ចូលចិត្តទំនើប

វិធី ៣ យ៉ាង ក្នុងការព្រីនឯកសារពី iPad

ដោយ: ដួងច័ន្ទ 4 PM, Saturday, 18 Mar, 2017

បើសិនអ្នក ជាម្នាក់ក្នុងចំណោមមនុស្សជាច្រើន ដែលប្រើប្រាស់ iPad ដើម្បីធ្វើការ អ្នកនឹងមានតម្រូវ ការព្រីនឯកសារជាក់ជាមិនខាន។ ជាសំណាងណាស់ ការព្រីនឯកសារតាមរយៈ iPad នាពេលបច្ចុប្បន្នកាន់តែមានភាពងាយស្រួល។ ក្រុមហ៊ុន Apple បានស្វែងរកឃើញដំណោះស្រាយដ៏ប្រសើរ មួយ គឺបច្ចេកវិទ្យាAirPrint ដែលអាចដំណើរការបាន ពេលអ្នកមានម៉ាស៊ីនព្រីនសមស្របជាមួយវា។ ប៉ុន្តែទោះជាអ្នកគ្មានម៉ាស៊ីនព្រីន ដែលដំណើរការជាមួយបច្ចេកវិទ្យានេះក្តី ក៏ ទំនើប សូមបង្ហាញពីវិធី ដទៃទៀត សម្រាប់ការបំពេញការងាររបស់អ្នកបានដែរ។

AirPrint

វិធីងាយស្រួលបំផុត សម្រាប់ការព្រីនឯកសារពីឧបករណ៍ iOS រួមទាំង iPad ផងដែរនោះ គឺប្រើប្រាស់ ម៉ាស៊ីនព្រីន ដែលដំណើរការបានជាមួយកម្មវិធី AirPrint។ វាជាបច្ចេកវិទ្យាមួយ ដែលក្រុមហ៊ុនផលិត ម៉ាស៊ីនព្រីន អាចរួមបញ្ចូលទៅក្នុងម៉ាស៊ីនរបស់ពួកគេ ដូច្នេះអ្នកមិនចាំបាច់ធ្វើការតំឡើងឧបករណ៍ បន្ថែម ដើម្បីភ្ជាប់ជាមួយ iPad ទេ។ សព្វថ្ងៃនេះ ម៉ាស៊ីនព្រីនភាគច្រើន មានបំពាក់កម្មវិធី AirPrint រួចជាស្រេច។ ដើម្បីព្រីនឯកសារ ទំព័រគេហទំព័រ សារអេឡិចត្រូនិក ឬឯកសារនានាពី iPad អ្នកអាច អនុវត្តតាមវិធីនេះ៖

  • ភ្ជាប់ iPad និងម៉ាស៊ីនព្រីន ទៅកាន់ ប្រព័ន្ធWi-Fi តែមួយ
  • ស្វែងរកឯកសារដែលអ្នកចង់ព្រីន
  • ចុចប៊ូតុង Share (ភាគច្រើននៅផ្នែកខាងលើ ឬខាងក្រោមនៃអេក្រង់) ហើយជ្រើសយក Print
  • ឈ្មោះរបស់ម៉ាស៊ីនព្រីន នឹងលេចឡើង។ បើសិនជាអ្នកមានម៉ាស៊ីនព្រី AirPrint ច្រើនគ្រឿង នៅលើប្រព័ន្ធរបស់អ្នក សូមជ្រើសយកម៉ាស៊ីនព្រីនណាមួយ ពីក្នុងបញ្ជីដែលបានបង្ហាញ។

Print-From-Ipad-03

AirPrint Alternatives

នេះជាដំណោះស្រាយរបស់ Software និង កម្មវិធី Cloud-Based បើសិនជាអ្នកមិនមានម៉ាស៊ីនព្រីន AirPrinter នៅលើប្រព័ន្ធរបស់អ្នក។ កម្មវិធី Printopia គឺជាជម្រើសដ៏ពេញនិយមមួយ។ អ្នកត្រូវតំឡើងកម្មវិធី នៅលើ កុំព្យូរទ័រ MacOS ហើយវានឹងអនុញ្ញាតឱ្យអ្នកព្រីន តាមរយៈប្រព័ន្ធ Wi-Fi ដោយប្រើប្រាស់កុំព្យូរទ័រ Mac របស់អ្នក ជាស្ពានចម្លងឯកសារពីក្នុង iPad ទៅម៉ាស៊ីនព្រីន។ ចំណុចប្រសើរនោះ គឺអ្នកមិនចាំបាច់ត្រូវការកម្មវិធីសម្រាប់ iPadទេ ដោយគ្រាន់តែតំឡើងកម្មវិធី MacOS និងជ្រើសយកម៉ាស៊ីនរបស់អ្នក ដើម្បីចែករំលែងព័តមាន។ មានកម្មវិធីផ្សេងទៀតដែលដំណើរការដូចគ្នា ប៉ុន្តែកម្មវិធីនេះត្រូវបានសាកល្បង។ វាមិនអស់ថ្លៃទេ បើសិនជាអ្នកចង់ធ្វើតេស្ត សាកល្បង និងមានតម្លៃ ២០ ដុល្លារ បើអ្នកចង់ទិញវា។

