ចូលចិត្តទំនើប

វិធីសាស្រ្តជ្រើសរើស ទំហំទូរទស្សន៍ សម្រាប់បន្ទប់ទទួលភ្ញៀវ

ដោយ: ដួងច័ន្ទ 8 PM, Sunday, 05 Nov, 2017

ការជ្រើសរើសទូរទស្សន៍ សម្រាប់ប្រើប្រាស់ក្នុងបន្ទប់ទទួលភ្ញៀវ អាស្រ័យលើកត្តាសំខាន់ពីរយ៉ាង គឺ ថវិកា និងទំហំបន្ទប់។ នៅពេលដែលអ្នកមានថវិកាគ្រប់គ្រាន់ ហើយបានសម្រេចចិត្តទិញទូរទស្សន៍ថ្មីសម្រាប់ប្រើប្រាស់ ការជ្រើសរើសទំហំទូរទស្សន៍ គឺអាស្រ័យលើចម្ងាយពីទីតាំង អង្គុយទស្សនាទៅកាន់អេក្រង់ទូរទស្សន៍។ នៅក្នុងអត្ថបទខាងក្រោម ទំនើប នឹងបង្ហាញអ្នកពីគន្លឹះសំខាន់ៗសម្រាប់ធ្វើ ការជ្រើសរើសទំហំទូរទស្សន៍ឱ្យបានត្រឹមត្រូវ ដើម្បីអ្នកទស្សនាទូរទស្សន៍កាន់តែមានផាសុកភាព។

ចម្ងាយពីទីតាំងអង្គុយ ទៅអេក្រង់ទូរទស្សន៍
សម្រាប់បទពិសោធន៍ទស្សនាទូរទស្សន៍ល្អបំផុត ការជ្រើសរើសទំហំទូរទស្សន៍ល្អបំផុតផ្តោតសំខាន់ លើចម្ងាយ ចន្លោះពីទីតាំង ដែលអ្នកអង្គុយទៅកាន់ទូរទស្សន៍ ស្ថិតនៅក្រោមស្ថានភាពទូទៅ។ សព្វថ្ងៃនេះ ទូរទស្សន៍ HDTV ផ្តល់នូវមុខងារកាន់តែលម្អិត ដូច្នេះអ្នកអាចអង្គុយកាន់តែកៀកជិតទូរទស្សន៍ ប៉ុន្តែមិននៅកៀកកិតខ្លាំងពេកទេ។ ប្រាកដណាស់ថា អ្នកមិនចង់អង្គុយឆ្ងាយពីទូរទស្សន៍ទេ ព្រោះអ្នកអាចនឹងរំលងចំណុចពិសេសណាមួយ នៅលើទូរទស្សន៍។ នេះជារូបមន្តមួយ សម្រាប់អ្នកធ្វើការគណនា ដោយយកចម្ងាយពីទីតាំង ទៅអេក្រង់ទូរទស្សន៍ គិតជា inch ចែកនឹង 3 លទ្ធផលស្មើនឹងទំហំទូរទស្សន៍ ដែលសមស្របសម្រាប់អ្នក។

choosing-the-best-size-tv-for-the-living-room_home_decor_news_cambodia_tomnerb-01

ទំហំទូរទស្សន៍ សម្រាប់បន្ទប់មានមនុស្សច្រើន
បើសិនជាបន្ទប់លក្ខណៈគ្រួសាររបស់អ្នក ប្រើប្រាស់លើសពីការទស្សនាទូរទស្សន៍ នោះទំហំបន្ទប់អាចនឹងមានដែនកំណត់។ សម្រាប់បន្ទប់ដែលមានសមាជិកច្រើន អ្នកគួរពិចារណាលើទូរទស្សន៍ទំហំយ៉ាងហោចណាស់ 40 inch បើសិនជាអ្នកអង្គុយនៅចម្ងាយ 48 ទៅ 72 inch ពីអេក្រង់ទូរទស្សន៍។ ទូរទស្សន៍ទំហំ 50 inch អាចនឹងសមស្រប បើសិនជាអ្នកស្ថិតនៅក្នុងចម្ងាយ 90 inch ពី ទូរទស្សន៍។ បើសិនជាអ្នកស្ថិតនៅចន្លោះពី 72 ទៅ 108 inch អ្នកគួរពិចារណាលើទំហំទូរទស្សន៍ 60 inch។

choosing-the-best-size-tv-for-the-living-room_home_decor_news_cambodia_tomnerb-03

