ចូលចិត្តទំនើប

វិធីសាស្រ្តបង្រៀនក្មេងៗ ពីសុវត្ថិភាពអីិុនធឺណេត

ដោយ: ដួងច័ន្ទ 10 PM, Saturday, 18 Feb, 2017

ការបង្ហាត់បង្រៀនកូនៗរបស់អ្នក អំពីសុវត្ថិភាពអ៊ីនធឺណេត គឺជាផ្នែកមួយដ៏សំខាន់ ដើម្បីការពារពួកគេនៅពេលប្រើប្រាស់អ៊ីនធឺណេត។ ទោះបីជាអ្នកបានបិទកម្មវិធី ឬកំណត់ពីពេលវេលា សម្រាប់ ការប្រើប្រាស់អ៊ីនធឺំណេត ចំពោះកូនៗរូចហើយក៏ដោយ ក៏ការជួយឱ្យក្មេងៗ យល់ពីហេតុផលដែលអ្នកធ្វើ និងបង្ហាញពួកគេពីអ្វីដែលពួកគេអាចធ្វើបាន ដើម្បីសុវត្ថិភាពរបស់ពួកគេ ដែលកត្តានេះក៏មានសារៈសំខាន់ផងដែរ ចំពោះកិច្ចការពារសុវត្ថិភាពអ៊ីនធឺណេត។

បង្ហាញប្រាប់ក្មេងៗ អំពីរបៀបនៃការប្រើអ៊ីនធឺណេត

នៅពេលកូនរបស់អ្នក ត្រូវបានណែនាំជាលើកដំបូងអំពីអ៊ីនធឺណេត ពួកគេអាចនឹងត្រូវទាក់ទាញចិត្ត ដោយសារថាមពលដែលវាបានផ្តល់ឱ្យ។ កត្តានេះ អាចធ្វើឱ្យកូនរបស់អ្នកបង្កើតនូវគ្រោះថ្នាក់ដ៏ធ្ងន់ធ្ងរ ហើយអ្នកអាចនឹងដឹងពីកំហុសទាំងនោះ បន្ទាប់ពីវាបានកើតឡើរួចទៅហើយ។ ផ្នែកបឋមនៃការបង្រៀនពីសុវត្ថិភាពអ៊ីនធឺណេត ទៅកាន់ក្មេងៗ គួររួមបញ្ចូលទាំងវិធីសាស្រ្តប្រើប្រាស់អ៊ីនធឺណេត និងពន្យល់ណែនាំអំពីហេតុផលអ្វី ដែលពួកគេមិនគួរចូលទៅកាន់គេហទំព័រមួយចំនួន និយាយទៅកាន់មនុស្សចម្លែក ឬប្រើប្រាស់ Chat Room។ ដើម្បីឱ្យវាមានភាពកាន់តែងាយស្រួល សម្រាប់ក្មេងៗ សូមស្វែងរកគេហទំព័រណា ដែលជាចំនូលចិត្តរបស់ពួកគេ។ កត្តានេះនឹងអនុញ្ញាតឱ្យក្មេងៗ ចូលទៅក្នុងគេហទំព័រនានា ដោយអនុញ្ញាតឱ្យពួកគេ ជ្រើសរើសគេហទំព័រ ដែលស្ថិតក្នុងបញ្ជី «Pre-Approved» និងកាត់បន្ថយហានិភ័យដែលក្មេងៗអាចនឹងចូលទៅកាន់គេហទំព័រដែលមិនសម សម្រាប់វ័យរបស់ពួកគេ។

បង្រៀនកូនៗរបស់អ្នក អំពីមនុស្សចម្លែក ដូចក្មេងៗដទៃ

ត្រង់ចំនុចនេះ កូនរបស់អ្នកអាចនឹងបានដឹង អំពីមនុស្សចម្លែក និងត្រូវធ្វើដូចម្តេចពេលជួបជាមួយមនុស្សចម្លែកទាំងនោះ។ ចំណេះដឹងមួយនេះ ក៏អាចយកមកប្រើប្រាស់ជាមួយបណ្តាញអ៊ីនធឺណេតដែរ។ បង្រៀនកូនៗរបស់អ្នកអំពីជនចម្លែកនៅក្នុងប្រព័ន្ធអ៊ីនធឺណេត និងគ្រោះថ្នាក់។ សូមប្រាកដថា អ្នកបានសង្កត់ធ្ងន់អំពីជនចម្លែក ដែលអាចបន្លំជាក្មេងៗ ដើម្បីទាក់ទងជាមួយកូនអ្នក។ ពេលខ្លះ មនុស្សពេញវ័យ ធ្វើពុតជាកូនក្មេង ដើម្បីទទួលបានទំនុកចិត្តពីក្មេងៗ និងទទួលបានព័ត៌មាននានា ដែលពួកគេនឹងមិនប្រាប់ទៅជនចម្លែក។ ការបង្ហាញមួយនេះនឹងជួយឱ្យកូនរបស់អ្នកការពារព័ត៌មាន ផ្ទាល់ខ្លួនបានជិតល្អ។ សូមប្រុងប្រយ័ត្ននៅពេលអ្នកធ្វើការពន្យល់ ជាពិសេសចំពោះក្មេងតូចៗ ដោយអ្នកអាចនឹងផ្តល់នូវការភ័យខ្លាច ដល់ពួកគេអំពីប្រព័ន្ធអ៊ីនធឺណេត។ បញ្ជាក់ប្រាប់កូនៗថា ហានិភ័យដែលប្រឈមនឹងការរកឃើញ ត្រូវបានកាត់បន្ថយ ឬស្ទើរតែគ្មាន ដោយការអនុវត្តគោលការណ៍សុវត្ថិភាពប្រព័ន្ធអ៊ីនធឺណេតគ្រប់ពេល ដែលពួកគេប្រើប្រាស់។

