ចូលចិត្តទំនើប

សម្ភារៈប្រើប្រាស់នៅក្នុងបន្ទប់ទទួលភ្ញៀវ

ដោយ: ដួងច័ន្ទ 8 AM, Wednesday, 22 Aug, 2018

បន្ទប់ទទួលភ្ញៀវជាបន្ទប់ដែលរវល់ជាងគេ នៅក្នុងគេហដ្ឋាន ដូច្នេះហើយបានជាវាត្រូវការប្រើប្រាស់សម្ភារៈច្រើនប្រភេទ។ សម្ភារៈទាំងនោះត្រូវប្រើប្រាស់
សម្រាប់តុបតែងបន្ទប់ទាំងមូល។ នៅក្នុងអត្ថបទខាងក្រោម ទំនើប នឹងបង្ហាញពីសម្ភារៈដែលអ្នកគួរជ្រើសរើសសម្រាប់តុបតែងក្នុងបន្ទប់ទទួលភ្ញៀវ។

អំពូលរំយោល
នៅពេលតុបតែងបន្ទប់ទទួលភ្ញៀវ សម្ភារៈមួយដែលអ្នកត្រូវតែចំណាយថវិកាទិញជាចាំបាច់គឺចង្កៀងអំពូលរំយោល។ វាផ្តល់នូវសម្រស់ដ៏ស្រស់ស្អាត និងមានសមត្ថភាពបន្ថែមភាពស៊ីវិល័យនៅគ្រប់ទីកន្លែងដែលអ្នកដាក់តាំងព្យួរ។ ចង្កៀងរំយោលមានម៉ូដជាច្រើនសម្រាប់តុបតែង ដែលមានតម្លៃ និង
វត្ថុធាតុដើមខុសៗគ្នា។ បើសិនជាអ្នកមានថវិកាគ្រប់គ្រាន់ យើងណែនាំឱ្យអ្នកជ្រើសយកម៉ូដធ្វើពីគ្រីស្តាល់ ដែលនឹងធ្វើឱ្យបន្ទប់របស់អ្នកកាន់តែស៊ីវិល័យ។

ដើមរុក្ខជាតិ និងផ្កា
ការបន្ថែមធម្មជាតិនៅក្នុងគេហដ្ឋាននឹងធ្វើឱ្យអ្នកទទួលបានអារម្មណ៍ស្រស់ស្រាយ។ នៅក្នុងបន្ទប់ទទួលភ្ញៀវអ្នកគួរដាក់វានៅក្បែរបង្អួច លើកលែងតែ
អ្នកដាំរុក្ខជាតិដែលមិនត្រូវការពន្លឺ។ អ្នកក៏អាច ជ្រើសយកផ្កា និងរៀបវាដាក់តាំងក្នុងថូនៅជ្រុងបន្ទប់បានផងដែរ។ យើងណែនាំឱ្យអ្នកប្រើប្រាស់ផ្កាជ័រ
នៅក្នុងផ្ទះបាយ ដោយសារវាមានតម្លៃថោក និងមិនត្រូវការមើលថែ។

ព្រំ និងកម្រាលជើង
នៅក្នុងបន្ទប់ទទួលភ្ញៀវដែលមានកម្រាលជើង នឹងធ្វើឱ្យជើងរបស់អ្នកទទួលបានផាសុកភាព។ ដូច្នេះអ្នកគួរប្រើប្រាស់ព្រំ ឬកម្រាលជើងក្រាល
នៅក្នុងបន្ទប់ទទួលភ្ញៀវ។ អ្នកត្រូវប្រាកដថាវាធ្វើពីសាច់ក្រណាត់ទន់ និងមានរូបស្អាតៗ។ កម្រាលព្រំនឹងធ្វើឱ្យបន្ទប់ទទួលភ្ញៀវកាន់តែស្វាគមន៍ចំពោះភ្ញៀវ។

តុកណ្តាល
ទោះបីជាសង្ហារឹមធំៗទទួលបានការចាប់អារម្មណ៍ច្រើន ប៉ុន្តែសម្ភារៈតូចៗក៏ជួយបំពេញបន្ថែមសម្រស់នៅក្នុងបន្ទប់ដែរ។ តុកណ្តាលគឺជាសង្ហារឹម
ដ៏សំខាន់មួយ។ មិនថាអ្នកមានឈុតសាឡុង ឬឈុតទូរទស្សន៍ល្អយ៉ាងណា តុកណ្តាលនៅតែមានសារៈសំខាន់ផ្ទាល់ខ្លួនរបស់វា ហើយវាពិតជា
មានសារៈសំខាន់សម្រាប់ការតុបតែងក្នុងបន្ទប់ទទួលភ្ញៀវ។ អ្នកអាចធ្វើការតុបតែងតុកណ្តាលជាមួយសម្ភារៈបែបបូរាណ ឬទៀន។

ទៀន
ទោះបីវាមិនមែនសម្រាប់បង្កើតបរិយាកាសរ៉ូមែនទិក ប៉ុន្តែអ្នកក៏នៅតែត្រូវការទៀនដដែល។ ទៀនអាចជួយឱ្យបន្ទប់ទទួលភ្ញៀវមានមានអារម្មណ៍កក់ក្តៅ
និងផាសុកភាព។ វាផ្តល់នូវភាពទាក់ទាញ និងផ្តល់នូវបរិយាកាសដ៏ស្រទន់ មិនថាអ្នកដាក់វានៅកន្លែងណាទេ។ អ្នកក៏អាចដាក់វានៅលើតុអាហារបានដែរ
បើសិនជាតុអាហារស្ថិតនៅក្បែរបន្ទប់ទទួលភ្ញៀវ។

