល និងស្រាល។ ទោះយ៉ាងណាឧបករណ៍ជំនួយ សម្រាប់ការថតរូបនៅតែមិនអាចខ្វះបាន។ សម្ភារៈ និងឧបករណ៍ទាំងនោះអាចខុស គ្នាអាស្រ័យលើទីកន្លែងដែលអ្នកទៅ អ្វីដែលអ្នកចង់ថត និងប្រភេទកាមេរ៉ា ប៉ុន្តែចំណុចទាំង 6 ខាងក្រោម អាចជាចំណុចដែលអ្នកគួរចាប់ផ្តើមរៀបចំ។

ជើងទម្រ សម្រាប់ដាក់តាមខ្លួន

ជើងទម្រកាមេរ៉ា អាចជាសម្ភារៈដ៏សំខាន់បំផុត សម្រាប់ការថតរូប ដែលអ្នកគួរតែមាន ព្រោះវាជួយអ្នក ផ្តិតយករូបភាពគ្រប់បែបយ៉ាង រាប់ចាប់ពីរូបភាពទេសភាព រហូតដល់រូបភាពផ្ទៃមេឃនាពេលយប់។ អ្នកគួរជ្រើសយកជើងទម្រមានទម្ងន់ស្រាល ងាយស្រួលយកតាមខ្លួន និងអាចប្រើបានជាមួយ កាមេរ៉ាច្រើនប្រភេទ។ យើងណែនាំឱ្យអ្នកពិចារណា លើផលិតផលមួយចំនួន ដូចជា Manfrotto BeFree, Vanguard Alta Pro, GorillaPod ជាដើម។

Travel-Photography-Accessories-Tomnerb-01

ឧបករណ៍ បញ្ជារកាមេរ៉ា

នៅពេលនិយាយដល់រូបថតទេសភាពដ៏ស្រស់ស្អាត អ្នកនឹងត្រូវចំណាយប្រមាណ $10-15 សម្រាប់ ឧបករណ៍បញ្ជារកាមេរ៉ា។ វាជួយអ្នកផ្តិតយករូបភាពដោយមិនចាំបាច់ប៉ះកាមេរ៉ា ហើយអ្នកអាចកាត់ បន្ថយរូបភាពព្រិលមិនច្បាស់ ពីការកាន់កាមេរ៉ាមិននឹងផងដែរ។ អ្នកក៏អាចប្រើប្រាស់ការកំណត់ថេរវេលាលើកាមេរ៉ា ដើម្បីថតរូបភាពបែបនេះផងដែរ។ ប៉ុន្តែបើសិនជាអ្នកចង់ចាប់យករូបភាពផ្ទៃធំ និងវែង ឧទាហរណ៍រូបភាពលំហមេឃ អ្នកប្រហែលជាត្រូវការឧបករណ៍បញ្ជារ ដែលអាចឱ្យម៉ាស៊ីនថតរូបរបស់អ្នកបើកបានក្នុងពេលយូរ ដោយអ្នកពុំចាំបាច់ដាក់ម្រាមដៃលើកាមេរ៉ា។ អ្នកត្រូវប្រាកដថា ឧបករណ៍បញ្ជារនោះ ដំណើរការជាមួយកាមេរ៉ារបស់អ្នក។

Travel-Photography-Accessories-Tomnerb-02

ថ្ម និងអង្គចងចាំបន្ថែម

អ្នកតែងចង់បានថាមពលថ្មរបស់កាមេរ៉ា និងអង្គចងចាំកាន់តែច្រើន សម្រាប់ដំណើរកំសាន្តរបស់អ្នក។ អ្នកគួរយកឧបករណ៍សាកថ្ម និងបញ្ចូលថ្មរៀងរាល់យប់។ អ្នកអាចជ្រើសយកអង្គចងចាំទំហំ 32GB ដែលជាទំហំធំគ្រប់គ្រាន់ សម្រាប់រក្សាទុករូបភាពជាច្រើន។ លើសពីនេះ បើសិនជាអ្នកថតរូប នៅតំបន់ត្រជាក់ អ្នកគួរមានត្រៀមថ្មបន្ថែម 2-3 នៅក្នុងហោប៉ៅ និងជិតខ្លួនប្រាណអ្នក ជាកន្លែងដែលអាចរក្សាកម្តៅដល់ថ្ម។ សីតុណ្ហភាពទាប អាចធ្វើឱ្យថ្មបញ្ចេញថាមពលកាន់តែលឿន និងឆាប់ អស់ថាមពល។

Travel-Photography-Accessories-Tomnerb-03

សម្ភារៈលាងសម្អាត

គ្មានអ្វីអាចបំផ្លាញរូបភាពដែលផ្តិតបាន ក្រៅពីសំណើម និងភាពកង្វក់នៅលើ Lens ឬ Sensor។ អ្នកគួរយកក្រណាត់មានសរសៃ ទឹកជូតសម្អាត lens, Len pen, និងឧបករណ៍ផ្លុំខ្យល់ Rocket Blower តាមខ្លួនពេលធ្វើដំណើរ។ ទាំងនេះនឹងជួយអ្នកប្រាកដថា រូបភាពក្នុងដំណើរកំសាន្តរបស់អ្នក មិនត្រឹមបានខូចខាត ដោយសារធូលី ភាពកង្វក់ និងសំណើម។

