ចូលចិត្តទំនើប

សញ្ញាដាស់តឿនត្រូវផ្លាស់ប្តូរប្រេងម៉ាស៊ីនរថយន្ត

ដោយ: ដួងច័ន្ទ 8 AM, Wednesday, 08 Aug, 2018

ការផ្លាស់ប្តូរប្រេងម៉ាស៊ីនរថយន្តជាប្រការចាំបាច់មួយដែលអ្នកត្រូវអនុវត្តជាចាំបាច់ និងទៀងទាត់។ អ្នកមិនដឹងថាតើពេលណាត្រូវផ្លាស់ប្តូរប្រេង
ម៉ាស៊ីនយានយន្តរបស់អ្នកមែនទេ? សូមកុំបារម្ភ ទំនើប មានចម្លើយសម្រាប់អ្នកនៅក្នុងអត្ថបទខាងក្រោមនេះ។

ភ្លើងសញ្ញា
ការបញ្ចេញភ្លើងសញ្ញាមានន័យថាយានយន្តរបស់អ្នកកំពុងជួបប្រទះនឹងបញ្ហា ដែលទាមទារឱ្យអ្នកត្រូវជួសជុលជាបន្ទាន់។ វាអាចបង្ហាញពីពេលវេលា
នៃការផ្លាស់ប្តូរប្រេងម៉ាស៊ីន ឬបញ្ហាគ្រឿងមេកានិចដទៃទៀត។ អ្នកមិនចាំបាច់ធ្វើអ្វីផ្សេង ក្រៅពីផ្លាស់ប្តូរប្រេងម៉ាស៊ីន ជាពិសេសសម្រាប់យានយន្តថ្មី។
ពេលខ្លះភ្លើងសញ្ញាក៏អាចបង្ហាញពីបញ្ហាម៉ាស៊ីន ឬបញ្ហាសម្ពាធប្រេងទាប។

ម៉ាស៊ីនបញ្ចេញសម្លេងលឺខ្លាំង
ប្រេងរំអិលជួយការពារគ្រឿងបន្លាស់យានយន្តពីការកកិត និងកោសដាច់។ បើសិនជាការផ្លាស់ប្តូរម៉ាស៊ីនត្រូវបានពន្យារពេល នោះប្រេងម៉ាស៊ីននឹងប្រមូល
យកធូលី និងកំទេចកំទី ហើយសាយភាយវាទៅគ្រប់ផ្នែកសំខាន់ៗនៃយានយន្ត។ ជាលទ្ធផលវានឹងបញ្ចេញសម្លេង ជាសញ្ញាបង្ហាញថា ត្រូវផ្លាស់ប្តូរប្រេង
ម៉ាស៊ីន។ បញ្ហាសម្ពាធប្រេងទាប ក៏បណ្តាលឱ្យបញ្ចេញសម្លេងផងដែរ ដែលជាសញ្ញាបង្ហាញអំពីភាពមិនប្រក្រតីនៃផ្នែកខាងលើនៃ Valvetrain។

ប្រេងខ្មៅ និងកង្វក់
បើសិនជាអ្នកចងចាំពីពេលវេលាផ្លាស់ប្តូរប្រេងម៉ាស៊ីនកាលពីលើកមុន អ្នកគួរពិនិត្យមើលលើ Dipstick។ យកក្រណាត់ជូតវា ហើយបញ្ចូលវាទៅក្នុង
Cylinder វិញ។ បន្ទាប់មកទាញវាចេញមកវិញ ដើម្បីពិនិត្យមើលពណ៌ បន្ទាប់មកត្រដុសវាជាមួយក្រដាសជូតពណ៌ពណ៌ស ដើម្បីប្រាកដពីពណ៌របស់វា។
ប្រេងថ្មីមានពណ៌លឿងលាយត្នោត។ វាចាប់ផ្តើមប្រែពណ៌ជាខ្មៅបន្តិចម្តងៗ ទៅតាមពេលវេលា។ វាអាចមានពណ៌ខ្មៅខ្លាំងនៅពេលអ្នកខកខានផ្លាស់ប្តូរ
រយៈពេលយូរ ហើយវាអាចបណ្តាលឱ្យខូចខាតដល់គ្រឿងម៉ាស៊ីនផងដែរ។