ពន្យល់ពីព័ត៌មាន ដែលពួកគេមិនត្រូវបង្ហាញ

មនុស្សដែលមិនធ្លាប់ប្រើប្រាស់អ៊ីនធឺណេត ងាយនឹងទម្លាយពីព័ត៌មានផ្ទាល់ខ្លួន ហើយពួកគេបាននិងកំពុងធ្វើវាដោយមិនដឹងខ្លួន។ ក្មេងៗកាន់តែងាយស្រួលនឹង បែកធ្លាយព័ត៌មានជាងមនុស្សពេញវ័យទៅទៀត ជាពិសេសនៅពេលដែលពួកគេមិនយល់ ពីផលវិបាកនៃព័ត៌មានធម្មតាៗ ដែលអាចនឹង ធ្វើឱ្យមនុស្សចម្លែកស្វែងរកក្មេងៗ ឃើញនៅក្នុងពិភពខាងក្រៅអ៊ីនធឺណេត។ និយាយឱ្យចំ កូនរបស់ អ្នកគួរត្រូវបានបង្រៀន មិនឱ្យពិភាក្សាអំពីព័ត៌មានផ្ទាល់ខ្លួនដូចជា ឈ្មោះ ថ្ងៃខែឆ្នាំកំណើត អាសយដ្ឋាន និងលេខទូរសព្ទ។ លើសពីនេះ អ្នកក៏គួរពន្យល់ពួកគេឱ្យរក្សាការសំងាត់អំពីព័ត៌មានជុំវិញខ្លួន ដទៃទៀតដូចជា ឈ្មោះសាលារៀន ឈ្មោះគ្រូបង្រៀន ក្រុមកីឡាដែលពួកគេចូលចិត្តលេងជាមួយ កន្លែងដែលពួកគេលេងកីឡា ជាដើម។ សង្កត់ធ្ងន់លើសារៈសំខាន់នៃការរក្សាទុកព័ត៌មាន ផ្ទាល់ខ្លួន និងណែនាំថាមិនត្រូវចែករំលែកព័ត៌មានផ្ទាល់ខ្លួន។

Kids-on-the-Internet-Do-You-Know-What-Websites-Your-Kids-Are-Visiting-01

អត្ថបទអ្នកចង់អាន

ជម្រើសស្រោម iPad Pro 10.5

ដោយ: ដួងច័ន្ទ 9 PM, Saturday, 17 Mar, 2018

ស្រោមការពារមិនមែន មានសម្រាប់តែទូរសព្ទដៃប៉ុណ្ណោះទេ។ ផលិតផលជាច្រើនជម្រើសមានលក់ នៅក្នុងទីផ្សាសម្រាប់ផលិតផល iPad Pro របស់ Apple ដែលអ្នកអាចស្វែងរក តាមចំ...

សម្ភារៈ Smartphone ជួយឱ្យជីវិតកាន់តែរស់រវើក

ដោយ: ដួងច័ន្ទ 10 PM, Monday, 19 Mar, 2018

នៅពេលអ្នកកាន់ទូរសព្ទ Smartphone អ្នកនឹងចាប់ផ្តើមគិតអំពី ការប្រើប្រាស់សម្ភារៈនានាជាគូនឹងវា។ តើអ្នកយល់យ៉ាងណាដែរ ចំពោះឧបករណ៍សាកថ្មគ្មានខ្សែ? ឬកញ្ចក់កា...

បច្ចេកវិទ្យា Bluetooth ថ្មីអាចនឹងមាននៅលើ iPhone នាពេលអនាគត

ដោយ: ដួងច័ន្ទ 9 AM, Monday, 03 Jun, 2019

មិនថានៅក្នុងន័យវិជ្ជមាន ឬអវិជ្ជមាន បច្ចេកវិទ្យា Wireless Audio បន្តិចម្តងៗបានក្លាយជាបច្ចេកវិទ្យាទូទៅមួយសម្រាប់ប្រើប្រាស់នៅលើទូរសព្ទចល័ត និង Tablet។...

UE Wonderboom ពណ៌ចម្រុះថ្មី ស្អាតខ្លាំង!!

ដោយ: Belle 9 PM, Saturday, 02 Jun, 2018

ក្រុមហ៊ុន Ultimate Ears (UE) ជាក្រុមហ៊ុនផលិតបាសប៊្លូធូសល្បីឈ្មោះ ព្រោះសមត្ថភាពមិនជ្រៀបទឹក ជាពិសេសបំពងសំឡេងច្បាស់ដល់ទៅ360ដឺក្រេ បានបញ្ចេញ UE Wonderb...

Tomnerb.Com - YouTube Channel