ចូលចិត្តទំនើប

សម្ភារៈប្រើប្រាស់ ដែលអ្នកត្រូវការ នៅក្នុងបន្ទប់

ដោយ: ដួងច័ន្ទ 8 PM, Monday, 26 Jun, 2017

បច្ចុប្បន្ននេះចំនួនសិស្សានុសិស្ស មកពីបណ្តាខេត្ត មកសិក្សានៅទីក្រុងមានអត្រាកើនឡើងខ្ពស់។ ភាគច្រើន ពួកគេប្រមូលគ្នាជាក្រុមរស់នៅតាមបន្ទប់ជួល ដែលមានទំហំតូចចង្អៀត ពិបាកក្នុងការទុក ដាក់សម្ភារៈនានា ជាពិសេសសម្ភារៈទំនើប សម្រាប់ប្រើប្រាស់ក្នុងការសិក្សា។ បើសិនជាអ្នកកំពុងជួបប្រទះនឹងបញ្ហានេះដែរ សូមអានអត្ថបទខាងក្រោម ដែល ទំនើប នឹងបង្ហាញពីសម្ភារៈប្រើប្រាស់ទំនើបៗ សក្តិសមសម្រាប់អ្នកសិក្សាប្រើប្រាស់ក្នុងបន្ទប់។

  • Blue Goldie

គ្មានអ្វីគួរឱ្យធុញទ្រាន់ ជាងខ្សែរបស់ឧបករណ៍សាកថ្ម នៅរញ៉េរញ៉ៃរាយប៉ាយ ជំពាក់មុខគ្នាពេញបន្ទប់ នោះទេ។ ដុំរុំខ្សែភ្លើងដ៏តូចច្រឡឹង មានរាងត្រីបាឡែនមួយនេះ នឹងជួយអ្នកដោះស្រាយបញ្ហាខ្សែរាយ ប៉ាយនៅក្នុងបន្ទប់ និងអាចប្រើជាជើងទ្រទូរសព្ទបានទៀតផង បើសិនជាអ្នកត្រូវការសាកថ្មនៅតាមទី សាធារណៈ ដូចជាបណ្ណាល័យជាដើម ហើយអ្នកមិនចង់ឱ្យទូរសព្ទរបស់អ្នក នៅផ្ទាល់នឹងឥដ្ឋ។

Technology-Accessories-You-Need-For-your-Home-Tomnerb-01

  • Portable Phone Charger

អ្នកនឹងត្រូវការប្រើប្រាស់ទូរសព្ទដៃច្រើន ដូចជាការផ្ញើសារ កត់ត្រាកាលវិភាគ និងកត់ត្រាការសម្គាល់ នានា ដែលទាមទារឱ្យទូរសព្ទដៃរបស់អ្នក មានថាមពលគ្រប់គ្រាន់ពេញមួយថ្ងៃ។ ដូច្នេះអ្នកមិនត្រូវភ្លេចយកឧបករណ៍សាកថ្ម ដ៏តូចច្រឡឹងមួយនេះជាប់ខ្លួនឡើយ។ វានឹងជួយអ្នកកាត់បន្ថយហានិភ័យ នៃទូរសព្ទអស់ថ្ម។

Technology-Accessories-You-Need-For-your-Home-Tomnerb-02

  • 3-in-1 Breakfast Station

នៅពេលព្រឹកណាមួយ ដែលអ្នកគេងជ្រុលម៉ោង ហើយមិនមានពេលគ្រប់គ្រាន់ សម្រាប់ស្រស់ស្រូបអាហារនៅអាហារដ្ឋាន នោះឧបករណ៍ Breakfast Station គឺជាឧបករណ៍ពហុមុខងារដែលមានភ្ជាប់ខ្ទះចៀន ចង្ក្រានអាំងនំប៉័ង និងម៉ាស៊ីនឆុងកាហ្វេ នៅលើឧបករណ៍ដ៏តូចមួយ។

