ចូលចិត្តទំនើប

វិធីសាស្រ្តប្រែក្លាយនាឡិកា Apple Watch ទៅជាអ្នកតាមដានដំណេក

ដោយ: ដួងច័ន្ទ 9 PM, Thursday, 01 Jun, 2017

Fitbit អាចតាមដានដំណេករបស់អ្នក ដូច្នេះ Apple Smartwatch ក៏អាចធ្វើបានដូចគ្នា។ ខាងក្រោម នេះគឺជាវិធីសម្រាប់ប្រើប្រាស់ Apple Smartwatch ជាអ្នកតាមដានការគេងរបស់អ្នក។

អ្នកតែងតែមានអារម្មណ៍ថា នឿយហត់ ហើយនៅពេលអ្នកទៅពិនិត្យសុខភាពគ្រូពេទ្យ នឹងសួរថាតើអ្នក គេងបានគ្រប់គ្រាន់ ឬទេ? អ្នកប្រហែលជាគិតថា អ្នកទទួលទានដំណេកបានគ្រប់គ្រាន់ ប៉ុន្តែតើអ្នកប្រាកដឬទេ? មានសំណួរមួយស្រដៀងគ្នានេះ គឺតើអ្នកទទួលទានដំណេកបានស្កប់ស្កល់ទេ?

នៅទីនេះយើងនឹងជួយអ្នកស្វែងរកចម្លើយ។

នាឡិកា Apple Watch អាចតាមដានពីជំហាននៃការធ្វើដំណើរ ចង្វាក់បេះដូង និងពេលវេលាដែលអ្នកឈរធ្វើការជាដើម ដូច្នេះអ្នកអាចប្រើប្រាស់វានៅពេលចូលគេងបានដូចគ្នា។ ថ្វីត្បិតតែនាឡិកាផ្ទាល់មិនមានសមត្ថភាពធ្វើបាន ប៉ុន្តែមានកម្មវិធីជំនួយមួយចំនួន ដែលអាចបំពេញចន្លោះប្រហោងនេះ ដែលអាចប្រាប់ពីរយៈពេល និងការគេងរបស់អ្នក។

កម្រិតពន្លឺ និងថាមពលថ្ម

មុនពេលយើងនិយាយអំពីកម្មវិធីជំនួយទាំងនោះ សូមក្រឡេកមើលគន្លឹះសំខាន់ៗមួយចំនួនជាមុនសិន។ ជាបឋម គឺអ្នកត្រូវពាក់នាឡិកាជាប់នឹងដៃ នៅពេលអ្នកគេង ដែលអាចបង្កជាបញ្ហាមួយចំនួន។ អ្នកនឹងអាចសម្របខ្លួន ជាមួយបញ្ហាបន្តិចបន្តួចនេះ ប៉ុន្តែបញ្ហាពន្លឺ ដែលបញ្ចេញដោយនាឡិកា នៅពេលដៃអ្នកមានចលនាក៏បង្កជាបញ្ហាដូចគ្នា។ ដំណោះស្រាយចំពោះបញ្ហានេះគឺ បិទមុខងារ Wake Screen on Wrist Raise ដែលអ្នកអាចធ្វើបាន ដោយចុចលើប៊ូតុងកែសម្រួលកម្មវិធី បន្ទាប់មកចុច General > Wake Screen។ ប៉ុន្តែអ្នកនឹងត្រូវធ្វើបែបនេះ គ្រប់ពេលចូលគេង។ គន្លឹះសំខាន់មួយទៀតដែលអាចជួយបានគឺប្រើប្រាស់ Theater Mode។