ប្រើប្រាស់កម្មវិធី Cloud

កម្មវិធី Google Cloud Print គឺជាជម្រើសដ៏ប្រសើរ សម្រាប់អ្នកប្រើប្រាស់ ដែលប្រើប្រាស់ប្រព័ន្ធសន្សំសំចៃរបស់ Google។ វាអនុញ្ញាតឱ្យអ្នកព្រីនជាមួយម៉ាស៊ីនព្រីន ដែលមិនមែនជាម៉ាស៊ីន AirPrint ដោយអ្នកធ្វើការផ្ទេរឯកសារតាមរយៈ Mac ឬកុំព្យូទ័រ។ អ្នកអាចតំឡើងកម្មវិធីនេះ ដោយឥតគិតថ្លៃ ដោយប្រើប្រាស់កម្មវិធី Google Chrome

  • បើកម្មវិធី Google Chrome នៅលើកុំព្យូទ័រ បន្ទាប់មកចុចចំណុច Dot ទាំងបីដែលលេចឡើងលើជ្រុងខាងលើផ្នែកខាងស្តាំ រួចបន្ទាប់មកចូលទៅកាន់ការកំណត់ menu
  • អូសចុះក្រោមរហូតដល់ផ្នែកក្រោមបំផុត បន្ទាប់មកចុច Show Advanced Setting
  • អូសចុះក្រោម រហូតដល់ឃើញពាក្យ Google Cloud Print។ បន្ទាប់មកចុច Manage។
  • បើសិនជាម៉ាស៊ីនព្រីនរបស់អ្នក មិនមែនជាម៉ាស៊ីនព្រីនក្នុងប្រព័ន្ធ ប៉ុន្តែត្រូវបានភ្ជាប់ដោយផ្ទាល់ទៅកាន់កុំព្យូរទ័រ សូមជ្រើសយកពាក្យ Classic Printers
  • ចុច Add Printer បន្ទាប់មកពិនិត្យលើម៉ាស៊ីនព្រីនណាមួយ ដែលអ្នកចង់ដាក់
  • បន្ទាប់ពីរួចរាល់ហើយ ត្រូវចុច Add Printer(s)
  • អ្នកនឹងទទួលបានសារបញ្ជាក់ថាអាចដំណើរការបាន។

សូមកត់សម្គាល់ថា វិធីសាស្រ្តដែលបានបង្ហាញខាងលើ គឺសម្រាប់ប្រើប្រាស់លើ iPad ហើយវាក៏អាចដំណើរការបានលើឧបករណ៍ iOS ផ្សេងទៀតបាន ដូចជា iPhone ជាដើម។

Print-From-Ipad-01

អត្ថបទអ្នកចង់អាន

LG V40 មានកាមេរ៉ា 5?

ដោយ: ដួងច័ន្ទ 10 AM, Wednesday, 25 Jul, 2018

ការឈរជើងនៅក្នុងសង្វៀនប្រកួតប្រជែងនៃទីផ្សារផលិតផលទូរសព្ទ Smartphone ជារឿងដ៏ពិបាកមួយ ប៉ុន្តែក្រុមហ៊ុន LG ប្រហែល ជាមានដំណោះស្រាយមួយសម្រាប់ម៉ូដែលទូរសព្...

4 App ដ៏ល្អបំផុត សម្រាប់តាមដានកញ្ចប់ទំនិញ ដែលប្រើជាមួយប្រព័ន្ធប្រតិបត្តិការ Android

ដោយ: ភារុន 11 AM, Sunday, 04 Nov, 2018

ការទិញទំនិញតាមអនឡាញគឺមានភាពងាយស្រួលបំផុត។ អ្នកអាចធ្វើការកុម៉ង់ទិញរបស់របរពីគ្រប់ទីកន្លែងដោយមិនចាំបាច់ទៅហាងលក់ដោយផ្ទាល់។ ប៉ុន្តែការកុម៉ង់ទិញតាមអនឡាញម...

Pokémon Go នឹងផ្តល់ការការពារសម្រាប់កុមារ

ដោយ: ដួងច័ន្ទ 8 AM, Wednesday, 22 Aug, 2018

ហ្គេម Pokémon Go នឹងដាក់បញ្ចូលប្រព័ន្ធ Log-In ថ្មី មានឈ្មោះថា Niantic Kids ដែលនឹងផ្តល់ឱ្យមាតាបិតានូវវិធីសាស្រ្តសម្រាប់តាមដាន គណនេយ្យហ្គេមរបស់កូនៗ។ ...

LG Brandshop សាខា ស្ទឹងមានជ័យ សហការជាមួយ សាលាខ័ណ្ឌស្ទឹងមានជ័យ សំអាតទីក្រុង

ដោយ: ទំនើប 10 AM, Sunday, 10 Dec, 2017

ព្រឹកថ្ងៃសៅរ៏ ទី 9 ខែ ធ្នូ ឆ្នាំ 2017 LG BrandShop សាខា ស្ទឹងមានជ័យ បានរៀបចំយុទ្ធនាការសំអាតទីក្រុងស្អាត គឺរើលសំរាម សម្អាតនៅតាមសួនច្បារ ទីធ្លាសាធារណ...

Tomnerb.Com - YouTube Channel