Technology-Accessories-You-Need-For-your-Home-Tomnerb-04

  • Super Mini Fridge

វាល្អបំផុតសម្រាប់អ្នកសិក្សាដល់យប់ជ្រៅ ហើយចង់បានអាហារសម្រន់។ ទូរទឹកកកដ៏តូចមួយនេះ អាចផ្ទុកបរិមាណចំនួនអាហារបានគ្រប់គ្រាន់ ដោយមិនចាំបាច់ចំណាយទីតាំងធំ។

Technology-Accessories-You-Need-For-your-Home-Tomnerb-03

  • Flexible Power Strip

នៅក្នុងបន្ទប់ជួលស្នាក់នៅដ៏តូចចង្អៀត តែមានសមាជិកស្នាក់នៅច្រើន នោះរន្ធដោតអគ្គិសនីពិតជា មិនគ្រប់គ្រាន់សម្រាប់ការប្រើប្រាស់ទេ។ តែកុំបារម្ភ! ជាមួយនឹងខ្សែភ្លើងដ៏ស្រស់ស្អាត ហើយអាចបត់ បែនបានគ្រប់ជើងគ្រែ ឬជើងតុ ឬព័ទ្ធជុំវិញ ដើម្បីផ្តល់ជារន្ធដោតអគ្គិសនីបន្ថែម ដែលអាចសន្សំសំចៃ ទីតាំងក្នុងបានបន្ទប់បានយ៉ាងប្រសើរ។

Technology-Accessories-You-Need-For-your-Home-Tomnerb-05

  • Pocket Projector

នៅពេលនិយាយដល់ការទស្សនាភាពយន្ត យើងតែងត្រូវការមិត្តភក្តិមកទស្សនាជុំគ្នា ហើយអ្នកអាច រីករាយជាមួយមិត្តភក្តិទស្សនាភាពយន្ត ដោយប្រើប្រាស់ projector ដ៏តូចមួយគ្រឿងនេះ។ វាមាន សមត្ថភាពបញ្ចាំងរូបភាពបានរហូតដល់ទំហំ 60 inch ហើយវាជាជម្រើសដ៏ល្អបំផុតសម្រាប់ការបញ្ចាំងភាពយន្តខ្នាតធំ នៅក្នុងបន្ទប់តូច។ បន្ទប់គេងរបស់អ្នក នឹងក្លាយជារោងភាពយន្តដ៏តូចមួយ។

Technology-Accessories-You-Need-For-your-Home-Tomnerb-06

  • Aroma Therapy Clock

នាឡិកានេះប្រើប្រាស់ប្រេងក្រអូប បន្សាយពេញក្នុងបន្ទប់ ដែលអាចជួយអ្នកកាត់បន្ថយអារម្មណ៍តានតឹង។ វាក៏អាចបញ្ចេញពន្លឺ 6 ពណ៌ខុសៗគ្នា និងអាចលេងភ្លេងបែបធម្មជាតិបាន 5 ប្រភេទ សម្រាប់ជាជំនួយដល់ការគេងរបស់អ្នក ហើយក៏នឹងមិនរំខានដល់មិត្តរួមបន្ទប់របស់អ្នកដែរ។

Technology-Accessories-You-Need-For-your-Home-Tomnerb-07

  • Light Wedge Reading Light

អ្នកពិតជាមិនចង់ស្នាក់នៅក្នុងបន្ទប់ ដែលមានពន្លឺអគ្គិសនីគ្រប់ពេលនោះទេ។ នៅពេលអ្នកប្រើប្រាស់ ឧបករណ៍ជំនួយសម្រាប់ការអានមួយនេះ អ្នកអាចអានសៀវភៅ នៅពេលបន្ទប់ទាំងមូលងងឹតឈឹង ដោយពុំចាំបាច់បារម្ភពីការរំខាន ដល់មិត្តរួមបន្ទប់អ្នកឡើយ។