ចំណុចទីពីរ គឺការគ្រប់គ្រងថាមពលថ្ម។ ជាទូទៅថ្មនាឡិកានឹងនៅសលត្រឹម 30-40% នៅពេលល្ងាច ឬអាចតិចជាងនេះ អាស្រ័យលើការប្រើប្រាស់។ ដំណោះស្រាយគឺ នៅពេលអ្នកក្រោកពីគេង សូមធ្វើការបញ្ចូលថាមពល។ បន្ទាប់ពីរយៈពេលប្រមាណ 30 នាទី វាអាចនឹងមានថាមពលថ្មបានកាន់តែយូរ។ អ្នកក៏អាចពិចារណាបញ្ចូលថាមពលថ្ម មុនពេលចូលគេង និងការអានសៀវភៅ។ ដូច្នេះ

កម្មវិធី តាមដានដំណេក

Auto Sleep

ការតាមដានដំណេកមានន័យថា ត្រូវពាក់នាឡិកានៅពេលគេងមែនទេ? មិនចាំបាច់ទេ។ AutoSleep ដំណើរការបានទោះបីអ្នកមិនពាក់នាឡិកាក៏ដោយ។ វាចាំផ្តើមដំណើរការតាមដានពេលវេលា នៅពេលអ្នកដាក់វាសាកថ្ម ហើយនឹងបញ្ឈប់នៅពេលអ្នកពាក់នាឡិកាវិញ នៅពេលព្រឹក ឬនៅពេលអ្នកប្រើទូរសព្ទជាលើកដំបូង។ ប្រាកដណាស់ថា វាគ្រាន់តែធ្វើការតាមដានពេលវេលាប៉ុណ្ណោះ រីឯអត្ថប្រយោជន៍ពិតប្រាកដដំណើរការនៃពេលអ្នកពាក់នាឡិកានៅលើដៃ។ កម្មវិធីនេះនឹងវាស់វែងចំនួនម៉ោងនៃការគេង និងគុណភាពនៃដំណេក ការសម្រាក ចង្វាក់បេះដូងជាដើម។ ហើយបន្ទាប់មកវានឹង បង្ហាញទិន្នន័យទាំងអស់ដោយប្រើប្រាស់កម្មវិធី Apple Health-Style។

Sleep Tracker

កម្មវិធីនេះមានតម្លៃទាបជាង AutoSleep។ អ្នកអាចពិនិត្យមើលបរិមាណនៃការគេង ទាំងគេងលក់រលីវៗ និងគេងលក់ស្កប់ រយៈពេលមុនពេលអ្នកគេងលក់ជាដើម។ ចំណុចពិសេសមួយទៀតគឺ វាមានមុខងារ Smart Alarm ដែលនឹងដាស់អ្នកឱ្យក្រោម នៅពេលកម្មវិធីនេះស្វែងរកឃើញថាអ្នកស្ថិតក្នុងដំណាក់កាលជិតភ្ញាក់ពីដំណេក។

Sleep Watch

កម្មវិធីនេះ មានមុខងារគ្រប់គ្រងជាមូលដ្ឋាន ក្នុងការទទួលទានដំណេក ជាមួយការតាមដានដំណេក រាយការណ៍ពីចង្វាក់បេះដូង។ល។ ប៉ុន្តែវាមានបញ្ហាបន្តិចបន្តួច ក្នុងការផ្តល់ទិន្នន័យស៊ីជម្រៅ។ ឧទាហរណ៍ ដ្យាក្រាម Sleep Activity ប្រើប្រាស់ទិន្នន័យកើនឡើង ឬថយចុះ ដើម្បីប្រៀបធៀបការគេងមិនស្កប់ស្កល់ ជាមួយនឹងការគេងលក់ស្កប់។ ទិន្នន័យដែលបង្ហាញមិនច្បាស់លាស់ទេ ហើយនៅពេលអ្នកចុចលើវា កម្មវិធីនេះនឹងផ្តល់ជាសំណេររបាយការណ៍ដ៏វែង បកស្រាយពីដ្យាក្រាម នោះ។ នៅក្នុងនោះក៏មានមុខងារ 3-Day Sleep Charge ដែលប្រើប្រាស់សម្រាប់ទូទាត់សងពេលវេលាដែលអ្នកគេងមិនគ្រប់គ្រាន់។ ប៉ុន្តែអ្នកជំនាញភាគច្រើន ជឿថាអ្នកមិនអាចទូទាត់ថេរវេលាដែល បាត់បង់នោះមកវិញឡើយ ដូច្នេះអ្នកគ្រាន់តែគេងតាមពេលវេលាប្រក្រតីរបស់អ្នក គឺគ្រប់គ្រាន់ហើយ។ ដូច្នេះមុខងារមួយនេះហាក់ដូចជាគ្មានន័យអ្វីទេ។ កម្មវិធី Sleep Watch នេះមិនបានស៊ីជម្រៅលើ ឥរិយាបទនៃការគេងរបស់អ្នក ដូចកម្មវិធីដទៃទេ។

