ចូលចិត្តទំនើប

សន្លឹកថាមពលសូឡា ដ៏ស្តើង និងស្រាលបំផុត លើពិភពលោក

ដោយ: ដួងច័ន្ទ 10 PM, Friday, 24 Mar, 2017

នេះជាឧបករណ៍សាក ថាមពលសូឡាដំបូងគេបំផុត នៅលើពិភពលោក ដែលអាចទុកនៅក្នុងកូនសៀវភៅដ៏តូចស្តើងបាន។ វាជាក្រដាសស្តើង និងមានទម្ងន់ស្រាល។ ឧបករណ៍នេះជាផលិតផលរបស់ក្រុមហ៊ុន YOLK ដែលអាចសាកថាមពល សម្រាប់ឧបករណ៍អគ្គិសនីជាច្រើនប្រភេទបាន។ ខាងក្រោមនេះជាចំណុចលម្អិត នៃឧបករណ៍ផ្គត់ផ្គង់ថាមពលថ្មីមួយនេះ។

  • ស្តើង ស្រាល និងរហ័ស៖ ក្នុងរូបរាងជាសន្លឹកក្រដាស វាជាឧបករណ៍ថាមពលពន្លឺព្រះអាទិត្យ ដែលមានរាងស្តើង និងស្រាលបំផុត ដែលអាចបញ្ចូលថាមពលដល់ទូរសព្ទ Smartphone ក្នុងរយៈពេលប្រមាណ ២.៥ម៉ោង នៅក្រោមកម្តៅថ្ងៃ។ ទិន្នន័យនេះស្ទើរតែប្រហាក់ប្រហែល នឹងឧបករណ៍សាកថ្មទូទៅ។
  • ងាយស្រួលដាក់តាមខ្លួន៖ សន្លឹកថាមពលសូឡាមានទម្ងន់ស្រាល ដោយផលិតឡើងសម្រាប់យកជាប់តាមខ្លួន ហើយអ្នកអាចកិបវាជាប់ជាមួយកាតាបស្ពាយរបស់អ្នក និងធ្វើការ បញ្ចូលថាមពលក្នុងពេលតែមួយ នៅពេលអ្នកដើរកំសាន្ត។ អ្នកចូលចិត្តធ្វើដំណើរផ្សងព្រេង តាមតំបន់ដាច់ស្រយាល អាចដាក់វាក្នុងហោប៉ៅ ឬសៀតក្នុងកូនសៀវភៅបានយ៉ាងងាយស្រួល។
  • មានទំនុកចិត្ត និងងាយស្រួលប្រើប្រាស់៖ ឧបករណ៍ថាមពលពន្លឺព្រះអាទិត្យភាគច្រើនត្រូវបានបិទ និងទាមទារឱ្យកំណត់មុខងារសារឡើងវិញ បន្ទាប់ពីអាកាសធាតុប្រែជាងងឹត ហើយកម្លាំងអគ្គិសនីបានធ្លាក់ចុះ។ ចំពោះ Solar Paper អាចធ្វើការកំណត់ឡើងវិញដោយស្វ័យប្រវត្តិ ដូច្នេះអ្នកនៅតែអាចបន្តការបញ្ចូលថាមពល ដោយពុំចាំមានភាពស្មុគស្មាញ។
  • ពង្រីកថាមពលបន្ថែមជាមួយមេដែក៖ សន្លឹកសូឡាធម្មតាមានកម្លាំងថាមពល ៥វ៉ាត់ ដែលអាចសាកថ្មទូរសព្ទ Smartphone នៅក្រោមពន្លឺព្រះអាទិត្យបាន។ បើសិនជាអ្នកត្រូវការថាម ពលបន្ថែមសម្រាប់បញ្ចូលថ្ម Tablet ឬបញ្ចូលថ្មក្រោមកម្រិតពន្លឺថ្ងៃទាប អ្នកអាចចុចលើបន្ទះមេដែកដែលមានភ្ជាប់ជាមួយ