Technology-Accessories-You-Need-For-your-Home-Tomnerb-08

  • Bright Idea USB Laptop Light

សម្រាប់ការសិក្សាដល់យប់ជ្រៅ ឬពេលដែលអ្នកត្រូវការពន្លឺបន្ថែម អ្នកគួរសាកល្បងជ្រើសរើសយក អំពូលភ្លើងសម្រាប់កុំព្យូទ័រយួរដៃ ដោយប្រើប្រាស់រន្ធដោត USB Port ឬ USB Hub នៅលើកុំព្យូទ័រ។ វាផ្តល់នូវកម្រិតពន្លឺទាបជាងអំពូលធម្មតា ប៉ុន្តែផ្តល់នូវពន្លឺគ្រប់គ្រាន់សម្រាប់ការអាន ឬការកត់ត្រា និងមិនរំខានដល់មិត្តរួមបន្ទប់។

Technology-Accessories-You-Need-For-your-Home-Tomnerb-09

  • iRobot Roomba

ពីព្រោះអ្នកជានិសិ្សត ដែលមានការមមាញឹកច្រើន ហើយអ្នកអាចនឹងមិនមានពេលវេលាគ្រប់គ្រាន់ ដើម្បីបោសសម្អាតបន្ទប់ ដូច្នេះអ្នកគួរប្រើប្រាស់ឧបករណ៍បោសសម្អាតស្វ័យប្រវត្តិ។ ដោយគ្រាន់តែ បើកវាឱ្យដំណើរការ និងទុកឱ្យវាដំណើរបោសសម្អាត ក្នុងបន្ទប់ដោយខ្លួនឯង នោះវានឹងបំពេញការងារបោសសម្អាតបន្ទប់ឱ្យអ្នក។

Technology-Accessories-You-Need-For-your-Home-Tomnerb-010

  • Power Bed Riser

ឧបករណ៍នេះផ្តល់ឱ្យអ្នក នូវទីតាំងកាន់តែទូលាយ នៅខាងក្រោមគ្រែគេង ដើម្បីទុកដាក់ប្រអប់ ឬឡាំង ដាក់សម្ភារៈនានា និងផ្តល់នូវភាពងាយស្រួល ក្នុងការភ្ជាប់ចរន្តអគ្គិសនីផងដែរ។ ពេលខ្លះ បើនៅក្នុងបន្ទប់មានគ្រឿងសង្ហារឹមច្រើន និងមាន ទីតាំងតូចចង្អៀត រន្ធដោតចរន្តអាចបាំង រឺលឹបចូលក្នុងជញ្ជាំង ប៉ុន្តែជាមួយឧបករណ៍ សម្រាប់លើកគ្រែនេះ អ្នកនឹងងាយស្រួលក្នុងការស្វែងរកទីតាំង ដោតខ្សែភ្លើង។

Technology-Accessories-You-Need-For-your-Home-Tomnerb-015

  • The Selfie

ជាសិស្ស និសិ្សត ការថតរូបជាមួយមិត្តភក្តិជារឿងសំខាន់ ប៉ុន្តែបើសិនជាអ្នកដើរតួជាអ្នកថតរូប នោះ អ្នកនឹងគ្មានបានរូបភាពសូម្បីមួយសន្លឹក។ អ្នកអាចមានវត្តមាន នៅក្នុងរូបថតទាំងនោះ ជាមួយឧបករណ៍ Selfie មួយនេះ ដែលមានទំហំតូចល្មមងាយស្រួលយកតាមខ្លួន។

Technology-Accessories-You-Need-For-your-Home-Tomnerb-011

  • Instant Smartphone Printer

ប្រាកដណាស់ថា អ្នកមានម៉ាស៊ីនព្រីនឯកសារនានា ប៉ុន្តែម៉ាស៊ីនទាំងនោះបោះពុម្ពនូវរូបភាពមិនបាន ស្អាតនោះទេ។ ប៉ុន្តែជាមួយឧបករណ៍ទំនើប ថ្មីមួយគ្រឿងនេះ ដែលមានរាងតូច អាចផ្តិតរូបភាពពីក្នុងទូរសព្ទដៃ Smartphone បានភ្លាមៗ តាមបំណងប្រាថ្នា។

