ចូលចិត្តទំនើប

វិធីសាស្រ្តបំបាត់ក្លិន ម៉ាស៊ីនត្រជាក់ នៅក្នុងឡាន

ដោយ: ដួងច័ន្ទ 1 PM, Saturday, 06 May, 2017

ក្លិន គឺជាលក្ខណៈទូទៅ នៃម៉ាស៊ីនត្រជាក់របស់យានយន្ត។ ប៉ុន្តែកម្រិតក្លិនអាចកាត់បន្ថយបានមួយចំនួនធំ ដោយធ្វើការកំណត់ និងលុបបំបាត់ឬសគល់នៃការបង្ក។ ក្លិនមិនល្អ ដែលមានប្រភពចេញពីការភាយចេញធូលី ជាទូទៅបណ្តាលមកពីសត្វកណ្តុរ ឬសត្វល្អិតធ្វើសំបុក នៅក្នុងប្រអប់ខ្យល់ ដែល ទាមទារឱ្យអ្នកត្រូវយកសំបុកទាំងនោះចេញ ពីក្នុងប្រអប់ ឬនៅក្នុង Blower Motor។ ឬវាអាចបណ្តាលមកពីការកកើតនៃផ្សិត និងបាក់តេរី នៅក្នុង ឬជុំវិញស្នូលបង្ហួតទឹកនៃម៉ាស៊ីនត្រជាក់។ ខាង ក្រោមនេះគឺជាដំណោះស្រាយ ដែលអ្នកគួរស្វែងយល់។

ជំហាន1៖ បើកគម្របទុយោបំពង់បង្ហួតទឹក

កត្តាដែលងាយនឹងបណ្តាលឱ្យកើតផ្សិត និងបាក់តេរី នៅក្នុងប្រអប់ខ្យល់ គឺគម្រប់ទុយោបំពង់បង្ហួតទឹក។ ទុយោបំពង់គួរតែបង្ហូរទឹក នៅពេលម៉ាស៊ីនត្រជាក់ដំណើរការ ជាពិសេសនៅពេលមានសំណើម ក្នុងបរិយាកាសខាងក្រៅ។ បើសិនជាបំពង់ទុយោត្រូវបានស្ទះដោយសារស្លឹកឈើ ឬវត្ថុនានា កំណកទឹក នៅក្នុងម៉ាស៊ីនបង្ហួតនឹងមិនហូរចេញមកក្រៅទេ ដែលនឹងបណ្តាលឱ្យទឹកស្ទះ។ ស្វែងរកបំពង់ ទុយោ ដោយមើលនៅផ្នែកខាងក្រោម ត្រង់ផ្នែកអ្នកអង្គុយ នៅជិតនឹងផ្នែកខាងក្រោមនៃ firewall។ ស្មាអាវធ្វើពីដែកជាសម្ភារៈសក្តិសម ក្នុងការលាងសម្អាតថ្នមៗ ដោយការរុញទម្លុះកំណកទាំងនោះ។

តិចនិក៖ ទឹក និងកំណកស្ទះអាចហូរចេញ តាមបំពង់ទុយោនៅពេលអ្នកសម្អាត។ អ្នកគួរប្រើប្រាស់វ៉ែនតាសុវត្ថិភាព នៃពេលអ្នកស្ថិតនៅពីក្រោមរថយន្ត។

ការដាស់តឿន៖ ស្នូលឧបករណ៍បង្ហួតទឹកងាយនឹងខូច ឬបែកបាក់ បើសិនជាអ្នករុញស្មាអាវជ្រៅពេក។ សូមកុំឱ្យស្មាអាវ រុញកាត់បំពង់ទុយោ។

