ចូលចិត្តទំនើប

វិធីសាស្រ្ត ៥យ៉ាង ដើម្បីប្រើប្រាស់ទូរសព្ទ ពេលកំពុងបើកបរ

ដោយ: ដួងច័ន្ទ 5 PM, Wednesday, 22 Mar, 2017

គិតត្រឹមដើមខែមីនា ឆ្នាំ២០១៧ ការបង់ប្រាក់ផាកពិន័យ ចំពោះទោសកំហុសប្រើប្រាស់ទូរសព្ទដៃពេលកំពុងបើកបរ មានចំនួនកើនឡើងទ្វេដង។ ដើម្បីរក្សាទំនាក់ទំនងតាមប្រព័ន្ធទូរសព្ទ ហើយស្របនឹងច្បាប់ ទំនើប សូមធ្វើការបង្ហាញពីវិធីសាស្រ្តប្រើប្រាស់ទូរសព្ទដោយសុវត្ថិភាព ក្នុងអំឡុងពេលបើកបរតាមបណ្តោយផ្លូវ។

១. ប្រើប្រាស់ Bluetooth

រថយន្តទំនើបនាពេលបច្ចុប្បន្ន មានបំពាក់ឧបករណ៍ Bluetooth ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់ទូរសព្ទដៃ នៅលើរថយន្តពេលកំពុងបើកបរ។ ងាយៗ ដោយគ្រាន់តែភ្ជាប់ទូរសព្ទ ទៅនឹងរថយន្ត នោះរថយន្តនឹងអាន រាល់ទិន្នន័យទាំងអស់រួមមាន បណ្ណាល័យចម្រៀង សៀវភៅទូរសព្ទ ជាដើម។ អ្នកត្រូវធ្វើការតភ្ជាប់ទូរសព្ទ ជាមួយរថយន្ត មុនពេលចេញដំណើរ។ ជាមួយនឹងការប្រើប្រាស់កាស Bluetooth ភ្ជាប់ទំនាក់ទំនង ជាមួយ កុំព្យូទ័រ និងទូរសព្ទ គឺជារឿងស្របច្បាប់។ លើសពីនេះ អ្នកអាចប្រើប្រាស់ឧបករណ៍នេះ ជាមួយ សម្លេងផងដែរ។

២. ប្រព័ន្ធ Siri / GoogleNow

ជាមួយបច្ចេកវិទ្យានាពេលបច្ចុប្បន្ន ដែលអ្នកអាចបើកកម្មវិធី ស្វែងរកតន្រ្តី ផ្ញើសារ និងធ្វើរឿងជាច្រើនទៀត តាមរយៈសម្លេង។ កម្មវិធី Siri និង GoogleNow ជាវិធីសាស្រ្ត២ ដ៏មានសុវត្ថិភាព សម្រាប់ការដំណើរការ ទូរសព្ទពេលកំពុងបើកបរ។ កម្មវិធីទាំងពីរនេះ មាននៅលើតួម៉ាស៊ីន នៅក្នុងរថយន្តទំនើបមួយចំនួន ឬដោយផ្ទាល់ តាមរយៈទូរសព្ទ នៅលើឧបករណ៍ iPhone និង Android។

៣. មុខងារមានស្រាប់ នៅលើស៊ីមកាត

សព្វថ្ងៃនេះ រថយន្តទំនើបៗ មួយចំនួន មានបំពាក់ទូរសព្ទនៅលើរថយន្តរួចជាស្រេច។ ឧទាហរណ៍រថយន្ត BMW ជាម្ចាស់ជ័យលាភីលើប្រព័ន្ធ ConnectedDrives ជាប្រព័ន្ធដែលមានបញ្ចូលស៊ីមកាតរួចជាស្រេច។ មុខងារនេះ អាចមានពង្រីកប្រព័ន្ធ ឱ្យបានកាន់តែទូលំទូលាយ។ ឧទាហរណ៍ រថយន្តរបស់អ្នកអាចបើកទ្វារហ្គារាសឡាន នៅពេលវាដឹងថាអ្នកមកដល់ផ្ទះ។ រថយន្តប្រភេទនេះ ក៏អាច ធ្វើការផ្ញើសារទៅកាន់កូនរបស់អ្នក នៅពេលអ្នកនៅក្បែររថយន្តបាន។

