ចូលចិត្តទំនើប

សម្ភារផ្ទះបាយដែលគួរមានពេលចាប់ផ្តើមគ្រួសារថ្មី

ដោយ: ស៊ីវងីម 9 AM, Tuesday, 07 Aug, 2018

តើអ្នកមានគម្រោងផ្តើមគ្រួសារថ្មី ឬក៏កំពុងតែត្រៀមមានផ្ទះខ្លួនឯង? ក្រៅពីសម្ភារបន្ទប់គេង និងបន្ទប់ទទួលភ្ញៀវ សម្ភារផ្ទះបាយគឺជាវត្ថុចាំបាច់
ដែលខ្វះមិនបាន ហើយប្រសិនបើមានរបស់ទាំងនេះទៀត នោះ ទំនើប ជឿថាជីវិតរបស់អ្នកកាន់តែពិសេស។ តើអ្នកគួរតែមានអ្វីខ្លះ តោះអានជាមួយគ្នា!

1.ឆ្នាំងបាយអគ្គិសនី
ឆ្នាំងបាយ គឺជាសម្ភារផ្ទះបាយចាំបាច់ជាងគេងមួយដែលត្រូវប្រើជារៀងរាល់ថ្ងៃ។ ហេតុនេះអ្នកគួរតែជ្រើសឆ្នាំងបាយដែលមានគុណភាព ប្រើបានយូរ
និងមានមុខងារប្រើប្រាស់បានច្រើន ដូចជាអាចចំហុយរបស់បានជាដើម។ ទំនើប សូមណែនាំឆ្នាំងបាយ ម៉ាក LOCK & LOCK ដែលអាចដាំបាយ ដាំបបរ
និងចំហុយនំ ។ល។ អ្វីដែលសំខាន់ឆ្នាំងបាយនេះមានពណ៌ស្រស់ស្អាត រាងស្ល៊ីម។ រីឯផ្នែកខាងក្នុងស្រោបជ័រដែលធ្វើឲ្យបាយមិនស្អិតជាប់នឹងឆ្នាំង។

2. ខ្ទះឆា
ដូចគ្នានឹងឆ្នាំងបាយដែរ អ្នកត្រូវតែមានខ្ទះឆាយ៉ាងហោចណាស់មួយ ដើម្បីធ្វើម្ហូបដែលអ្នកចូលចិត្តញ៉ាំ។ នេះគឺខ្ទះឆាម៉ាក HARD & LIGHT របស់
LOCK & LOCK ទម្ងន់ស្រាល ងាយកាន់ ស្តើង តែរឹងមាំ និងប្រើប្រាស់បានយូរ។

3. ឆ្នាំងសម្ល
នៅពេលជ្រើសរើសឆ្នាំងសម្ល អ្នកគួររកប្រភេទដែលអាចប្រើជាមួយនឹងចង្រ្កានអគ្គិសនីនិងហ្គាសបាន ជាពិសេសបាតឆ្នាំងដែលធ្វើពីដែកឆាប់ចម្លង
កម្តៅនិងក្តៅបានសព្វល្អ។ ឆ្នាំងសម្លរបស់ម៉ាកសញ្ញាសេះបង្កង់ឬម៉ាកនេះក៏គួរ។

4. កំសៀវដាំទឹកប្រើអគ្គិសនី
ប្រសិនបើអ្នកចូលចិត្តញ៉ាំកាហ្វេ កំសៀវទឹកម៉ាកសេះបង្កង់មួយនេះ គួរជាជម្រើសដ៏ល្អមួយ។ ចំណុះទឹក1.2លីត្រ តូចល្មម ងាយប្រើ និងទុកដាក់។