ទូរទស្សន៍
ទូរទស្សន៍គឺជាវត្ថុដែលធ្វើឱ្យមនុស្សគ្រប់គ្នាប្រមូលផ្តុំនៅក្នុងបន្ទប់ទទួលភ្ញៀវ។ បច្ចុប្បន្ននេះដោយសារមានទូរទស្សន៍ជាច្រើនប្រភេទនៅក្នុងទីផ្សារ
អ្នកអាចជ្រើសយកប្រភេទណាមួយ ឧទាហរណ៍ដូចជា Smart TV ដែលអ្នកប្រើប្រាស់លើសពីការទស្សនាទូរទស្សន៍។ អ្នកអាចធ្វើរឿងរ៉ាវជាច្រើន
ជាមួយទូរទស្សន៍ ដូចជាលេងហ្គេម ចាក់វីដេអូ។ល។ នៅក្នុងបន្ទប់ទទួលភ្ញៀវ។

ខ្នើយ និងពូក
ខ្នើយ និងពូកមានអត្ថប្រយោជន៍ផ្ទាល់ខ្លួនរបស់ពួកវា។ វាអាចបន្ថែមបរិយាកាសកក់ក្តៅនៅក្នុងបន្ទប់ទទួលភ្ញៀវ និងផ្តល់នូវផាសុកភាពដល់
ភ្ញៀវដែលមកអង្គុយនៅក្នុងបន្ទប់។

វាំងនន
វាជាសម្ភារៈតុបតែងដែលផ្តល់ពណ៌បន្ថែមក្នុងបន្ទប់។ វាអាចធ្វើឱ្យបន្ទប់កាន់តែស្រស់ស្រាយ និងមានពណ៌ចម្រុះ។ អ្នកមិនគួរជ្រើសយកពណ៌
ដែលស្រាលពេកទេ។ អ្នកអាចជ្រើសយកសាច់ក្រណាត់ និងផ្ទៃនានាតាមចំណូលចិត្តរបស់អ្នក។

រូបថតគ្រួសារ
ដើម្បីធ្វើឱ្យបន្ទប់ទទួលភ្ញៀវកាន់តែមានផាសុកភាព និងកក់ក្តៅ អ្នកគួរបន្ថែមរូបថតគ្រួសារមួយចំនួននៅលើជញ្ជាំង។ បន្ទប់ទទួលភ្ញៀវនឹងមិនមាន
ភាពសា្វគមន៍ទេ បើវាមិនមានរូបថតគ្រួសារដ៏កក់ក្តៅនោះ។

សម្ភារៈសិល្បៈ
សិល្បៈអាចប្រើប្រាស់សម្រាប់បង្ហាញពីខ្លួនអ្នក។ អ្នកអាចបង្ហាញអារម្មណ៍តាមរយៈសម្ភារៈសិល្បៈ ជាពិសេសគឺផ្ទាំងគំនូរ។ សម្ភារៈសិល្បៈអាច
ធ្វើឱ្យបន្ទប់របស់អ្នកកាន់តែទាក់ទាញ។

ប្រភព: pouted ផ្នែក: បច្ចេកវិទ្យា, Accessories, Appliances

អត្ថបទអ្នកចង់អាន

Smartphone Gadgets ដែលជួយឱ្យជីវិតកាន់តែងាយស្រួល

ដោយ: ដួងច័ន្ទ 7 AM, Saturday, 03 Feb, 2018

ទូរសព្ទ Smartphone បានក្លាយជាចំណែកមួយដ៏ធំ នៃជីវិតរបស់យើងទាំងអស់គ្នា។ យើងបានប្រើប្រាស់ទូរសព្ទជានាឡិការោទិ៍ សម្រាប់ការទំនាក់ទំនង ក៏ដូចជាសម្រាប់ការទូទ...

One UI សម្រាប់ Android Skin ថ្មី

ដោយ: ដួងច័ន្ទ 3 PM, Friday, 30 Nov, 2018

បន្ថែមលើការបង្ហាញទូរសព្ទបត់រមូរបាន ដែលកំពុងទទួលបានចំណាប់អារម្មណ៍ខ្លាំង នៅក្នុងវេទិកា Developer កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Samsung ក៏បានចែករំលែកពីគម...

Facebook បញ្ជាក់ថាខ្លួនកំពុងធ្វើការ ជាមួយនឹងជំនួយការសំឡេង AI សម្រាប់ផលិតផល Portal និង Oculus

ដោយ: ដួងច័ន្ទ 8 AM, Monday, 29 Apr, 2019

ក្រុមហ៊ុន Facebook បានបញ្ជាក់ពីរបាយការណ៍មួយកាលពីថ្ងៃទី 17 ខែមេសា កន្លងទៅនេះបានលើកឡើងថា ក្រុមហ៊ុនកំពុងធ្វើការនៅលើបច្ចេកវិទ្យាឆ្លាតវៃ នោះគឺជំនួយការសំ...

ហេតុផលដែលអ្នកត្រូវបញ្ឈប់ ការសាកថ្មទូរសព្ទពេញមួយយប់

ដោយ: ដួងច័ន្ទ 7 PM, Thursday, 22 Feb, 2018

ជារៀងរាល់យប់ មនុស្សភាគច្រើនចំណាយពេលលេងទូរសព្ទដៃ ដែលកំពុងសាកថ្មមុនពេលចូល គេង។ បើសិនជាអ្នកប្រើប្រាស់ទូរសព្ទច្រើន នោះថាមពលថ្មទូរសព្ទរបស់អ្នក មិនអាចនៅគ...

Tomnerb.Com - YouTube Channel