៤. Apple Carplay / Android Auto

មុខងារដ៏លេចធ្លោ នៅលើទីផ្សានាពេលចប្ចុប្បន្ន។ នេះគឺជាសេវាកម្មដែលបំពាក់ក្នុងប្រព័ន្ធ Infotainment ដែលជាប្រព័ន្ធផ្សព្វផ្សាយ និងកំសាន្ត ប៉ុន្តែវាក៏មានលក់នៅលើទីផ្សាខាងក្រៅផងដែរ បើសិនជារថយន្តរបស់អ្នកមិនមានបំពាក់។ ក្រុមហ៊ុន Apple និង Android បានបង្កើតកម្មវិធី ដែលអនុញ្ញាតឱ្យមានដំណើរការកម្មវិធីលើទូរសព្ទដៃ។

៥. បញ្ឈប់រថយន្ត

វិធីសាស្រដ៏មានសុវត្ថិភាព និងស្របច្បាប់បំផុតនោះគឺ សំចតរថយន្ត និងប្រើប្រាស់ទូរសព្ទរបស់អ្នក តាមបំណងប្រាថ្នា។ មិនទាន់មានទិន្នន័យ ឬរបាយការណ៍ណាបង្ហាញថាមានគ្រោះថ្នាក់ ឬការបាត់បង់អាយុជីវិត សម្រាប់អ្នកដែលចតរថយន្ត ហើយប្រើប្រាស់ទូរសព្ទនៅឡើយទេ។ សូមព្យាយាមអនុវត្ត និងប្រព្រឹត្តទង្វើណា ដែលស្របច្បាប់ និងមានសុវត្ថិភាព បង្ការឱ្យបាននូវគ្រោះថ្នាក់។

អត្ថបទអ្នកចង់អាន

Apple នឹងផលិតទូរសព្ទបត់ដែរ?

ដោយ: ដួងច័ន្ទ 7 AM, Thursday, 20 Jun, 2019

ក្រុមហ៊ុន Apple បានបង្ហាញថានឹងចេញលក់ទូរសព្ទ iPhone ថ្មីចំនួន 3 ម៉ូដែលនៅចុងឆ្នាំនេះ ហើយភាពចម្រូងចម្រាស់នៃការរចនាម៉ូដរបស់ពួកវាក៏ត្រូវបានដឹងយ៉ាងច្បាស់...

Samsung អាចនឹងផលិតទូរសព្ទ Galaxy S10 ចំនួន 3

ដោយ: ដួងច័ន្ទ 9 AM, Thursday, 26 Jul, 2018

ក្រុមហ៊ុន Samsung អាចនឹងផលិតទូរសព្ទ Galaxy S10 សម្រាប់អ្នកប្រើប្រាស់គ្រប់ៗរូប។ ក្រុមហ៊ុនបច្ចេកវិទ្យាកូរ៉េដ៏ធំមួយនេះអាចនឹងបញ្ចេញ ទូរសព្ទ 3 ម៉ូដែលខុស...

Huawei អាចប្រឈមនឹងភាពលេចធ្លោរបស់ Google Map ជាមួយនឹងបច្ចេកវិទ្យាផែនទីរបស់ខ្លួនផ្ទាល់

ដោយ: ភារុន 11 AM, Monday, 26 Aug, 2019

យោងទៅតាមសេចក្តីរាយការណ៍របស់សារព័ត៌មាន China Daily បាននិយាយថាក្រុមហ៊ុន Huawei កំពុងអភិវឌ្ឍន៍សេវាកម្មរុករកផែនទីរបស់ខ្លួនផ្ទាល់ ហើយទំនងជាក្រុមហ៊ុនចង់អ...

តោះ! មកដឹងពីរបៀបប្រើប្រាស់ Wireless PowerShare នៅលើទូរស័ព្ទ Galaxy S10 ដើម្បីសាកថ្មទៅឱ្យ Galaxy Buds ឬក៏ទូរស័ព្ទផ្សេងទៀត

ដោយ: ភារុន 8 AM, Tuesday, 30 Apr, 2019

ក្រុមហ៊ុន Samsung មានទំនុកចិត្តយ៉ាងខ្លាំង ចំពោះថាមពលថ្មនៅក្នុងទូរស័ព្ទ Galaxy S10 ព្រោះថាឥឡូវនេះ ក្រុមហ៊ុនបានតំឡើងលក្ខណៈពិសេសថ្មីមួយ ដែលមានឈ្មោះថា ...

Tomnerb.Com - YouTube Channel