ចូលចិត្តទំនើប

សម្ភារៈប្រើប្រាស់ សម្រាប់សិស្សសម័យថ្មី

ដោយ: ដួងច័ន្ទ 8 PM, Sunday, 05 Nov, 2017

 

សាលារៀនជាទីកន្លែង សម្រាប់ចងសម្ព័ន្ធភាពជាមួយមិត្តភក្តិ។ ប៉ុន្តែការចងមិត្តមិនងាយស្រួលទេ។ ក្នុងចំណោមតិចនិចនានា សម្រាប់ទាក់ទាញមនុស្សជុំវិញខ្លួន អ្នកអាចប្រើប្រាស់សម្ភារៈអេឡិចត្រូនិច និងសម្ភារៈទំនើបទាន់សម័យនានា ដើម្បីបង្អួតមិត្តភក្តិ មិត្តរួមថ្នាក់នានា ទាក់ទាញចំណាប់អារម្មណ៍អ្នកគ្រប់គ្នា។ ទំនើប សូមណែនាំសម្ភារៈអេឡិចត្រូនិច និង Gadget សម្រាប់សិស្សានុសិស្សទាំងឡាយជ្រើសរើសប្រើប្រាស់ នៅក្នុងសាលារៀន និងប្រើប្រាស់រួមជាមួយមិត្តភក្តិ។

Hasbro Dropmix

Dropmix គឺជាឧបករណ៍ហ្គេម និងតន្រ្តីចម្រុះ ដែលផលិតដោយក្រុមហ៊ុន Hasbro និង Harmonix។ អ្នកអាចលេងកំសាន្តនៅលើក្តារហ្គេម និងបន្ថែមជាមួយផ្ទៃក្តារ DJ-Style ដោយធ្វើការប្រកួតប្រជែងជាមួយមិត្តភក្តិ តាមរយៈការ remix ភ្លេង។ នៅលើឧបករណ៍កំសាន្តមួយនេះមាន Card ជាច្រើនសន្លឹកសម្រាប់អ្នកធ្វើការលេងកំសាន្ត ដែលមានបំពាក់ជាមួយតន្រ្តីល្បីៗជាច្រើនបទ។ អ្នកអាចលេងកំសាន្តដោយបង្កើត ជាបទភ្លេងប្លែកៗបានទៀតផង។ វាពិតជាការកំសាន្តដ៏សប្បាយ តែកុំភ្លេចការសិក្សាណា។

Want-to-make-friend-in-college_sound_lighting_news_cambodia_tomnerb-01

Lomo’Instant Automat Playa Jardin

អ្នកនឹងមិនអាចបំភ្លេចការចងចាំ ដ៏រីករាយអំឡុងពេលសិក្សាឡើយ។ កាមេរ៉ាផ្តិតរូបភ្លាមៗ គឺជាឧបករណ៍មួយ ជួយអ្នករក្សាការចងចាំដ៏រីករាយទាំងនេះ។ ជាមួយនឹងការកំណត់ដែលអាចកំណត់ល្បឿន Adjust Shutter ដោយស្វ័យប្រវត្តិ និងការកំណត់មុខងារ Flash Output, Shooting in Less-than-Ideal Condition ដែលជាមុខងារដ៏ឆ្លាតវៃ។ បន្ថែមលើនេះ កាមេរ៉ាមួយគ្រឿងនេះមានទំហំតូច មានទម្ងន់ស្រាលងាយស្រួលយកតាមខ្លួន និងងាយស្រួលប្រើប្រាស់ សម្រាប់ផ្តិតយករូបភាពដ៏ស្រស់ស្អាតរបស់អ្នក។

Want-to-make-friend-in-college_sound_lighting_news_cambodia_tomnerb-02

Ultimate Ears Boom 2

ឧបករណ៍បំពងសម្លេងមួយគ្រឿងនេះ ពិតជាសក្តិសម សម្រាប់ពិធីជប់លៀងដ៏អ៊ូអរ។ វាប្រើប្រាស់ថាម ពលថ្មដែលមានសមត្ថភាពដំណើរការបានរហូតដល់ 15 ម៉ោង និងអាចសាកថ្មបាន។ ឧបករណ៍បំពងមួយនេះ អាចផ្តល់សម្លេងក្នុងចម្ងាយ 30 ម៉ែត្រ ដោយប្រើប្រាស់ Bluetooth និងអាចផ្លាស់ប្តូរពី ទូរសព្ទមួយទៅទូរសព្ទមួយទៀតយ៉ាងងាយស្រួល។ វាផ្តល់នូវសម្លេងដ៏លឺច្បាស់ ធ្វើឱ្យពិធីជប់លៀង កាន់តែរំភើប និងកាន់តែរីករាយ។