បញ្ចេញផ្សែង
ផ្សែងដែលបញ្ចេញតាមបំពង់ស៊ីមាំង មិនមែនជាសញ្ញាល្អទេ។ វាអាចជាសញ្ញានៃប្រេងម៉ាស៊ីន ឬបញ្ហាគ្រឿងម៉ាស៊ីន។ ទោះក្នុងករណីណា អ្នកត្រូវ
ចាំបាច់ធ្វើការផ្លាស់ប្តូរប្រេងម៉ាស៊ីន។ ធុំក្លិនប្រេងនៅក្នុងរថយន្ត វាជាករណីកម្រ ប៉ុន្តែបើសិនជាវាកើតឡើងមែន វាមានន័យថាម៉ាស៊ីនយានយន្តរបស់អ្នកឡើង
កម្តៅខ្លាំង ឬលេចធ្លាយប្រេង។ ករណីនេះអាចបណ្តាលឱ្យមានបញ្ហាធ្ងន់ធ្ងរ ដូច្នេះអ្នកត្រូវយករថយន្តរបស់អ្នកទៅត្រួតពិនិត្យ និងផ្លាស់ប្តូរប្រេងម៉ាស៊ីន។
បញ្ហាសីតុណ្ហភាពឡើងខ្ពស់រយៈពេលយូរ ធ្វើឱ្យប្រេងម៉ាស៊ីនឡើងកំណក និងកង្វក់។ វាក៏នឹងបាត់បង់សមត្ថភាព និងប្រសិទ្ធភាពក្នុងការថែរក្សាគ្រឿង
ម៉ាស៊ីនផងដែរ។ ការផ្លាស់ប្តូរប្រេងម៉ាស៊ីនបានទៀងទាត់ ជួយឱ្យគ្រឿងម៉ាស៊ីនយានយន្តរបស់អ្នកប្រើប្រាស់បានកាន់តែយូរអង្វែង។

ប្រភព: carfromjapan ផ្នែក: បច្ចេកវិទ្យា, យានយន្ត

អត្ថបទអ្នកចង់អាន

ចំណុចថ្មីទាំង១១ ដែលអ្នកអាចធ្វើបានជាមួួយ Android Wear Smartwatch

ដោយ: ដួងច័ន្ទ 9 PM, Thursday, 09 Mar, 2017

បើសិនជាអ្នកជាម្ចាស់នៃ Android Wear សូមត្រៀមខ្លួនទទួល Android Wear 2.0 នៅរយៈពេល ពីរ ទៅបី សប្តាហ៍ខាងមុខ ហើយអ្នកនឹងទទួលបានកាដូពិសេសមួយ។ សម្រាប់ម្ចាស់ន...

Nokia 6 ចេញលក់នៅអាមេរិកក្នុងតម្លៃ $229 នៅខែកក្កដានេះ

ដោយ: ដួងច័ន្ទ 8 PM, Tuesday, 27 Jun, 2017

ក្រុមហ៊ុន Nokia បានត្រឡប់មកកាន់ទីផ្សាទូរសព្ទ Smartphone នៅក្នុងសហរដ្ឋអាមេរិក ជាមួយ នឹងម៉ូដែល Nokia 6 Android ដែលនឹងមានវត្តមានក្នុងខែកក្កដា ឆាប់ៗនេះ...

ប្រព័ន្ធ 5G នៅក្នុងយន្តហោះនឹងមានក្នុងឆ្នាំ 2021?

ដោយ: ដួងច័ន្ទ 8 AM, Wednesday, 05 Jun, 2019

Gogo គឺជាក្រុមហ៊ុនផ្គង់ផ្គង់សេវាកម្ម Wi-Fi នៅក្នុងដំណើរតាមយន្តហោះ។ ក្រុមហ៊ុននេះមានគម្រោងដាក់ដំណើរការប្រព័ន្ធ 5G Network សម្រាប់ការហោះហើរក្នុងជើងហោះ...

វិធីសាស្រ្តផ្លាស់ប្តូរ Apple ID

ដោយ: ដួងច័ន្ទ 2 PM, Friday, 15 Mar, 2019

អត្តសញ្ញាណ Apple ID របស់អ្នកគឺជាអ្វីដែលភ្ជាប់អ្នកទៅគ្រប់មាតិកាទាំងអស់នៅក្នុងប្រព័ន្ធ Apple Ecosystem សេវាកម្ម Apple Music, App ទាំងអស់របស់អ្នក ការភ...

Tomnerb.Com - YouTube Channel