ជ្រុងមុំ នៃការទស្សនា
ជ្រុងមុំ (Angle) នៃការទស្សនាទូរទស្សន៍ គឺជាកត្តាដ៏សំខាន់មួយទៀត សម្រាប់ពិចារណា នៅពេលអ្នកទិញទូរទស្សន៍ សម្រាប់ប្រើប្រាស់ក្នុងបន្ទប់លក្ខណៈគ្រួសារ។ ជាទូទៅ ទូរទស្សន៍គួរត្រូវបានតាំង ក្នុងទិសដៅ ឬមុំ ស្របនឹងភ្នែករបស់អ្នក ដែលមានមុំឡើងលើ ឬចុះក្រោម មិនលើសពី 15 ដឺក្រេ និងមិនស្ថិតនៅលើសពីមុំ 40 ដឺក្រេ ខាងឆ្វេង ឬខាងស្តាំ។ បើសិនជាអ្នកអង្គុយនៅលើមុំស្រួច ទល់នឹង អេក្រង់ទូរទស្សន៍ អ្នកអាចនឹងមើលឃើញរូបភាពអវិជ្ជមាន នៅលើអេក្រង់ទូរទស្សន៍។ ក្រុមហ៊ុនផលិត ទូរទស្សន៍ធំៗ ភាគច្រើននឹងបង្ហាញអ្នក ពីមុំទស្សនាកម្រិតអតិបរមា ដែលអ្នកអាចទស្សនាទូរទស្សន៍ ដោយមិនឃើញពីរូបភាពអវិជ្ជមាន។

choosing-the-best-size-tv-for-the-living-room_home_decor_news_cambodia_tomnerb-07

ទំហំអេក្រង់ និងគុណភាពរូបភាព
អេក្រង់ទូរទស្សន៍កាន់តែធំ កម្រិតគុណភាពរូបភាព នៅលើអេក្រង់កាន់តែសំខាន់។ សម្រាប់ទូរទស្សន៍ HDTV ទំហំ 40 inch ឬតូចជាងនេះ កម្រិត 720p resolution អាចនឹងគ្រប់គ្រាន់ សម្រាប់ការទស្សនា ប៉ុន្តែបើសិនជាអ្នកជ្រើសយកទំហំ 50 inch ឬធំជាងនេះ អ្នកនឹងឃើញយ៉ាងច្បាស់ ពីគម្លាតខុសគ្នារវាង 720p និង 1080p។ អាស្រ័យតាមម៉ូដែលទូរទស្សន៍ ប្រភេទទូរទស្សន៍ 720p HDTV នឹងផ្តល់ឱ្យអ្នកនូវកម្រិតគុណភាពរូបភាព 1024×768 pixel, 1280×720 pixel ឬ 1366×768 pixel។ ទូរទស្សន៍ HDTV មានបំពាក់បច្ចេកវិទ្យា 1080p ឬមានពេលខ្លះហៅថា Full HD នឹងផ្តល់នូវគុណភាពរូបភាពកម្រិត 1920×1080 pixel។ ប្រភេទទូរទស្សន៍ Full HD កាន់តែទទួលបានការ ចាប់អារម្មណ៍នៅលើម៉ាស៊ីនហ្គេម Blu-ray Discs និងខ្សែកាប HD ឬប៉ុស្តិ៍ប្រើប្រាស់ផ្កាយរណប។ រីឯទូរទស្សន៍ UHD/4K resolution អនុញ្ញាតឱ្យអ្នកអង្គុយកាន់តែកៀកជាប់ នឹងអេក្រង់ទូរទស្សន៍កាន់តែធំ និងទទួលបានរូបភាពនៅតែស្អាត និងច្បាស់។ ទូរទស្សន៍ម៉ូដែល UHD/4K ជាទូទៅមាន បច្ចេកវិទ្យារូបភាព 3840×2160 pixel ដែលមានទំហំ pixel ធំជាងទូរទស្សន៍ Full HD បួនដង។ ទូរទស្សន៍ប្រភេទ SUHD និង UHD សក្តិសមបំផុតសម្រាប់អ្នកប្រើប្រាស់ ក្នុងបន្ទប់មិនសូវមានមនុស្ស ដែលនៅទីនោះអ្នកអាចទស្សនាទូរទស្សន៍ មានរូបភាពច្បាស់ស្អាត ពីគ្រប់ទីតាំងអង្គុយទាំងអស់។