Technology-Accessories-You-Need-For-your-Home-Tomnerb-012

  • Laptop Lock

មិនមែនមានន័យថាអ្នកមិនទុកចិត្តមិត្តភក្តិ ឬមិត្តរួមបន្ទប់ឡើយ ប៉ុន្តែបន្ទប់ជួលស្នាក់នៅមិនមែនជាទីកន្លែងដែលមានសុវត្ថិភាពមួយរយភាគរយទេ។ អ្នកគួរការពារកុំព្យូទ័រយួរដៃរបស់អ្នក ជាមួយនឹងសោរ ដែលធានាថានឹងផ្តល់សុវត្ថិភាពដល់កុំព្យូទ័រ និងឯកសាររបស់អ្នក។

Technology-Accessories-You-Need-For-your-Home-Tomnerb-013

  • Tiny Space Heater

ជាទូទៅបន្ទប់ស្នាក់នៅនិមួយៗ តែងមានអាកាសធាតុមិនទៀងទាត់ ជួនក្តៅ ជួនត្រជាក់។ ពេលនេះ អ្នកអាចគ្រប់គ្រងស្ថានការណ៍នេះ បាននៅក្នុងដៃ ជាមួយនឹងម៉ាស៊ីនតូចពណ៌ក្រហមមួយនេះ ដែលនឹងមិនប៉ះពាល់ដល់ការតុបតែងក្នុងបន្ទប់ឡើយ។ វាអាចដើរតួជាកង្ហារ សម្រាប់អាកាសធាតុក្តៅ និង ដើរតួជាម៉ាស៊ីនកម្តៅ នៅពេលចុះត្រជាក់។

អត្ថបទអ្នកចង់អាន

ពិសោធរួចហើយ ពិតជាខ្លាំងមែន! Galaxy S6

ដោយ: ដាលីស 6 PM, Sunday, 21 Jun, 2015

ជាស្មាតហ្វូន ដែលបានទទួលការចាប់អារម្មណ៍ច្រើនជាងគេបំផុត នៅក្នុងម៉ោងនេះក៏អាចថាបានដែរ សម្រាប់ Samsung Galaxy S6 ដែលថ្មីៗបំផុតនេះខាង AnTuTu អ្នកអភិវឌ្ឍក...

SAMSUNG Note7 បែកធ្លាយវីដេអូ 11នាទី

ដោយ: WangSang 12 AM, Friday, 29 Jul, 2016

នៅសល់តែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ ដែលស្មាតហ្វូនជំនាន់ថ្មីត្រកូល GALAXY Note ជំនាន់ទី6 របស់ SAMSUNG នឹងត្រូវប្រកាសជាផ្លូវការ។ ស្របពេលដែលតែងតែមានការបែកធ...

Apple នឹងបញ្ចេញកាស Powerbeats ថ្មីឆាប់ៗនេះហើយ

ដោយ: ដួងច័ន្ទ 8 AM, Sunday, 24 Mar, 2019

ផលិតផល Beats របស់ក្រុមហ៊ុន Apple បាននឹងកំពុងត្រៀមខ្លួនរួចរាល់ក្នុងការបង្ហាញវត្តមានកាស Earbuds ម៉ូដែល Powerbeats ដែលជាកាសស្តាប់គ្មានខ្សែពិតប្រាកដមួយ...

Apple អនុញ្ញាតឱ្យក្រុមហ៊ុនដទៃ ផលិតខ្សែ Lightning

ដោយ: ដួងច័ន្ទ 8 PM, Wednesday, 16 May, 2018

ក្រុមហ៊ុន Apple បានធ្វើការ​ update បច្ចេកវិទ្យាថ្មីៗជាច្រើន សម្រាប់កម្មវិធីផលិតឧបករណ៍ជំនួយ MFi របស់ក្រុមហ៊ុន ដែលអនុញ្ញាតឱ្យក្រុមហ៊ុនដទៃនាពេលនេះអាចដ...

Tomnerb.Com - YouTube Channel