ចូលចិត្តទំនើប

វិធីសាស្រ្តជ្រើសយកម៉ាស៊ីនបោកគក់

ដោយ: ដួងច័ន្ទ 9 AM, Thursday, 13 Sep, 2018

ការជ្រើសរើសម៉ាស៊ីនបោកគក់សម្រាប់ប្រើប្រាស់ក្នុងគេហដ្ឋាននិមួយមិនមែនជារឿងងាយស្រួលនោះឡើយ។ ម៉ាស៊ីនបោកគក់មានច្រើនប្រភេទ ច្រើនមុខងារ និងចម្រុះជាច្រើនម៉ូត។ មុនពេលអ្នកសម្រេចចិត្តទិញម៉ាស៊ីនបោកគក់ អ្នកគួរពិចារណាលើចំណុចទាំង 5 ខាងក្រោម ដែលទំនើប នឹងនាំយកមកបង្ហាញអ្នកនៅក្នុងអត្ថបទខាងក្រោម។
ប្រភេទម៉ាស៊ីនបោកគក់
ម៉ាស៊ីនបោកគក់សម្លៀកបំពាក់មាន 3 ប្រភេទជាម៉ាស៊ីនមូលដ្ឋាន៖
Front-Load មានប្រសិទ្ធភាពខ្ពស់៖ នេះជាប្រភេទម៉ាស៊ីនសន្សំសំចៃទឹក និងកម្លាំងថាមពល ជាងប្រភេទ Top-Load។ ជាទូទៅវាមាន Drum មានសមត្ថភាពកាន់តែធំ ដូច្នេះវាអាចធ្វើការបោកគក់សម្លៀកបំពាក់បានកាន់តែច្រើន។ ម៉ាស៊ីនបោកគក់ប្រភេទនេះមានមុខងារ ដាក់ម្សៅសាប៊ូបោកគក់ ទឹកបន្ទន់សម្លៀកបំពាក់ និងសាប៊ូលាងសម្អាតពណ៌ដោយស្វ័យប្រវត្តិ។

Top-Load មានប្រសិទ្ធភាពខ្ពស់៖ នេះក៏ជាប្រភេទម៉ាស៊ីនបោកគក់ប្រើប្រាស់ទឹក និងថាមពលតិចជាងម៉ាស៊ីនបោកគក់ Top Load ស្តង់ដារដែរ។ ដោយសារវាមិនមាន Agitator កណ្តាល ដូច្នេះវាមិនមានទំហំធំទូលាយគ្រប់គ្រាន់សម្រាប់ការបោកគក់សម្លៀកបំពាក់ច្រើននោះទេ។

Top-Load ស្តង់ដា៖ ម៉ាស៊ីនបោកគក់ចាស់ៗ ជាទូទៅមានតម្លៃទាប និងផ្តល់នូវជម្រើសទំហំ និងមុខងារដ៏សម្បូរបែប។ ប៉ុន្តែម៉ាស៊ីនបោកគក់ប្រភេទនេះ ប្រើប្រាស់បរិមាណទឹកច្រើន ជាងម៉ាស៊ីនសន្សំសំចៃថាមពល។
សមត្ថភាពបោកគក់
តើអ្នកធ្លាប់ថ្លឹងទម្ងន់ការបោកគក់របស់អ្នកឬទេ? ម៉ាស៊ីនបោកគក់ទូទៅ មានទំហំ 4.0 cubic feet ភាគច្រើនមានសមត្ថភាពបោកគក់បានពីចន្លោះ 5.4 ទៅ 7.2 គីឡូក្រាម សម្រាប់ការបោកគក់ម្តង។ ម៉ាស៊ីនបោកគក់ក្នុងគេហដ្ឋានដែលមានទំហំ 4.5 cubic feet អាចបោកគក់បានរហូតដល់ 9 គីឡូ ក្រាម។ អ្នកត្រូវគិតគូរដល់ការប្រើប្រាស់ជាប្រចាំ និងទំហំនៃគ្រួសាររបស់អ្នក។ ជាទូទៅ ម៉ាស៊ីនបោកគក់មានបរិមាណធំ តែងមានតម្លៃខ្ពស់។ បើសិនជាអ្នកគ្រាន់តែត្រូវការម៉ាស៊ីនដែលមានសមត្ថភាពធំ សម្រាប់ការបោកគក់សម្លៀកបំពាក់ធំៗ អ្នកគួរជ្រើសយកការបោកគក់នៅតាមហាង ជាជាងការទិញម៉ាស៊ីនធំសម្រាប់តែការបោកគក់ម្តងម្កាល។