Travel-Photography-Accessories-Tomnerb-04

Neutral Density (ND) Filter

ND Filter គឺជាកញ្ចក់ខ្មៅ ដែលអ្នកដាក់ពីមុខ lens ដែលនឹងអនុញ្ញាតឱ្យអ្នកថតរូបភាពសំកាំងទុកយូរ ទោះជានៅក្នុងពេលថ្ងៃមានពន្លឺចាំងខ្លាំងក៏ដោយ។ វាពិសេសសម្រាប់ហេតុផលពីរ។ ទីមួយ នៅ ពេលប្រើប្រាស់រួមជាមួយជើងទម្រ វាជាគន្លឹះនៃការថតយករូបភាពទឹកជ្រោះធ្លាក់ ទឹកទន្លេ និងទឹកសមុទ្រ ដែលបែកពពុះសក្បុស។ ទីពីរ ជាមួយនឹងជើងទម្រ វាអាចធ្វើឱ្យមនុស្សដទៃនៅជុំវិញនោះ បាត់ពីផ្ទៃខាងក្រោយនៃរូបថតរបស់អ្នក។ វិធីនេះដំណើរការ ពីព្រោះមនុស្សដែលធ្វើដំណើរទៅមក ឬធ្វើចលនានៅក្នុងរូបភាពសំកាំងយូររបស់អ្នក នឹងមិនអាចលេចឡើងនៅពេលម៉ាស៊ីនថតចាប់យករូបភាពចុងក្រោយឡើយ។ ប៉ុន្តែវាមិនមានផលទេបើមនុស្សទាំងនោះ នៅឈរធ្មឹង។ ការទិញ ND Filter អាចជាបញ្ហាមួយសម្រាប់អ្នក។ វាមានច្រើនប្រភេទទៅតាមកម្រិតនៃភាពខ្មៅ ដែលជួយអ្នក ថតរូបបានកាន់តែស្អាត។ យើងណែនាំឱ្យអ្នកសាកល្បងជាមួយ 9-Stop Filter។ អ្នកត្រូវប្រាកដថា វាត្រូវគ្នាជាមួយ lens កាមេរ៉ារបស់អ្នកផងដែរ។

Travel-Photography-Accessories-Tomnerb-05

SD Card Reader

អ្នកនឹងទទួលបានរូបភាពដ៏អស្ចារ្យ ហើយអ្នកចង់បង្ហោះវាលើ Instagram ឬ Facebook ដើម្បីបង្ហាញមិត្តភក្តិរបស់អ្នកពីដំណើរកំសាន្តរបស់អ្នក។ កាមេរ៉ារបស់អ្នកអាចមាន Wi-Fi ឬ Bluetooth ដែលអនុញ្ញាតឱ្យអ្នកផ្ទេររួបភាពទាំងនោះ ដោយផ្ទាល់ទៅកាន់ទូរសព្ទដៃ។ បើសិនអ្នកគ្មានកាមេរ៉ាប្រភេទនេះទេ ដំណោះស្រាយដ៏ល្អបំផុតគឺ SD Card Reader ដែលភ្ជាប់ជាមួយទូរសព្ទរបស់អ្នក។

Travel-Photography-Accessories-Tomnerb-06

អត្ថបទអ្នកចង់អាន

អ្វីខ្លះដែលអ្នកគួរដឹងពី Huawei Mate 10 Pro?

ដោយ: ដួងច័ន្ទ 12 AM, Saturday, 24 Feb, 2018

ថ្មីៗនេះ ក្រុមហ៊ុនទូរសព្ទ Huawei ទើបនឹងចេញលក់ម៉ូដែល ទូរសព្ទថ្មីស្រឡាងមួយគឺ Mate 10 Pro។ ដូច្នេះថ្ងៃនេះ ទំនើប សូមបង្ហាញនូវចំណុចពិសេសៗ របស់ទូរសព្ទម៉ូ...

រីករាយបុណ្យចូលឆ្នាំខ្មែរ ឆ្នាំ២០១៩ ពីអែលជីប្រេនសប (LG BrandShop)

ដោយ: ទំនើប 8 AM, Tuesday, 26 Mar, 2019

ដើម្បីចូលរួមអបអរក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំខ្មែរ ឆ្នាំកុរ ឯកស័ក ពស ២៥៦៣ ខាងមុខនេះ LG Brandshop នឹងផ្ដល់ជូននូវការលក់បញ្ចុះតម្លៃដ៏ពិសេស ទិញមួយថែមមួយ...

Vivo ប្រកាស ទូរស័ព្ទ Nex 3 5G នឹងមានអេក្រង់កោងទឹកជ្រោះ ជាមួយនឹងកាមេរ៉ាទំហំ 64មេហ្គាភិចស៊ែល និងប៊ូតុងនិមិ្មត

ដោយ: ភារុន 10 AM, Wednesday, 18 Sep, 2019

បន្ទាប់ពីការបែកធ្លាយព័ត៌មានចចាមអារាមអស់ជាច្រើនខែមក ទីបំផុតទូរទស្សន៍ Nex 3 របស់ Vivo បានចេញជាផ្លូវការហើយ។ ដូចគ្នានឹងអ្វីដែលអតិថិជនបានរំពឹងទុកថា មុខង...

កាន់តែប្លែកជាមួយ Keyboard ពីរជាន់!

ដោយ: ដួងច័ន្ទ 8 AM, Friday, 07 Jun, 2019

ផលិតផល Keyboard ហាក់ដូចជាមិនមានអ្វីថ្មី គួរឱ្យទាក់ទាញចំណាប់អារម្មណ៍សោះមែនទេ? ជាមួយនឹងការរចនាទម្រង់វែង មាន Layout កម្រាស់ស្តើង ទាមទារឱ្យអ្នកត្រូវធ្វ...

Tomnerb.Com - YouTube Channel