ចូលចិត្តទំនើប

សញ្ញាប្រាប់ថា អ្នកត្រូវការម៉ាស៊ីនផ្តល់សំណើម

ដោយ: ដួងច័ន្ទ 8 AM, Saturday, 20 Oct, 2018

បើសិនជាអ្នកសួរខ្លួនឯងថា តើអ្នកត្រូវការម៉ាស៊ីនផ្តល់សំណើមឬទេ? ចម្លើយភាគច្រើនប្រាកដជាឆ្លើយថាទេ។ ម៉ាស៊ីនផ្តល់សំណើមជាទូទៅ មិនជួយពង្រឹងសុខភាពទេ ប៉ុន្តែវាជាម៉ាស៊ីនដែលធ្វើឱ្យអ្នកមានផាសុកភាព ជួយបន្ធូបន្ថយរោគសញ្ញាផ្តាសាយ និងជម្ងឺផ្លូវដង្ហើមដទៃទៀត។ នៅក្នុងអត្ថបទខាងក្រោម អ្នកនឹងបានដឹងពីសញ្ញាបង្ហាញថាអ្នកត្រូវការម៉ាស៊ីនផ្តល់សម្រាប់ប្រើប្រាស់ក្នុងគេហដ្ឋាន។

សញ្ញានៃសំណើមទាប
ខ្យល់អាកាសស្ងួតធ្វើឱ្យស្បែកស្ងួត រមាស់ភ្នែក និងមានបញ្ហាផ្លូវដង្ហើម។ វាអាចបណ្តាលឱ្យឈាមច្រមុះ ឬរមាស់បំពង់ករ ហើយក៏អាចបណ្តាលឱ្យកា្លយជាជម្ងឺផ្តាសាយ និងជម្ងឺផ្លូវដង្ហើមមួយចំនួនទៀត។ វាក៏អាចបង្កើនចរន្តអគ្គិសនី ដែលអ្នកអាចដឹងនៅលើសម្លៀកបំពាក់ សក់ គ្រឿងសង្ហារឹម និងកម្រាលព្រំជាដើម។ ការបង្កើនកម្រិតសំណើម ជាទូទៅអាចកាត់បន្ថយ ឬបញ្ជៀសរោគសញ្ញាទាំងនោះ។

ការវាស់វែងកម្រិតសំណើម
សំណើម គឺជាបរិមាណចំហាយទឹកនៅក្នុងខ្យល់។ សំណើមនៅក្នុងគេហដ្ឋាន ត្រូវបានហៅថា Relative Humidity ហើយត្រូវបានកំណត់បរិមាណជាភាគរយ។ ជាទូទៅវាត្រូវបានវាស់វែងដោយការម៉ាស៊ីនមានឈ្មោះថា Hygrometer។ កម្រិតស្តង់ដាណែនាំ សម្រាប់ការទទួលបានផាសុកភាព និងគុណភាពខ្យល់គ្រប់គ្រាន់ គឺស្ថិតនៅចន្លោះពី 30-50 ភាគរយ។ បើសិនជាកម្រិតសំណើមទាបជាង 30% វាអាចបណ្តាលឱ្យបរិយាកាសប្រែជាស្ងួត ខណៈដែលកម្រិតឡើងលើសពី 50% អាច បណ្តាលឱ្យកើតបាក់តេរី និងផ្សិត និងបញ្ហាដទៃទៀតនៅក្នុងគេហដ្ឋាន។ អ្នកអាចប្រើប្រាស់ Hygrometer ដើម្បីវាស់ពីកម្រិតសំណើម និងកំណត់កម្រិតសំណើមដែលអ្នកចង់បាន។