បើអ្នកដែលប្រើប្រាស់ Apple Watch មានកម្មវិធីណាដែលប្រសើរជាងកម្មវិធី ដែលបានរៀបរាប់ខាងលើ សូមធ្វើការចែករំលែកជាមួយ ទំនើប ផង។

Apple-Watch-Sleep-Tracker-Tomnerb-02

អត្ថបទអ្នកចង់អាន

វិធីសាស្រ្តបញ្ឈប់ការលួចប្រើប្រាស់ Wi-Fi

ដោយ: ដួងច័ន្ទ 8 AM, Tuesday, 25 Dec, 2018

តើល្បឿននៃបណ្តាញ Wi-Fi របស់អ្នកកំពុងមានបញ្ហាមែនទេ? តើឧបករណ៍របស់អ្នកតែងបាត់បង់សញ្ញា Network មែនទេ? សញ្ញាទាំងនេះអាចកើតឡើង បណ្តាលមកពីមានអ្នកលួចចូលទៅប្រ...

ម៉ាកទូរសព្ទដៃ ប្រណិតទាំង 10

ដោយ: ដួងច័ន្ទ 7 PM, Thursday, 28 Sep, 2017

ទំនើប សូមណែនាំពីម៉ាក់ទូរសព្ទប្រណិតៗ តម្លៃខ្ពស់កប់ពពក ជាទូរសព្ទដាំពេជ្រ មានប៊ូតុងធ្វើ ពីគ្រី ស្តាល់ ជាដើម។ ចង់ដឹងថាទូរសព្ទប្រណិតទាំងនោះមានអ្វីពិសេសខ...

ម៉ូដែលកាមេរ៉ា Canon ល្អបំផុតសម្រាប់ឆ្នាំ 2018

ដោយ: ដួងច័ន្ទ 8 PM, Thursday, 07 Jun, 2018

Canon ជាក្រុមហ៊ុនផលិតកាមេរ៉ាធំមួយ ដែលមានជម្រើសកាមេរ៉ាថ្មីៗ និងកាមេរ៉ាអាជីព សម្រាប់អ្នកដែលចូលចិត្តថតរូបទាំងឡាយ។ ជាមួយជម្រើសកាមេរ៉ាជាច្រើនប្រភេទ ម៉ូដ...

ទូរសព្ទ Xiaomi Mi 9 នឹងចេញលក់ នៅអឺរ៉ុបនៅចុងខែកុម្ភៈ

ដោយ: ដួងច័ន្ទ 8 AM, Monday, 25 Feb, 2019

ទូរសព្ទ Android ម៉ូដែលចុងក្រោយបង្អស់របស់ Xiaomi គឺ Mi 9 នឹងវាយលុកទីផ្សារនៅតំបន់អឺរ៉ុបនៅថ្ងៃទី 28 ខែកុម្ភៈ ឆាប់ៗនេះហើយ។ នៅក្នុងសន្និសីទកាសែតនៅក្នុងទ...

Tomnerb.Com - YouTube Channel