5. ចង្ក្រាន្ត
ប្រសិនបើអ្នកនៅម្នាក់ឯងឬមិនសូវជាធ្វើម្ហូបញឹកញាប់ពេកទេហើយទូរចង្ក្រាន្តមិនសូវមានកន្លែងទូលាយផងនោះ អ្នកអាចជ្រើសរើសចង្ក្រាន្តតែមួយ
ក៏បាន។ ប៉ុន្តែបើអ្នកមានគ្រួសារ អ្នកគួរជ្រើសយកចង្ក្រាន្តពីរ ព្រោះអាចដាំស្លឬចង់អាំងអ្វីផ្សេងៗបានងាយ។

ចំណុចគួរចងចាំ៖ ដោយសារថាសម្ភារផ្ទះបាយត្រូវប្រើប្រាស់រាល់ថ្ងៃ និងទាក់ទងនឹងសុខភាពរបស់លោកអ្នកផងនោះ លោកអ្នកគួរជ្រើសរើសផលិតផល
ដែលមានគុណភាពជាចម្បង។ បើទោះជាផលិតផលម៉ាកល្បីខ្លះ មានតម្លៃខ្ពស់ជាងគេបន្តិចក្តី ប៉ុន្តែប្រសិនបើលោកមានលទ្ធភាព លោកអ្នកគួរជ្រើសរើស
ទិញវា ពីព្រោះអាចប្រើប្រាស់បានយូរ ងាយស្រួលប្រើ និងមានសុវត្ថិភាព៕

ប្រភព: locknlock ផ្នែក: បច្ចេកវិទ្យា, Appliances

អត្ថបទអ្នកចង់អាន

Spectre កម្មវិធីកាមេរ៉ាថ្មីសម្រាប់ iOS

ដោយ: ដួងច័ន្ទ 8 AM, Thursday, 07 Mar, 2019

ក្រុមហ៊ុនផលិតកម្មវិធី Halide ដែលជាកម្មវិធីកាមេរ៉ា iOS ភាគីទីបីដ៏មានប្រជាប្រិយភាព ដែល ផ្តល់នូការថតរូប RAW ដ៏ទំនើប និងឧបករណ៍មានឥទ្ធិពលដទៃទៀត បច្ចុប្ប...

មកដឹង របៀបជួសជុលទូរស័ព្ទ ប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ Android ដែលមិនអាច ដោនឡូត App

ដោយ: ភារុន 8 AM, Thursday, 31 Jan, 2019

យើងម្នាក់ៗ ស្រឡាញ់ទូរស័ព្ទ ដោយសារតែវាអស្ចារ្យ ប្រសិនបើនិយាយអំពីការប្រើប្រាស់ វាផ្សារភ្ជាប់ទៅនឹង ការរស់នៅក្នុងសង្គម ការទំនាក់ទំនង និងការងារជាដើម នាស...

អាការៈរថយន្ត ៧ យ៉ាង ត្រូវការពិនិត្យបន្ទាន់

ដោយ: ស. លីង 6 PM, Thursday, 07 Sep, 2017

ចំពោះអ្នកប្រើប្រាស់រថយន្តចាស់ ឬរថយន្តមួយតឹក អ្នកគួរយកចិត្តទុកដាក់ ឲ្យបានខ្ពស់ ព្រោះរថយន្តរបស់អ្នកងាយកើតជំងឺ ដែលអាចបណ្តាលឲ្យមានបញ្ហាជាច្រើន ដល់ការធ្...

កំសាន្តជាមួយហ្គេម PS4 នៅលើ Android

ដោយ: ដួងច័ន្ទ 4 PM, Sunday, 07 Jan, 2018

ក្រុមហ៊ុន Sony បានចាប់ផ្តើមកម្តៅសាច់ដុំ ក្នុងការចូលប្រឡូកជាមួយទំនោរនាពេលបច្ចុប្បន្ន នៃការប្រើប្រាស់ឧបករណ៍ភ្ជាប់គ្នា ប៉ុន្តែដូចជាក្រុមហ៊ុនផលិតដទៃទៀត...

Tomnerb.Com - YouTube Channel