ទំហំបន្ទប់ និងទីតាំង
បើសិនជាអ្នកមានទីតាំងតូចចង្អៀត អ្នកគួរជ្រើសយកម៉ាស៊ីនមានទំហំតូចងាយចល័ត ឬម៉ាស៊ីនដែលមានទាំងបោកគក់ និងសម្ងួតក្នុងម៉ាស៊ីនតែមួយ។ ជម្រើសទាំងនេះមាន Drum បោកគក់ទំហំ តូច ប៉ុន្តែវាមានភាពងាយស្រួលជាងការបោកគក់នៅតាមហាង។ បើសិនជាអ្នកចង់បានម៉ាស៊ីនមានមុខងារសម្ងួត និងបោកគក់ព្រមគ្នា ម៉ាស៊ីនប្រភេទ Front-Load ជាជម្រើសដ៏ល្អបំផុត។
ដើម្បីធានាថាទីតាំងរបស់អ្នកសមស្របនឹងម៉ាស៊ីន អ្នកគួរធ្វើការវាស់វែង ដោយវាស់លើកម្ពស់ ទទឹង និងជម្រៅបន្ទប់ ក៏ដូចជាសម្ភារៈដទៃទៀតដែលអ្នកចង់រក្សាទុកនៅក្បែរម៉ាស៊ីន វាស់វែងលើផ្លូវចេញចូល និងទំហំទ្វារ។ វាជាប្រការដ៏សំខាន់ ក្នុងការដឹងថាទ្វារម៉ាស៊ីនបោកគក់អាចបើកបានពេញលេញ ដោយមិនមានប៉ះទង្គិចជាមួយជញ្ជាំង ឬសម្ភារដទៃទៀត។ ម្យ៉ាងទៀតអ្នកក៏ត្រូវវាស់វែងទុកចន្លោះសម្រាប់អ្នកឈរបានផងដែរ។ ការស្វែងយល់ពីចំណុចទាំងនេះនឹងធ្វើឱ្យការជ្រើសរើសរបស់អ្នកកាន់តែមានប្រសិទ្ធភាព។ មួយវិញទៀត អ្នកក៏គួរគិតគូរពីសម្លេងរំខាន បើសិនជាបន្ទប់បោកគក់នៅក្បែងបន្ទប់គេង ឬបន្ទប់ទទួលភ្ញៀវ។ ម៉ាស៊ីនប្រភេទ Front-Load ជាទូទៅមានសម្លេងរំខានតិចជាង Top-Load។

ចំណាយប្រតិបត្តិការ
ម៉ាស៊ីនបោកគក់ស្តង់ដាភាគច្រើនប្រើប្រាស់ទឹក 40 Gallons។ ម៉ូដែល Top-Load និង Front-Load ដែលទទួលបានការទទួលស្គាល់ពីសមត្ថភាពសន្សំសំចៃ ប្រើប្រាស់បរិមាណទឹកតិចជាងពាក់ កណ្តាល។ អ្នកគួរពិចារណាលើការចំណាយលើប្រតិបត្តិការរយៈពេលវែង និងការប្រើប្រាស់បរិមាណទឹកផងដែរ មុនពេលសម្រេចចិត្តទិញយកម៉ាស៊ីនបោកគក់ណាមួយ។
មុខងារពិសេស
សព្វថ្ងៃនេះ មានជម្រើសម៉ាស៊ីនបោកគក់ជាច្រើនដែលមានមុខងារ និងសមត្ថភាពពិសេសៗ ដូចជាមុខងារ Automatic Product Dispensers, Multiple Cycles និងការបោកគក់ដោយចំហាយទឹក។ ជាថ្មីម្តងទៀត អ្នកត្រូវគិតគូដល់តម្រូវការប្រើប្រាស់ក្នុងគេហដ្ឋាន និងវិធីសាស្រ្តបោកគក់ជាប្រចាំ។ ការផ្តល់មុខងារបន្ថែមជាប្រការដ៏ល្អមួយ ប៉ុន្តែអ្នកក៏ត្រូវចំណាយច្រើនផងដែរ។ ត្រូវប្រាកដថា អ្នកពិតជាត្រូវការប្រើប្រាស់វាជាប្រចាំ។

ប្រភព: G Gear ផ្នែក: បច្ចេកវិទ្យា, Appliances

អត្ថបទអ្នកចង់អាន

ទូរទស្សន៍ OLEDs ទំហំ 48អ៊ីញ របស់ LG នឹងមកដល់នៅឆ្នាំ 2020

ដោយ: ភារុន 9 AM, Friday, 16 Aug, 2019

ប្រសិនបើ បន្ទប់ទទួលភ្ញៀវរបស់ប្រិយមិត្តអ្នកអាន មានទំហំតូច ទំនងជាមិនអាចបំពាក់ទូរទស្សន៍ OLED ដែលមានទំហំដ៏ធំសម្បើមមួយគ្រឿងនោះទេ? ប៉ុន្តែសម្រាប់ទូរទស្សន...

េហតុផលដែលទូរសព្ទ iPhone ថ្មីនឹងប្រើប្រាស់ A11 Bionic Chip

ដោយ: ដួងច័ន្ទ 8 PM, Monday, 11 Dec, 2017

ឆ្នាំនេះ ក្រុមហ៊ុន Apple បានបញ្ចេញទូរសព្ទថ្មីចំនួនបីគ្រឿងគឺ iPhone 8, iPhone 8 Plus និង iPhone X។ ទូរសព្ទទាំងបីនេះ មានមូលដ្ឋានខាងក្នុងដូចគ្នា រួមទា...

ទីបំផុត! Snapchat មាន Lens សម្រាប់សត្វឆ្កែ ចេញជាផ្លូវការហើយ

ដោយ: ភារុន 8 AM, Monday, 31 Dec, 2018

កាលពីខែតុលា កន្លងទៅនេះ Snapchat ដែលជាកម្មវិធីផ្ញើសារពហុមេឌៀ ដែលត្រូវបានប្រើប្រាស់ជាសកល ហើយក៏បានធ្វើការណែនាំអំពី ការគាំទ្ររបស់ខ្លួនជាផ្លូវការ ដល់ការ...

Gmail នឹងដំណើរការល្អជាងមុន ឆ្លាតវៃជាងមុន ក្នុងការពិនិត្យមើលអក្ខរាវិរុទ្ធ និងកែវេយ្យាករណ៍ដោយប្រើ G Suite

ដោយ: ភារុន 9 AM, Friday, 23 Aug, 2019

សេវាកម្មកែវេយ្យាករណ៍ សម្រាប់អត្ថបទផ្ញើសារនៅក្នុង Gmail ត្រូវបានក្រុមហ៊ុន Google កំពុងព្យាយាមធ្វើឱ្យកាន់តែប្រសើរឡើងនៃគុណភាព ក្នុងការវាយបញ្ចូលសារអត្ថ...

Tomnerb.Com - YouTube Channel