ការបន្ថែមសំណើម
ម៉ាស៊ីនផ្តល់សំណើមមានច្រើនប្រភេទ និងមានសមត្ថភាពខុសៗគ្នា។ ម៉ាស៊ីនទំហំតូច ដូចជា Vaporizer សក្តិសមសម្រាប់ការប្រើប្រាស់ក្នុងទំហំបន្ទប់តូច និងការប្រើប្រាស់មានកំណត់ ឧទាហរណ៍ការប្រើប្រាស់នៅពេលយប់សម្រាប់អ្នកជម្ងឺ។ Vaporizer ជាទូទៅបញ្ចេញចំហាយ ដែលត្រូវបានធ្វើឱ្យត្រជាក់មុននឹងបញ្ចេញមកក្រៅ។ ចំណែកម៉ាស៊ីន Cool-Mist Humidifier ជាទូទៅប្រើប្រាស់យន្តការ Ultrasonic សម្រាប់បញ្ចេញចំហាយត្រជាក់។ សម្រាប់ជម្រើសក្នុងបន្ទប់ទំហំធំ មានដូចជា Evaporator ដែលបញ្ចេញខ្យល់ចេញតាម Water-Soaked Pad និងប្រភេទ Whole-House Humidifier ជាដើម។

ពិចារណាលើសម្ភារៈឈើនៅក្នុងគេហដ្ឋាន
ច្បាប់ធម្មជាតិចែងថាឈើរីក និងរួមមាឌ ដោយសារបំលាស់ប្តូរសំណើម។ បើសិនជាអ្នកមិនចង់ឃើញមានចន្លោះប្រហោងនៅលើឈើ នៅក្នុងរដូវរងារទេ អ្នកប្រហែលជាត្រូវជ្រើសរើសសមាសភាពផ្សេងមកប្រើប្រាស់នៅក្នុងគេហដ្ឋាន។ ការរក្សានូវកម្រិតសំណើមខ្ពស់នៅក្នុងគេហដ្ឋាន នៅក្នុងរដូវក្តៅ មិនមែនជាការងាយស្រួលទេ ហើយអ្នកត្រូវចំណាយថ្លៃអគ្គិសនីកាន់តែច្រើន។ នេះជាកត្តាដែលអ្នកគួរពិចារណាប្រើប្រាស់ម៉ាស៊ីនផ្តល់សំណើមនៅក្នុងគេហដ្ឋាន។

ប្រភព: thespruce ផ្នែក: បច្ចេកវិទ្យា, Appliances

អត្ថបទអ្នកចង់អាន

កាមេរ៉ា Canon ថ្មី ល្អខ្លាំងប៉ុណ្ណា?

ដោយ: ដួងច័ន្ទ 8 AM, Thursday, 28 Feb, 2019

ក្រុមហ៊ុន Canon បានធ្វើការប្រកាសជាផ្លូវការអំពីផលិតផលកាមេរ៉ាម៉ូដែល EOS RP ជាផលិតផលកាមេរ៉ា Full-Frame Mirrorless ទីពីររបស់ក្រុមហ៊ុនដែលនឹងចូលរួមជាមួយក...

Google ធ្វើតេស្ត Android Messages នៅលើ Chrome OS

ដោយ: ដួងច័ន្ទ 8 AM, Wednesday, 31 Oct, 2018

នៅទីបញ្ចប់ក្រុមហ៊ុន Google បានចាប់ផ្តើមធ្វើតេស្តមុខងារ Android Messages នៅលើ Chrome OS ដែលការងារនេះត្រូវបានអនុវត្តអស់រយៈពេលជាយូរមកហើយ។ យោងតាម អ្នកប...

ភាពខុសគ្នារវាង Visa និង MasterCard

ដោយ: ដួងច័ន្ទ 10 AM, Tuesday, 31 Jul, 2018

ក្រុមហ៊ុនកាតឥណទានធំៗចំនួន 2 នៅក្នុងពិភពលោក ដែលសព្វថ្ងៃគឺជាគូប្រជែងដ៏ធំនៅក្នុង វិស័យហិរញ្ញវត្ថុ នោះគឹ Visa និង MasterCard។ កាតឥណទានទាំងពីរនេះប្រតិប...

តិចនិចថ្មីៗ សម្រាប់ប្រើប្រាស់ សម្ភារៈផ្ទះបាយ

ដោយ: ដួងច័ន្ទ 8 PM, Thursday, 02 Feb, 2017

នៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃ យើងត្រូវការប្រើប្រាស់ឧបករណ៍នានា ដើម្បីជាជំនួយ។ ក្នុងន័យនេះ ឧបករណ៍ផ្ទះបាយ បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការជួយសម្រាលបន្ទុ...

Tomnerb.Com - YouTube Channel