Solar-Paper-thinnest-04

បញ្ចូលថាមពលបានគ្រប់ទីកន្លែង ក្រោមពន្លឺព្រះអាទិត្យ

សន្លឹកថាមពលសូឡា ត្រូវបានបង្កើតឡើងពីបច្ចេកវិទ្យាបន្ទះសូឡាចុងក្រោយ និងមានប្រសិទ្ធភាពបំផុត។ ដូច្នេះហើយបានជាវាជាបន្ទះសូឡាដែលតូចបំផុត ដែលមានកម្លាំងថាមពលខ្លាំង។ ក្រុមហ៊ុនផលិតបានបង្កើតវាជាបីជម្រើសថាមពលគឺ ៥វ៉ាត់ ៧.៥វ៉ាត់ និង ១០វ៉ាត់ ដែលមានបន្ទះ ២, ៣ ឬ ៤បន្ទះទៅតាមទំហំថាមពល។ នៅក្រោមពន្លឺព្រះអាទិត្យពេញលេញ បន្ទះកម្លាំង៥វ៉ាត់អាចសាកថ្ម ទូរសព្ទ iPhone 6 រយៈពេលប្រហែល ២.៥ម៉ោង។ សម្រាប់ឧបករណ៍ ដែលប្រើប្រាស់ថាមពលកាន់តែធំ ដូចជា Tablet កាមេរ៉ា ឬសម្រាប់ការសាកថ្មឱ្យបានកាន់តែឆាប់ អ្នកមានជម្រើសបន្ទះសូឡាដែលមានកម្លាំងខ្លាំងបាន។ សន្លឹកសូឡានេះអាចបញ្ចូលថ្មបានគ្រប់ ឧបករណ៍ដោយប្រើប្រាស់ខ្សែ USB។

ឧបករណ៍ដែលអាចប្រើប្រាស់បាន

សន្លឹកសូឡាអាចបញ្ចូលថាមពល ទៅកាន់ឧបករណ៍ជាច្រើនប្រភេទតាមរយៈ USB ដូចជា Smart phone, Tablet, ពិល ម៉ាស៊ីនហ្គេមចល័ត កាមេរ៉ាថតរូបភាព និងវីដេអូ ជាដើម។

រាងស្តើង ស្រាល និងរឹងមាំ

សន្លឹកសូឡាមានទំហំ ៩x១៩x១.១ សង់ទីម៉ែត្រ នៅពេលបត់ចូលគ្នា ហើយបន្ទះនិមួយៗមានទំងន់ ត្រឹមតែ៧៥.៨ ក្រាមប៉ុណ្ណោះ។ វាមានរាងតូច និងស្រាលជាងផលិតផលគូប្រជែងរហូតដល់ ៧០%។ ចំណុចដែលសំខាន់បំផុតគឺ សន្លឹកសូឡា មានកម្រាស់តែ ១.១សង់ទីម៉ែត្រប៉ុណ្ណោះ នៅត្រង់ចំណុច ដែលក្រាស់ជាងគេ បើប្រៀបធៀបជាមួយឧបករណ៍ផ្សេង ដែលមានកម្រាស់ ៣.៨សង់ទីម៉ែត្រ ហើយ Solar Paper ងាយស្រួលក្នុងការយកតាមខ្លួន។

ងាយស្រួលបន្ថែមថាមពល ដោយប្រើប្រាស់មេដែក

ក្រុមហ៊ុន YOLK បានផលិតសន្លឹកសូឡាដែលមានភាពរឹងមាំ និងអនុញ្ញាតឱ្យអ្នកបន្ថែមថាមពល បើសិនជាអ្នកត្រូវការថាមពលកាន់តែច្រើន។ ដំណោះស្រាយចំពោះការច្នៃម៉ូត គឺបង្កើតឧបករណ៍ជាសំណុំបន្ទះសូឡា រួមជាមួយមេដែកដែលមានកម្លាំងខ្លាំង ភ្ជាប់ដោយឧបករណ៍ភ្ជាប់ស៊ីលីកូន។ វាចំណុចពិសេសមួយចំនួន សម្រាប់ការប្រើប្រាស់មេដែក នៅក្នុងសន្លឹកសូឡានេះ ដូចជាទី១ វាមិនមានភាពយារធ្លាក់ ឬដាច់រហែកឡើយនៅពេលអ្នកបត់ ឬលាតត្រដាងបន្ទះសូឡា ដែលកាន់តែពន្យារអាយុកាលរបស់វា។ ទី២ មេដែកក៏មានថាមពលខ្លាំងផងដែរ ដូច្នេះអ្នកអាចប្រើប្រាស់វាដើម្បីព្យួរសន្លឹកសូឡាជាប់នឹងលោហៈធាតុណាមួយបាន។