Want-to-make-friend-in-college_sound_lighting_news_cambodia_tomnerb-03

Satchel & Page Port Series

កាតាបរបស់អ្នក មិនអាចផ្ទុកសម្ភារៈសិក្សាអស់មែនទេ? ដល់ពេលត្រូវផ្លាស់ប្តូរកាតាបថ្មី ដែលមាន មុខងារកាន់តែប្រសើរ។ មុខងារកាន់តែឆ្លាតវៃរបស់កាតាបមួយនេះ គឺអ្នកអាចប្រើប្រាស់វាជាវ៉ាលីសម្រាប់ដាក់ Laptop ទៅសាលា ឬប្រើប្រាស់វាជាឧបករណ៍បញ្ចូលថាមពលទៅក្នុង Tablet នៅផ្ទះ។ វាជាកាតាបស្បែក ដែលអាចឱ្យអ្នកផ្ទុកសម្ភារៈបានជាច្រើនយ៉ាងដូចជា Laptop, Tablet, ឧបករណ៍សាកថ្ម សៀវភៅ ប៊ិច និងសម្ភារៈសិក្សាជាច្រើនទៀត។ ឧបករណ៍សាកថ្មចល័ត ជាចំណុចដ៏ពិសេសរបស់កាតាបស្បែកមួយនេះ ធ្វើឱ្យវាខុសគ្នាស្រឡះ ពីកាតាបស្ពាយជំនាន់មុន។

Want-to-make-friend-in-college_sound_lighting_news_cambodia_tomnerb-04

Grado SR60e

នេះជាកាសត្រចៀកដ៏ឆ្លាតវៃ និងពេញនិយម ដោយវាផ្តល់នូវកម្រិតសម្លេងលឺច្បាស់ និងមានមុខងារ លុបសម្លេងបានយ៉ាងប្រសើរ។ សម្លេងដ៏លឺច្បាស់ និងប្រព័ន្ធ Dynamic ដ៏អស្ចារ្យ ធ្វើឱ្យកាសត្រចៀកមួយនេះសក្តិសម សម្រាប់ការស្តាប់តន្រ្តី ការស្តាប់សម្លេង Audio សម្លេងបង្រៀនរបស់សាស្រ្តាចារ្យ សម្លេង White Noise ឬសម្លេងថតដោយខ្លួនឯង សម្រាប់ជាជំនួយដល់ការសិក្សា។

Want-to-make-friend-in-college_sound_lighting_news_cambodia_tomnerb-05

អត្ថបទអ្នកចង់អាន

Apple តំឡើងដែនកំណត់ Cellular Download លើ iOS

ដោយ: ដួងច័ន្ទ 8 AM, Saturday, 08 Jun, 2019

តើអ្នកជឿឬទេ ក្រុមហ៊ុន Apple បានរក្សាដែនកំណត់នៃការទាញយកតាមប្រព័ន្ធ Cellular របស់ iOS ឱ្យនៅត្រឹមតែ 150MB ក្នុង App មួយប៉ុណ្ណោះ ចាប់តាំងពីខែកញ្ញា ឆ្នា...

បែកធ្លាយរូបភាព ទូរសព្ទ Oppo ថ្មី

ដោយ: ដួងច័ន្ទ 9 AM, Monday, 01 Apr, 2019

នៅក្នុងដំណើរស្វែងរកដំណោះស្រាយបញ្ហាលុបបំបាត់ Notch សម្រាប់ដាក់កាមេរ៉ាចេញពីលើទូរសព្ទ Smartphone យើងបានឃើញគំនិតថ្មីៗ ប្លែកៗជាច្រើន ប៉ុន្តែការប៉ុនប៉ងចុ...

Gmail នឹងដំណើរការល្អជាងមុន ឆ្លាតវៃជាងមុន ក្នុងការពិនិត្យមើលអក្ខរាវិរុទ្ធ និងកែវេយ្យាករណ៍ដោយប្រើ G Suite

ដោយ: ភារុន 9 AM, Friday, 23 Aug, 2019

សេវាកម្មកែវេយ្យាករណ៍ សម្រាប់អត្ថបទផ្ញើសារនៅក្នុង Gmail ត្រូវបានក្រុមហ៊ុន Google កំពុងព្យាយាមធ្វើឱ្យកាន់តែប្រសើរឡើងនៃគុណភាព ក្នុងការវាយបញ្ចូលសារអត្ថ...

Xiaomi អាចនឹងផលិតទូរសព្ទបត់ 3 ផ្ទាំង

ដោយ: ដួងច័ន្ទ 9 AM, Tuesday, 08 Jan, 2019

ទូរសព្ទបត់រមូរបានរបស់ Samsung ប្រហែលជារឿងចាស់ដែលយើងគ្រប់គ្នាតែងលើកយកមកពិភាក្សា។ ប៉ុន្តែនាពេលនេះ អ្នកចែករំលែកព័ត៌មានបែកធ្លាយដ៏ល្បីល្បាញម្នាក់ គឺ Eva...

Tomnerb.Com - YouTube Channel