ជំហាន 2៖ លាងសម្អាតស្នូល ឧបករណ៍បង្ហួតទឹក

បើសិនជាក្លិន នៅតែមានបន្ទាប់ពីអនុវត្តចំណុចទី1 អ្នកប្រហែលជាត្រូវប្រើប្រាស់ផលិតផលបំបាត់ក្លិនហើយ។ មានផលិតផលជាច្រើន សម្រាប់ជម្រើសមួយនេះ។ ផលិតផលមួយប្រភេទ ដែលអ្នកគួរទិញគឺ ស្ព្រៃយ៍កំប៉ុង ដែលមានបំពង់វែង ដើម្បីចូលទៅក្នុងបំពង់ទុយោ និងសម្លាប់ផ្សិត និងបាក់តេរីទាំងនោះ។ នេះគឺជាវិធីសាស្រ្តងាយបំផុត ប៉ុន្តែមិនមែនមានប្រសិទ្ធភាពគ្រប់ពេលទេ។ មានផលិតផលជា ច្រើនទៀត តែវាអាចទាមទារដំណាក់កាលច្រើន ដើម្បីចូលទៅកាន់ ស្នូលកណ្តាលនៃឧបករណ៍បង្ហួតទឹក ដោយធ្វើការរុះរើ Blower Motor, Blower Resistor ឬ ការចោះរន្ធមួយនៅក្នុងប្រអប់នៅជិត ឧបករណ៍បង្ហួត។ បើសិនជាអ្នកទិញផលិតជាឈុត សូមអនុវត្តតាមការណែនាំមួយជំហានម្តង មួយ ជំហានម្តង។ ផលិតផលទាំងនេះភាគច្រើន ប្រើប្រាស់សារធាតុគីមី ដែលបាញ់ទៅលើឧបករណ៍បង្ហួតទឹក។ អ្នកអាចប្រើប្រាស់សារធាតុគីមីដទៃទៀត ដើម្បីការពារការលូតលាស់របស់ផ្សិត និងបាក់តេរី។

Clean-Car-Conditioner-Tomnerb-02

ជំហាន 3៖ ប្តូរ Cabin Filter

រថយន្តជាច្រើននាពេលបច្ចុប្បន្នប្រើប្រាស់ Cabin Air Filter ដើម្បីសម្អាតខ្យល់ចូល។ តម្រងទាំងនោះភាគច្រើនត្រូវការផ្លាស់ប្តូរជារៀងរាល់ឆ្នាំ ឬជារៀងរាល់ 10,000 ទៅ 15,000 ម៉ៃ។ តម្រង Charcoal អាចរកទិញបាន ដើម្បីកាត់បន្ថយកិ្លន។ ដំណើរការផ្លាស់ប្តូរ Cabin Filter អាចធ្វើឡើងពីក្រោមគម្របឡាន នៅជិតនឹង Firewall នៅពីក្រោមគម្របរបាំងខ្យល់ ឬពីក្រោយប្រអប់ Glove Box។ វាស្ថិតនៅខាងក្នុងប្រអប់ខ្យល់។

Clean-Car-Conditioner-Tomnerb-01

អត្ថបទអ្នកចង់អាន

Apple Watch នឹងកា្លយជាជំនួយ ដល់លំហាត់ប្រាណ

ដោយ: ដួងច័ន្ទ 6 AM, Tuesday, 12 Sep, 2017

ក្រុមហ៊ុន Apple បានបញ្ជាក់រួចហើយថា watchOS 4 នឹងមានសមត្ថភាពកាន់តែច្រើន ដើម្បីជាជំនួយដល់អ្នកចូលចិត្តការហាត់បា្រណ។ នេះជាគុណសម្បត្តិរបស់ការស្រាវជ្រាវម...

Samsung ត្រៀមបញ្ចេញធេប្លេតស៊េរីថ្មី អេក្រង់ធំ 18.4អីុញ!

ដោយ: ដាលីស 7 AM, Sunday, 06 Sep, 2015

ជឿថា បើសាកល្បងនឹកទៅដល់ “ធេប្លេតអេក្រង់ធំ” មនុស្សជាច្រើនអាចស៊ាំធ្លាប់ជាមួយនឹងទំហំអេក្រង់ 7អីុញ 8អីុិញ និង 10អីុញ ឬធំបំផុតក៏ប្រមាណជា 12អីុញ តែតាមរយៈស...

4K Projector របស់ LG ទំហំតូច តែផ្តល់នូវទំហំអេក្រង់ដ៏ធំ

ដោយ: ដួងច័ន្ទ 8 PM, Thursday, 01 Mar, 2018

ក្រុមហ៊ុន LG បានដាក់បង្ហាញផលិតផល Projector ស៊េរីឆ្នាំ 2018 នៅក្នុងព្រឹត្តិការណ៍ CES ហើយក្នុងចំណោមនោះមានម៉ូដែលផលិតផលថ្មីគឺជាឧបករណ៍ Projector ដំបូង ដ...

កំប៉ុងអំបិលដ៏ឆ្លាតវៃ ផ្លាស់ប្តូរវិធីដាក់គ្រឿងផ្សំ ក្នុងម្ហូបរបស់អ្នក

ដោយ: ដួងច័ន្ទ 9 PM, Friday, 19 May, 2017

អំបិល ជាគ្រឿងផ្សំដ៏សំខាន់ នៅក្នុងផ្ទះបាយ ហើយនាពេលនេះ វាត្រូវបានវិវត្តបច្ចេកវិទ្យាថ្មី ដែលជាគុណសម្បត្តិនៃក្រុមហ៊ុនផលិតសម្ភារៈ សម្រាប់ការរស់នៅប្រចាំថ...

Tomnerb.Com - YouTube Channel