កំណត់មុខងារតែម្តងជាការស្រេច

មិនដូចឧបករណ៍ផ្សេងទៀត ដែលមិនអាចទ្រទ្រង់ការផ្តល់ថាមពល នៅចរន្តថាមពលទាប ដែលតម្រូវ ឱ្យឧបករណ៍នោះត្រូវធ្វើការកំណត់មុខងារសារជាថ្មី។ មានន័យថាអ្នកត្រូវដក និងដោតខ្សែឡើងវិញ នៅគ្រប់ពេលដែលមានពន្លឺខ្សោយ។ Solar Paper ផ្តល់ភាពងាយស្រួលជាង ដោយវាអាចធ្វើការកំណត់មុខងារដោយស្វ័យប្រវត្តិ។ Solar Paper មានបំពាក់ LCD amp meter សម្រាប់បង្ហាញពីដំណើរលំហូរចរន្តពីសន្លឹកសូឡា ទៅកាន់ឧបករណ៍របស់អ្នកបានគ្រប់ពេល។

Solar-Paper-thinnest-02

Solar-Paper-thinnest-03

ប្រភព: KickStarter ផ្នែក: បច្ចេកវិទ្យា, Accessories, Appliances

អត្ថបទអ្នកចង់អាន

Apple ជួបនឹងបញ្ហា Software ដ៏គួរឱ្យភ្ញាក់ផ្អើល

ដោយ: ដួងច័ន្ទ 6 PM, Monday, 18 Dec, 2017

សប្តាហ៍កន្លងទៅជាសប្តាហ៍ដ៏យូរអង្វែង សម្រាប់ក្រុមហ៊ុន Apple ជាពិសេសវិស្វករ Software របស់ក្រុមហ៊ុន។ សុបិន្តដ៏អាក្រក់នេះ ចាប់ផ្តើមឡើងនៅពេលអ្នកប្រើប្រាស...

លើកនេះលេចចេញរូបរាង iPhone 8 ទាំងស្រុងតែម្តង

ដោយ: ម៉ូនី 8 PM, Saturday, 12 Aug, 2017

កន្លងមកតែងតែមាន ការបែកធ្លាយពីរូបភាព និងព័ត៌មានខ្លះៗអំពីស្មាតហ្វូនជំនាន់ថ្មីរបស់ Apple ថា iPhone 8 អាចនឹងមានលក្ខខណ្ឌពិសេសប្លែក ខុសស្មាតហ្វូនរបស់ក្រុ...

បច្ចេកវិទ្យា Inverter របស់ LG មានតួនាទីដ៏សំខាន់ ក្នុងការផលិតឧបករណ៍ប្រើប្រាស់ក្នុងផ្ទះ ដ៏ល្អបំផុតរបស់ពិភពលោក

ដោយ: ទំនើប 1 PM, Saturday, 07 Jul, 2018

ទូរទឹកកកដ៏ទំនើប ដែលមានគ្រឿងបន្លាស់ជាង 1400 ផ្នែក។ ផ្នែកដ៏សំខាន់បំផុតគឺម៉ូទ័រ និងកុំប្រេសស័រ ដែលជាហេតុធ្វើអោយក្រុមហ៊ុន LG ផលិតឧបករណ៍ប្រើប្រាស់ក្នុងផ...

ភាពខុសគ្នារវាង Visa និង MasterCard

ដោយ: ដួងច័ន្ទ 10 AM, Tuesday, 31 Jul, 2018

ក្រុមហ៊ុនកាតឥណទានធំៗចំនួន 2 នៅក្នុងពិភពលោក ដែលសព្វថ្ងៃគឺជាគូប្រជែងដ៏ធំនៅក្នុង វិស័យហិរញ្ញវត្ថុ នោះគឹ Visa និង MasterCard។ កាតឥណទានទាំងពីរនេះប្រតិប...

Tomnerb.Com - YouTube Channel