ចូលចិត្តទំនើប

វិធី 4 យ៉ាងដើម្បីការពារការលួច WiFi ពីគេហដ្ឋានរបស់អ្នក

ដោយ: ភារុន 9 AM, Tuesday, 30 Oct, 2018

តើប្រព័ន្ធ WiFi នៅក្នុងផ្ទះរបស់អ្នកដើរយឺតជាងធម្មតាមែនទេ? ហើយមានបញ្ហាក្នុងតភ្ជាប់ដែរឬទេ? ប្រសិនបើនៅក្នុងគេហដ្ឋានរបស់អ្នកកើតមានបញ្ហាទាំងនេះមែន មានន័យថាវាអាចទៅរួចដែលមាននរណាម្នាក់កំពុងភ្ជាប់ WiFi ពីគេហដ្ឋានរបស់អ្នកយកទៅប្រើនៅលើទូរស័ព្ទដៃរបស់គេហើយ។ ដូច្នេះទំនើប សូមណែនាំវិធី 4 យ៉ាងដើម្បីការពារការលួច WiFi ពីគេហដ្ឋានរបស់អ្នកទៅប្រើនោះគឺមានដូចខាងក្រោម៖

1. ពិនិត្យមើលមានអ្វីខ្លះដែលបានតភ្ជាប់មកប្រព័ន្ធ Network របស់អ្នក
សព្វថ្ងៃនេះដោយសារបច្ចេកវិទ្យាមានការជឿនលឿន ដូច្នេះក៏មានកម្មវិធីជាច្រើនដែលត្រូវបានគេបង្កើតឡើងដើម្បីផ្តល់ភាពងាយស្រួលដល់អ្នកប្រើប្រាស់។ ដូច្នេះក្រុមហ៊ុន WiFi ដែលអ្នកបានភ្ជាប់ក៏មានកម្មវិធីត្រួតពិនិត្យមើលថាតើមានឧបករណ៍ណាខ្លះ ឬ ឈ្មោះអ្នកប្រើណាខ្លះដែលបានតភ្ជាប់មកប្រព័ន្ធ WiFi របស់អ្នក។ ប្រសិនបើអ្នកពិនិត្យឃើញថាអ្វីទាំងនោះមិនមែនជាកម្មសិទ្ធនៃសមាជិកគ្រួសាររបស់អ្នកនោះទេ មានន័យថាជាសញ្ញាប្រាប់ថាមានគេលួចប្រើប្រព័ន្ធ WiFi របស់អ្នកហើយ។

2. ពិនិត្យមើលឧបករណ៍ដែលមិនស្គាល់
បញ្ជីឧបករណ៍ដែលភ្ជាប់ជាមួយ Network របស់អ្នក ពេលខ្លះមានម៉ាកឧបករណ៍ដែលអ្នកមិនស្គាល់បានតភ្ជាប់។ ដូច្នេះអ្នកត្រូវកំណត់អត្តសញ្ញាណឧបករណ៍ទាំងនេះដោយចាប់ផ្តើមស្វែងរក MAC និង អាស័យដ្ឋាន IP របស់ឧបករណ៍នៅក្នុង Router app ឬ Web portal។ ប្រសិនបើអាចធ្វើបានអ្នកគួរដកចេញ ឬ ផ្តាច់វាចេញពីបញ្ជីប្រព័ន្ធ WiFi របស់អ្នក ឬក៏ អ្នកអាចបិទ Router ភ្លាមៗនៅពេលសង្កេតឃើញថាឧបករណ៍មិនស្គាល់ទើបតែតភ្ជាប់ ដើម្បីរក្សាឱ្យមាន សុវត្តិភាព។

3. ត្រូវប្រាកដថាប្រព័ន្ធ WiFi របស់អ្នកមានសុវត្តិភាព
ប្រសិនបើអ្នកមិនប្រើលេខ ឬ ពាក្យសម្ងាត់ដើម្បីចូលប្រើ WiFi របស់អ្នកទេសូមឈប់ទៅ ហើយអ្នកចាំបាច់ត្រូវតែកំណត់លេខ ឬ ពាក្យសម្ងាត់ ដើម្បីជៀសវាងការចូលប្រើដោយសេរី។ ម្យ៉ាងទៀតប្រសិនបើ មានឧបករណ៍គួរឱ្យសង្ស័យនៅលើ Network របស់អ្នក នោះគឺដល់ពេលដែលអ្នកត្រូវផ្លាស់ប្តូរលេខ ឬ ពាក្យសម្ងាត់ចាស់ចេញ នឹងបញ្ចូលថ្មីហើយ។

4. ត្រូវរក្សាឱ្យមានការ Update ជានិច្ច
បច្ចុប្បន្ននេះដោយសារ Network Software របស់ពួក Hacker មានការ Update ទាន់សម័យ ដូច្នេះដើម្បីឱ្យដេញទាន់ពួក Hacker អ្នកត្រូវស្វែងរកកម្មវិធីណាដែលមានភាពទាន់សម័យជានិច្ចដោយការ Update នៅក្នុង Firmware និង Software ឱ្យបានទៀតទាត់ នឹងធ្វើការ Update ភ្លាមនៅពេលកម្មវិធីទាំងនេះបានមកដល់។

អត្ថបទអ្នកចង់អាន

តើ Nikon នឹងបញ្ចេញកាមេរ៉ា Z5 ឬទេក្នុងឆ្នាំនេះ?

ដោយ: ដួងច័ន្ទ 9 AM, Tuesday, 19 Mar, 2019

ខណៈដែលក្រុមហ៊ុនជាច្រើនបាននឹងកំពុងជំរុញរនាំងឧបសគ្គនៃការផលិតកាមេរ៉ា Mirrorless រាប់ចាប់ពីកាមេរ៉ា Lumix S1R របស់ Panasonic រហូតដល់កាមេរ៉ា Sigma 60.9MP...

បញ្ហាលេចឡើងនៅលើ Telegram Desktop

ដោយ: ដួងច័ន្ទ 8 AM, Thursday, 04 Oct, 2018

កម្មវិធី Telegram ទទួលបានកេរ្តិ៍ឈ្មោះដ៏ល្បីល្បាញសម្រាប់ការផ្តល់នូវសុវត្ថិភាព និងឯកជនភាព ដែលជាតម្រូវការដ៏សំខាន់មួយសម្រាប់ការប្រើប្រាស់នៅក្នុងបណ្តាញរ...

ហ្គេម Android ប្រចាំឆ្នាំ 2018

ដោយ: ដួងច័ន្ទ 9 AM, Thursday, 19 Jul, 2018

ហ្គេមនៅលើទូរសព្ទដៃនាពេលបច្ចុប្បន្ននេះកំពុងតែអភិវឌ្ឍន៍ខ្លាំងឡើង ប្រសើរជាងបច្ចេកវិទ្យាដទៃទៀតដែលមានវត្តមាននៅក្នុងទីផ្សារ។ ហ្គេមនៅលើប្រព័ន្ធ Android ...

ការជួសជុលបញ្ហាលើផលិតផល Apple

ដោយ: ដួងច័ន្ទ 3 PM, Friday, 30 Nov, 2018

ក្រុមហ៊ុន Apple បានជ្រើសយកល្ងាចថ្ងៃសុក្រ ក្នុងការប្រកាសអំពីកម្មវិធី ដែលនឹងជំនួសសមាសភាពដែលមានបញ្ហា ដែលកើតមានឡើងនៅលើឧបករណ៍មួយចំនួនរបស់ក្រុមហ៊ុន។ ដំប...

Tomnerb.Com - YouTube Channel