choosing-the-best-size-tv-for-the-living-room_home_decor_news_cambodia_tomnerb-04

choosing-the-best-size-tv-for-the-living-room_home_decor_news_cambodia_tomnerb-02

អត្ថបទអ្នកចង់អាន

ក្រុមហ៊ុន KSLM បានទទួលពានរង្វាន់ ក្នុងកម្មវិធីប្រគល់ពានរង្វាន់ Cambodia Successful Branch Alliance Award ប្រចាំឆ្នាំ 2018-2019

ដោយ: ទំនើប 4 PM, Friday, 30 Nov, 2018

ភ្នំពេញយប់ថ្ងៃ សុក្រ ទី 21 ខែ កញ្ញា ឆ្នាំ 2018 នៅសណ្ឋាគារ Sofitel ភ្នំពេញកន្លងទៅនេះ៖ ក្រុមហ៊ុន Brands Alliance International បានរៀបចំប្រារព្ធកម្មវិ...

ណែនាំឧបករណ៍សាកថ្ម Rabbit Charger

ដោយ: ដួងច័ន្ទ 8 AM, Tuesday, 24 Jul, 2018

ជឿជាក់ថា អ្នកណាក៏រីករាយនឹងការទទួលបានឧបករណ៍សាកថ្មបន្ថែមនៅក្នុងគេហដ្ឋានឬកន្លែងស្នាក់នៅដែរ។ ប៉ុន្តែបើសិនជាអ្នករស់នៅក្នុងផ្ទះ ឬបន្ទប់ជួល អ្នកពិតជាមិនហ៊...

កាសស្តាប់ Bose ថ្មីនឹងចេញលក់ចុងខែមិថុនានេះហើយ

ដោយ: ដួងច័ន្ទ 8 AM, Monday, 03 Jun, 2019

ក្រុមហ៊ុន Bose បានទទួលភាពជោគជ័យយ៉ាងខ្លាំងសម្រាប់ផលិតផលកាសស្តាប់ជាច្រើនប្រភេទ ជាពិសេសគឺម៉ូដែល QC35 ដែលជាប្រភេទ Wireless Headphone។ នាពេលនេះក្រុមហ៊ុន...

ទះដៃបិទ ទះដៃបើក ទះដៃជាមួយClapboss!

ដោយ: Belle 8 PM, Tuesday, 26 Dec, 2017

ភាពជឿនលឿននៃបច្ចេកវិទ្យា អាចធ្វើឲ្យមនុស្សប្រាស្រ័យទាក់ទង ជាមួយឧបករណ៍ប្រើប្រាស់បានដូចគ្នា នឹងការប្រាស្រ័យទាក់ទង ជាមួយមនុស្សជុំវិញខ្លួនដែរ។ ថ្ងៃនេះ ទំ...

Tomnerb.Com - YouTube Channel